-
នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកសន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម

(ចិន)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងចំពោះមុខមេដឹកនាំធំៗដោយចាត់ទុកសន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ បូក Shanghai Cooperation Organization (SCO) Plus Summit នៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមាន ឯកឧត្តម ស៊ី ជិនពីង ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ ជាម្ចាស់ផ្ទះ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាល តំណាងនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ រដ្ឋសង្កេតការណ៍ និងដៃគូសន្ទនា ក្រោមមូលបទ ការអនុវត្តពហុភាគីនិយមកើតធានាសន្តិសុខតំបន់និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ។ ក្នុងឱកាសនេះ សម្ដេចធិបតី បានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនដល់គណៈប្រតិភូកម្ពុជា និងសម្រាប់ការរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ។ សម្ដេចធិបតី សូមវាយតម្លៃខ្ពស់ចំពោះតួនាទីឈានមុខរបស់ចិន ក្នុងនាមជាប្រធាន SCO…
-
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវកុំឱ្យឆ្លងដែនទៅថៃខុសច្បាប់ ដោយគួរតែស្វែងរកការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ និងសាកសួរព័ត៌មានការងារពីអាជ្ញាធរមូលដ្ឋាន

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋានទើបជាការប្រសើរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា “បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ តាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋាន ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ”។ បន្ថែមលើនេះ បម្រើការងារក្នុងស្រុក ក៏អាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាចរស់នៅជួបជុំក្រុមគ្រួសារ គ្មានការវាយធ្វើបាប ឬអំពើហិង្សា និងមិនចំណាយច្រើនលើការរស់នៅប្រចាំថ្ងៃបន្ថែមទៀតដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល។ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកនេះដែរ លោក ស៊ុន មេសា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាក់ទងទៅកាន់លេខ ១២៩៧ ឬក៏អាចទាក់ទងអាជ្ញាធរមូលដ្ឋាន ដែលកំពុងរង់ចាំសម្របសម្រួល និងស្វែងរកការងារជូន ខណៈដែលឱកាសការងារ កំពុងមានតម្រូវការជាច្រើនម៉ឺនកន្លែង ទាំងវិស័យក្នុងប្រព័ន្ធ និងវិស័យក្រៅប្រព័ន្ធ។ បើតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមថ្ងៃទី…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ

(ហាណូយ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ។ បន្ទាប់ពីបញ្ចប់ជំនួប សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ រៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ៕ ដោយ ៖ វណ្ណលុក
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហាណូយ

-
ក្រសួងអប់រំពិនិត្យដំណើរការផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ បេក្ខជនប្រឡងបាក់ឌុប នៅមណ្ឌលចំនួន ២នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈ ទូទាំងប្រទេសកំណែ ចុះពិនិត្យសកម្មភាព នៃការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែ វិទ្យាល័យជាស៊ីមបឹងកេងកង (មុខវិជ្ជា គីមីវិទ្យា) និងវិទ្យាល័យបឹងត្របែក (មុខវិជ្ជា ជីវវិទ្យា)។ ក្នុងការចុះត្រួតពិនិត្យនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយ ប្រធាន អនុប្រធានមណ្ឌលកំណែ និងសមាជិកគណ:កម្មការទាំងអស់ ដែលកំពុងយកចិត្តទុកដាក់បំពេញភារកិច្ច និងអនុវត្តគោលការណ៍ គោរពវិន័យយ៉ាងតឹងរឹង តាមម៉ោងកំណត់ នៅតាមបន្ទាប់រៀងៗខ្លួន ដោយទ្វារមណ្ឌលត្រូវបានបិទជិត មិនអនុញ្ញាតឱ្យមានការចេញ ឬចូលក្នុងម៉ោងធ្វើការ ជាពិសេសមិនមានការប្រើប្រាស់ ទូរស័ព្ទ ឧបករណ៍អេឡិចត្រូនិកនានាឡើយ។ ក្រសួងបានបន្តឱ្យដឹងថា ស្ថានភាពទូទៅនៅមណ្ឌលកំណែមានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អ ដោយមានការចូលរួមពិនិត្យដំណើរការនៃការផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ពីសំណាក់ក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ។ គួរបញ្ជាក់ដែរថា ក្នុងដំណើរការកំណែដែលមានរយៈពេល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ នៅចិន

(ចិន)៖ នាយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ បូក

(ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ បូក Shanghai Cooperation Organization (SCO) Plus Summit នៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតីចិន ជាម្ចាស់ផ្ទះ និងមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំធំៗ មួយចំនួនផងដែរ ។
-
ក្រសួងការពារជាតិ ៖ តាមខ្សែបន្ទាត់ព្រំដែនរក្សាភាពស្ងប់ស្ងាត់ ខណៈកម្ពុជានៅតែ រក្សាជំហដោះស្រាយ ដោយសន្តិវិធី និង គោរពច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះព្រំដែនជម្លោះវិវាទរវាងកម្ពុជា-ថៃនៅតែរក្សាបានភាពស្ងប់ស្ងាត់ និងព្រមជាមួយគ្នានេះកម្ពុជានៅតែរក្សាជំហក្នុងការដោះស្រាយជម្លោះវិវាទ ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា៖នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា -ថៃនៅខេត្តព្រះវិហារ ខេត្ត បន្ទាយមានជ័យ និង ខេត្ត ឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជានៅតែមានការប្រុងប្រយ័ត្ន ខ្ពស់ជាប់ជានិច្ច។ ជាមួយគ្នានេះទាក់ទិននឹងជម្លោះវិវាទព្រំដែន កម្ពុជាបានប្រកាសជំហរជាថ្មីថានៅតែគោរពបទឈប់បាញ់ និង អនុវត្តការដោះស្រាយ ដោយសន្តិវិធីនិងគោរពច្បាប់អន្តរជា ដែលមានជាធរមាន និង ព្រមទាំងធម្មនុញ្ញអាស៊ាន។ អ្នកនាំពាក្យក្រសួងកម្ពុជាតិក៏បានបន្តអំពាវនាវដល់ភាគីថៃត្រូវតែគោរពបទឈប់បាញ់ដែលមានជាធរមាន ព្រមទាំងស្មារតី និង ការឯកភាព នៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មការទូទៅព្រំដែនកម្ពុជា-ថៃ(GBC)នៅប្រទេសម៉ាឡេស៊ីកាលពីពេលកន្លងមក និងកិច្ចប្រជុំគណៈកម្មការព្រំដែនភូមិភាគ កម្ពុជា -ថៃ (RBC)កន្លងមកដោយភាគីទាំងពីរឯកភាពក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ដើម្បីជៀសវាងការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែន ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់បន្ថែមថា គិតមកត្រឹមថ្ងៃទី១ កញ្ញាឆ្នាំ ២០២៥នេះ ទាហានថៃបានចាប់ទាហានកម្ពុជាចំនួន ១៨រូបមានរយៈពេល ៣៤ថ្ងៃមកហើយ…
-
ឯកឧត្តម ម៉ី វ៉ាន់ ៖ ការដាក់ចេញផែនការយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ ឆ្លុះបញ្ចាំងឱ្យឃើញពីការរួមវិភាគទានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺផ្អែកតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា កាលពីឆ្នាំ២០២៣ គោលនយាបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ដោយបានចង្អុលបង្ហាញក្នុងវិធានការគោលនយោបាយទី១៦ នៃគោលដៅទី១ ឱ្យមានការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង ។ គោលបំណងមិនត្រឹមតែផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តជាផ្លូវការប៉ុណ្ណោះទេ តែក៏នឹងទទួលយកធាតុចូលបន្ថែមពីតួអង្គពាក់ព័ន្ធ សម្រាប់យកទៅរៀបចំផែនការសកម្មភាព ៣ឆ្នាំរំកិល ក៏ដូចជាមតិកែលម្អបន្ថែម សម្រាប់ធ្វើសុវុឌ្ឍិកម្ម ដោយឯកសារនេះក៏ជាកម្មវត្ថុនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីជាមូលដ្ឋានដល់ការជំរុញ តម្រង់ទិស និងធ្វើវិសិដ្ឋកម្ម ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ។ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានប្រសាសន៍ថា ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការរួមវិភាគទានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដោយផ្តោតលើ ការចាប់យកឌីជីថលឆ្ពោះទៅការធ្វើបរិវត្តកម្មឌីជីថល ។ មិនត្រឹមតែជាការឆ្លើយតបទៅនឹង គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨…
-
អាជ្ញាធរក្រុងកំពង់ចាមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្ត ចែករំលែកព័ត៌មានណាមួយ

កំពង់ចាម៖ លោក ខា វល័ក្ខ អភិបាលរងក្រុងកំពង់ចាមបានអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ ។សូមពិនិត្យប្រភពឱ្យបានច្បាស់លាស់។ លោកបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសបិទយុទ្ធនាការផ្សព្វផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយនៅចំណុចផ្សារធំកំពង់ចាម ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលកម្មវិធីនេះ រៀបចំដោយមន្ទីរព័ត៌មានខេត្តកំពង់ចាម សហការជាមួយ អាជ្ញាធរក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ។ លោកអភិបាលរងក្រុងកំពង់ចាមបញ្ជាក់បន្ថែមថាយុទ្ធនាការបញ្ជ្រាបការយល់ដឹង និងប្រឆាំងព័ត៌មានក្លែងក្លាយ របស់ក្រុមការងារមន្ទីរព័ត៌មាន នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបច្ចុប្បន្ន ព័ត៌មានក្លែងក្លាយ កំពុងមក្លាយជាប្រធានបទ ដ៏ក្ដៅគគុក នាំឱ្យអ្នកមើល ឬអ្នកទស្សនា ឈឺក្បាលក្នុងការបែងចែកថា ព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយ ។ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នានិងសូមចូលរួមចែកចាយព័ត៌មានពិត ព័ត៌មានល្អៗ និងព័ត៌មានណា ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គម ៕ដោយ៖លី ពៅ