-
គណ:មេប្រយោគ និងប្រធានអប្បមាទមមាញឹក រាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមបញ្ជូនទៅតាមបណ្ដារាជធានី-ខេត្ត

(ភ្នំពេញ)៖ នេះគឹជាសកម្មភាពគណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ កំពុងមានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីធានាថា ការដឹកជញ្ជូននឹងប្រព្រឹត្តទៅដោយសុវត្ថិភាព ។ ក្រសួងអប់រំ ឱ្យដឹងថា ហឹបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវដឹកយកទៅកាន់រាជធានី-ខេត្ត នៅថ្ងៃស្អែក ពេលព្រឹក ដោយមានការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ អង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងសមត្ថកិច្ច។ ក្រសួងអប់រំបានឱ្យដឹងដែរថា តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រិរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។ គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គោល ជំហរសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរមួយច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល និងបានអះអាងជាថ្មីម្តងទៀតថា សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ ហេតុអ្វី ពីព្រោះសម្តេចតេជោ ហ៊ុន សែន គឺជាបិតាស្ថាបនិក និងប្រតិបត្តិករសន្តិភាព ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បិទបញ្ចប់នូវសង្គ្រាមស៊ីវិល ដែលបានអូសអន្លាយជិត ៣ទសវត្ស ហើយនូវមកនូវសន្តិភាពពេញលេញ និងនាំមកនូវការបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ដែលមិនធ្លាប់មានពីមុន ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជាអ្នកឈរការពារសន្តិភាព និងសមិទ្ធផលទាំងឡាយ ដែលជាស្នាដៃរបស់សម្តេចតេជោ ហើយបន្តអភិវឌ្ឍប្រទេស នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ និងបានបង្ហាញឆន្ទៈអនុវត្តយ៉ាងម៉ឺងម៉ាត់…
-
អ្នកនាំពាក្យក្រសួងការបរទេស ៖ ក្រុមសមាជិកអង្គទូត និងអង្គការ អន្តរជាតិ នានា មើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាតាមព្រំដែន ដែលបង្កឡើងពីសំណាក់ កងទ័ពថៃ

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំដំណើរទស្សនកិច្ចការទូត ដែលមានការចូលរួមរបស់សមាជិកអង្គទូត តំណាងនៃទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ហើយនិងអង្គការក្រៅរដ្ឋាភិបាលនៅបរទេសដែលធ្វើការងារនៅលើសកម្មភាពមីន មនុស្សធម៌ សរុបមានចំនួនជាង ៦០រូបនាកន្លងមកបានធ្វើឱ្យគេមើលឃើញយ៉ាងច្បាស់ពីទុក្ខលំបាករបស់ពលរដ្ឋកម្ពុជា និងក៏ដូចជាការបង្កបញ្ហាជាបន្តបន្ទាប់ពីសំណាក់កងទ័ពថៃ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា ៖ គណៈប្រតិភូបានទស្សនកិច្ចនៅតាមតំបន់ដែលរងផលប៉ះពាល់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលនៅទីនោះហើយគេបានមើលឃើញពីលួសបន្លាដែលត្រូវបានដាក់ពង្រាយ ការដាក់របាំងរាំងផ្លូវ រួមនឹងឧបសគ្គផ្សេងៗទៀតក្រោមស្នាដៃរបស់យោធាថៃ ជាការរាំងស្កាត់ប្រជាជនកម្ពុជាមិនឱ្យវិលត្រឡប់ចូលទៅកាន់លំនៅឋានរបស់ពួកគេវិញបាន។ ឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងដែរថា គណៈប្រតិភូ ក៏បានអញ្ជើញទៅពិនិត្យដល់ទីតាំងនៃការទម្លាក់គ្រាប់បែក ក្នុងខេត្តឧត្តរមានជ័យ ហើយក្នុងនោះក៏មានវត្តប្រាសាទតាមាន់សែនជ័យ ហើយនិងតំបន់ រងគ្រោះដោយគ្រាប់បែកប្រភេទ MK-84 នៅភូមិថ្មដូនផងដែរ។ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថាឯកឧត្តម ប្រាក់ សុខុន បានអះអាងជាថ្មីម្តងទៀត អំពីការតាំងចិត្តដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការធ្វើឱ្យមានភាពធូរស្រាលចំពោះទុក្ខលំបាក របស់ បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ ខណៈដែលគណៈប្រតិភូបានសម្តែងក្តីរំពឹងថា សន្តិភាពដ៏ពេញលេញ និងស្ថិរភាពនឹងត្រូវបានស្តារមកវិញនៅក្នុងពេលដ៏ខ្លីខាងមុខដើម្បីអនុញ្ញាតឱ្យពលរដ្ឋ រងគ្រោះកម្ពុជាបានវិលត្រឡប់នៅកាន់លំនៅឋានរបស់ខ្លួនវិញប្រកបដោយសុវត្ថិភាព ដោយគណៈប្រតិភូបានគូសបញ្ជាក់ថា…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គោលជំហរសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរមួយច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល និងបានអះអាងជាថ្មីម្តងទៀតថា សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ ហេតុអ្វី ពីព្រោះសម្តេចតេជោ ហ៊ុន សែន គឺជាបិតាស្ថាបនិក និងប្រតិបត្តិករសន្តិភាព ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បិទបញ្ចប់នូវសង្គ្រាមស៊ីវិល ដែលបានអូសអន្លាយជិត៣ទសវត្ស ហើយនូវមកនូវសន្តិភាពពេញលេញ និងនាំមកនូវការបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ដែលមិនធ្លាប់មានពីមុន។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជាអ្នកឈរការពារសន្តិភាព និងសមិទ្ធផលទាំងឡាយ ដែលជាស្នាដៃរបស់សម្តេចតេជោ ហើយបន្តអភិវឌ្ឍប្រទេស នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ និងបានបង្ហាញឆន្ទៈអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរពបទឈប់បាញ់ ដែលកំពុងអនុវត្តពេលនេះ ប្រកបដោយការអត់ធ្មត់ខ្ពស់បំផុត…
-
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់

(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៣រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែសីហា ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ខណៈកិច្ចប្រជុំនេះ ក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន ៕ ដោយ ៖ វណ្ណលុករូបភាព ៖ លីមហួត
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥

-
អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ពីសារ:សំខាន់នៃកាតរក្សាទំនាក់ទំនងល្អជាមួយមន្ត្រីជំនាញជុំវិញខេត្ត

សៀមរាប៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់ មន្ត្រីទទួលការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មាននៅគ្រប់រាជធានី-ខេត្តថា ក្នុងយុគសម័យថ្មីនេះ មន្ត្រីយើងត្រូវពង្រឹងការកសាងបណ្តាញ និងបង្កើនទំនាក់ទំនងការងារ ជាមួយមន្ទីរ និងមន្ត្រីជំនាញជុំវិញខេត្ត ងាយស្រួលរកដំណោះស្រាយចំពោះបញ្ហានានា ដើម្បីរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអ្នកនាំពាក្យណែនាំបែបនេះ តាមរយៈបទអន្តរាគមន៍ស្តីពីការ គ្រប់គ្រងព័ត៌មាននិងសាធារណមតិក្នុងរបត់ថ្មី នៅក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ ដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៣ ខែសីហា នៅមន្ទីរព័ត៌មានខេត្តសៀមរាប។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាធារណមតិ បន្ទាប់ពីទទួលបានព័ត៌មាន ឬសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងពីប្រភពផ្សេងៗ ត្រូវមានវិធានការឆ្លើយតប រកដំណោះស្រាយ និងបំភ្លឺតាមករណីនីមួយៗ ដោយមិនត្រូវទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ ឬរំខានដល់ការរស់នៅ បង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ឬបង្អាក់ដំណើរការនៃការអភិវឌ្ឍក្នុងសហគមន៍ ដែលកំពុងប្រព្រឹត្តទៅស្របនឹងគោលដៅ និងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ក្នុងការគ្រប់គ្រងព័ត៌មាន ក្រុមការងាររបស់មន្ទីរព័ត៌មានត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយបែបឌីជីថល ដើម្បីធានាការទទួលព័ត៌មានរបស់ ប្រជាពលរដ្ឋ ទាន់ពេលវេលា តាមសេចក្តីត្រូវការប្រចាំថ្ងៃ។ ការណ៍នេះទាមទារឱ្យក្រុមការងារមន្ទីរព័ត៌មាន ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ហ្វេសបុក តេឡេក្រាម យូធូប Tiktok និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដែលទទួលបានការចូលចិត្តពីប្រជាពលរដ្ឋ…
-
ឃាត់ខ្លួនជនបរទេសចំនួន០៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា

ភ្នំពេញ៖ នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលចន្ទ្រា បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ឆបោកតាមអនឡាញខុសច្បាប់ ០១ទីតាំង យីហោឈ្មោះ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងបានឃាត់ខ្លួនជនសង្ស័យជនជាតិ វៀតណាម ចំនួន ៥នាក់ក្នុងនោះ ស្ត្រីមួយនាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រលើតុ ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ ០១គ្រឿង និងទូរសព្ទដៃ ១៨គ្រឿង។ បច្ចុប្បន្នទីតាំងសង្ស័យខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។ ចំពោះជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដែលបានរឹបអូស សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ដោយ:ង៉ាន់ ទិត្យ
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥។

-
គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ ដែលនឹងកាត់បន្ថយការជន់លិចក្រុង

សៀមរាប៖គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈដែលការស្ដារស្ទឹងនេះ នឹងលើកកម្ពស់សោភណភាព ព្រមទាំងកាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប និងការចរាចរទូក កាណូតចូលមកដល់ក្នុងខេត្តផងដែរ។ ក្នុងឱកាសប្រគល់-ទទួលទីតាំងស្តារស្ទឹងសៀមរាបជំហានទី២នៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណសាធារណរដ្ឋកូរ៉េ (EDCF) និងបដិភាគរបស់រាជរដ្ឋាភិបាលកាលពីចុងសប្ដាហ៍នេះ លោក លី សារី អភិបាលរងខេត្តបានបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែលើកកម្ពស់សោភណភាពក្រុងសៀមរាបប៉ុណ្ណោះទេ ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរ និងផ្ដល់កន្លែងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណបានទៀតផង។ លោកបានបន្តថា គម្រោងនេះទោះបីជាប្រគល់មកឱ្យរដ្ឋបាលខេត្តគ្រប់គ្រងក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តតាមដាន និងជួយមើលថែមួយឆ្នាំទៀតដែរ។ ក្នុងឱកាសនេះលោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយ និងទប់ស្កាត់ការជីកកកាយ ឬការសាងសង់សំណង់ផ្សេងៗនៅតាមដងស្ទឹង។ ការបង្ហូរទឹកចូលក្នុងស្ទឹង ឬការដាំដើមឈើ ក៏ត្រូវតែស្នើសុំមកកាន់រដ្ឋបាលខេត្តជាមុនផងដែរព្រោះគម្រោងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ជំនួយនៅឡើយ ។ ម្យ៉ាងវិញទៀត អាជ្ញាធរមានសមត្ថកិច្ច ត្រូវណែនាំដល់ប្រជាពលរដ្ឋ ឲ្យជួយថែរក្សាអនាម័យបរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសពេលដែលពួកគាត់ហាត់ប្រាណនៅតំបន់នោះ។ លោកក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍របស់កូរ៉េ ដែលបានជួយដល់ការស្តារស្ទឹងសៀមរាបជំហានទី២នេះ បានជោគជ័យតាមផែនការដែលបានគ្រោងទុក។ក្នុងឱកាសនោះដែរឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា កន្លងមកក្រុងសៀមរាបតែងតែជួបប្រទះបញ្ហាទឹកជំនន់ញឹកញាប់ ដោយសារស្ទឹងសៀមរាបហូរកាត់ក្រុងមានសភាពចាល់។ ចំណែកទឹកទន្លេសាបឡើងខ្ពស់ និងប្រព័ន្ធលូនានាដែលហូរមិនទាន់។ បន្ទាប់ពីការសាងសង់ និងជួសជុលរួចរាល់ ក្រសួងបានផ្ទេរការគ្រប់គ្រងទៅរដ្ឋបាលខេត្ត ហើយក៏បានស្នើឱ្យរដ្ឋបាលខេត្តជួយទប់ស្កាត់ការសង់សំណង់ផ្សេងៗ ដើម្បីរក្សា…