-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្មួយស្រី សុខ រក្សា ក្នុងការព្យាបាលជំងឺដុំសរសៃឈាម (Hemangioma) នៅរដ្ឋធានីតៃវ៉ាន់

(ភ្នំពេញ)៖ សុខ រក្សា ភេទស្រី អាយុ ៩ឆ្នាំ រស់នៅក្រុងរុនតាឯក ខេត្តសៀមរាប ក្មួយស្រីមានជំងឺប្រចាំកាយគឺ ជំងឺដុំសរសៃឈាម (Hemangioma) ។ ដោយបុណ្យវាសនាខ្ពស់ ជំងឺរបស់ក្មួយស្រីត្រូវបាន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ចាត់ឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រុមគ្រូពេទ្យរបស់អង្គការឆឺជី (Tzu Chi) បញ្ជូនទៅវះកាត់ព្យាបាល នៅមន្ទីរពេទ្យឆឺជី នៃរដ្ឋធានីតៃវ៉ាន់ រហូតដល់ទទួលបានភាពជោគជ័យ។ សូមរំលឹកបញ្ជាក់ផងដែរថា៖ កាលពីខែកញ្ញា ឆ្នាំ២០២៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានរៀបចំបេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជនរស់នៅមូលដ្ឋានក្រុងរុនតាឯក ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគម TYDA ។ ក្នុងពេលដែល លោកជំទាវបណ្ឌិត កំពុងចុះសួរសុខទុក្ខផ្ទាល់ដល់ប្រជាជនដែលចូលរួមពិធី លោកជំទាវបណ្ឌិត បានប្រទះឃើញក្មេងស្រីម្នាក់កំពុងជួបទុក្ខព្រោះមានដុំធំម្យ៉ាងនៅលើត្រចៀកខាងស្តាំ។ ភ្លាមនោះ…
-
រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧ គម្រោងបន្ថែមទៀតក្រោមទុនវិនិយោគ ២៥៧លានដុល្លារអាមេរិក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៦ និង គម្រោងថ្មី ចំនួន ១១ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៥៧ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៧៨០កន្លែង ។ គម្រោងទាំង ១៧ នេះ មានជាអាទិ៍ រមណីយដ្ឋានកសិ-ទេសចរណ៍, គម្រោងរោងចក្រផលិត និង កែច្នៃ គ្រឿងតុបតែង គ្រឿងសង្ហារិម, គម្រោងសកលវិទ្យាល័យ, គម្រោងមន្ទីរពេទ្យ, និង គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ។ ជាមួយនឹងការសម្រេចជាគោលការណ៍នេះ, ក្រុមការងារនឹងផ្តល់ការសម្រួលនីតិវិធី ការសម្របសម្រួល និង ការដោះស្រាយបញ្ហា ក៏ដូចជា សំណូមពរនានា ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព។ នេះបើយោងតាម លទ្ធផលនៃកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ…
-
គម្រោង “ពង្រឹងរចនាសម្ព័ន្ធតំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន”(ASEAN-SME) ត្រូវបានបញ្ចប់ដោយបង្កើតបានថ្នាលឌីជីថល និងការតភ្ជាប់សហគ្រាសក្នុងតំបន់

(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានសហការរៀបចំពិធីបិទបញ្ចប់គម្រោង “ពង្រឹងរចនាសម្ព័ន្ធតំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន” ដោយបង្ហាញសមិទ្ធផល និងតួនាទីគម្រោងក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់ តាមរយៈថ្នាលឌីជីថល និងកិច្ចសហការឆ្លងប្រទេស។ គួរបញ្ជាក់ថា គម្រោងពង្រឹងរចនាសម្ព័ន្ធតំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន ត្រូវបានចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៩ ក្រោមការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់។ ក្រៅពីការផ្តល់ព័ត៌មានលើថ្នាលឌីជីថល គម្រោងបានអនុវត្តសកម្មភាពផ្សព្វផ្សាយដល់សហគ្រាសធុនតូច និងមធ្យមចំនួន ១.២២៨ នៅក្នុង ៨ រាជធានី-ខេត្តនៅទូទាំងប្រទេស ។ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ៖ “គម្រោងពង្រឹងរចនាសម្ព័ន្ធតំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាននេះ ជាគំនិតផ្តួចផ្តើមដែលមានសារៈប្រយោជន៍ គាំទ្រដល់ការផ្សារភ្ជាប់បណ្តាសហគ្រាសធុនតូច និងមធ្យម ឱ្យទទួលបានសេវាគាំទ្រ ការផ្តល់ព័ត៌មានអាជីវកម្ម ការប្រឹក្សាយោបល់ ការផ្គូផ្គងអាជីវកម្មតាមថ្នាលព័ត៌មានថ្នាក់តំបន់ ASEAN ACCESS និងថ្នាលព័ត៌មានជាតិ KhmerSME។” ឯកឧត្តមបានបន្ថែមថា ថ្នាលឌីជីថលទាំងនេះដើរតួជាកាតាលីករជំរុញដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយផ្សារភ្ជាប់សហគ្រាសទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់, លើកទឹកចិត្តការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ពលរដ្ឋត្រូវរក្សានូវស្មារតីសន្តិភាពនិយម ប្រើបញ្ញាឱ្យបានច្រើន កុំឱ្យធ្លាក់ក្នុងអន្ទាក់នៃការញុះញង់ពីសំណាក់មជ្ឈដ្ឋានអមិត្តរបស់កម្ពុជា

(ភ្នំពេញ)៖”សូមបងប្អូនរក្សាឱ្យបាននូវស្មារតីសន្តិភាពនិយម និង អហិង្សាតាមរយៈការបង្ហាញទឹកចិត្តស្នេហាជាតិដោយប្រើបញ្ញាឱ្យបានច្រើនជាងប្រើអារម្មណ៍ដើម្បីចៀសវាងកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃការញុះញង់បំបែកបំបាក់កម្លាំងសាមគ្គីឯកភាពជាតិខ្មែរពីសំណាក់មជ្ឈដ្ឋានអមិត្តរបស់កម្ពុជា ជាពិសេសការប៉ុនប៉ងបំបែកប្រជាពលរដ្ឋពីរាជរដ្ឋាភិបាលនិងពីកងទ័ពដែលជាខឿនការពារជាតិដ៏រឹងមាំរបស់យើង”។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណាបានឱ្យដឹងថា”ខ្ញុំសូមកត់សម្គាល់ដោយក្តីកោតសរសើរ និង ស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះកម្លាំងមហាសាមគ្គីជាតិខ្មែរដែលកើតមាននៅគ្រប់ទិសទីដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក្រោមស្មារតីសន្តិភាពនិយមដែលជាអត្តសញ្ញាណរបស់កម្ពុជា។ ទឹកចិត្តស្នេហាជាតិនិងស្មារតីសាមគ្គីគាំទ្រគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានឥទ្ធិពលអ្វីមកបំបែកបានឡើយ”។ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថា ៖ នេះគឺជាពេលវេលានៃការអនុវត្តបទឈប់បាញ់ហើយដែលរហូតមកទល់ពេលនេះ កម្ពុជាយើងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អ ដែលចាត់ទុកជាប្រៀបខ្លាំងរបស់កម្ពុជានៅក្នុងសមរភូមិការទូតដែលយើងត្រូវតែថែរក្សាឱ្យបាន។ ដើម្បីបំផ្លាញពិន្ទុដ៏ល្អដែលកម្ពុជាទទួលបានពេលនេះ ការញុះញង់គ្រប់រូបភាពត្រូវបានធ្វើឡើងដើម្បីឱ្យភាគីកម្ពុជាអស់ការអត់ធ្មត់ហើយឈានទៅប្រព្រឹត្តអំពើណាមួយតាមបែបកំហឹងទល់កំហល់ដែលគេអាចប្រើជាលេសដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់តាមរយៈការចោទប្រកាន់ថា កម្ពុជាជាអ្នកវាយប្រហារមុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់ដែលបងប្អូនយើងគប្បីត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ។ ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា សម្រាប់បទឈប់បាញ់នេះកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់ម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន។ ការអនុវត្តបទឈប់បាញ់នេះទៀតសោតធ្វើឡើងក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីអនុព័ន្ធយោធាបរទេសក្នុងក្របខណ្ឌនៃក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT= Interim Observers Team) ក៏ដូចជាបណ្តាអង្គទូតនានាប្រចាំកម្ពុជាផងដែរ។ ក្រុមអ្នកសង្កេតការណ៍ទាំងនោះ គឺជាសាក្សីនៃការគោរពបទឈប់បាញ់យ៉ាងល្អរបស់កម្ពុជា និងក៏ជាសាក្សីដែលបានកត់ត្រាទុករាល់ការរំលោភបំពាននានាដែលភាគីថៃបានប្រព្រឹត្តនៅក្នុងកំឡុងពេលនេះ។ មន្រ្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានក្រើនរំលឹកដែរថា…
-
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតាំងលោកជំទាវ ឈី វ៉ា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង

-
អភិបាលខេត្តកំពង់ស្ពឺអញ្ជើញសួរសុខទុក្ខវីរកងទ័ពម្នាក់ដែលកំពុងសម្រាកព្យាបាលរបួស

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥បានអញ្ជើញសួរសុខទុក្ខវីវកងទ័ពជួរមុខម្នាក់ឈ្មោះ ណុប វ៉ាន អាយុ៥៧ ឆ្នាំដែលរងរបួសដោយការទម្លាក់គ្រាប់ពីយន្តហោះថៃក្នុងភូមិសាស្ត្រប្រាសាទតាក្របី ហើយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ។ ក្នុងឱកាសជំនួបនេះឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការក្រៀមក្រំនិងសោកស្តាយបំផុតចំពោះបាត់បង់និងរងរបួសក្នុងសមរភូមិឈ្លានពានពីប្រទេសជិតខាង។ឯកឧត្តមបន្តថា វត្តមានក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃនេះគឺចង់បញ្ជាក់ថាបងប្អូនវីរកងទ័ពដែលរងរបួសដោយការយកដើមទ្រូងទៅពាំងគ្រាប់ដើម្បីជាតិ មាតុភូមិមិនឯកាទេ គឺទទួលបានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់បំផុតពីប្រជាជនកម្ពុជាជាង១៧លាននាក់ និងរាជរដ្ឋាភិបាលកម្ពុជា ពីសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិសេសជាងនេះគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពងស្ពឺ ដែលជានិច្ចជាកាលតែងតែណែនាំដល់អាជ្ញាធរខេត្តចុះ ក្រុង ស្រុកចុះជាប់និងយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងតម្រូវការចាំបាច់នៃវីរកងទ័ពយើងក្នុងកំលុងពេលសម្រាកព្យាបាលនេះ៕ដោយ៖ម៉ុន សំអាត
-
ប្រធានស្តីទីព្រឹទ្ធសភា អំពាវនាវដល់ពលរដ្ឋ កុំជឿតាមក្រុមជ្រុលនិយម ដែលតែងញុះញង់ ធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ

(កំពង់ចាម)៖ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពានពីបរទេស ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន សូមជឿជាក់ចំពោះថ្នាកដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រ និងសូមកុំជឿតាមក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែញុះញង់បងប្អូនប្រជាពលរដ្ឋ បំបាក់ស្មារតីកងទ័ព គប់គិតនិងបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានធ្វើការអំពាវនាវយ៉ាងដូច្នេះនៅពេលដែលឯកឧត្តមដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) អញ្ជើញចុះជួប សំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន៤១៨នាក់ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម អ៊ុច បូររិទ្ធ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានរំលឹកអំពីមូលហេតុ និងសភាពការណ៍វិវត្តថ្មីៗ នៅតាមបណ្តោយព្រំប្រទល់ជាមួយប្រទេសថៃ។ ទង្វើរបស់ថៃនេះ គឺជាចេតនាឈ្លានពានទឹកដីកម្ពុជាយ៉ាងគឃ្លើននិងសាហាវឃោឃៅបំផុតដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់កម្ពុជា។ យើងមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ យើងចង់បានសន្តិភាព។ ទាំងសម្តេចតេជោ ហ៊ុន សែន…
-
មន្រ្តីនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅជូនអតីតយុទ្ធជន ,ពលករចំណាកស្រុកនិងជនភៀសសឹកនៅស្រុកសន្ទុក

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការីបាននាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានទី១សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅជូនអតីតយុទ្ធជនដែលមានជីវភាពលំបាក ,ពលករចំណាកស្រុក ,ប្រជាពលរដ្ឋភៀសសឹកចំនួន ២៥គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឱកាសផ្តល់អំណោយកាលពីថ្ងៃទី២៦ ខែសីហា ឯកឧត្តម សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែមានការព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ ។ អំណោយដែលផ្តល់ជូនមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ៕ដោយ៖ ប៊ុន រដ្ឋា
-
កម្ពុជា បានផ្ញើលិខិតតវ៉ាជាថ្មីទៅភាគីថៃ ប្រឆាំងនឹងការរំលោភបំពានរបស់យោធាថៃ មកលើអធិបតេយ្យកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនលិខិតទៅកាន់ភាគីថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នូវការតវ៉ាប្រឆាំងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភជាបន្តបន្ទាប់ ដោយកងកម្លាំងរបស់ថៃ ចូលមកក្នុងទឹកដីរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី បានបន្ថែមថា នេះគឺជាការតវ៉ាលើកទី៣ហើយ បន្ទាប់ពីមានការតវ៉ាចំនួន ២លើកមុននេះ នៅថ្ងៃទី១៤ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដែលការតវ៉ាលើកនេះ គូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤:២០ នាទី យោធាថៃ បានបន្តដាក់ខ្សែលួសបន្លានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សកម្មភាពនេះ គឺជាការំលោភបំពានថ្មីមួយទៀតរបស់យោធាថៃ ចូលមកក្នុងទឹកដីរបស់កម្ពុជា ហួសពីទីតាំងរបស់ពួកគេ នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ។…
-
ក្រសួងដែនដី យកចិត្តទុកដាក់គិតគូរអំពីការលើកស្ទួយជីវភាពមន្ត្រីរាជការ ដែលជាមូលដ្ឋានគ្រឹះដើម្បីកសាងមនសិការមន្ត្រីរាជការស៊ីវិលល្អ រឹងមាំ វាងវៃ និងឆ្លាតវៃ ជាកម្លាំងចលករសម្រាប់បម្រើប្រទេសជាតិ និងប្រជាជន

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានយកចិត្តទុកដាក់គិតគូរអំពីការលើកស្ទួយជីវភាពមន្ត្រីរាជការ ដែលជាមូលដ្ឋានគ្រឹះដើម្បីកសាងមនសិការមន្ត្រីរាជការស៊ីវិលល្អ រឹងមាំ វាងវៃ និងឆ្លាតវៃ ជាកម្លាំងចលករសម្រាប់បម្រើប្រទេសជាតិ និងប្រជាជន ។ ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីសមិទ្ធផល និងទិសដៅការងារសំណង់ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ដើម្បីអនុវត្តការងារដោយរលូនក្រៅពីផែនទីឯកភាពការងារ ទិសដៅនិងគោលនយោបាយហើយនោះ គឺត្រូវគិតគូរអំពីជីវភាពមន្ត្រី ហើយយើងត្រូវកសាងសង្គមរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យមានមនោសញ្ចេតជាច្រើន,ចេះគោរពស្រឡាញ់រាប់អានពឹងពាក់គ្នាទៅវិញទៅមក ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីអនុវត្តការងារដោយរលូនក្រៅពីផែនទីឯកភាពការងារ ទិសដៅនិងគោលនយោបាយហើយនោះ ឈរលើគោលការណ៍គិតគូរអំពីជីវភាពមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយធនាគារអេស៊ីលីដា ក្នុងការផ្ដល់អត្រាការប្រាក់ទាបដល់មន្ត្រី, ចំពោះមន្ត្រីដែលមានជីវភាពលំបាកក្រសួងនឹងផ្ដល់ប្រាក់រង្វាន់ទ្វេដងដើម្បីជួយសម្រួលជីវភាព, ក្រៅពីផ្ដល់ជូនថ្លៃសម្រាលកូន,ថ្លៃចាក់វ៉ាក់សាំងដល់ទារកហើយនោះ ក្រសួងនឹងផ្ដល់ជូនថ្លៃទឹកដោះគោបន្ថែមសម្រាប់ទារកជាកូនរបស់មន្ត្រី ក្នុងរយៈពេលមួយឆ្នាំ, មន្ត្រីដែលមានកូនដល់ ៥នាក់ ក្រសួងនឹងផ្តល់ជូនប្រាក់រង្វាន់បន្ថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា អ្វីដែលជាផែនទីឯកភាពការងាររបស់ក្រសួង និងភូមិសាស្ត្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជា…