Category: ព័ត៌មានជាតិ

  • ប្រជានេសាទចាប់បានត្រីរាជ ជាត្រីដ៏កម្រ ទម្ងន់ជាង ១០០គីឡូក្រាម និមន្តព្រះសង្ឃ មកសូត្រជយន្តោ លែងត្រីចូលដែនអភិរក្សក្នុងបឹងទន្លេសាបវិញ

    ប្រជានេសាទចាប់បានត្រីរាជ ជាត្រីដ៏កម្រ ទម្ងន់ជាង ១០០គីឡូក្រាម និមន្តព្រះសង្ឃ មកសូត្រជយន្តោ លែងត្រីចូលដែនអភិរក្សក្នុងបឹងទន្លេសាបវិញ

    (កំពង់ឆ្នាំង)៖ ក្រោយពីចាប់បានត្រីរាជ ១ក្បាលមានទម្ងន់ប្រមាណជាង១០០ គីឡូក្រាម ប្រជានេសាទដែលរស់នៅខេត្តកំពង់ធំ បាននិមន្តព្រះសង្ឃ មកជយន្តោ លែងចូលដែនអភិរក្ស ក្នុង បឹងទន្លេសាប នៅចំណុចព្រុំទល់ ខេត្តកំពង់ឆ្នាំង កំពង់ធំវិញ។  ការនិមន្តនិងអញ្ជើញលែងត្រីរាជ ១ក្បាល មានទំហំធំនេះ បានធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី ព្រឹក ថ្ងៃ២ ខែកញ្ញាឆ្នាំ២០២៥ ។ ព្រះភិក្ខុ​ បញ្ញាបញ្ជោតោ. ធី​ បញ្ញា​ ព្រះចៅអធិការ​ វត្ត​សុវណ្ណជលសា (ហៅកំពង់ ចម្លង) ស្ថិតនៅក្នុងភូមិ តួនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបាននិមន្តទៅលែងត្រីរាជ ខាងលើ មានថេរៈដិការថា  នៅវេលាម៉ោងប៉ុន្មាន ១១ ព្រឹកថ្ងៃទី ២ ខែកញ្ញា ប្រជានេសាទ ឈ្មោះធី ដែលមានទីលំនៅក្បែរវត្ត បានទៅ​លើកលប ហើយក៏បានប្រទះឃើញ ត្រីរាជ ១ក្បាល យ៉ាងធំ មានទម្ងន់ប្រមាណជាង ១០០ គីឡូ ជាប់នៅក្នុងលប…

  • ភ្លៀងធ្លាក់ ៣ថ្ងៃជាប់គ្នា បណ្តាលឲ្យភូមិចំនួន ៤១ នៅសៀមរាប រងការជន់លិច ផ្ទះជាង ៣៦០ខ្នង

    ភ្លៀងធ្លាក់ ៣ថ្ងៃជាប់គ្នា បណ្តាលឲ្យភូមិចំនួន ៤១ នៅសៀមរាប រងការជន់លិច ផ្ទះជាង ៣៦០ខ្នង

    (សៀមរាប​)៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់ដែលរងផលប៉ះពាល់ ក្នុង ខេត្តសៀម រាប បានចាប់ផ្តើមស្រកចុះវិញជាបន្តបន្ទាប់។ ទោះជាយ៉ាងណា អាជ្ញាធរខេត្ត សូម អំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រយ័ត្នប្រយែងពីគ្រោះថ្នាក់អាចកើតមាន និងត្រៀម​ឆ្លើយតបជាប្រចាំ ជាពិសេសតំបន់ដែលងាយរងជន់លិច។ គិតត្រឹម​ព្រឹក​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពជំនន់នៅក្នុងស្រុកទាំង៤ ដែលរងផលប៉ះពាល់ បានស្រកចុះតាមលំដាប់។ ក្នុងឱកាសចុះពិនិត្យផ្ទាល់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងជា​អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំឲ្យអាជ្ញាធរ​មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ សហការធ្វើការវាយតម្លៃការខូចខាតឲ្យបាន​ច្បាស់​លាស់ ដើម្បីដាក់ផែនការជាក់លាក់ក្នុងការជួយសង្រ្គោះ និងជួសជុល​ហេដ្ឋារចនា​សម្ព័ន្ធឲ្យទាន់ពេលវេលា។ លោកក៏បានលើកទឹកចិត្តឲ្យអាជ្ញាធរមូលដ្ឋានបង្ហាញភាពម្ចាស់ការ ក្នុងពេល​មាន​គ្រោះធម្មជាតិ ដោយត្រូវយកវិធានការទាំងអស់ក្នុងការការពារ និងដោះស្រាយបញ្ហា មិនឲ្យប៉ះពាល់​ដល់សន្តិភាព និងជីវភាពប្រជាពលរដ្ឋ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សៀមរាប ពីការធ្លាក់ភ្លៀងជាប់ៗគ្នា ៣ថ្ងៃ (ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ២០២៥) បានបណ្តាលឲ្យមានការជន់លិចលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងស្រុកចំនួន ៤ ស្មើនឹងភូមិចំនួន ៤១។ ការជន់លិចនេះ បានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួនជាង ៣៦០…

  • គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការ ខណៈដែលការងារបច្ចេកទេស​បានត្រៀមរួចរាល់

    គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការ ខណៈដែលការងារបច្ចេកទេស​បានត្រៀមរួចរាល់

    (ខេត្តកំពត)៖ សម្រាប់រាល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោរបស់​រាជរដ្ឋា​ភិ​បាល គិតចាប់តាំងពីអាណត្តិមុន ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី រហូតដល់អាណត្តិទី៧នេះ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ​មន្ត្រី សម្តេចតែងយកចិត្តទុកដាក់គិតគូរយ៉ាងច្បាស់លាស់ និងលម្អិតបំផុតទាំង​ការ​ងារ​បច្ចេកទេស និងការដោះស្រាយផលប៉ះពាល់នៃគម្រោង នៅមុនពេលចាប់ផ្តើម​ដាក់គ្រឿងចក្រចូល ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នៃអនុគណៈកម្មាធិការដើម្បីដោះស្រាយ​ផល​ប៉ះពាល់គម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងពិធីបើកវេទិកាពិភាក្សាស្តីពី ការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណន តេជោ កំណាត់ទី២ ដែលបានរៀបចំធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា យ៉ាងណាមិញគម្រោងប្រវត្តិសាស្ត្រព្រែកជីក​ហ្វូណនតេជោនេះ សម្តេចតេជោ និងសម្តេចធីបតី បានយកចិត្តទុកដាក់ និង​ខិត​ខំយ៉ាងខ្លាំងធ្វើយ៉ាងណាឱ្យគម្រោងប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ការ​សាង​សង់​តាមកាលកំណត់។ ឯកឧត្តម អ៊ឹម សុទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ដែរថា ដោយមានការ​សហការ​ល្អពីក្រសួងជំនាញពាក់ព័ន្ធ អាជ្ញាធរខេត្តទាំងបួន បានធ្វើឱ្យដំណើរ​ការ​នៃគម្រោងសាងសង់ព្រែកជីហ្វូណនតេជោ បានបោះជំហានទៅមុខតាមនិតិវិធី និងលក្ខណៈបច្ចេកទេស។ ហើយចាប់ពីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ មកដល់មាតុប្រទេសកម្ពុជាវិញ បន្ទាប់ពីបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ មកដល់មាតុប្រទេសកម្ពុជាវិញ បន្ទាប់ពីបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកមាតុប្រទេសវិញ នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ, អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ និង អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ រៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ…

  • អ្នកបង្ហាញម៉ូតល្បីឈ្មោះកូនខ្មែរ បង្ហាញមោទនភាពដែលនឹងបង្ហាញមុខលើឆាកលំដាប់ពិភពលោក New York Fashion Week 2025 ខាងមុខ

    អ្នកបង្ហាញម៉ូតល្បីឈ្មោះកូនខ្មែរ បង្ហាញមោទនភាពដែលនឹងបង្ហាញមុខលើឆាកលំដាប់ពិភពលោក New York Fashion Week 2025 ខាងមុខ

