-
ក្រសួងសុខាភិបាល ឱ្យពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងគោរពបទដ្ឋានវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់ ។ ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងដូចនេះ នាព្រឹកថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលានាពេលនេះ ដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ…
-
ប្រមុខរាជរដ្ឋាភិបាលផ្តល់អំណោយជូនសមាជិកសមាគមអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រជិត ៣០០គ្រួសារនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា គ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រជិត ៣០០គ្រួសារ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង។ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ,ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែសីហាបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ទៅផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ២៩០គ្រួសារ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចំណុះយោធភូមិភាគទី១។ អំណោយរួមមាន អង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ មី និងថវិកាមួយចំនួន។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនក្នុងពេលនេះ គឺបានចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូន សមាជិកសមាគមអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និង គ្រួសារជួបការលំបាកបានមួយកម្រិត និងសំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត៕ដោយ៖ឡុង សំបូរ
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គិតពីថ្ងៃ២៨ឧសភា មកដល់ថ្ងៃនេះ គឺមានរយៈពេលលើស ៣ខែមកហើយដែលស្ថានភាពកម្ពុជា-ថៃ បានអូសបន្លាយមិនទាន់ចប់

(ភ្នំពេញ) ៖ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា គិតពីថ្ងៃ២៨ឧសភាមកដល់ថ្ងៃនេះ គឺមានរយៈពេលលើស៣ខែមកហើយដែលស្ថានភាពកម្ពុជា-ថៃបាន អូសបន្លាយមិនទាន់ចប់។ឯកឧត្តមបានថ្លែងលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារ កងទ័ពដែលឈរជើងនៅបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី១លញ្ញាឆ្នាំ២០២៥នេះ នៅខេត្តកំពុងស្ពឺ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖រយៈប្រហាក់ប្រហែលគ្នានេះដែរ ក៏ជាការធ្វើដំណើររបស់កងកម្លាំងរបស់យើងទៅជួរមុខឈរជើងដ៏រឹងមាំក្នុងបេសកកម្មការពារ បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក្រុមគ្រួសាររបស់បងៗកងកម្លាំងក៏នៅតែបន្តតាមដាន គិតគូរដល់សុខទុក្ខ ហើយរំពឹងរង់ចាំការវិលត្រឡប់ របស់ពួកគាត់មកផ្ទះវិញផងដែរ។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ជូនដល់ក្រុមគ្រួសារវីរកងទ័ពដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងអស់។ ក្នុងពេលតែមួយ ក៏បានបង្ហាញនៅការគោរពអរគុណចំពោះ ពលីកម្ម ការលះបង់ និងភាពអង់អាចក្លាហានរបស់វីរកងទ័ពយើងដែលបានបំពេញបេសកកម្មការពារទឹកដីរបស់យើង។ ក្នុងនោះឯកឧត្តមក៏សូមឱ្យពួកគាត់មានការជឿជាក់លើថ្នាក់ដឹកនាំជាពិសេស សម្តេចធិបតីដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបញ្ចប់ជម្លោះទាំងស្រុងដែលនឹងអនុញ្ញាតអោយកងទ័ព ដែលជាឪពុក ជាប្តី ជាកូនអាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ៕ ប្រភព ៖ រូបភាព និង អត្ថបទហ្វេសប៊ុកឯកឧត្តមហ៊ុនម៉ានីដោយ ៖ ជាវ ចន្ធូ
-
ទិវាពានរអន្តរជាតិ សូមចូលរួមរក្សាការពារក្រុមពានរ និងសត្វព្រៃដទៃទៀត ដោយបញ្ឈប់ការបរបាញ់ ជួញដូរ និងបរិភោគសាច់សត្វព្រៃ

(ភ្នំពេញ)៖ ក្រុមពានរ សំដៅដល់ប្រភេទថនិកសត្វដែលមានក្រចកសំប៉ែតជំនួសឱ្យក្រញ៉ាំ មានដៃជើងដែលអាចចាប់តោងបាន និងច្រើនរស់នៅតាមដើមឈើ ឬនៅដីទំនាបនានា។ នៅកម្ពុជា ក្រុមពានរ រួមមានអម្បូរសត្វស្វា រញី និងទោច មានរស់នៅគ្រប់ប្រភេទព្រៃឈើ តួយ៉ាងតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃព្រៃឡង់ ឧទ្យានជាតិវើនសៃ-សៀមប៉ាង និងតំបន់បឹងទន្លេសាបជាដើម។ ពានរជាភ្នាក់ងារចែកចាយគ្រាប់ពូជនៅក្នុងព្រៃដែលជួយស្តារព្រៃឈើឡើងវិញ និងជួយរក្សាតុល្យភាពជីវៈចម្រុះនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ បច្ចុប្បន្ន ក្រុមពានរកំពុងរងការគំរាមកំហែងយ៉ាងគំហុក តួយ៉ាងការទាក់ចាប់ និងបរបាញ់ដើម្បីធ្វើពាណិជ្ជកម្មបម្រើឱ្យការពិសោធន៍ ការឆ្លងមេរោគ ការបាត់បង់ទីជម្រក និងការប្រែប្រួលអាកាសធាតុជាដើម។ សូមចូលរួមរក្សាការពារក្រុមពានរ និងសត្វព្រៃដទៃទៀត ដោយបញ្ឈប់ការបរបាញ់ ជួញដូរ និងបរិភោគសាច់សត្វព្រៃ ចូលរួមការពារព្រៃឈើដែលជាជម្រកដ៏សំខាន់របស់សត្វព្រៃ និងគាំទ្រអេកូទេសចរប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាថាសត្វព្រៃរស់នៅគង់វង្សយូរអង្វែងតជំនាន់។ ដោយ៖ង៉ាន់ ទិត្យ
-
ក្រុមហ៊ុន Suzuki ជប៉ុន ប្តេជ្ញាពង្រីកទីផ្សារឲ្យកាន់តែទូលាយថែមទៀត ដើម្បីបង្កើនទីផ្សារការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើន

