Category: ព័ត៌មានជាតិ

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការរាយបន្លាលួស និងសំបកកង់ឡានពីសំណាក់កងទ័ពថៃ រាជរដ្ឋាភិបាលមិនដែលនៅស្ងៀមនោះទេ ហើយកម្ពុជាតែងយកសន្តិវិធីដោះស្រាយជានិច្ច

    អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការរាយបន្លាលួស និងសំបកកង់ឡានពីសំណាក់កងទ័ពថៃ រាជរដ្ឋាភិបាលមិនដែលនៅស្ងៀមនោះទេ ហើយកម្ពុជាតែងយកសន្តិវិធីដោះស្រាយជានិច្ច

    (ភ្នំពេញ)៖ ការអត់ធ្មត់ និងការរក្សាស្មារតីសាមគ្គី ឯកភាពជាតិជារឿងសំខាន់ ក្នុងដំណាក់កាលនេះ ។ ដូច្នេះតាមរយៈការប្រកាន់យកភាពអត់ធ្មត់ ជាសញ្ញាល្អ និងវាបានលេចឡើងជាបន្តបន្ទាប់ ហេតុនេះយើងបន្តធ្វើហើយក៏បន្តជឿជាក់លើរាជរដ្ឋាភិបាលដើម្បីសម្រេចដល់គោលដៅដែលរាជរដ្ឋាភិបាល និងពលរដ្ឋយើងចង់បាន ជាដំណោះស្រាយដោយសន្តិវិធី និងសន្តិភាព ។ ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដោយដកស្រង់ពីចំណុចមួយដែលបានចែងក្នុងសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)កាលពីថ្ងៃសុក្រទី ២២ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្ត ស្រះកែវ ប្រទេសថៃ ដែលមានខ្លឹមសារថា៖”ភាគីទាំងពីរបានពិភាក្សាគ្នា ក្នុងការស្វែងរកវិធានការជាក់ស្តែង ដើម្បីដោះស្រាយ បញ្ហាការរាយបន្លាលួស សំបកកង់ឡាន ព្រមទាំងការបង្កឧបសគ្គផ្សេងៗក្នុងគោលបំណងកាត់បន្ថយការលំបាកដែលសហគមន៍មូលដ្ឋានកំពុងប្រឈម និងសម្រួលការវិលត្រឡប់មកវិញរបស់បងប្អូនប្រជាពលរដ្ឋដោយសុវត្តិភាពក្នុងាការរស់នៅ និងកាត់បន្ថយផលប៉ះពាល់ ជីវភាពរស់នៅរបស់ពួកគាត់។ទាំងអស់នេះគឺជាឧទាហរណ៍មួយដែលបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងតវ៉ាគ្រប់ពេលដោយប្រើប្រាស់គ្រប់យន្តការ ដែលយើងមាន ហើយរដ្ឋាភិបាលមិនដែលនៅស្ងៀមចំពោះមុខបញ្ហានេះទេ។ ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា« ខ្ញុំសូមបងប្អូនយើងរក្សាភាពនឹងនរបំផុត រក្សាឱ្យបាននូវស្មារតី សាមគ្គីឯកភាពជាតិដ៏រឹងមាំដែលកំពុងតែកើតមាននៅពេលនេះ ហើយសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយរឿងនេះ ដោយសន្តិវិធី ដោយប្រើប្រាស់យន្កការការទូត…

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥។

  • សម្ដេចតេជោ ហ៊ុន សែន ៖ ២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងប្រទេសបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី

    សម្ដេចតេជោ ហ៊ុន សែន ៖ ២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងប្រទេសបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានគូសបញ្ជាក់តាមបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ថា ២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងប្រទេសបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី ។ សម្ដេចតេជោ បានលើកឡើងថា រូបភាពនេះ ៩០ភាគរយជាកិច្ចការរដ្ឋរវាងប្រមុខរដ្ឋស្តីទី ជាមួយនាយករដ្ឋមន្ត្រី។ សម្ដេចថា ថ្ងៃទី២២សីហា ២០២៥ ជាខួប ២ឆ្នាំដែលសម្ដេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ជំនួសដោយ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេន (២២សីហា២០២៣- ២២សីហា២០២៥)។ សម្ដេចតេជោ បន្តថា ២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មីលើគ្រប់វិស័យ ទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូល ទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕ ដោយ ៖ វណ្ណលុក

  • ផ្សាយផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥

    ផ្សាយផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥

    ផ្សាយផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី ( នៅវេលា ម៉ោង ៤រសៀល ) ថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥

  • ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ជប៉ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាពដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ

    ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ជប៉ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាពដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ

    ភ្នំពេញ៖”រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាព ក្នុងការជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឱ្យប្រជាជនតាមតំបន់ព្រំដែនអាចវិលត្រឡប់ទៅរកជីវភាពប្រក្រតី និងស្ងប់សុខឱ្យបានឆាប់ៗ ព្រមទាំងដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជា ដែលបណ្តាលមកពីបញ្ហាព្រំដែន រួមទាំងប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ឱ្យបានឆាប់រហ័សជាទីបំផុត”។នេះជាការលើកឡើងពីសំណាក់ ឯកអគ្គ រាជទូត ជប៉ុន ប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី។ថ្លែងក្នុង ពេលចុះពិនិត្យមើលសកម្មភាព នៃជម្លោះវិវាទព្រំដែនរវាងកម្ពុជា និង ថៃក្នុង ខេត្តបន្ទាយមានជ័យច និង ឧត្តរមានជ័យ នាថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២៥នេះលោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា៖ “ថ្ងៃនេះ ខ្ញុំ រួមជាមួយនឹងអង្គទូតនានា បានចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះគឺជាលើកទីពីរ ដែលខ្ញុំបានចូលរួមទស្សនកិច្ចនៅតាមតំបន់ព្រំដែន ក្រោយការប៉ះទង្គិចរវាងយោធាដែលបានកើតឡើងនាចុងខែកក្កដា”។ឯកអគ្គ រាជទូតជប៉ុន ប្រចាំកម្ពុជាបានបញ្ជាក់បន្ថែមថា”ខ្ញុំបានទទួលព័ត៌មាននានាពីមន្ត្រីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរមូលដ្ឋានអំពីស្ថានការណ៍តាមតំបន់ព្រំដែនថ្មីៗនេះ ហើយតាមរយៈដំណើរទស្សនកិច្ច ខ្ញុំបានឃើញដោយផ្ទាល់នូវទុក្ខលំបាករបស់ប្រជាជនជាច្រើន ដែលមិនទាន់អាចវិលត្រលប់ទៅរកជីវភាពប្រចាំថ្ងៃជាប្រក្រតីបានវិញ ធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត”៕ដោយ៖ម៉ាដេប៉ូ

  • អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យសកម្មភាពគណបក្សនៅស្រុកសណ្ដាន់

    អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យសកម្មភាពគណបក្សនៅស្រុកសណ្ដាន់

     កំពង់ធំ:ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត  កំពង់ធំ អនុប្រធានក្រុមការងាររបស់គណបក្ស ចុះមូលដ្ឋានស្រុកសណ្តាន់ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារគ្រប់គ្រងពង្រឹង  និងការងារកសាងពង្រីកសមាជិកបក្សថ្មី ។កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសណ្ដាន់ ។  បន្ទាប់ពីបានស្តាប់សភាពការណ៍ទូទៅរបស់គណបក្ស, ការងារគ្រប់គ្រង និងការកសាងពង្រីកសមាជិកគណបក្សឯកឧត្តម សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងបានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ០០២ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះដ្ឋានខេត្តកំពង់ធំ ដោយបានគូសបញ្ជាក់នូវស្នាដៃនិងសមិទ្ធផលធំៗមួយចំនួន ដែលក្រុមការងាររបស់គណបក្សគ្រប់ថ្នាក់ចុះមូលដ្ឋានខេត្ត ស្រុកឃុំ រួមជាមួយថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋានសម្រេចបានក្នុងរយៈពេលកន្លងទៅ ។    ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ជូនអំពីផែនការរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត នឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូន ថ្នាក់ ដឹកនាំ គណបក្ស ស្រុក ឃុំ   ផងដែរ៕ដោយ: ប៊ុន រដ្ឋា

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue នៃគណបក្សកុំម្មុយនីស្ដចិនតំបន់ស្វយ័តក្វាងស៊ី ចូលជួបពិភាក្សាការងារ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue នៃគណបក្សកុំម្មុយនីស្ដចិនតំបន់ស្វយ័តក្វាងស៊ី ចូលជួបពិភាក្សាការងារ

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម Zhou Yijue សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គនាយកនៃការិយាល័យកិច្ចការទូទៅ នៃគណបក្សកុំម្មុយនីស្ដចិនតំបន់ស្វយ័តក្វាងស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក.ប.ទ.។ ជំនួបរវាង ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអគ្គនាយក រៀបចំឡើង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងបណ្ឌិត្យសភាបចេ្ចកវិទ្យាឌីជីថលកម្ពុជា (CADT) ជាមួយរដ្ឋបាលខេត្តក្វាងស៊ី និងស្ថាប័នអប់រំរបស់ខេត្ត លើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឈានមុខ (Emerging Technology) ជាដើម៕ ដោយ ៖ ង៉ាន់ ទិត្យ

  • យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការស្ម័គ្រចិត្តនៅមូលដ្ឋាន និងតាមគ្រឹះស្ថានសិក្សា សំដៅសម្រេចបានបេសកកម្មមនុស្សធម៌ និងយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា

    យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការស្ម័គ្រចិត្តនៅមូលដ្ឋាន និងតាមគ្រឹះស្ថានសិក្សា សំដៅសម្រេចបានបេសកកម្មមនុស្សធម៌ និងយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា

    (ភ្នំពេញ)៖ សកម្មភាពការងាររបស់យុវជនកាកបាទក្រហមកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងពីការបំពេញតាមតួនាទី ភារកិច្ច និងស្មារតីជាក្រុមរបស់យុវជនកាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង ២៥ ក្នុងរាជធានីភ្នំពេញ មានចលនារស់រវើកស្របតាមវិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន ដែលបានចាត់ទុកកម្លាំងយុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការស្ម័គ្រចិត្តនៅមូលដ្ឋាន និងតាមគ្រឹះស្ថានសិក្សា សំដៅសម្រេចបានបេសកកម្មមនុស្សធម៌ និងយុទ្ធសាស្រ្តរបស់កាកបាទក្រហមកម្ពុជា ២០២១-២០៣០។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល ៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៥ និងធ្វើផែនការបន្ត របស់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំ ២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ពីតួនាទី-ភារកិច្ចរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលត្រូវតែសិក្សាឱ្យបានច្បាស់លាស់អំពីច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសការប្រើប្រាស់និងការការពារបដិរូបកាកបាទក្រហម និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍គ្រឹះទាំង៧របស់ចលនា នៅពេលចុះទៅបំពេញការងារឱ្យសម្រេចបានលទ្ធផលល្អ និងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តល់នូវគោលគំនិតសំខាន់ៗដល់ក្លឹបយុវជនទាំងអស់ សម្រាប់ការដាក់ចេញនូវផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត ដូចជាការចុះបំពេញសកម្មភាពជួយដល់ប្រជាជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានាផងដែរ ៕ ដោយ / គ្រី…

  • អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៅរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៅរមណីយដ្ឋានអង្គរ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ដើម្បីឲ្យមន្រ្តី បុគ្គលិក និងភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានយល់ដឹងពីការងារផ្នែកបរិស្ថាន ជាការរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ និងសង្គមមនុស្សឱ្យបានប្រសើរ បានរៀបចំសិក្ខាសាលាផ្ទៃក្នុងមួយ ស្ដីពីដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៅរមណីយដ្ឋានអង្គរ ។ សិក្ខាសាលានេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។ សិក្ខាសាលានេះមានការចូលរួមពីមន្រ្តី បុគ្គលិក និងភ្នាក់ ងារទេសចរណ៍ និងសណ្ដាប់ធ្នាប់ សរុបជិត១០០នាក់ ។ លោក សុខ លក្ខិណា អ្នកតំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ថ្លែងថា នេះជាលើកទី៣ហើយ សម្រាប់ឆ្នាំ២០២៥ ដែលអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន បានរៀបចំសិក្ខាសាលានេះឡើង ដែលមួយឆ្នាំមានចំនួន ៤ដង។ នៅក្នុងសិក្ខាសាលា ក៏មានរៀបចំការធ្វើបទបង្ហាញពីតំណាងនាយកដ្ឋានចំនួនពីរចូលរួម មាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងនាយកដ្ឋានសណ្ដាប់ធ្នាប់។ តំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថានបានបញ្ជាក់ទៀតថា សិក្ខាសាលានេះ មានសារសំខាន់ណាស់ ដែលមន្រ្តី បុគ្គលិក និងភ្នាក់ងាររបស់អាជ្ញាធរជាតិអប្សរាដែលធ្វើការជាប់ជាប្រចាំនៅក្នុងតំបន់រមណីយដ្ឋានអង្គរត្រូវយល់ដឹងពីការងារផ្សេងៗ ពិសេសផ្នែកបរិស្ថានដើម្បីរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្សឱ្យបានល្អប្រសើរ ៕ ដោយ ៖ គង់ សុផល

  • វិធានការសំខាន់ៗ ១១ចំណុច ដែលក្រសួងការងារបានដាក់ចេញក្នុងការជួយពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ មានការងារធ្វើ

    វិធានការសំខាន់ៗ ១១ចំណុច ដែលក្រសួងការងារបានដាក់ចេញក្នុងការជួយពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ មានការងារធ្វើ

    (ភ្នំពេញ)៖ ខណៈពេលដែលពលករខ្មែរត្រឡប់មកកម្ពុជាវិញប្រមាណជាង ៩២ម៉ឺននាក់ តើក្រសួងការងារបានដាក់ចេញវិធានការអ្វីខ្លះដើម្បីជួយពលករ? ចាប់តាំងពីពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ក្រសួងការងារបានដាក់ចេញវិធានការសំខាន់ៗចំនួន ១១ ដែលក្នុងនោះរួមមាន៖ ១. ការដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ២. ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃទាំង ៦ច្រក ៣. ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី១ និងជុំទី២ ៤. សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ៥. លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ ៦. សេចក្តីជូនដំណឹងស្តីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៧. សេចក្តីជូនដំណឹង ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ៨. សេចក្តីណែនាំ ស្តីពីការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ៩. ប្រជុំពិភាក្សាជាមួយក្រសួងមហាផ្ទៃអំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ១០. វេទិកាជាមួយសហជីព និងប្រតិភូបុគ្គលិកដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ១១. យុទ្ធនាការជំរុញការចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ…