-
យុទ្ធនាការថ្ងៃទី២ ដើម្បីជំរុញការផ្តល់ឱកាសការងារជូនដល់ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិក ជាច្រើនទីតាំងបន្ថែមទៀតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។សកម្មភាពនេះដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាង អ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារឱ្យខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ខណៈយុទ្ធនាការថ្ងៃទី១ បានចុះទៅដល់សហគ្រាស រោងចក្រ និងក្រុមហ៊ុនសរុបចំនួន ២៥២ ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃ ឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់បងប្អូនពលករ។ មិនតែប៉ុណ្ណោះ ការចុះទៅកាន់សហគ្រាស ក្រុមហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ…
-
ក្រសួងអប់រំសម្រេចយកគ្រឹះស្ថាន សិក្សាចំនួន២ នៅស្រុកពួកខេត្តសៀមរាបមកធ្វើជាមណ្ឌលប្រឡងបាក់ឌុបរបស់បេក្ខជន ខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡា បានសម្រេចឱ្យបេក្ខជនដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ២៨ សីហា ២០២៥ ដែលមាន បេក្ខជនសរុបចំនួន ១៧៧២ នាក់ (ស្រី ១០១៤នាក់) សម្រាប់ប្រឡងនៅគ្រឹះស្ថាន សិក្សាចំនួន២ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពួកខេត្តសៀមរាប ដើម្បីធ្វើជាមណ្ឌលប្រឡងរបស់បេក្ខជន ខេត្តឧត្តរមានជ័យ ។ ១.សាលាបឋមសិក្សាទៀបាញ់គំរូ ចំនួន១៣បន្ទប់ សម្រាប់បេក្ខជនដែលត្រូវប្រឡង ក្នុង មណ្ឌល វិ.ហ៊ុន សែន ឧត្តរមានជ័យ ត្បូង (ថ្នាក់វិទ្យាសាស្ត្រ)២.វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បែងចែកជាពីរ គឺ ខាងកើត ចំនួន ៣២បន្ទប់ សម្រាប់បេក្ខជនដែលត្រូវ ប្រឡងក្នុងមណ្ឌល វិ.តេជោ សែន សំរោង (ថ្នាក់វិទ្យាសាស្ត្រសង្គម) និងខាងលិច ចំនួន ២៧បន្ទប់ សម្រាប់បេក្ខជនដែល ត្រូវប្រឡង ក្នុងមណ្ឌល វិ.ហ៊ុន សែន ឧត្តរមានជ័យ លិច (ថ្នាក់វិទ្យាសាស្ត្រសង្គម)…
-
សម្ដេច ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បោះឆ្នោតជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ខណៈឯកឧត្តម តុប សំ ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ (២០២៥-២០៣០)។ ការបោះឆ្នោត បានធ្វើឡើង នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការអង្គភាពប្រឆាំងអំពើពុករលួយ តាមការអញ្ជើញរបស់ឯកឧត្តម ហេង វង្សប៊ុនឆាត ព្រឹទ្ធសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ ។ សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិថ្មី ចំនួន ១១រូប មានវត្តមានក្នុងកិច្ចប្រជុំ លើកទី១ នេះ រួមមាន៖ ១-សម្តេចមហាមន្ត្រី គុយ សុផល, ២-ឯកឧត្តម តុប សំ សមាជិក, ៣-ឯកឧត្តម កើត រិទ្ធសមាជិក , ៤-លោកជំទាវ សោម គីមសួគ៌, ៥-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ៦-ឯកឧត្តម ហេង វង្សប៊ុនឆាត, ៧-ឯកឧត្តម តាំង…
-
ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យថៃប្រគល់កងកម្លាំងកម្ពុជា១៨រូប ដែលថៃចាប់ទាំងខុសច្បាប់ប្រគល់ឱ្យកម្ពុជាឱ្យបានឆាប់

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិលោក ជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅរសៀលថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥ នៅតែបន្តធ្វើការអំពាវនាវឱ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជាទាំង១៨រូប ដែលត្រូវបានកងទ័ពថៃចាប់ដោយខុសច្បាប់ឱ្យវិលត្រឡប់មកកម្ពុជាវិញ និងប្រាប់ឱ្យថៃគោរពច្បាប់អន្តរជាតិ។ ក្នុងសន្និសីទកាសែតប្រចាំថ្ងៃអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ភាគីថៃ ត្រូវអនុវត្តតាមកិច្ចព្រមព្រៀង និងគោរពច្បាប់អន្តរជាតិ ដោយឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨រូបដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសាររបស់គាត់វិញដែលទន្ទឹងរង់ចាំ ទាំងថ្ងៃទាំងយប់។ គួរបញ្ជាក់ថាទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗនៅថ្ងៃទី២៩ ខែកក្កដា។គិតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃ ២៣ម៉ោង និង ១០នាទីគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ ខែសីហា។ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិបន្តការទាមទារ រហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនដោយព្រមប្រគល់នូវកងកម្លាំងកម្ពុជាទាំង១៨រូបមកវិញក្រោមច្បាប់អន្តរជាតិ។ហើយយើងមិនទុកឱ្យសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោលដោយឯកកោរនោះទេ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា គិតចាប់ពីម៉ោង៦នាទីព្រឹកថ្ងៃទី១៩ ខែសីហា មកដលល់វេលាម៉ោង ៣ រសៀលនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ ស្ថិតនៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា។ អ្នកនាំពាក្យដដែលបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា ពលរដ្ឋកម្ពុជារួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារទឹកដី សេចក្តីថ្លៃថ្នូរ និងការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត៕ដោយ៖ម៉ាដេប៉ូ
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជួបសម្ដេចធិបតីតាមទូរសព្ទពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

ភ្នំពេញ៖នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម( Anwar Ibrahim) បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះលោកទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។ ដំណឹងនៃការសន្ទនាទូរសព្ទខាងលើ ត្រូវបានឯកឧត្តម អានវ៉ា ប្រកាសឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់។នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលមានតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ បានបន្ថែមទៀត មេដឹកនាំទាំងពីរក៏បាននិយាយគ្នាផងដែរ ពាក់ព័ន្ធក្រុមសង្កេតការណ៍អន្តរកាល (IOT) ដែលបាននិងកំពុងចុះសង្កេតការណ៍ផ្ទាល់យ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែននៃកម្ពុជា-ថៃ ហើយបានពិភាក្សាថែមទៀត លើចំណាត់ការផ្សេងៗបន្ថែម ដែលអាចធ្វើឡើងដើម្បីជំរុញប្រសិទ្ធភាពនៃប្រតិបត្តិការឃ្លាំមើលរបស់ IOT៕ ដោយ៖វណ្ណលុក
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៤៖០០ រសៀលនាទី

-
និស្សិត រិ ពិសី ដែលនិមន្តវិលត្រឡប់មកពីប្រទេសថៃ ទទួលបានអារូបករណ៍សម្តេចតេជោ ហ៊ុន សែន ពីឯកឧត្តមបណ្ឌិត លី ឆេង១០០%

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិក និងជាអគ្គនាយក ប៊ែលធីគ្រុបបានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយសាមណៈនិស្សិតព្រះនាម រិ ពិសី ដែលទើបនិមន្តវិលត្រឡប់មកពីប្រទេសថៃ ហើយទទួលបានអាហារូបករណ៍សម្តេចតេជោ ១០០% មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត លី ឆេង សូមលើកទឹកចិត្តដល់សាមណៈនិស្សិត-និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យពូកែ បង្កើនចំណេះដឹង មានជំនាញពិតប្រាកដ មានគុណធម៌ សីលធម៌ និងរៀបចំខ្លួនឯង ឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវខ្ពស់ និងប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពលសម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យបានកាន់តែល្អប្រសើរតទៅអនាគត៕
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៧៖០០នាទី។

-
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖រយៈពេល៧ខែ ឆ្នាំ ២០២៥នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួនជាង៥៣០០០ នាក់ កើនឡើង ២១ភាគរយ

ភ្នំពេញ៖ឯកឧត្តម វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានឱ្យដឹងនៅយប់ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៥នេះថាតាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣២៩១ នាក់ កើនឡើង ២១ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ឯកឧត្តមបានបញ្ជាក់ឱ្យដឹងដែរថានៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥៧២០ នាក់បានទៅទស្សនាទីនោះ។ ឆ្នាំ ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕ដោយ៖ម៉ាដេប៉ូ
-
ក្រសួងការបរទេសបង្ហាញការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃជូនដល់បណ្តាអង្គទូត និងតំណាងទីភ្នាក់ងារអ.ស.ប

ភ្នំពេញ៖លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំកិច្ចប្រជុំសង្ខេបព័ត៌មានជូនដល់សមាជិកអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានផ្តល់ព័ត៌មានជាទូទៅអំពីកិច្ចប្រជុំពិសេសស្តីពីស្ថានការណ៍រវាងកម្ពុជានិងថៃកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលនាំឱ្យមានកិច្ចព្រមព្រៀង បទឈប់បាញ់។ លោកជំទាវបានធ្វើបច្ចុប្បន្នភាពបន្ថែមទៀតជូនដល់អ្នកចូលរួម អំពីកិច្ចប្រជុំវិសាមញ្ញរបស់ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ ដែលកិច្ចប្រជុំនេះបានជំរុញឱ្យមានវឌ្ឍនភាពអំពីការអនុវត្តបទឈប់បាញ់ និងជំហានដំបូង ដើម្បីឆ្ពោះទៅរកការស្តារប្រក្រតីភាព។ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវក្តីកង្វល់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះកំណើននៃការគំរាមកំហែង មកលើបទឈប់បាញ់ដែលផុយស្រួយ ដោយលើកឡើងពីសកម្មភាពកំពុងប្រព្រឹត្តនានារបស់កងទ័ពថៃ រួមមាន ការចល័តទ័ព ការធ្វើផ្លូវនិងជីកលេណដ្ឋាន ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ការប្រើប្រាស់ដ្រូនរំលោភ ចូលមកក្នុងដែនអាកាសកម្ពុជា ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការរាយលួសបន្លា និងដាក់របាំងផ្សេងៗ។ សកម្មភាពទាំងនេះបានរារាំងអ្នកភូមិកម្ពុជា មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួន។ ដោយអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះបទឈប់បាញ់ លោកជំទាវ អ៊ាត សោភា…