-
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣

កំពង់ចាម៖ក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋបាលខេត្តកំពង់ចាមបានផ្ដល់ជូនម៉ូតូច្រើនប្រភេទចំនួន ១០០គ្រឿង ជូនដល់កងកម្លាំងជួរមុខសម្រាប់បំពេញការងារការពារបូរណភាពទឹកដី។ ពិធីប្រគល់ និងទទួលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារក្នុងនាម ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយចំពោះអំណោយដ៏មានតម្លៃនេះ។លោកបញ្ជាក់ថា មធ្យោបាយទាំងនេះ នឹងចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខសម្រាប់បំពេញការងារកាន់តែងាយស្រួលនិងឆាប់រហ័ស។ សូមជម្រាបថា តបតាមការអំពាវនាវរបស់សម្ដេចតេជោ សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ុន ចាន់ដា បានចលនាសប្បុរសជនជិតឆ្ងាយដោយបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនធំ ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកទនៅខេត្តព្រះវិហារ និងឧត្តមានជ័យ ព្រមទាំងវីរកងទ័ពជួរមុខផងដែរ៕ដោយ៖លី ពៅ
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥។

-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ព្រឹកថ្ងៃទី២១ ខែសីហា ២០២៥

-
គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរ

ភ្នំពេញ៖ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានបើកកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៨ខែឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ត សម្រាប់ការងារវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាប្រធាន គ.វ.ជ.។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះក្រុមការងារ ពិសេសគណៈកម្មការគ្រប់ៗរូបដែលបានចូលរួមជាផ្នែកមួយនៅក្នុងការធ្វើឱ្យអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលមានការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់។ទន្ទឹមនេះ កិច្ចការដែលគណៈកម្មការគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធកំពុងរួមសហការគ្នាធ្វើនេះ ពិតជាបានចូលរួមលើកកម្ពស់ការផ្តល់សេវាល្អដល់ប្រជាជន ព្រមទាំងរំលេចបាននូវឧត្តមភាពជាមន្ត្រីដែលបានអនុវត្តការងារចេញពីបេះដូងនៅគ្រប់គោលដៅទូទាំងប្រទេស។ កិច្ចប្រជុំទទួលបានការចូលរួមមតិយោបល់គ្នាយ៉ាងផុលផុស ហើយក៏បានបង្ហាញស្មារតីថា ការងារដែលកំពុងអនុវត្តនេះ គឺជាផ្នែកដែលប្រទាក់ក្រឡាគ្នាជាមួយនឹងការងារដទៃៗទៀតនៃការកែទម្រង់រដ្ឋបាលសាធារណៈ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈបានកាន់តែកៀកកាន់តែប្រសើរ និងផ្តល់ប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋគ្រប់ៗរូប។គណៈកម្មការបានពិភាក្សាទៅលើការធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូនៅក្នុងឆ្នាំ២០២៦។ សូមជម្រាបថា ក្នុងពេលនេះកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក៏កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥ផងដែរ។ឆ្នាំនេះគោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ រីឯវិស័យអប់រំរួមមាន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ៕ ដោយ៖ង៉ាន់ ទិត្យ
-
ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបនិងសប្បុរសជនប្រគល់ម៉ូតូជូនដល់វីរកងទ័ពចំនួនបីរូបដែលកំពុងឈរ ជើងការពារទឹកដី

សៀមរាប៖នៅវិហារឥស្លាមអាន់នៀកម៉ាស់ ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិង ជាអនុប្រធានសាសនាឥស្លាមខេត្តរួមជាមួយសប្បុរសជនខ្មែរឥស្លាមបានប្រគល់ម៉ូតូថ្មីចំនួនបីគ្រឿង,ស្បៀងអាហាររួមជាមួយថវិកា មួយចំនួនជូនវីរកងទ័ពខ្មែរឥស្លាមចំនួនបីរូប ដែលកំពុងឈរជើងការពារបូរណភាពទឹកដីព្រំដែនកម្ពុជា-ថៃ ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម អែល សៀត បានបញ្ជាក់ថា ម៉ូតូចំនួនបីគ្រឿងដែលប្រគល់ជូនកងទ័ពខ្មែរឥស្លាមនាពេលនេះគឺបានមកពីសប្បុរសជនខ្មែរឥស្លាមឈ្មោះ ហាជី ម៉ាត់ កូប និងក្រុមគ្រួសាររស់នៅភូមិស្ទឹងថ្មី ដែលមានបេះដូងខ្មែរ ស្រលាញ់ខ្មែរក្នុងជាតិសាសន៍តែមួយ និងដើម្បីជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីផងដែរ ។ ក្នុងនាមថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ឯកឧត្តម អែល សៀត ក៏បានថ្លែងអំណរគុណដល់លោក ហាជី ម៉ាត់កូប និងក្រុមគ្រួសារព្រមទាំងសប្បុរសជនខ្មែរឥស្លាមទាំងអស់ដែលមានស្មារតីស្រលាញ់ជាតិ ដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគ បរិភោគនិងថវិកាដើម្បីគាំទ្រដល់សមរភូមិជួរមុខ ដោយទឹកចិត្តស្មោះសរ៕ដោយ៖ប៊ុនរដ្ឋា
-
ពេញមួយថ្ងៃទី២០សីហា ក្រុមអ្នកសង្កេតការអន្តរកាល (IOT) ៥ប្រទេស បានឡើងទៅពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ ក្រោយបទឈប់បាញ់ចូលជាធរមាន

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និងគោលការណ៍ឯកភាពទាំង ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសង្កេតការណ៍ គឺប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ។ លោកជំទាវ ម៉ាលី សុជាតា បានបន្តថា រយៈពេលពេញមួយថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ របស់ក្រុមអនុព័ន្ធយោធា ដែលជាក្រុមអ្នកសង្កេតការអន្តរកាល (IOT) ដោយក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពី ៥ប្រទេសចូលរួម ដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនោះមានឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM…
-
ក្រសួងការងារ លើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍បារាំងធ្វើជាបេសកជនបន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភី អាហា រូបករណ៍ ដែលត្រៀមនឹងចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋបារាំង នាបំណាច់ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ឱ្យក្លាយជាអ្នកបន្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ឱ្យកាន់តែមានភាពរឹងមាំ ដ្បិតថានិស្សិតទាំងអស់ជាធនធានមនុស្សដែលមានសក្តានុពលដើម្បីបង្កើត និងបង្កើនឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។ ប្រសាសន៍ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នៃសាធារណរដ្ឋបារាំង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានចែករំលែកអំពីព័ត៌មានស្ដីពីផែនការសកម្មភាពជាចម្បងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន គោលនយោបាយទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្របតាមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖កន្លងមកនេះអាជ្ញាធរមីន បានចេញសេចក្តីណែនាំនិង អប់រំផ្សព្វផ្សាយ ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ពី គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់ថៃ

(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២៥ អាជ្ញាធរមីន បានចេញសេចក្តីណែនាំមួយដោយចេញវិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ សម្រាប់ជនភៀសសឹក ដែលកំពុងស្នាក់នៅទីតាំង ជំរំសុវត្ថិភាព។ គួរបញ្ជាក់ថា ការណែនាំរបស់អាជ្ញាធរមីន គឺដោយសារតែ ខណៈសំណល់ នៃគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ អាចនៅសេសសល់ពីការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងទ័ពថៃដែលបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ដែលជាថ្ងៃបទឈប់បាញ់ចូលជាធរមាន ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងនៅរសៀលថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥នេះថា ក្រោយពីទទួលបានសេចក្តីណែនាំបន្ទាន់នេះប្រតិបត្តិករជាតិ និងអន្តរជាតិបានចេញប្រតិបត្តិការព្រមគ្នាដើម្បីចុះទៅអប់រំប្រជាពលរដ្ឋនៅតាមទីតាំងសុវត្តិភាពទាំងអស់ និងបន្តអនុវត្តជាប្រចាំនៅតាមសហគមន៍មូលដ្ឋានផ្ទាល់ ក៏ដូចជានៅតាមខ្នងផ្ទះ ។ ការអប់រំជាគន្លឹះនេះគឺប្រយោជន៍ដើម្បី ឱ្យប្រជាពលរដ្ឋបានស្គាល់ពីប្រភេទយុទ្ធភណ្ឌគ្រឿងផ្ទុះ និងហានិភ័យដែលកើតចេញដោយ យថាហេតុ ពិសេសគ្រាប់បែកចង្កោម ដែលកំពុងនៅរាយប៉ាយលើផ្ទៃដីជុំវិញលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ក្នុងសហគមន៍ ។ ជាមួយគ្នានេះប្រតិបត្តិករ ក៏បានកំពុងព្យាយាម ប្រើប្រាស់ឆ្លាកសញ្ញាបង្គោល និងខ្សែប្រើហ៊ុមព័ទ្ធទីតាំងដែលមានគ្រប់ទាំងនោះ ហើយរៀបចំពង្រាយកម្លាំង…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥។
