-
ជួបជាមួយ ឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

(ប៉េកាំង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាថ្ងៃអាទិត្យទី៣១ សីហា ២០២៥ ។ ឯកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ ខ្ញុំក៏បានស្នើឱ្យមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ ៕ ដោយ ៖ វណ្ណលុក
-
ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា!

-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង

(ប៉េកាំង)៖ នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន ។ ជំនួបនេះ ភាគីទាំងពីរ នឹងពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ អញ្ជើញអមដំណើរសម្តេចបវរធិបតី រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី…
-
មន្រ្តីរដ្ឋបាលខេត្ត៖បង្កើនការរកឃើញអ្នកមានផ្ទុកមេរោគអេដស៍ថ្មីដើម្បីបញ្ចប់នូវការចម្លងមេរោគអេដស៍

បន្ទាយមានជ័យ៖សិក្ខាសាលាគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្តីពីបច្ចុប្បន្នភាព និងលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងការអនុវត្តផែនការយុទ្ធសាស្ត្រ “រួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ត្រូវបានប្រារព្ធនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ លោកវេជ្ជបណ្ឌិត គីលីន ពិសី ប្រធានកម្មវិធីអេដស៍ខេត្តបានឱ្យដឹងក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នូវលទ្ធផលការងារដែលសម្រេចបាន។ សូមជម្រាបថា សិក្ខាសាលាខាងលើបានបង្ហាញអំពីការវិភាគស្ថានភាពរីករាលដាលមេរោគអេដស៍និងលទ្ធផលអនុវត្តលើកម្មវិធីអេដស៍និងលើកទិសដៅអនុវត្តបន្ត ដើម្បីអនុវត្តពន្លឿនការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តបន្ទាយមានជ័យ និងឈានសម្រេចគោលដៅ ៩៥:៩៥:៩៥ ឱ្យមានប្រសិទ្ធភាព។ អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រ “រួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ចាំបាច់អនុវត្តបង្កើនការរកឃើញអ្នកមានផ្ទុកមេរោគអេដស៍ថ្មីដើម្បីបញ្ចប់នូវការចម្លងមេរោគអេដស៍ ។ ជាមួយនេះបន្តអប់រំផ្សព្វផ្សាយការបង្ការការចម្លងមេរោគអេដស៍ និងកាមរោគ ដោយការប្រើប្រាស់ស្រោម អនាម័យត្រឹម ត្រូវ ១០០% ។ លោកស្រីក៏បានផ្តល់សារៈសំខាន់ដល់កិច្ចសហការជាមួយក្រុមការងារ អាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ រួមទាំងជំរុញលើកទឹកចិត្តការធ្វើតេស្តឈាម ការប្រើប្រាស់សេវា ប្រឹក្សាផ្តល់ឱសថបង្ការនឹងការប្រឈមការឆ្លងមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមនិងផ្តល់ឱកាសឱ្យក្រុមគោលដៅចូលរួមទទួលការអប់រំការធ្វើតេស្តឈាមនិងទទួលសេវាបង្ការ ថែទាំជំងឺ អេដស៍និងកាមរោគ៕
-
ជំនួយរបស់អភិបាលខេត្តកំពង់ធំ ត្រូវបានប្រគល់ជូនបញ្ជាការស្រាលទាំង៩គោលដៅ

កំពង់ធំ៖គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំប្រគល់ជូនទីបញ្ជាការស្រាលការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៩គោលដៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកប្រាសាទបល្ល័ង្ក ។ ក្នុងពិធីប្រគល់ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង៩ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងតំបន់ដែនជម្រកសត្វព្រៃបឹងពែ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក និងដែនគម្របព្រៃឈើក្នុងស្រុកសណ្ដាន់ និងស្រុកសន្ទុក។ ជាលទ្ធផលរយៈពេលជាងមួយឆ្នាំនៃយុទ្ធនាការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកន្លងទៅនេះ កងកម្លាំងចម្រុះបានរកឃើញផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិនាពេលកន្លងទៅមានចំនួន ជិត ៤ ០០០ហិកតា ព្រមទាំងបានគ្រប់គ្រង និងរួមគ្នាដាំស្ដារព្រៃឈើឡើងវិញនៅលើផ្ទៃដីដែលបានដករហូតជាសម្បត្តិរដ្ឋ បានជាង ៥ម៉ឺនដើមរួចមកហើយ ។ ជាមួយគ្នានោះ ក៏បានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសមួយចំនួន រួមជាមួយមធ្យោបាយជាវត្ថុតាងបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកទឹកចិត្តឱ្យបន្តរួមគ្នាធ្វើសកម្មភាពដ៏ល្អនេះបន្ថែមទៀត៕ដោយ៖…
-
សាលាអន្តរជាតិ ស្មាធ ឃីដ ចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៤-២០២៥ដល់សិស្សរបស់ខ្លួន

សៀមរាប៖សាលាអន្តរជាតិ ស្មាធ-ឃីដ (SmartKids International School)នៅខេត្តសៀមរាប កាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥បានប្រារព្វពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំសិក្សា២០២៤-២០២៥សម្រាប់ចំណេះដឹងទូទៅភាសាខ្មែរ មត្តេយ្យ- វិទ្យាល័យថ្នាក់ទី១-១២ និងកម្មវិធីចំណេះដឹងទូទៅភាសាអង់គ្លេសមុនមត្តេយ្យ-ថ្នាក់ទី៨ ដល់សិស្សពូកែ សិស្សឆ្នើមរបស់ខ្លួន។ ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងលោកបណ្ឌិតអគ្គនាយក សេង ឡុង សាលាអន្តរជាតិស្មាធ-ឃីដ លោកហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំ និងកីឡាខេត្តសៀមរាប លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំ និងកីឡាខេត្តសៀមរាប ។ កម្មវិធីនេះបានប្រារព្វពេញមួយថ្ងៃដោយបានចែកចេញជាពីរវគ្គ គឺព្រឹក និងរសៀលនៅសណ្ឋាគារសុខាអូតែល ក្រុងសៀមរាប ។លោក ណាវ ចន្ថា អគ្គនាយករងសាលាអន្តរជាតិស្មាធ ឃីដ បានឱ្យដឹងថា សាលាអន្តរជាតិ ស្មាធ ឃីដត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ មករា ឆ្នាំ២០០៩ ដោយលោកបណ្ឌិតអគ្គនាយក សេង ឡុង ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រកបដោយយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការផ្តល់ជូនសិស្សនូវគុណភាពអប់រំ ដែលផ្អែកលើស្តង់ដារជាតិ និងអន្តរជាតិ។ បច្ចុប្បន្នសាលាមានសាខាចំនួន៦ ក្នុងនេះខេត្តសៀមរាបចំនួនបួនសាខា ,ខេត្តកំពង់ធំមួយសាខា…
-
គ្រប់ទិដ្ឋភាពពិតនៃវិនាសកម្មបង្កលើកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានលាតត្រដាងដល់ពិភពលោកបានឃើញ ខណៈដំណើរទស្សនកិច្ចអ្នកសារព័ត៌មានតំបន់អាស៊ីឈានដល់ទីបញ្ចប់

ភ្នំពេញ៖សម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងអ្នកសារព័ត៌មានកម្ពុជាប្រមាណ៤០នាក់ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៣ គឺ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្យសនកម្ម និងផលវិបាក ដែលបានកើតចេញពីជម្លោះព្រំដែនកម្ពុជាថៃ។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិកថា ក្នុងដំណើរទស្សនកិច្ចនេះ ពិសេសនៅពេលបានអញ្ជើញដល់ទីតាំងផ្សេងៗដែលបានទទួលរងការវាយប្រហាររពីសំណាក់កងទ័ពថៃ ក្រុមអ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសន៍ជាមួយ ព្រះសង្ឃ នាយកសាលា ប្រធានមណ្ឌលសុខភាព អាជ្ញាធរខេត្ត/ស្រុក អ្នកជំនាញ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន តាមតំបន់ ដែលជាទីទួលសុវត្ថិភាពរៀបចំសម្រាប់ការពារពួកគេពីគ្រាប់កាំភ្លើង និងការវាយប្រហារណាមួយដែលអាចកើតឡើងទៀតពីសំណាក់កងទ័ពថៃ តាមបណ្តោយព្រំដែន។ ឯកឧត្តម ទេព អស្នារិទ្ធ ដែលបានដឹកនាំក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ប្រាប់ថា ក្រុមអ្នកសារព័ត៌មានបានទៅដល់គោលដៅនីមួយៗ ក្នុងនោះមានតំបន់ជនភៀសសឹក ទីតាំងវត្តអារាម មណ្ឌលសុខភាព សាលារៀន ព្រមទាំងភូមិឋានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះថ្នាក់ដោយសារការវាយប្រហារដោយគ្រាប់ផ្លោងធុនធ្ងន់របស់កងទ័ពថៃ ហើយបានផ្តិតយករូបភាពពិតនៃសោកនាដកម្ម ការបំផ្លិចបំផ្លាញ និងផលវិបាកដែលកើតចេញពីទង្វើអមនុស្សធម៌ទាំងនេះ។ ក្រុមអ្នកសារព័ត៌មានបានមើលឃើញដោយផ្ទាល់ភ្នែក នូវការវាយប្រហារ ដោយគ្រាប់ផ្លោង និងអាវុធធុនធ្ងន់របស់កងទ័ពថៃ…
-
គ្រូពេទ្យស្មគ្រចិត្តម៉ាឡេស៊ីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង ៥០០ នាក់ នៅស្រុកអូររាំងឪ

(ខេត្តត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាង ៥០០នាក់បានទទួលការពិនិត្យ និងព្យាបាលជំងឺទូទៅ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការមន្ទីរពេទ្យគ្មានព្រំដែននៃប្រទេសម៉ាឡេស៊ី (Hospital Beyond Boundaries)។ ពិធីពិនិត្យ និងព្យាបាលជំងឺនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ជាអធិបតី ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមគ្រូពេទ្យស្មគ្រចិត្តម៉ាឡេស៊ី ក្រុមគ្រូពេទ្យកម្ពុជា និងប្រជាពលរដ្ឋជាច្រើននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាប្រទេសម៉ាឡេស៊ី នៅពេលនេះ បានបង្ហាញពីមិត្តភាពជាបងប្អូនកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត នៅពេលដែលបានបញ្ជូនក្រុមគ្រូពេទ្យស្មគ្រចិត្តមកកម្ពុជា…