-
វិធានការសំខាន់ៗ ១១ចំណុច ដែលក្រសួងការងារបានដាក់ចេញក្នុងការជួយពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ មានការងារធ្វើ

(ភ្នំពេញ)៖ ខណៈពេលដែលពលករខ្មែរត្រឡប់មកកម្ពុជាវិញប្រមាណជាង ៩២ម៉ឺននាក់ តើក្រសួងការងារបានដាក់ចេញវិធានការអ្វីខ្លះដើម្បីជួយពលករ? ចាប់តាំងពីពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ក្រសួងការងារបានដាក់ចេញវិធានការសំខាន់ៗចំនួន ១១ ដែលក្នុងនោះរួមមាន៖ ១. ការដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ២. ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃទាំង ៦ច្រក ៣. ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី១ និងជុំទី២ ៤. សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ៥. លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ ៦. សេចក្តីជូនដំណឹងស្តីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៧. សេចក្តីជូនដំណឹង ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ៨. សេចក្តីណែនាំ ស្តីពីការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ៩. ប្រជុំពិភាក្សាជាមួយក្រសួងមហាផ្ទៃអំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ១០. វេទិកាជាមួយសហជីព និងប្រតិភូបុគ្គលិកដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ១១. យុទ្ធនាការជំរុញការចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ…
-
ក្រសួងមហាផ្ទៃ និងក្រសួងការងារ បន្តពង្រឹងយន្តការគាំទ្រដល់ពលករខ្មែរដែលត្រឡប់មកកម្ពុជាវិញ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី យន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការសម្រួលដល់ការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃវិញ និងការជួយដោះស្រាយការងារជូនពួកគាត់ ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយរំលេចអំពី ការទទួលស្វាគមន៍ពលករខ្មែរតាមច្រកព្រំដែនកម្ពុជា ថៃ ស្ថានភាពនៃការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ការគាំពាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការប្រៀបធៀបអត្ថប្រយោជន៍នៃការធ្វើការងារនៅប្រទេសថៃ និងប្រទេសកម្ពុជា ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្សព្វផ្សាយពីប្រព័ន្ធ Hotline 1297 និងជំរុញឱ្យមានការណែនាំដល់បងប្អូនពលករចុះឈ្មោះស្វែងរកការងារធ្វើ ដើម្បីភាពងាយស្រួល…
-
អភិបាលខេត្តព្រះសីហនុ ដាក់ឱ្យដំណើរការសាកល្បង ខ្សែចង្វាក់ផលិតកម្ម ជ្រលក់ថ្នាំពណ៌ស័ង្កសី របស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា

(ព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាស ដាក់ឱ្យដំណើរការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសី របស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។ លោក ស៊ុន លាំង (SUN LIANG) អគ្គនាយកក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) បានអោយដឹងថា ក្រុមហ៊ុនបានជួប ប្រទះភាពលំបាក និងបញ្ហាប្រឈមជាច្រើន ចាប់ពីការជ្រើស រើសទីតាំង និងការវិភាគអង្កេតរហូតដល់ការការបញ្ចប់ការសាងសង់ ការជ្រើសរើសបុគ្គលិក រហូតដល់ការបណ្តុះបណ្តាល និងការសម្របសម្រួលរាល់ជំហាន បង្ហាញពីការយកចិត្តទុកដាក់ និងការខិតខំរបស់យើង។ ខ្សែសង្វាក់ផលិតកម្ម ស្រោបពណ៌ស័ង្កសីនេះ ប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឈានមុខគេ លំដាប់អន្តរជាតិ ដំណើរការផលិតដោយស្វ័យប្រវត្តិយ៉ាងពេញលេញ និងមានសិប្បកម្មដែលមានភាពជាក់លាក់ខ្ពស់។ នៅពេលអនាគត វានឹងបន្តផលិត ដែកដែលមានគុណភាពខ្ពស់…
-
រដ្ឋមន្រ្តីក្រសួងអប់រំ ៖ បេក្ខជនប្រឡងបាក់ឌុបដែលស្ថិតនៅខេត្តជាប់ព្រំដែនចំនួន២ នឹងមានលក្ខណៈពិសេសជួយ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបដែលនឹងត្រូវប្រឡងនៅថ្ងៃទី ២៨ -២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ចំពោះបេក្ខជនដែលស្ថិតនៅជាប់ព្រំដែនដែលទទួលរងផលលំបាកដោយសារសង្រ្គាមឈ្លានពានពីសំណាស់ពីប្រទេសសៀមក្រសួងនឹងមានលក្ខណពិសេសជួយក្នុងការប្រឡងខាងមុខ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឱ្យដឹងថា ៖ ក្រសួងអប់រំនឹងមានវិធានការពិសេសសម្រាប់បេក្ខជនប្រឡងបាក់ឌុប នៅខេត្តឧត្ដរមានជ័យ និងព្រះវិហារ ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ៖ ក្រសួងកំណត់ជាមុនរួចហើយ ឱ្យសិស្ស ៨០ភាគរយពី ឧត្តរមានជ័យ និងព្រះវិហារ «ជាប់បាក់ឌុបតែម្តង» និងថែមទាំងផ្តល់អាហារូបករណ៍ទៅរៀនមហាវិទ្យាល័យផងដែរ ។ សម្រាប់បេក្ខជននៅខេត្តដទៃទៀតគឺដំណើរការធម្មតាដូចបណ្តាឆ្នាំងកន្លងមក ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ សម្រាប់ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ…
-
ឧត្តមសេនីយ៍ទោ ឈរ សុខ «កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ និងជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន»

(ខេត្តកំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីបិទវគ្កហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៧ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ចំនួន៥ចំណុច ជូនបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទ រួមមាន៖ទី១. កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ ដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិនិងប្រជាជន។ទី២. គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំង ឱ្យសមស្របត្រូវតាមជំនាញ និងគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធបរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។ទី៣. គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការកសាងប្រភពធនធានមនុស្សទាំងបរិមាណ និងគុណភាព…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥

-
ឯកឧត្តម សុខ សូកេន មានប្រសាសន៍ថា: ការសាមគ្គីភាពជាធ្លុងមួយជាកត្តានៃការរក្សាសន្តិភាព

ខេត្តកោះកុង៖ ការសាមគ្គីភាពជាធ្លុងមួយ គឺជាកត្តានៃការរក្សាសន្តិភាព រីឯការគោរពបទបញ្ជារ និងក្រមសីលធម៌ ជាប្រពៃណីយ៍របស់កងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងកិច្ចការពារអធិបតេយ្យជាតិ តែម៉ឺងម៉ាត់អង់អាចក្លាហាន ដើម្បី ទប់ទល់នឹងសត្រូវឈ្លានពាន។ នេះជាប្រសាសន៍របស់កឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងពេលដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈបរិក្ខារ ប្រើប្រាស់ រួមនឹងគ្រឿងឧបភោគបរិភោគប្រគល់ជូនដលកង់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និង វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ដែលឈរជើងការពារនៅព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត កោះកុង ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយក្រសួងអធិការកិច្ច និងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានេះឯកឧត្តម សុខ សូកេន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ជូនចំពោះកងវីវីរ:យុទ្ធជនប្រកបដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងបានអរគុណកោតសរសើរចំពោះ ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់បងប្អូននៅជួរមុខ ក្នុងបុព្វហេតុការ ពារទឹកដី ការពារជាតិមាតុភូមិរបស់យើងបានគង់វង់។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី…
-
សាកលវិទ្យាល័យពុទ្ធិសាស្រ្ត រួមចំណែកធ្វើឱ្យវិស័យអប់រំកម្ពុជាលេចធ្លោ លើឆាកអន្តរជាតិ

ភ្នំពេញ៖ ដោយមោទកភាពប្រទេសកម្ពុជាកំពុងបានទទួលនូវការទទួល ស្គាល់ ជាអន្តរជាតិលើវិស័យអប់រំ ខណៈដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) សម្រេច បាននូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដែលលើកតម្កើងកេរ្តិ៍ឈ្មោះនៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។ តើសាកលវិទ្យាល័យពុទ្ធិសាស្រ្តសម្រេចបានអ្វីខ្លះក្នុងការលើកតម្កើងវិស័យអប់រំលើឆាកអន្តរជាតិ? ក្នុងចំណាត់ថ្នាក់ World University Rankings for Innovation (WURI) ឆ្នាំ២០២៥សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានទទួលចំណាត់ថ្នាក់ដូចតទៅ៖ទី១.លំដាប់ទី ១០ សម្រាប់ការទទួលស្គាល់ជាសកល ចំពោះក្រម សីលធម៌ និងសុចរិតភាព (Ethics and Integrity),ទី២.លំដាប់ទី ១២ សម្រាប់ការការចល័តនិស្សិត និងការបើកទូលាយ(Student Mobility and Openness) និងទី៣. លំដាប់ទី ៤៤ សម្រាប់ការទទួលស្គាល់ជាសកល ចំពោះស្មារតីសហគ្រិនភាព (Entrepreneurial Spirit)។ រួមជាមួយនឹងការទទួលស្គាល់នៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យឯកជន AppliedHE សម្រាប់សាកលវិទ្យាល័យឯកជនឆ្នាំ២០២៥ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏ត្រូវបានទទួលស្គាល់ជាកិត្តិយសជាច្រើនផងដែររួមមាន៖ លំដាប់ទី ១០ លើផ្នែកភាពមានការងារធ្វើរបស់និស្សិត,ការជ្រើសរើសជា សាកលវិទ្យាល័យឯកជនល្អបំផុតនិងលំដាប់ទី ៤១ ក្នុងចំណោមសាកល វិទ្យាល័យឯកជននៅតំបន់អាស៊ាន។ លើសពីនេះ…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥។

-
សម្តេចតេជោ ហ៊ុន សែន ៖ នៅឆ្នាំ២០២៤ វៀតណាម ជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១០ពាន់លានដុល្លារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈនៅឆ្នាំ២០២៤ វៀតណាម ជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ថ្លែងដូច្នេះក្នុងពិធីអបអរសាទរ ខួបលើកទី៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ។ សម្តេចតេជោ បង្ហាញសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅឆ្នាំ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ពាន់លានដុល្លារអាមេរិក មានការកើនឡើងជាង ១៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ។ សម្តេចតេជោ បានបន្តថា ស្របតាមនិន្នាការកំណើនជាលំដាប់នេះ ប្រទេសទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបាន គោលដៅ ២០ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ វៀតណាម ឈរនៅលំដាប់ទី៥…