-
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា ផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ជាមួយវៀតណាម ឈរលើស្មារតី ភាពជាអ្នកជិតខាងល្អ

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបលើកទី៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំឡើងដោយ ស្ថានទូតវៀតណាមប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដែលបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត ដោយឈរលើស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ។ សម្តេចតេជោ រំលេចថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៦៧ ។ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងជាផ្លូវការមក ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម រក្សាបានទំនាក់ទំនងមិត្តភាពកក់ក្តៅ និងភាពជាដៃគូដ៏ល្អប្រសើរ។ ប្រពៃណីនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា…
-
សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃឯករាជ្យជាតិវៀតណាម កាលពី ៨០ឆ្នាំមុន ជាកម្លាំងជំរុញដល់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ងើបឈរតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងពិធីអបអរសាទរ ខួបលើកទី៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ។ ក្នុងពិធីអបអរសាទរនេះ ឯកឧត្តម ង្វៀន មីញវ៉ូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួម ជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំ នៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម ។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាដែលទិវាឯករាជ្យថៃ្ងទី២ ខែកញ្ញា ជិតមកដល់ប្រជាជនវៀតណាម មានអារម្មណ៍រីករាយ នៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និងការចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន…
-
កម្ពុជា នឹងនាំចេញដំឡូងមីស្ងួតចំនួន ៥សែនតោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦

(ភ្នំពេញ)៖ កម្ពុជានឹងនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។គម្រោងការនាំចេញដំឡូងមីនេះធ្វើឡើងក្រោយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd.របស់ចិន កាលពីរសៀលថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥។ ពិធីនេះក៏មានការចូលរួមជាអធិបតីភាពពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.របស់ចិន។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួតសរុបជាង ៧០០ ០០០តោន ទៅកាន់ប្រទេសចិន ។ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០០ ០០០តោន…
-
រយៈពេលជិតពីរខែ៖បង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជាងបីពាន់នាក់និងមេខ្លោង៦៦នាក់

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការចំពោះកិច្ចបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការនិងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣.១៧០នាក់ មាន១៩សញ្ជាតិ។ ប្រភពដដែលបន្តថា ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២.៤៥០នាក់ និរទេសចេញពីកម្ពុជា។ គួរកត់សម្គាល់ថា ក្នុងប្រតិបត្តិការបោសសម្អាតអំពើឆបោកអនឡាញនៅខេត្តកំពតកាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងចំនួន ១៤ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកអនឡាញ អំពើឃាតកម្ម និងការជួញដូរមនុស្ស ដែលវាបានក្លាយជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំមួយក្នុងចំណោមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ក្នុងរយៈពេលប្រមាណ៦០ថ្ងៃ គិតចាប់ពីខែមិថុនា ដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ នេះ…
-
ក្រសួងសេដ្ឋកិច្ចនឹងកែសម្រួលក្នុងការបន្ថយអត្រាពន្ធផ្លូវលើរថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV)

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងពីការកែសម្រួលក្នុងការបន្ថយអត្រាពន្ធផ្លូវលើរថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤(ភិកអាប់) និងរថយន្តដឹកអ្នកដំណើរ ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកែសម្រួលបន្ថយអត្រាពន្ធដែលមានចែងក្នុងប្រការ៤ ចំណុចទី៦ ចាប់ពីកម្រិត គ ដល់ ង នៃប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់រថយន្តប្រើប្រាស់ ថាមពលអគ្គិសនី (អ៊ីវី) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤ (ភិកអាប់) និងដឹកអ្នកដំណើរ៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋមន្ត្រីក្រសួងការបរទេស ដឹកនាំកិច្ចប្រជុំជម្រាបជូនពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូត ៤២ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ២២ ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីជម្រាបជូនពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេសចំនួន៤២ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន២២ ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម បានបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ។ ឯកឧត្តមក៏បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពមីននៅប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានអះអាងសារជាថ្មីថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់នូវអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស (អនុសញ្ញាអូតាវ៉ា) ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំអំពីការរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០២៥ ផងដែរ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
អ្នកនាំពាក្យសម្តេចតេជោ ៖ ស្ទើររាល់ថ្ងៃ ពួកឈ្លានពាន តែងតែផ្ញើសារមកជេរប្រមាថខ្ញុំ ក្នុងនោះមានទាំងការគំរាមសម្លាប់ផងដែរ

(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានបង្ហោះសារនៅលើហ្វេសបុកផ្លូវការរបស់ឯកឧត្តមថា ស្ទើររាល់ថ្ងៃ ពួកឈ្លានពាន តែងតែផ្ញើសារមកជេរប្រមាថខ្ញុំ ក្នុងនោះមានទាំងការគំរាមសម្លាប់ផងដែរ តែខ្ញុំមិនចាប់អារម្មណ៍ច្រើនទេកន្លងមក ដោយសារវាជាវប្បធម៌និងជាអត្តសញ្ញាណរបស់ពួកឈ្លានពានជ្រុលនិយម។ នៅថ្ងៃនេះ ខ្ញុំបានចូលមើលសារឃើញគណនីហ្វ៊េសប៊ុកជនឈ្លានពានផ្ញើមកគំរាមធ្ងន់ធ្ងរជាងរាល់ដង ដោយបានគំរាមកាត់ក្បាលខ្ញុំ នៅពេលទៅប្រទេសថៃ។ សារនេះ មិនបានធ្វើឲ្យខ្ញុំភ័យខ្លាចអ្វីទេ តែធ្វើឲ្យខ្ញុំរឹតតែអាណិត ព្រោះអ្នកកាន់តែធ្លាក់ជ្រៅក្នុងសភាពសាហាវព្រៃផ្សៃក្រោមទាសភាពនៃមហិច្ឆតាឈ្លានពានងងឹតងងុល ដែលពិបាកស្រោចស្រង់ ហើយគ្មានមេដឹកនាំណាជួយណែនាំ។ យ៉ាងណាក្តី ខ្ញុំតែងចងចាំពាក្យណែនាំរបស់ថ្នាក់ដឹកនាំរបស់ខ្ញុំ ជាពិសេសសម្តេចតេជោ ដែលលោកតែងរម្លឹកថា ទោះគេធ្វើអំពើសាហាវព្រៃផ្សៃគ្មានភាពជាមនុស្សដាក់យើងបែបណាក្តី ក៏យើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃនោះត្រឡប់ទៅវិញដែរ ដោយយើងត្រូវប្រកាន់យកនូវភាពថ្លៃថ្នូរជាពូជខ្មែរអង្គរ ជាមនុស្សជាតិ និងគោរពគោលការណ៍ច្បាប់អន្តរជាតិ។ I have been receiving numerous threatening messages from invaders, including death threats almost daily. However, I have chosen to ignore them, as such behavior…
-
ក្រុមហ៊ុនចំនួន៩នៅខេត្តស្វាយរៀងប្រាប់ថា មានតម្រូវការការងារជាងបួនពាន់កន្លែង

ស្វាយរៀង៖ក្រុមហ៊ុនចំនួន៩ ដែលកំពុងដំណើរការក្នុងខេត្តស្វាយរៀង កំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៤.០២២កន្លែង។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងថ្លែងក្នុងកម្មវិធីវេទិកាការងារនិងការចុះឈ្មោះស្វែងរកការងារធ្វើប្រជាពលរដ្ឋ និងពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងកម្មវិធីវេទិកាការងារនិងការចុះឈ្មោះស្វែងរកការងារដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានទាញអារម្មណ៍ប្រជាពលរដ្ឋនិងពលករចូលរួមជាង៧០០នាក់អំពីអត្ថប្រយោជន៍ជាច្រើនដែលកម្មករ និយោជិត ទទួលបានពីការងារ និងរដ្ឋ។លោកក៏បង្ហាញពីការប្រៀបធៀបផងដែរ រវាងការងារក្នុងស្រុក និងនៅប្រទេសថៃ ខណៈទទួលបានចំណូលប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃពុំមានសុវត្ថិភាពទេ។លើសពីនេះនៅឆ្ងាយពីស្រុកកំណើតនិងក្រុមគ្រួសារ។ ក្នុងកម្មវិធីដដែល ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន៩ និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ រួមជាមួយសកម្មភាពសម្ភាសការងារភ្លាមៗទៀតផង។ សូមជម្រាបថា ការរៀបចំវេទិកាការងារនេះឡើងក្នុងគោលបំណងសំខាន់ៗជាច្រើន ក្នុងនេះដើម្បីជួយគាំទ្រពលករដែលវិលត្រលប់ពីប្រទេសថៃ ទទួលបានឱកាសការងារនិងការគាំពារពីសហគ្រាស គ្រឹះស្ថានក្នុងស្រុក និងបរទេសតាមរយៈការស្រូបយកកម្លាំងពលកម្ម និងបង្កើតជំនាញ។ការបង្ខិតសេវាជួយស្វែងរកការងារធ្វើឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕ដោយ៖ នុត នាង
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ស្មារតីកងទ័ព មិនគិតពីអាយុ តិច ឬច្រើន សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត

(ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយវជនកម្ពុជា ក្នុងដំណើរបេសកកម្មសួរសុខទុក្ខកងទ័ពរងរបួសនៅខេត្តឧត្តរមានជ័យ បានថ្លែងថា ខ្ញុំបានជួបជាមួយប្អូនៗ កងទ័ពដែលទើបតែចូលបម្រើការបានត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ ប៉ុន្តែតែស្មារតីរបស់ប្អូនៗពិតជាធ្វើឱ្យខ្ញុំរំភើប។ ទោះបីជាប្អូនៗខ្លះមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ ក៏ប៉ុន្តែស្មាតី ឆន្ទៈរបស់ប្អូនៗពិតជាមានភាពមុះមុត និងមុតស្រួចក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។ ស្មារតីដ៏មុះមុតអង់អាចក្លាហាន និងជំហររឹងមាំរបស់ប្អូនៗពិតជាធ្វើឱ្យខ្ញុំរំភើប និងស្ងើចសរសើរចំពោះទឹកចិត្ត និងឆន្ទៈ របស់ប្អូនៗ។ ទោះបីជាវ័យនៅក្មេង ប៉ុន្តែប្អូនៗបានបង្ហាញឱ្យឃើញថា ស្មារតីកងទ័ព មិនគិតពីអាយុ ទោះជាអាយុតិច ឬច្រើនមិនសំខាន់ សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត។ សូមអរគុណដោយស្មោះចំពោះកងកម្លាំងប្រដាប់អាវុធ បងៗ និងប្អូនៗ រួមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យស៊ីវិល និងយោធា ដែលជួយមើលថែ និងព្យាបាលជូនកងកម្លាំង ដែលបានដាក់ជីវិតជាដើមទុន និងជាខែលការពារជាតិមួយដ៏រឹងមាំ៕ ដោយ ៖ ជាវ ចន្ធ
-
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣

កំពង់ចាម៖ក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋបាលខេត្តកំពង់ចាមបានផ្ដល់ជូនម៉ូតូច្រើនប្រភេទចំនួន ១០០គ្រឿង ជូនដល់កងកម្លាំងជួរមុខសម្រាប់បំពេញការងារការពារបូរណភាពទឹកដី។ ពិធីប្រគល់ និងទទួលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារក្នុងនាម ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយចំពោះអំណោយដ៏មានតម្លៃនេះ។លោកបញ្ជាក់ថា មធ្យោបាយទាំងនេះ នឹងចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខសម្រាប់បំពេញការងារកាន់តែងាយស្រួលនិងឆាប់រហ័ស។ សូមជម្រាបថា តបតាមការអំពាវនាវរបស់សម្ដេចតេជោ សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ុន ចាន់ដា បានចលនាសប្បុរសជនជិតឆ្ងាយដោយបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនធំ ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកទនៅខេត្តព្រះវិហារ និងឧត្តមានជ័យ ព្រមទាំងវីរកងទ័ពជួរមុខផងដែរ៕ដោយ៖លី ពៅ