Category: ព័ត៌មានជាតិ

  • គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ ចុះពិនិត្យមើលភូមិសាស្រ្តតាមដងទន្លេ ក្នុងដែនរដ្ឋបាលខណ្ឌ

    គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ ចុះពិនិត្យមើលភូមិសាស្រ្តតាមដងទន្លេ ក្នុងដែនរដ្ឋបាលខណ្ឌ

    (ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យមើលភូមិសាស្រ្តដងទន្លេ ក្នុងដែនរដ្ឋបាលខណ្ឌ ដើម្បីពិនិត្យករណីសំណង់ខុសច្បាប់ បញ្ហារអនាម័យបរិស្ថាន ផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្រតាមបណ្ដោយដងទន្លេក្នុងមូលដ្ឋានខណ្ឌ ។ ការចុះរដ្ឋបាលតាមដងទន្លេ របស់គណ:បញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដើម្បីមានវិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋានខណ្ឌ បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ អធិការរង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្រ្តីសាលាខណ្ឌ និងប្រជាការពារ ។ ក្នុងប្រតិបត្តិការនេះ លោកអភិបាលខណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលមូលដ្ឋានសង្កាត់ពាក់ព័ន្ធទាំងអស់ដែលជាប់នឹងដងទន្លេសាប ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ទីតាំងដែលមានស្ថានភាពសំណង់ខុសច្បាប់ ជាពិសេស តំបន់អនាធិបតេយ្យដែលអាចបង្កឲ្យមានកើតមានឡើងការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវត្រូវមានវិធានការឱ្យបានតឹងរឹង និងចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ ៕ ដោយ ៖ វណ្ណលុក

  • គិតត្រឹមថ្ងៃទី ៣០ ខែសីហានេះ ពលរដ្ឋ និងពលករខ្មែរទើប​ត្រឡប់ពី​ថៃជា​ង ១៩ម៉ឺន​នាក់ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ

    គិតត្រឹមថ្ងៃទី ៣០ ខែសីហានេះ ពលរដ្ឋ និងពលករខ្មែរទើប​ត្រឡប់ពី​ថៃជា​ង ១៩ម៉ឺន​នាក់ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ

    (ភ្នំពេញ)៖ គិតត្រឹម​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើ​ប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃប្រ​មា​ណជាង ១៩ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ឯក​ជន បន្ទាប់​ពីក្រ​សួង និង​ភាគី​ពាក់​ព័ន្ធ​បាន​ផ្សព្វ​ផ្សា​យ និង​នាំយក​ឱកាស​ការ​ងារ​ទៅដល់​មូល​ដ្ឋាន។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈបាន​ថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាស​ការ​ងារ​តាម​រយៈក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និងវិស័យ​ឯ​ក​ជន។ ឯកឧត្តមបាន​បន្ត​ថា ចាប់តាំ​ង​ពីពេលមាន​បញ្ហាទំនាស់​នៅតាម​ព្រំដែន​កម្ពុជា និងថៃ​នាពេល​កន្លង​មកនេះ បានធ្វើ​ឱ្យបង​ប្អូន​ពលករខ្មែរដែលធ្វើការ​ងារនៅ​ប្រទេស​ថៃ មាន​ការ​ភ័យ​ខ្លាច​ពីសុខ​សុវត្ថិ​ភា​ព ហើយពួ​ក​គាត់​បានស​ម្រុកចាក​ចេញពី​ប្រទេស​ថៃ​ជាបន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ។ ទន្ទឹម​គ្នានេះ​ ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​គ្រប់​ច្រក​ល្ហក ដើម្បី​ដោះស្រាយ​បញ្ហាជីវ​ភាព និង​ផ្ដល់ឱកាស​ការងារ​ថ្មីជូន​ពួក​គាត់​ដល់​ភូមិ​ស្រុក​។ អ្នកនាំពាក្យរូប​នេះបាន​បន្ត​ថា រាជរដ្ឋា​ភិបា​ល ដែលមាន​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជាសេនា​ធិការ បានយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះប្រជា​ពលរដ្ឋ​ក្នុង​ស្រុក និង​ពលករ​ខ្មែរដែល​ទើបវិល​ត្រឡប់មក​ពីប្រទេស​ថៃ គឺធ្វើយ៉ាង​ណានាំឱកាស​ការងារ​ជូនពួក​គាត់​ភ្លាមៗ ដើម្បីគាំពារ​ជីវភាព​ឱ្យបាន​ទាន់ពេល​វេលា។ ក្រសួង​ការ​ងារ បានណែនាំដល់​មន្រ្តីជំនាញ​ក្រោមឱវាទ​ដែលមាន​ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ​(NEA) និងមន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ បានចុះ​ប្រមូល​ទិន្នន័យ​តម្រូវ​ការកម្លាំង​ពល​កម្ម និង​តម្រូវ​ការ​ការ​ងារពី​គ្រប់​ក្រុម​ហ៊ុន និងគ្រឹះស្ថា​ន​ទាំង​តូចទាំងធំ​នៅទូទាំង​ប្រទេស ដើម្បី​យក​មក​ផ្សព្វ​ផ្សាយ និ​ង​នាំឱ​កាសកា​រងារទៅ​ដល់មូល​ដ្ឋាន ក៏ដូច​ជា​ដាក់​ប្រចាំ​ការ​នៅតាម​ច្រក​ព្រំដែន​កម្ពុជា-ថៃផង​ដែរ។…

  • គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក

    គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក

    (ភ្នំពេញ)៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai នៅទីក្រុងធានជីន ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម HUANG Runqiu រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ អញ្ជើញអមដំណើរសម្តេចបវរធិបតី រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយរដ្ឋមន្ត្រី…

  • អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

    អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

    (ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក.ប.ទ. ៕ សូមអានខ្លឹមសារលំអិតខាងក្រោម ដោយ ៖ ង៉ាន់ ទិត្យ

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥
  • អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ ៤៤ នៅឃុំបឹងល្វា

    អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ ៤៤ នៅឃុំបឹងល្វា

    កំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ និងសិក្សានុសិស្សបានចូលរួមដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ ៤៤ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។ ក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មការការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ មានប្រសាសន៍ថា កន្លងមកព្រៃឈើមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានរងការកាប់បំផ្លាញ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនខិលខូចមួយចំនួន ដែលធ្វើឲ្យបាត់បង់ធនធានធម្មជាតិ យើងទាំងអស់គ្នាត្រូវរួមគ្នាដាំស្ដារ និងការពារព្រៃឈើឡើងវិញ និងត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិសម្រាប់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗ ។ឯកឧត្តមក៏បានកោតសរសើរ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដែលបានដឹកនាំកងកម្លាំងចម្រុះ នៅតាមទីបញ្ជាការស្រាល ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលល្អប្រសើរ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ក្នុងរយៈពេលនៃយុទ្ធនាការ ការពារទប់ស្កាត់…

  • មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានរៀបចំពិព័រណ៍ផ្សារណាត់ផលិតផលភូមិ១ ផលិតផល១ លើកទី៣ ឆ្នាំ២០២៥

    មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានរៀបចំពិព័រណ៍ផ្សារណាត់ផលិតផលភូមិ១ ផលិតផល១ លើកទី៣ ឆ្នាំ២០២៥

    (រតនគិរី)៖ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិព័រណ៍ កសិ-ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុក ខេត្តរតនគិរី លើកទី៣ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកកែច្នៃ ទៅកាន់អ្នកប្រើប្រាស់ រយៈពេល០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ លោកស្រី ភូ ដាលី អនុប្រធានមន្ទីរពាណិកម្មខេត្តរតនគិរី បានលើកឡើងថា ចំពោះពិព័រណ៍ផ្សារណាត់ផលិតផលភូមិ១ ផលិតផល១ លើកទី៣នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញផលិតកម្ម កសិកម្ម រួមមាន កិច្ចការចិញ្ចឹមសត្វ ផលិតកម្មស្រូវ និងដំណាំផ្សេងៗ បង្កើនបរិមាណផលិតផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងក្រៅស្រុក ព្រមទាំងបង្កើតឱកាសជូនប្រជាកសិករ ក្រុមផលិត សហគ្រាស ក្រុមហ៊ុនក្នុងខេត្ត ធ្វើការផ្សាភ្ជាប់ជាមួយឈ្មួញ អ្នកប្រមូលទិញធំៗ ក្នុងតំបន់ និងក្រៅតំបន់ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បង្កើនផលិតភាព និងផលិតកម្ម ដែលជាកាលានុវត្តភាពសម្រាប់វិស័យកសិ – ពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាពសង្គម។ លោកស្រីអនុប្រធានមន្ទីរ…

  • ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរំភៀសសឹក វត្តពោធិ៍ ៥០០០ដើម

    ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរំភៀសសឹក វត្តពោធិ៍ ៥០០០ដើម

    ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចុះមកពិនិត្យ និងធ្វើបទសម្ភាសជាមួយអាជ្ញាធរ ខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។ ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា។ សិក្ខាសាលាអ្នកសារព័ត៌មានបានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមក។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា អ្នកសារព័ត៌មាននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងសំខាន់ៗដែលរងផលប៉ះពាល់ដោយជម្លោះពីមុនព្រំដែន នៅព្រះវិហារ អ្នកសារព័ត៌មានបានទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ និងតំបន់ផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចកាលពីអតីតកាល។ នៅខេត្តឧត្តរមានជ័យ អ្នកសារព័ត៌មាននឹងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះនៅភូមិស្រែ ឃុំកូនគ្រៀល និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។ អ្នកសារព័ត៌មានក៏នឹងទៅទស្សនាមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ និងទីជម្រកបណ្តោះអាសន្នវត្តធម្មកំបោរ។ នៅខេត្តបន្ទាយមានជ័យ អ្នកចូលរួមនឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ រួមទាំងភូមិព្រៃចាន់…

  • រដ្ឋមន្ត្រី ហេង សួរ ៖ ការយល់ដឹងពីទីផ្សារការងារនោះយុវជននឹងចាប់យកយកជំនាញដែលកំពុងមានតម្រូវការ

    រដ្ឋមន្ត្រី ហេង សួរ ៖ ការយល់ដឹងពីទីផ្សារការងារនោះយុវជននឹងចាប់យកយកជំនាញដែលកំពុងមានតម្រូវការ

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា៖ «ការផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ» នាឱកាសនេះ គឺយើងចង់ទាញចំណាប់អារម្មណ៍​របស់យុវជន​ឱ្យបាន​យល់​ដឹង​អំពីការងារ មុខរបរ និងអាជីពដែលកំពុងមានតម្រូវការនៅលើទីផ្សារ។ ឯកឧត្តម រដ្ឋមន្រ្តី សង្កត់ធ្ងន់ថា «ទាល់តែពួកគាត់ស្គាល់ពីតម្រូវការ តួនាទីអ្វី មុខរបរអ្វី ឬការងារអ្វី ដែលគេ​កំពុងត្រូវការ នោះ​ទើប​ពួក​គាត់ចាប់ផ្ដើមសួរខ្លួនឯងថា ដើម្បីធ្វើអាជីព មុខរបរ និងការងារដែលកំពុងមានត្រូវការនោះ តើពួកគាត់គួរតែរៀនជំនាញអ្វី ដើម្បីចាប់បាននូវឱកាសការងារ និងមុខ​របរនោះបាន»។ ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធីបើកសិ​ក្ខាសាលាផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ (Occupational Outlook) ឆមាសទី២ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយពីតម្រូវការជំនាញ និងការងារសម្រាប់យុវជន ដោយ​បាន​បញ្ចូលបន្ថែមព័ត៌មានទាក់ទងនឹងតម្រូវការ គុណវុឌ្ឍិ និងជំនាញ សម្រាប់ជាត្រីវិស័យនាំផ្លូវយុវជនដែលស្វែងរកការងារដំបូង ក្នុងការជ្រើសរើស​មុខរបរដែល​មានតម្រូវការខ្ពស់​នៅក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ទស្សនវិស័យមុខរបរ…

  • ក្រុមអ្នកសារព័ត៌មានបរទេសទៅមើលផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះបន្ទាប់ពីបទឈប់បាញ់ចូលជាផ្លូវការ

    ក្រុមអ្នកសារព័ត៌មានបរទេសទៅមើលផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះបន្ទាប់ពីបទឈប់បាញ់ចូលជាផ្លូវការ

    បន្ទាយមានជ័យ៖ បន្ទាប់ពីចុះយកព័ត៌មានផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀត ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះដោយទាហានថៃ នាពេលកន្លងមក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៩ ខែសីហា ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានបន្តទៅកាន់ខេត្តឧត្តរមានជ័យ និងទៅមើលទីតាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរជាផ្លូវការ។ នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើបទបង្ហាញដល់ក្រុមអ្នកសារព័ត៌មានបរទេស និងកម្ពុជា ពីសកម្មភាពបំពានរបស់កងទ័ពថៃ ដោយបានបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីលំនៅឋានទាំងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ ជាពិសេសកងទ័ពថៃ បានរំលោភបំពានយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរ។ ជាពិសេសសកម្មភាពបំពានរបស់កងទ័ពថៃ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ បានបន្តរាយបន្លាលួសព័ន្ធយកដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ឃុំអីរបីជាន់ ប៉ុន្តែ សកម្មភាពបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា មិនបានសម្រេចនោះទេ ដោយសារប្រជាពលរដ្ឋជាម្ចាស់ដី និងប្រជាពលរដ្ឋខ្មែរ បានសហការគ្នាបណ្តេញកងទ័ពថៃ ឱ្យដកថយទៅវិញ ដោយមិនមានការប៉ះទង្គិចគ្នានោះឡើយ។…