(ភ្នំពេញ)៖ ក្រុមហ៊ុន Suzuki និងក្រុមហ៊ុន OMC បានប្តេជ្ញាពង្រីកទីផ្សារ និងការផលិតម៉ូឌែលម៉ូតូ ដែលប្រកបដោយគុណភាព និងកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយដល់ពលរដ្ឋខ្មែរឲ្យមាការងារធ្វើបានកាន់តែច្រើន ។ Suzuki គឺជាក្រុមហ៊ុនជប៉ុនដំបូងគេបំផុត ដែលបានបោះទុនវិនិយោគលើវិស័យផលិតយានយន្តក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងម៉ូតូ Cambodia Suzuki Motor ដែលជារោងចក្រដំឡើងម៉ូតូដំបូងបង្អស់របស់ជប៉ុននៅកម្ពុជា តាំងពី ២៦ឆ្នាំមុន ។ លោក Isao Terada នាយករោងចក្រ Cambodia Suzuki Motor នៅក្នុងកម្មវិធី បង្ហាញម៉ូឌែលម៉ូតូ Suzuki nex ស៊េរីថ្មី 2026 និងផ្តល់រង្វាន់លើកទឹកចិត្តដល់តំណាងចែកចាយ និងម្ចាស់ដេប៉ូម៉ូតូ Suzuki ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានថ្លែងយ៉ាងនេះថា នៅឆ្នាំ ២០២៦ Suzuki នឹងនាំយកម៉ូដែលថ្មីៗចំនួន ៦បន្ថែមទៀត ដើម្បីប្រគួតប្រជែងទីផ្សារនៅកម្ពុជា ដោយសារបច្ចុប្បន្ន Suzuki ទើបតែ ៤ម៉ូដែល ប៉ុណ្ណោះ ។…
-
អគ្គលេខាធិការ UN ជំរុញឱ្យភាគីកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

(ចិន)៖ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ សៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យភាគីកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេស តំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ។ នៅក្នុងជំនួបនេះ ឯកឧត្តម António Guterres បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើ ក្នុងការជំរុញឱ្យភាគីទាំងពីរ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេស នៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់…
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនគ្រួសារវីរយុទ្ធជនម្នាក់នៅស្រុកសន្ទុក

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីចុងសប្ដាហ៍និងក្រុមការងារបានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខលោកពលបាលត្រី គង់ លីហូវ នៅអង្គភាពកងពលតូចលេខ ៦ចំណុះកងពលធំអន្តរាគមន៍លេខ២ប្រចាំការនៅខេត្តឧត្តរមានជ័យ ដែលមានជំងឺប្រចាំកាយ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខាងក្រោយ ។ លោកពលបាលត្រី គង់ លីហូវ មានជីវភាពលំបាកខ្វះខាត ដោយឪពុកជាជនពិការ ហើយ ម្ដាយនិងភរិយាមាន មានកូនតូចៗជាច្រើននាក់នៅក្នុងបន្ទុក ដោយបានប្រកបមុខរបរលក់ដូរម្ហូបអាហារបន្តិចបន្តួច នៅជើងភ្នំសន្ទុក សម្រាប់ចិញ្ចឹមជីវិតស្ថិតនៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម និងបានសូមឱ្យលោកពលបាលត្រី គង់ លីហូវ ឆាប់បានជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ទៅកាន់អង្គភាពវិញ។ អំណោយមាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនដើម្បីជួយដោះស្រាយនូវរាល់ការលំបាកក្នុងក្រុមគ្រួសារ៕ដោយ៖ ប៊ុន រដ្ឋា
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០២៥

-
ម៉ាឡេស៊ីបង្ហាញជំហរគាំទ្រការបង្កើនភាពបៃតងនៅកម្ពុជា

(ខេត្តត្បូងឃ្មុំ)៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច នៅថ្នាល់បណ្តុះកូនឈើថ្នាលតំបន់ របស់ក្រសួងបរិស្ថាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងចាប់អារម្មណ៍ យុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ដើម្បីជំរុញចលនាបណ្តុះ និងកាចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើនជារៀងរាល់ឆ្នាំនៅកម្ពុជា។ ឯកឧត្តម បានថ្លែងវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួអបរិស្ថា បានបង្កើតជាថ្នាលបណ្តុះកូនឈើខ្នាតតំបន់ មួយចំនួន បន្ថែមទៀត ដែលសង់ឡើងដោយមានហេដ្ឋារចនាសម្ព័ន្ធ ថ្នាល់បណ្តុះកូនឈើ សង់ឡើងជាជួរ មានសោភ័ណភាព និងមានការគ្រប់គ្រងប្រកបដោយនិរន្តរភាព ជាពិសេសបានបំពាក់ប្រព័ន្ធស្រោចស្រព ដោយការប្រើប្រាស់ថាមពលសូឡា។ ឯកឧត្តមបានបញ្ជាក់ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា និងបំណងគាំទ្រចែករំលែកជំនាញ និងធនធានជួយដល់វិស័យបរិស្ថាន។ ការបង្កើនការបណ្តុះកូនឈើនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ម៉ាឡេស៊ីមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបរិស្ថានរួមគ្នា ដោយក្នុងនោះមានការចែករំលែកបទពិសោធន៍ជំនាញ និងបច្ចេកទេស ដើម្បីឱ្យការបណ្តុះកូនឈើ បានច្រើ់នបន្ថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ…
-
ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា

(ប៉េកាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើប នៅកម្ពុជា ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង…