-
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជា ឆ្លើយតបបំភ្លឺ ៤ចំណុច ចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ

ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឆ្លើយតបបកស្រាយបំភ្លឺចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដូចតទៅ៖ ១. កម្ពុជាសូមបដិសេធយ៉ាងម៉ឺងម៉ាត់ថាមិនបានប្រើប្រាស់ពលរដ្ឋស៊ីវិលធ្វើជាខែលនោះទេ ពីព្រោះពលរដ្ឋស៊ីវិលកម្ពុជា បានរស់នៅទីនោះតាំងពីយូរលង់មកហើយ។ តាមការពិតពលរដ្ឋកម្ពុជាគឺជាជនរងគ្រោះក្នុងសកម្មភាពយោធាជាឯកតោភាគី រួមមានទាំងការដាក់រាយលួសបន្លា និងរបាំងដែលរារាំងមិនឲ្យពួកគាត់ ចូលទៅកាន់លំនៅដ្ឋាននិងកសិដ្ឋានរបស់ពួកគាត់។ ២. កម្ពុជាបានធ្វើការបដិសេធជាច្រើនដងរួចមកហើយថា កម្ពុជាពុំបានដាក់មីនថ្មី ប្រឆាំងមនុស្សសោះឡើយ ពីព្រោះកម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសនៅលើពិភពលោកដែលរងផលវិបាកដោយសារគ្រាប់មីន គឺពុំមានគោលនយោបាយហេតុផលឬផលប្រយោជន៍អ្វីមួយក្នុងការប្រើប្រាស់អាវុធប្រកបដោយគ្រោះថ្នាក់នេះឡើយ។ ចំពោះឧបទ្ទវហេតុដែលកើតមានឡើងគឺជាផលវិបាកនៃគ្រាប់មីនដែលនៅសេសសល់តាំងពីជម្លោះប្រដាប់អាវុធ ក្នុងរយៈកាលរាប់ទសវត្សរ៍កន្លងមកនេះ រហូតដល់ពេលនេះនៅតែបន្តចោទជាគ្រោះថ្នាក់សម្រាប់ពលរដ្ឋស៊ីវិលទាំងសងខាងជាប់ព្រំដែន។ ៣. កម្ពុជាសូមអះអាងជាថ្មីម្តងទៀតនូវការគោរពដ៏ពេញលេញរបស់ខ្លួនចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបណ្ដាសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដទៃទៀត ដែលកម្ពុជាគឺជារដ្ឋភាគី។ ដូចនេះកម្ពុជាបានធ្វើការងារជាប់ជាប្រចាំក្នុងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងប្រព័ន្ធអង្គការសហប្រជាជាតិ និងបណ្ដាដៃគូអន្តរជាតិដើម្បីពង្រឹងការលើកស្ទួយនិងការការពារសិទ្ធិមនុស្ស។ ៤. កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងហើយនិងការចូលរួមរបស់កម្ពុជាប្រកបដោយស្ថាបនា។ នៅក្នុងន័យនេះ កម្ពុជានៅតែមានការតាំងចិត្តគោរពទៅតាមបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC)នៅគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាអះអាងជាថ្មីម្ដងទៀតនូវការតាំងចិត្តក្នុងការដោះស្រាយដោយសន្តិវិធីនូវជំហរខុសគ្នា ការគោរពចំពោះច្បាប់អន្តរជាតិ ការលើកស្ទួយទំនាក់ទំនងជាអ្នកជិតខាងជាមួយនឹងគោលដៅធានានូវស្ថិរភាព និងសន្តិសុខព្រំដែនកម្ពុជា-ថៃ៕ ដោយ វណ្ណលុក
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា មិនបានប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ហើយនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់

ភ្នំពេញ៖ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា ចំពោះឧប្បទ្ទវហេតុផ្ទុះមីនបណ្តាលអោយកងទ័ពថៃរងរបួស ក្រសួងការពារជាតិ សូមគូសបញ្ជាក់សារជាថ្មីថា កម្ពុជា មិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពអនុសញ្ញាអូតាវ៉ាដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍បន្ថែមថា កម្ពុជាក៏ធ្លាប់បានជម្រាបជូនភាគីថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជាគឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្រ្គាមស៊ីវិល ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសរំលេចថា កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព ហើយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕ ដោយ វណ្ណលុក
-
ខេត្តកែប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៃថ្ងៃដំបូង ប្រព្រឹត្តទៅដោយរលូន

ខេត្តកែប៖ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកែប កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬ បាក់ឌុប នៅសាលាវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប។ស្ថានភាពទូទៅថ្ងៃប្រឡងថ្ងៃទី១ ទូទាំងខេត្តបានដំណើរការដោយរលូន។ ផ្តាំផ្ញើដល់បេក្ខជនប្រឡងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្តាំផ្ញើដល់បេក្ខជនទាំងពីរភេទ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ដោយប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ នៅខេត្តកែបត្រូវបានជ្រើសរើសទីតាំងប្រឡងនៅសាលាវិទ្យាល័យប៉ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ក្នុងនោះមាន មណ្ឌលប្រឡងចំនួន២ មណ្ឌល។ទី១ មណ្ឌលវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស(ខាងជើង) សម្រាប់ ថ្នាក់វិទ្យាសាស្រ្តសង្គម មានអគាមួយខ្នងស្មើ១៨បន្ទប់, ទី២ មណ្ឌលវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស (ត្បូង) សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានអគារមួយខ្នងស្មើចំនួន ២៤បន្ទប់។មណ្ឌលទាំង២នេះ មានទីតាំងស្ថិតនៅ…
-
ឆ្នាំនេះខេត្តកំពង់ធំមានសិស្សប្រឡងបាក់ឌុបជាងប្រាំពាន់នាក់

កំពង់ធំ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ សម័យប្រឡង៖២៨ សីហាខេត្តកំពង់ធំមាន១៣មណ្ឌលប្រឡង និងបេក្ខជនជាងប្រាំពាន់នាក់។ការប្រឡងពេញមួយថ្ងៃនៃថ្ងៃដំបូងបានប្រព្រឹត្តទៅដោយរលូន។ ដូចបណ្ដាខេត្តដទៃដែរ មណ្ឌលប្រឡងទាំងអស់ក្នុងខេត្តកំពង់ធំបានបើកដំណើរការនៅព្រឹកព្រលឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីការអញ្ជើញចូលរួមបើកវិញ្ញាសាពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅវិទ្យាល័យកំពង់ធំ។តាមការបញ្ជាក់របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖២៨សីហា ទូទាំងខេត្តកំពង់ធំ មាន១៣មណ្ឌលប្រឡងស្មើនឹង ២៣៤បន្ទប់ និងបេក្ខជនប្រឡងចំនួន ៥.៧៩៥ នាក់(ស្រី៣.៣១៩នាក់ )។ចំពោះវិញ្ញាសាប្រឡង មាន១០មុខវិជ្ជា គឺ គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា ភូមិវិទ្យា, ប្រវត្តិវិទ្យា ,ពលរដ្ឋវិទ្យា ,ផែនដីវិទ្យា ,រូបវិទ្យា ,ជីវៈវិទ្យា និងភាសារបរទេស។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំ បានរំលឹកដល់បេក្ខជនទាំងអស់មុននឹងចាប់ផ្តើមសំណេរត្រូវតែមើល ប្រធានបទឱ្យច្បាស់ ឱ្យយល់ ។ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ៕ដោយ៖ ប៊ុន រដ្ឋា
-
អភិបាលខេត្តកំពត លើកទឹកសិស្សប្រឡងបាក់ឌុបឆ្នាំនេះឱ្យខិតខំដើម្បីទទួលបាននិទ្ទេសល្អបំផុតកើនឡើង

កំពត៖ជាមួយនឹងការបើកព្រឹត្តិការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំសិក្សា២០២៤-២០២៥អភិបាលខេត្តកំពតបានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពដើម្បីទទួលបាននូវលទ្ធផលល្អ ពិសេសទទួលបាននិទ្ទេស អេ(A )ច្រើនជាងឆ្នាំមុន។ មានវត្តមានកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖២៨សីហា នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង(កើត) និងមណ្ឌលប្រឡងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង(លិច) ឯកឧត្តម ម៉ៅ ធនិន បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឡងដោយប្រើប្រាស់សមត្ថភាពរបស់ខ្លួនឱ្យអស់ ព្រោះការប្រឡងពេលបច្ចុប្បន្ន គឺប្រកានភ្ជាប់នូវគោលការណ៍ “អ្នកចេះ គឺជាប់” ។ ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា បេក្ខជនទាំងអស់ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រឡងឆ្នាំនេះ ដើម្បីទទួលបានទិន្ទេសល្អៗគ្រប់ៗគ្នា ពិសេសយកឱ្យបាននិទ្ទេស A ឱ្យបានច្រើនជាងឆ្នាំមុន ព្រោះអ្នកដែលប្រឡងបាននិទ្ទេស A ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្តល់ជារង្វាន់ និងអាហារូបករណ៍ជាច្រើនសម្រាប់ការសិក្សាបន្ត។ ដោយឡែកខេត្តកំពត ថ្នាក់ដឹកនាំទាំងអស់ក៏មានការលើកទឹកចិត្ត ដូចជាផ្តល់នូវរង្វាន់សម្រាប់សិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងខេត្តផងដែរ។ គួររំលឹកដែរថា កាលពីឆ្នាំសិក្សា២០២៣-២០២៤…
-
ប្រឡងបាក់ឌុបឆ្នាំនេះខេត្តសៀមរាប មានបេក្ខជនមកពីខេត្តឧត្តរមានជ័យចូលរួម

សៀមរាប៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡង៖២៨សីហា២០២៥នៅខេត្តសៀមរាបបានប្រព្រឹត្តទៅដោយរលូន និងក្រោមការត្រួតពិនិត្យពីក្រុមអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយផង។ មុនដំណើរការប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក ខេត្តសៀមរាបឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានបង្ហាញវត្តមានរួមគ្នានៅទីនោះ។ការណ៍នេះក៏ព្រោះតែ ដោយសារការប្រយុទ្ធរវាងកងទ័ពកម្ពុជា ទប់ទល់នឹងការឈ្លានពានពីទាហានថៃបានធ្វើខេត្តឧត្តរមានជ័យជួបនឹងការជម្លៀសប្រជាពលរដ្ឋមកមណ្ឌលសុវត្ថិភាពជាហេតុធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡាសម្រេចយកសាលារៀនចំនួន២នៃខេត្តសៀមរាបដែលជាខេត្តជាប់ធ្វើជាមណ្ឌលប្រឡងចំនួន៣សម្រាប់សិស្សមកពីខេត្តឧត្តរមានជ័យ ដែលមានបេក្ខជនចំនួន ១.៧៧២នាក់ (ស្រី១.០១២នាក់)។សាលាទាំង២ដែលរៀបចំជា៣មណ្ឌលនេះមាន៖សាលាបឋមសិក្សាទៀ បាញ់ គំរូ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ក្នុងស្រុកពួក ។ ដោយឡែកសម្រាប់ខេត្តសៀមរាបឆ្នាំ២០២៥នេះ មានមណ្ឌលប្រឡងចំនួន១៦ មណ្ឌល ស្មើ៤៤៩ បន្ទប់។ មានបេក្ខជនប្រឡងសរុបចំនួន ១១.១៦២នាក់ (ស្រី ៦.៥១៤នាក់) ។ ទាំងអភិបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យរំពឹងថា លទ្ធផលសំណេរនៃបេក្ខជនខេត្តទាំងពីរនឹងទទួលបានលទ្ធផលល្អ ខណៈខេត្តសៀមរាបសម័យប្រឡងឆ្នាំ២០២៤សិស្សទទួលបាននិទ្ទេសអេចំនួនជាង២០០នាក់ និងខេត្តឧត្តរមានជ័យចំនួន៨នាក់៕ ដោយ៖ប៊ុន រដ្ឋា
-
យុទ្ធនាការថ្ងៃទី១០ ដើម្បីជំរុញការផ្តល់ឱកាសការងារជូនដល់ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកជាច្រើនទីតាំងបន្ថែមទៀត នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារឱ្យខ្មែរ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ប្រមាណជិត ១ ៦០០សហគ្រាស មានកម្មករនិយោជិតជាង ១លាននាក់។ ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់…
-
ប្រឡងបាក់ឌុបឆ្នាំនេះខេត្តព្រៃវែងមានបេក្ខជនប្រឡងមានចំនួនជិតមួយម៉ឺននាក់

ព្រៃវែង៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២៤-២០២៥នៅខេត្តព្រៃវែងបានប្រព្រឹត្តទៅតាមកាលកំណត់ដែលមានរយៈពេលពីរថ្ងៃ។ក្នុងដំណើរថ្ងៃដំបូងនៃសម័យប្រឡងបានដំណើរដោយរលូន។ មុនពេលចាប់ផ្តើមប្រឡង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ទន់ សាអ៊ុម អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តព្រៃវែង ព្រមទាំងក្រុមការងារបានអញ្ជើញពិនិត្យបើកវិញ្ញាសាប្រឡងនៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង។ លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានឱ្យដឹងថា ការប្រឡងមានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨-២៩ ខែសីហា ។ឆ្នាំនេះខេត្តព្រៃវែងមានមណ្ឌលប្រឡងចំនួន១៧មណ្ឌល ស្មើនឹង ៣៧៥ បន្ទប់ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រចំនួន ៤ មណ្ឌលស្មើ៨៧ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១៣ មណ្ឌលស្មើ២៨៨ បន្ទប់ ។មានបេក្ខជនប្រឡងសរុប ៩.២០១ នាក់ ស្រី ៥.១៤៣ នាក់ ។ក្នុងនោះក្រុងព្រៃវែងចំនួន៩មណ្ឌល, ស្រុកស្វាយអន្ទរចំនួន៣មណ្ឌល, ស្រុកបាភ្នំចំនួន៣មណ្ឌល និងស្រុកពាមរក៍ចំនួន២មណ្ឌល។ លោកប្រធានមន្ទីរបានបន្ថែមថា ដើម្បីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការ គ្រោងទុកក្នុងភូមិសាស្ត្រខេត្តព្រៃវែងឯកឧត្តមអភិបាលខេត្តបានរៀបចំគណៈកម្មការការពារសុវត្ថិភាពមណ្ឌលប្រឡង…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

-
ក្រសួងសុខាភិបាល អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចូលរួមសហការកាត់បន្ថយការនាំចូល និងប្រើប្រាស់សម្ភារៈដែលមានផ្ទុកសារធាតុ អាបេស្តុស

(ភ្នំពេញ)៖ ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការកាត់បន្ថយការនាំចូល និងប្រើប្រាស់សម្ភារៈដែលមានផ្ទុកសារធាតុអាបេស្តុស ជាពិសេសសម្ភារៈសំណង់ប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចនាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាពប្រជាជន។ ផលប៉ះពាល់សារធាតុអាបេស្តុស ដែលសារធាតុទាំងនេះនឹងបណ្តាលឱ្យកើតជំងឺមហារីកខ្ពស់ ដូចជា មហារីកសួត ផ្លូវដង្ហើមធ្ងន់ធ្ងរបំផុត។ ដូចនេះ ត្រូវចូលរួមគ្នាស្វែងយល់បន្ថែមពីសារៈសំខាន់ក្នុងការរកវិធាន ការពារយ៉ាងម៉ឹងម៉ាត់បំផុត ។ ទន្ទឹមនេះ ក្រសួងសុខាភិបាល បានលើកទឹកចិត្តយ៉ាងខ្លាំង ដល់ការប្រើប្រាស់សម្ភារៈ ជំនួយឱ្យសម្ភារៈអាបេស្តុស និងស៊ីលីការនេះ ក្នុងជំហរក្រសួងដែលគិតគូរពីលើកកម្ពស់សុខុមាលភាពប្រជាជន ក្នុងការកាត់បន្ថយអត្រាព្យាបាល ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដូចនេះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ និងការឆ្លើយតបចំពោះជំងឺមហារីកដោយសារធាតុអាបេស្តុស និងធូលី ។ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា សារធាតុអាបេស្តុស និងស៊ីលីកា នឹងសម្លាប់ជីវិតមនុស្ស ក្នុងរយៈពេលយូរបំផុត ហើយឈានដល់ករណីជំងឺមហារីក។ នៅពីក្រោយនៃជំងឺមហារីក នឹងមានគ្រួសាររងគ្រោះ ដែលត្រូវបានបំផ្លាញទាំងស្រុងផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យសង្ឃឹមថា សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលជំនាញនេះ គឺជាការសហការរវាង ក្រសួងពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដើម្បីពិភាក្សា និងចូលរួមចែករំលែកនូវចំណេះដឹងបន្ថែមទៅលើឯកទេសដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន…