Category: ព័ត៌មានជាតិ

  • មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ម្សៅប្រហុកកម្ពុជាទទួលបានទាំងវិញ្ញាបនបត្រដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារ ក្នុងការនាំទៅកាន់ទីផ្សារអន្តរជាតិ

    មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ម្សៅប្រហុកកម្ពុជាទទួលបានទាំងវិញ្ញាបនបត្រដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារ ក្នុងការនាំទៅកាន់ទីផ្សារអន្តរជាតិ

    (ភ្នំពេញ)៖ ក្រោមកិច្ចសហការជាមួយគម្រោង CAPFISH-Capture ក្រុមហ៊ុន ខនហ្វីរេល (CONFIREL)កំពុងផ្សព្វផ្សាយប្រហុកម្សៅប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។សិប្បកម្មផលិតប្រហុកមួយនេះទទួលបានទាំងវិញ្ញាបនបត្រអន្តរជាតិដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងក៏ដូចជាសម្រេចបាននូវគោលនយោបាយស្តីពី”សហគមកសិកម្មទំនើប”របស់កម្ពុជា។ ថ្លែងក្នុងពិធីបើកសម្ពោធម្សៅប្រហុករបស់ក្រុមហ៊ុន ខនហ្វីរេល (CONFIREL) នៅរសៀលថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២៥ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សិប្បកម្មផលិត និង កែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុនខនហ្វីរេល ដែលត្រូវបានធ្វើទំនើបកម្មនិងកែលម្អយ៉ាងល្អប្រសើរប្រកបដោយមោទនភាព ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក គឺប្រហុកសៀមរាបដែលជាម៉ាកស្គាល់ភូមិសាស្រ្តទំនិញ (GI)។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជាគម្រោង CAPFISH ដែលបានជួយដល់សិប្បកម្មកែច្នៃម្សៅប្រហុកទទួលបាននូវវិញ្ញាបនបត្រហាសឹប (HACCP) ដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។ ម៉្យាងវិញទៀត តាមរយៈការចងក្រងនិងផ្សារភ្ជាប់រវាងក្រុមអ្នកផលិត ជាមួយនឹងសហគ្រាសកែច្នៃ នឹងជួយរក្សាបាននូវលំនឹងតម្លៃ និង ការផ្គត់ផ្គង់សម្រាប់ទីផ្សារ ដែលជាផ្នែកមួយក្នុងការចូលរួមសម្រេចនូវគោលនយោបាយស្តីពី”សហគមកសិកម្មទំនើប” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានបង្កើតឱកាសការងារ ជាពិសេសសម្រាប់ពលករមាតុភូមិនិវត្តន៍ដែលជាទិដ្ឋភាពមួយថ្មី និង សំខាន់ចំពោះមុខផងដែរ។ ឯកឧត្តមបានថ្លែងឱ្យដឹងដែរថាតាមរបាយកការណ៍របស់គម្រោង CAPFISH-Capture បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញរួមដំណើរជាមួយ លោកជំទាវ លូអ៊ីស អារ៉ាណេតា-ម៉ាកូស (Louise Araneta-Marcos) ជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន ទស្សនាព្រះបរមរាជវាំង។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញរួមដំណើរជាមួយ លោកជំទាវ លូអ៊ីស អារ៉ាណេតា-ម៉ាកូស (Louise Araneta-Marcos) ជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន ទស្សនាព្រះបរមរាជវាំង។

    រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ទី៨ កញ្ញា ២០២៥ H.E. Dr. PICH Chanmony HUNMANET hosted and accompanied H.E. Ms. Louise Araneta-Marcos, First Lady of the Philippines, on a visit to the Royal Palace. Phnom Penh, Monday afternoon, 8 September 2025 ដោយ ៖ វណ្ណលុក

  • អ្នកសារព័ត៌មានត្រូវបានលើកទឹកចិត្តនិងបំផុសឱ្យជួយផ្សព្វផ្សាយផលិតផលខ្មែរ

    អ្នកសារព័ត៌មានត្រូវបានលើកទឹកចិត្តនិងបំផុសឱ្យជួយផ្សព្វផ្សាយផលិតផលខ្មែរ

    ភ្នំពេញ៖ក្នុងន័យជំរុញការគាំទ្រផលិតផលខ្មែរ និងចូលរួមផ្សព្វផ្សាយ​ផលិតផលខ្មែរឱ្យបានទូលំទូលាយ​ថែមទៀត ក្លិបអ្នកកាសែតកម្ពុជាបាន​រៀបចំវេទិកាសារព័ត៌មានស្តីពី «ការជំរុញ ការផលិត និងការគាំទ្រ​ផលិត​ផលខ្មែរ» ។ព្រឹត្តិការណ៍​នេះ​មានការគាំទ្រពីសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា ។ ក្នុងពិធីដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលសមាគមមូលនិធិសម្ដេចតេជោ និងFASMEC រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥​ដែលមានការចូលរួមពីឧកញ៉ា តែ តាំង ប៉ ប្រធានក្រុមប្រឹក្សា​ភិបាលសមាគម​មូលនិធិសម្តេចតេជោ និង FASMEC, លោក ពុយ គា ប្រធានក្លិបអ្នកកាសែត​កម្ពុជា​បានប្រាប់អ្នកសារព័ត៌មានចំនួន ៦៦នាក់ មកពី ៤៨ស្ថាប័នថា វេទិកា​នេះ​ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកទ្បើងពីការជំរុញការផលិតផលិតផលក្នុងស្រុក ទាំងបរិមាណ ទាំងគុណភាព និងសុវត្ថិភាពធ្វើយ៉ាងណា​ដើម្បីបំពេញតម្រូវការប្រើប្រាស់ ខណៈដែលពលរដ្ឋខ្មែរបានពហិកាមិនប្រើប្រាស់ផលិតផលដែលនាំចូលពីប្រទេសថៃ ។ លោកប្រធានក្លិបបន្តថា អ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងវេទិកានោះ ត្រូវបានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវ និង​ទូលំទូលាយអំពីផលិតផលក្នុងស្រុក ដើម្បីជំរុញការផលិត និងការគាំទ្រផលិត​ផលខ្មែរ ដែលជាចំណែក​មួយនៃ​ការបង្កើតសេដ្ឋកិច្ចប្រកបដោយចីរភាព និងការរីកចម្រើនសម្រាប់កម្ពុជា។ ដោយទឹកមុខញញឹម ឧកញ៉ា តែ តាំងប៉ ដែលជាប្រធានសម្ព័ន្ធសមាគម​សហគ្រាសធុនតូច និងមធ្យមកម្ពុជា​ផងនោះ​បានបង្ហាញនូវសុទិដ្ឋិនិយម​ចំពោះការរៀបចំវេទិកានេះ។ឧកញ៉ាជឿជាក់ថា បន្ទាប់ពីវេទិកានេះ និងមាន​ការចូលរួម​ពីអ្នកសារព័ត៌មានកាន់តែផុលផុស ​នឹងក្លាយជាចលករជួយជំរុញឱ្យ​ពលរដ្ឋ​មកស្វែងយល់ពី​ផលិតផលខ្មែរកាន់​តែច្រើនឡើង…

  • ខេត្តកណ្តាលជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋមកពីថៃ និង អ្នកមិនទាន់មានឯកសារគ្រប់គ្រាន់

    ខេត្តកណ្តាលជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋមកពីថៃ និង អ្នកមិនទាន់មានឯកសារគ្រប់គ្រាន់

    (ខេត្តកណ្តាល)៖ មន្ត្រីជាន់ខ្ពស់សាលាខេត្តកណ្តាលបានជំជំរុញដល់អាជ្ញាធរ ឃុំ សង្កាត់ ឱ្យធ្វើឯកសារអត្តសញ្ញាណកម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ ដើម្បីឲ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុកសម្រាប់ប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ។ នេះជាការលើកឡើងរបស់លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល នៅក្នុងវគ្គរំលឹកឡើងវិញស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៥០ សណន ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។ លោកស្រី អភិបាលរងខេត្ត បានបន្ថែមថា ៖ ពាក់ព័ន្ធនឹងបញ្ហានេះអាជ្ញាធរ ត្រូវខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរ ទើបត្រឡប់ពីប្រទេសថៃ និងអ្នកពុំទាន់មានឯកសារ អត្តសញ្ញាណកម្ម មានឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា ដែលការងារនេះគឺចាំបាច់បំផុតសម្រាប់ពួកគាត់យកទៅប្រើប្រាស់ និងងាយស្រួលស្វែងរកការងារធ្វើជាដើម។ លោកស្រីថ្លែងថា “ដោយកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ ខូចខាត ឬអស់សុពលភាពនូវឯកសារបញ្ជាក់អត្តសញ្ញាណ របស់ខ្លួន ឬមិនមានឯកសារគ្រប់គ្រាន់ និងមួយចំនួនទៀតពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់នៅឡើយ ដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម បញ្ហានេះ…

  • ក្រសួងការបរទេសបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជា ទាំង ១៨រូប

    ក្រសួងការបរទេសបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជា ទាំង ១៨រូប

    (ភ្នំពេញ)៖ ក្រសួងការបរទេសបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង ១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងសេចក្តីប្រកាសចេញនៅយប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ៖ សម្តេចធិបតី បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន តាមទ្វេភាគី តំបន់ និង អន្តរជាតិ ដើម្បីធានានូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះ ដោយសង្កត់ធ្ងន់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែក មនុស្សធម៌ជាបន្ទាន់។ ការចូលរួមដោយផ្ទាល់របស់សម្តេចធិបតី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការការពារប្រជាជនរបស់ខ្លួន រក្សាអធិបតេយ្យជាតិ និងដោះស្រាយបញ្ហាដោយ សន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះសេចក្តីប្រកាសបានបញ្ជាក់ដែរថា ក្នុងការគាំទ្រដល់ការដឹកនាំរបស់សម្តេចធីបតីនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុវត្តគំនិតផ្តួចផ្តើមការទូតយ៉ាងខ្ជាប់ខ្ជួន ដោយលើកឡើងជានិច្ចនូវបញ្ហានេះ ជាមួយដៃគូទ្វេភាគី តំបន់ និងអន្តរជាតិសំខាន់ៗ ក៏ដូច…

  • សារលិខិតរបស់សម្តេចធិបតី ផ្ញើជូននាយករដ្ឋមន្ត្រីថ្មី របស់ថៃ

    សារលិខិតរបស់សម្តេចធិបតី ផ្ញើជូននាយករដ្ឋមន្ត្រីថ្មី របស់ថៃ

    «ខ្ញុំសូមអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះការជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីទី៣២ នៃព្រះរាជាណាចក្រថៃ។ ជ័យជំនះរបស់ឯកឧត្តម គឺជាការឆ្លុះបញ្ចាំង ពីទំនុកចិត្តដ៏រឹងមាំ ក្នុងការដឹកនាំរបស់ឯកឧត្តម។ ខ្ញុំមានជំនឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់ឯកឧត្តម ព្រះរាជាណាចក្រថៃ នឹងសម្រេចបាននូវវឌ្ឍនភាព កាន់តែច្រើន។ ទាំងកម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នា ផ្អែកតាមភូមិសាស្ត្រ និង ជាសមាជិកអាស៊ាន ដូចគ្នា។ សន្តិភាព ការរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា និង វិបុលភាពរួមគ្នា រវាងប្រទេសយើងទាំងពីរ គឺជាសេចក្តីប្រាថ្នា របស់ប្រជាជនយើងទាំងពីរ។ អាស្រ័យហេតុនេះ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា របស់យើង ក្នុងការកសាងទំនាក់ទំនង ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនយើងទាំងពីរនឹងទទួលបាននូវភាពរុងរឿង និង រីកចម្រើនប្រកបដោយសុខដុមរមនា និង សប្បាយរីករាយ។ ជាមួយនឹងស្មារតីនេះ ខ្ញុំទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តម ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃ ឱ្យមានភាពប្រក្រតី ឡើងវិញ កសាងទំនុកចិត្តគ្នា ទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមគ្នា រវាងព្រះរាជាណាចក្រយើងទាំងពីរ ឱ្យទៅជាសន្តិភាព…

  • ប្រធានាធិបតីហ្វ៊ីលីពីន និងលោកជំទាវ អញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ

    ប្រធានាធិបតីហ្វ៊ីលីពីន និងលោកជំទាវ អញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ

    (ភ្នំពេញ)៖ ប្រធានាធិបតីហ្វ៊ីលីពីន ឯកឧត្តម ហ្វែឌីណង់ ម៉ាកកូស (Ferdinand Marcos Jr.) និងលោកជំទាវ បានអញ្ជើញដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ។បើតាមសេចក្តីរាយការណ៍នានារបស់សារព័ត៌មានបរទេស ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាង ប្រទេសសមាជិកអាស៊ានទាំងពីរនេះ ហើយនេះ គឺជាដំណើរទស្សនកិច្ច លើកទី២ របស់ប្រធានាធិបតីហ្វ៊ីលីពីន មកកាន់ ប្រទេសកម្ពុជា បន្ទាប់ពីឯកឧត្តម បានឡើងកាន់ដំណែងកាលពីឆ្នាំ២០២២ ខណៈកម្ពុជា និងហ្វ៊ីលីពីន បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ ។ កាលពីខែកុម្ភៈកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វ៊ីលីពីន ហើយសម្តេច ក៏បានជួបដាច់ដោយឡែកជាមួយ ឯកឧត្តមប្រធានាធិបតី ម៉ាកកូស ផងដែរ នៅទីក្រុងម៉ែលបន (Melbourne) ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន លើកទី ៥០ នៅប្រទេសអូស្ត្រាលី…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាព

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាព

    (សៀមរាប)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរៈជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់ ។ ពិធីនេះដែរប្រារព្ធធ្វើនៅឧបដ្ឋានសាលាវត្តរាជបូណ៌ ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលអភិបាលខេត្ត អស់ លោក លោកស្រី មន្ទីរអង្គភាព រួមទាំងព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនិមន្តនិងអញ្ជើញចូលរួមជាច្រើនអង្គ/នាក់។ នៅក្នុងពិធីបុណ្យនោះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៍បានមានថេរដីកាសម្ដែងនូវការសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់នូវវីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរៈកងទ័ពកម្ពុជាយើងគឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរៈបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដីកាបន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១ និង ២៥នាទី រសៀលនេះ នៅខេត្តកោះកុង

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១ និង ២៥នាទី រសៀលនេះ នៅខេត្តកោះកុង

    (ភ្នំពេញ)៖ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១:២៥នាទីរសៀលនេះ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៏ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC ។ សូមគូសបញ្ជាក់ផងដែរថា ក្រុមលេខាធិការដ្ឋាននៃភាគីទាំងពីរបានផ្លាស់ប្តូរឯកសារជាមុន ដើម្បីត្រៀម ពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងដំណើរ ការកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៨ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញប្រគល់ពានរង្វាន់ នៃមហោស្រពភាពយន្តកម្ពុជា អាស៊ី លើកទី៣

    រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញប្រគល់ពានរង្វាន់ នៃមហោស្រពភាពយន្តកម្ពុជា អាស៊ី លើកទី៣

    (ភ្នំពេញ)៖ កម្មវិធីមហោស្រពភាពយន្តកម្ពុជា អាស៊ី លើកទី៣ ឆ្នាំ២០២៥ បានផ្ដល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញក្នុងវិស័យភាពយន្ត នារាត្រីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ក្រោមវត្តមានលោជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីលោកស្រី Holly Hong នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា អាស៊ី លោកស្រី LIU Miaomiao ប្រធានគណៈមេប្រយោគនៃមហោស្រពភាពយន្តកម្ពុជា អាស៊ី, តំណាងក្រសួងការបរទេស, ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន, ក្រសួងអប់រំ, សាលារាជធានីភ្នំពេញ ព្រមទាំងស្ថានទូតចិនប្រចាំកម្ពុជា, ផលិតករភាពយន្ត អ្នកដឹកនាំរឿង និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្ត គណៈប្រតិភូភាពយន្តមកពីប្រទេសនានាក្នុងតំបន់អាស៊ី ប្រមាណ ៥០០នាក់ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ការរៀបចំមហោស្រពនេះ បានលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ជាពិសេស លើវិស័យភាពយន្ត និងជាការផ្តល់ឱកាសសម្រាប់អ្នកដឹកនាំរឿង…