    (ភ្នំពេញ)៖ តាមរយៈការនឹងលេចវត្តមានលើវេទិការប្រកួតដ៏អស្ចារ្យលំដាប់ពិភពលោកគឺ New York Fashion Week 2025 នាពេលខាងមុខធ្វើឱ្យតារា ម៉ូឌែល ប្រចាំប្រទេសកម្ពុជានៃក្រុមAlmée Couture បង្ហាញក្តីរីករាយ និងចាត់ទុកថា ជាកម្មវិធីពិសេសដែលធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើនឡើងលើឆាកអន្តរជាតិ។ គួរបញ្ជាក់រំលឹកដែរថា កម្មវិធី New York Fashion Week 2025 នឹងត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃ១១ កញ្ញា ដល់ ១៦ កញ្ញាឆ្នាំ ២០២៥ខាងមុខ។ ជាមួយគ្នានេះសម្រាប់តារាម៉ូដែល របស់ Almée Couture នឹងដើរបង្ហាញនៅ New York Fashion Week 2025 ខាងមុខនេះរួមាន កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 , ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 និងតាម៉ូដែលមួយរូបទៀតដែលមានឈាមជ័រខ្មែរកាត់បារាំង មានរូបសម្រស់ស្រស់សោភាព…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ណយ ប៊ៃ

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ណយ ប៊ៃ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ ចាកចេញពីអាកាសយានដ្ឋាន​អន្តរជាតិណយ ប៊ៃ( Noi Bai)នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួម ពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី១-២ ខែកញ្ញា នៅរដ្ឋធានីហាណូយ៕ដោយ៖វណ្ណលុក

  • អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែ លម្អសួនច្បារ

    អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែ លម្អសួនច្បារ

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្រ្តីក្រុមការងារកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំ​ដើមឈើ, ដើមផ្កាលម្អ នៅតាមបណ្តោយផ្លូវភ្លោះ ស.ស.យ.ក ខេត្ត ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ បន្ទាប់ពីអញ្ជើញចុះពិនិត្យនិងសិក្សាលទ្ធភាពដោយផ្ទាល់ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ឱ្យមន្រ្តីនៃមន្ទីរ សាធារណការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង សហការអនុវត្តការងារខាងលើនេះ ចាប់ពីថ្ងៃនេះតទៅ សំដៅធ្វើយ៉ាងណាលើកកម្ពស់សោភណភាពក្រុងឱ្យកាន់តែមានភាពស្រស់បំព្រងគួរជាទីទាក់ទាញ​ដល់ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិនិងការត្រៀមខ្លួនចូលរួមប្រឡងប្រណាំងជ័យលាភីទីក្រុងស្អាត ក៏ដូចជាការរក្សាឱ្យ​បាននូវខ្សែក្រវាត់ជ័យលាភី “ទីក្រុងស្អាត រំដួល៣ទង” ដែលធ្លាប់ទទួលបាន២ អាណត្តិជាប់ៗគ្នា៕ ដោយ៖លី ពៅ

  • ក្រសួងអប់រំបង្ហាញពីសកម្មភាពបន្តពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលកំណែទាំង ១០

    ក្រសួងអប់រំបង្ហាញពីសកម្មភាពបន្តពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលកំណែទាំង ១០

    (ភ្នំពេញ)៖ ក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ៖ ២៨ សីហា ២០២៥ រួចមកក្រសួងអប់រំកំពុងមមាញឹកក្នុងការកែសន្លឹកកិច្ចការរបស់បេក្ខជន មុនការប្រកាសលទ្ធផលនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥មកដល់ ។ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៥នេះដែរ ក្រសួងអប់រំបានបង្ហាញ ប្រធាន អនុប្រធានមណ្ឌលកំណែ និងសមាជិកគណៈកម្មការក្រុមមុខវិជ្ជា នៅតាមមណ្ឌលកំណែទាំង១០ កំពុងមានភាពមមាញឹកក្នុងការបន្តរាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការកំណែនៃកិច្ចការរបស់បេក្ខជនប្រឡងបាក់ឌុប ក្រោមការពិនិត្យតាមដានអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រសួងអប់រំបានឱ្យដឹងដែរថា គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន យ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩នាក់…

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០២៥។

  • ប្រធានរដ្ឋសភាវៀតណាម មើលឃើញពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ

    ប្រធានរដ្ឋសភាវៀតណាម មើលឃើញពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ

    (ហាណូយ)៖ ប្រធានរដ្ឋសភាវៀតណាម មើលឃើញពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិ កាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ន ។ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចតេជោ អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរ ទិវាឯករាជ្យជាតិវៀតណាម ។ ឯកឧត្តម បានចាត់ទុកដំណើររបស់សម្ដេចតេជោ និងគណៈប្រតិភូនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាម…