Category: ព័ត៌មានជាតិ

  • ប្រធានាធិបតីហ្វីលីពីននឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥

    ប្រធានាធិបតីហ្វីលីពីននឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងការបរទេស ឱ្យដឹងនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. នឹងជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ វិមានសន្តិភាព។ ជាមួយគ្នានេះ ឯកឧត្តម Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប…

  • ក្រសួងការបរទេសកម្ពុជា បញ្ជូនលិខិត តវ៉ាជាថ្មីពីការពង្រីកតំបន់ជម្លោះពីយោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ

    ក្រសួងការបរទេសកម្ពុជា បញ្ជូនលិខិត តវ៉ាជាថ្មីពីការពង្រីកតំបន់ជម្លោះពីយោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ

    (ភ្នំពេញ)៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជូនលិខិត តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្តងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំងយោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ។ ក្រសួងការបទេសកម្ពុជា បានចាត់ទុកការរាយបន្លាលួស សំណាញ់ របាំង និងកង់ឡានដោយយោធាថៃ កាលពីខែសីហា ឆ្នាំ២០២៥ នៅ ចំណុចភូមិចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កនូវទុក្ខលំបាក យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាច្រើនគ្រួសារ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីស្រែ ចម្ការរបស់ពួកគេ និងកំពុងទន្ទឹងរង់ចាំដំណោះស្រាយស្ថានភាពនេះ។ ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថានៅថ្ងៃទី ២៦ និង ២៨ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ Wanchana Sawasdee ប្រធាន ការិយាល័យសម្របសម្រួលបេសកកម្មសន្តិសុខជាតិ ក្រោមការដឹកនាំ ប្រតិបត្តិការយោធានៃកងទ័ពភូមិន្ទថៃ បានប្រកាសជាសាធារណៈនូវឱសានវាទឱ្យកម្ពុជា “ជម្លៀស” ពលរដ្ឋរបស់ខ្លួនចេញ ពីភូមិជោគជ័យ ក្នុងរយៈពេល ៣-៦ ខែខាងមុខ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខពីការបណ្តេញចេញដោយការប្រើប្រាស់កម្លាំងពីសំណាក់យោធាថៃ។ ស្របពេលដែលអាជ្ញាធរថៃបានដំឡើង ផ្ទាំងបដាផ្សព្វផ្សាយប្រកាសខាងលើ អភិបាលខេត្តស្រះកែវ…

  • សំណង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​ចេញជារូបរាងបណ្ដើរៗ

    សំណង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​ចេញជារូបរាងបណ្ដើរៗ

    ពោធិ៍សាត់៖ការដ្ឋានសំណង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៃមន្ទីរ​ពេទ្យបង្អែកពោធិ៍សាត់ ខណៈនេះ​​បាន​ចេញជារូបរាងបណ្ដើរៗហើយ។សមិទ្ធ​នេះនឹងរួមចំណែកលើកកម្ពស់ដល់វិស័យសុខភាពសាធារណៈនៅក្នុងខេត្ត​។ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥បាន​អញ្ជើញទៅពិនិត្យ​វឌ្ឍនភាព​នៃ​ការដ្ឋាន។សំណង់នៃអគារពហុព្យាបាលនិង​សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់មានទំហំ៥៤ម៉ែត្រគុណ​ ២២ម៉ែត្រ និងកម្ពស់៥ជាន់ ។សំណង់នេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារាជរដ្ឋាភិបាល​ចុះជួយមូលដ្ឋានខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងព្រះ​តេជគុណឥន្ទរោ នៅ សុគន្ធថៃ ហៅ លោកតាហួ ព្រះចៅអធិការវត្ត​ហង្សា​បីតិ។ សំណង់នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២៥​។​បច្ចុប្បន្ន​សម្រេច​បានប្រមាណ​ជា១៥ភាគរយហើយ ។ទោះជា​យ៉ាងនេះក្តី ក៏នៅត្រូវការកម្លាំងសាមគ្គីរបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំង​សប្បុរសជនក្រៅប្រទេស បន្តចូលរួមចំណែកបរិច្ចាគ​ថវិកាបន្ដទៀតដែរ៕ដោយ៖ចេង ពុំ

  • ជនភៀសសឹកជាង១.៨០០គ្រួសារបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាបនៅឡើយ

    ជនភៀសសឹកជាង១.៨០០គ្រួសារបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាបនៅឡើយ

    សៀមរាប​៖រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា គិតត្រឹមដើមខែកញ្ញានេះ ខេត្តសៀមរាបនៅតែមាន​ជនភៀសសឹក​ចំនួន ១.៨៩០ គ្រួសារកំពុងបន្ត​ស្នាក់នៅតាមមណ្ឌល​សុវត្ថិភាព​នៅឡើយ ជាមួយការថែទាំ និងការយកចិត្ត​ទុក​ដាក់​ត្រូវបានអនុវត្តដោយអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធយ៉ាងជិតស្និទ្ធ។ យោងតាមរបាយការណ៍រដ្ឋបាលខេត្តបង្ហាញថា ក្នុងចំណោម ១.៨៩០ គ្រួសារមានចំនួន ៩៩០ គ្រួសារ ស្មើនឹង ៣.១៦៥ នាក់ កំពុងស្នាក់នៅ​តាមទីតាំងសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ខណៈមាន​ចំនួន ៩០០ គ្រួសារ ស្មើនឹង ២.៩៤២ នាក់ កំពុងស្នាក់នៅតាម​ផ្ទះប្រជាពលរដ្ឋ។ទន្ទឹមនេះ​កាលពីថ្ងៃទី១ ខែកញ្ញា​មានជនភៀសសឹកចំនួន ២៣៤ គ្រួសារ ស្មើនឹង ៧៨១ នាក់ បានវិលត្រឡប់ទៅលំនៅឋានដើមវិញ។ សូមបញ្ជាក់ថា គ្រួសារជនភៀសសឹកទាំង ១.៨៩០គ្រួសារនេះ ស្ថិតនៅតំបន់ងាយរងគ្រោះ និងរួមមាន​គ្រួសារ​កងទ័ព​ផងដែរ៕ដោយ​៖ប៊ុន​រដ្ឋា

  • រដ្ឋបាលខេត្តបាត់ដំបង៖សមរភូមិក្រោយ និងសមរភូមិមុខផ្សាភ្ជាប់​គ្នាមិនរវាត

    រដ្ឋបាលខេត្តបាត់ដំបង៖សមរភូមិក្រោយ និងសមរភូមិមុខផ្សាភ្ជាប់​គ្នាមិនរវាត

    បាត់ដំបង៖ដំណើរសាកសួរសុខទុក្ខបន្តជាថ្មីទៀតបានកើតឡើងកាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ។គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង​ដឹ​ក​នាំដោយឯកឧត្ដម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បានអញ្ជើញទៅសាកសួរសុខទុក្ខ និងនាំយកនូវ​អំណោយរបស់សប្បុរសជននានា​តាមរយៈរដ្ឋបាលខេត្ត​ទៅជូនដល់កងកម្លាំង​ដែលកំពុងតែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា -ថៃក្នុងភូមិសាស្រ្ត​ខេត្តបាត់ដំបង។ ជាមួយនឹងការសំណេះសំណាលនិងការនាំបណ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗដល់កងទ័ពទាំងអស់ ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ​ដល់គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះការលះបង់ក្នុងការតស៊ូ ក្នុងបុព្វហេតុ​ការពារជាតិការពារមាតុភូមិ ការពារនូវបូរណភាពទឹកដី ប្រកបដោយភាពដ៏អង់អាចក្លាហាន និងឈរជើង​ការពារ​យ៉ាងរឹងមាំ​នៅតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះអំណោយរបស់សប្បុរសជន​នាពេលនេះ គឺជាការជួយគាំទ្រដល់កង​កម្លាំង​ជួរមុខក្រោមស្មារតី​ស្នេហាជាតិនិងការចូលរួមចំណែកជួយជាតិ តាមរយៈសមរភូមិ​ក្រោយ​ជួយសមរភូមិជួរមុខ។ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ មិនភ្លេចថ្លែង​អំណរគុណ​ជូនចំពោះសប្បុរសជននៅក្នុងខេត្ត ក៏ដូចជាក្រៅខេត្តដែល​បានឧបត្ថម្ភ​គាំទ្រ​ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់​ចូលរួម​ទ្រទ្រង់ដល់ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ និងជួយឧបត្ថម្ភគាំទ្រដល់​កង​កម្លាំងជួរមុខដោយទឹកចិត្តក្លៀវក្លា។ឯកឧត្តមលើកទឹកចិត្តឱ្យ​សកម្មភាព​នេះបន្តជាចីរកាល៕អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.

  • គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា រៀបចំអភិវឌ្ឍចំណតទូក (អ៊ូទូក) នៅស្រុកស្ទឹងហាវ ដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក

    គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា រៀបចំអភិវឌ្ឍចំណតទូក (អ៊ូទូក) នៅស្រុកស្ទឹងហាវ ដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក

    (ព្រះសីហនុ)៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្រុមការងារចុះជួយមូលដ្ឋាន និងរដ្ឋបាលខេត្តព្រះសីហនុ និងដៃគូវិនិយោគ បានផ្តួចផ្តើមរៀបចំអភិវឌ្ឍចំណតទូក (អ៊ូទូក) នៅស្រុកស្ទឹងហាវ ដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក ដោយលែងបន្តពឹងផ្អែកកន្លែងជួសជុលដ៏ទៃទៀត ក្នុងស្មារតី ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យទីតាំងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។ គម្រោងនេះ ក៏បានគិតគូររៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តទ្រទ្រង់ លំហសាធារណៈ ផ្ទៃបៃតង និងរៀបចំលំនៅឋានរបស់ប្រជាជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាភូមិឋានក្សេមក្សាន្ត និងជាទ្រនំសុភមង្គល ៕ ដោយ / គ្រី សម្បត្តិ

  • ក្រសួងកសិកម្ម និងអង្គការ UNIDO បើកកិច្ចប្រជុំរួមគ្នា ដើម្បីរៀបចំកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានលើកទី៣ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប និងខេត្តកំពង់ចាម

    ក្រសួងកសិកម្ម និងអង្គការ UNIDO បើកកិច្ចប្រជុំរួមគ្នា ដើម្បីរៀបចំកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានលើកទី៣ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប និងខេត្តកំពង់ចាម

    (ភ្នំពេញ)៖ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) លោកបណ្ឌិត Seetharama Shetty THOMBATHU និងសហការី រួមជាមួយតំណាងពីសហភាពអឺរ៉ុប EU និងតំណាងរដ្ឋបាលជលផល FiA ដើម្បីត្រៀមរៀបចំទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានជាលើកទី៣ ទៅកាន់សហគ្រាសកែច្នៃផលិតផលជលផល (ប្រហុក និងម៉្សៅប្រហុក) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ និង ខេត្តកំពង់ចាម ។ ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ UNIDO សហភាពអឺរ៉ុប EU និងរដ្ឋបាលជលផល ចំពោះកិច្ចសហការជាមួយក្រសួង ដើម្បីដឹកនាំអ្នកសារព័ត៌មាន៤១រូប មកពី២៣ស្ថាប័នសារព័ត៌មាន រួមជាមួយអង្កការស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៧០រូប…

  • រដ្ឋបាលសៀមរាបផ្តោតការយកចិត្តទុកដាក់ជនភៀសសឹក និងពលករវិល​ត្រឡប់មកពីថៃ

    រដ្ឋបាលសៀមរាបផ្តោតការយកចិត្តទុកដាក់ជនភៀសសឹក និងពលករវិល​ត្រឡប់មកពីថៃ

    សៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបញ្ជាក់​អំពីការងារចម្បង​នារយៈពេលចុងក្រោយនេះ​ គឺរដ្ឋបាលខេត្តបាន​ផ្តោត​ការយក​ចិត្តទុកដាក់ចំពោះជនភៀសសឹក,គ្រួសារកងទ័ព ដែលកំពុងស្នាក់នៅ​ជំរំ​សុវត្ថិភាព​​និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥​ក្រោមវត្តមាន​ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានជម្រាបកិច្ចប្រជុំអំពីការយកចិត្តទុកដាក់ចំពោះជនភៀសសឹក,គ្រួសារកងទ័ព ដែលកំពុង​ស្នាក់នៅ​ជំរំសុវត្ថិភាព។ រដ្ឋបាលក្រុង ស្រុក ត្រូវផ្តោតលើសុខភាព អនាម័យ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ​ក៏បានជំរុញឱ្យ​ពង្រឹងទីកន្លែង​សង្គ្រោះ និងមន្ទីរពេទ្យសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជន​រងគ្រោះ។ ដោយឡែកគិតត្រឹម​ពេលនេះ ខេត្តមានពលករវិលពីប្រទេសថៃជាងពីរម៉ឺន​នាក់។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា នេះជាកិច្ចការដែល​រដ្ឋបាល​​ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយអំពីឱកាសការងារ​ដែលសមស្រប​សម្រាប់​ពួកគេ។ មានចំណុចសំខាន់មួយទៀតក្នុងឆ្នាំ២០២៥ ខេត្តមិនបានរៀបចំព្រះរាជ​ពិធីបុណ្យអុំទូកទេ ប៉ុន្តែនឹងរៀបចំផ្សារទឹក និងផ្សារចុងសប្តាហ៍ ដើម្បីទាក់​ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ ដោយ៖​ប៊ុន​រដ្ឋា

  • កិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    កិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ភ្នំពេញ ៖ តបតាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពិភាក្សានាព្រឹកនេះ បានឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ការប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើក ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួង កាន់តែមានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ពង្រឹង ជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ» ព្រមទាំងមានភាពប្រទាក់ក្រឡាគ្នាក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ គួររម្លឹកផងដែរថា ស្របតាមអភិក្រមរបស់ក្រសួងមុខងារសាធារណៈ «ពិគ្រោះយោបល់ឱ្យបានច្រើន ហើយស្តាប់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់» នារយៈពេលកន្លងមកនេះ ក្រសួងមុខងារសាធារណៈ ក្រោយពីបានអនុវត្តការវិភាគមុខងារដែលជាកិច្ចការងារក្នុងវិធានគន្លឹះទី២ បានបន្តរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័នម្តងមួយៗ…

  • អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសួរសុខទុក្ខ​កងកម្លាំងមានសមត្ថកិច្ច ក្នុងការ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ

    អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសួរសុខទុក្ខ​កងកម្លាំងមានសមត្ថកិច្ច ក្នុងការ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ

    (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាព​ខេត្ត, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យសម្ភារៈ​ មធ្យោ​បាយ​ធ្វេីការ​ និងសំណេះសំណាល​ សួរសុខទុក្ខ​កងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ។ គួររំលឹកថា រយៈពេល៩ ខែ ឆ្នាំនេះ ករណីអគ្គិភ័យបានឆាបឆេះលំនៅឋានរបស់​ប្រជាពលរដ្ឋ ទ្រង់ទ្រាយមធ្យម មាន ៤ ករណី ស្ថិតក្នុងក្រុងកំពង់ចាម និងលក្ខណៈ​តូច​តាច កើតឡើងតាមបណ្តាភូមិស្រុក ប៉ុន្តែគ្រប់ករណី គឺស្ថិតក្រោមការគ្រប់​គ្រង​ស្ថានការណ៍បានយ៉ាងល្អពីសមត្ថកិច្ចយើង។ ជាការលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានបំពេញការងារ​ជូន​ប្រជា​ពលរដ្ឋបានល្អប្រសើ ស្របតាមការចង់បានរបស់ប្រមុខថ្នាក់ដឹកនាំ ឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរ និង​នាំយកថវិកាឧបត្ថម្ភរបស់រដ្ឋបានខេត្ត ជូនដល់កង​កម្លាំង​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនឹង​បានបំពេញនូវការខ្វះខាតសម្ភារៈ បរិក្ខារ សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ដើម្បី​ពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែមានប្រសិទ្ធភាព និងសាកសិទ្ធភាព។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យកងកម្លាំងយើងទាំងអស់ បន្តខិតខំយកចិត្ត​ទុក​ដាក់​បំពេញការងារឲ្យទទួលបានជោគជ័យ ដើម្បីរក្សាបាននូវស្ថានភាព សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ…