Category: ព័ត៌មានជាតិ

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥។

  • មន្ត្រីជំនាញកំពុងធ្វើការលើផលប៉ះពាល់បរិស្ថានដែលអាចកើតឡើងករណីប្រេងកំពប់ចេញពីទូររថភ្លើង

    មន្ត្រីជំនាញកំពុងធ្វើការលើផលប៉ះពាល់បរិស្ថានដែលអាចកើតឡើងករណីប្រេងកំពប់ចេញពីទូររថភ្លើង

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រូីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារក្រសួង និងមន្ទីរបរិស្ថានខេត្ត និងពិនិត្យមើលការគ្រប់គ្រងបរិស្ថាន ជុំវិញករណីទូរប្រេងរបស់រថភ្លើងបានជួបឧបទ្ទេវហេតុធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សូមបញ្ចាក់ថា នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើងខ្សែប្រេងបានធ្លាក់ផ្លូវខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង)ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ។ ឯកឧត្តម ផន រឹម ឱ្យដឹងដែរថា នៅចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរបានដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍បន្ទាន់។ យោងតាមអ្នកនាំពាក្យ ការជួសជុលស្ដារផ្លូវដែកចរាចរណ៍បណ្ដោះអាសន្ន និងធ្វើបន្តបន្ទាប់ឱ្យរួចរាល់នៅថ្ងៃទី១៧ ខែសីហា…

  • គ្រួសារវីរកងទ័ពពីររូបរស់នៅស្រុកឈូក ដែលទាហានថៃចាប់ឃាត់ខ្លួន ត្រូវបានប្រធានកិត្តិយសសាខា​សមាគម​នារីកម្ពុជាខេត្តកំពត អញ្ជើញសាកសួរសុខទុក្ខ

    គ្រួសារវីរកងទ័ពពីររូបរស់នៅស្រុកឈូក ដែលទាហានថៃចាប់ឃាត់ខ្លួន ត្រូវបានប្រធានកិត្តិយសសាខា​សមាគម​នារីកម្ពុជាខេត្តកំពត អញ្ជើញសាកសួរសុខទុក្ខ

    កំពត៖លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា​សមាគម​នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ខេត្តកំពតកាលពីថ្ងៃទី១៥ ខែសីហា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ពចំនួន ពីររូបដែលត្រូវបានទាហានថៃចាប់ឃាត់កាលពីពេលកន្លងទៅ។ វីរកងទ័ពដែលត្រូវកងទ័ពថៃចាប់ខ្លួនមានទីលំនៅក្នុងស្រុកឈូក ក្នុងនេះ​ទី១.លោក ប៉ិច សុខា ឈរជើងប្រចាំ​ការ​នៅតំបន់ជាំតែ ខេត្តព្រះវិហារ។ជាវីរកងទ័ពម្នាក់ក្នុងចំណោម ២០នាក់ដែលទាហានថៃបានឃាត់ខ្លួន ហើយ​បានរត់​រួចក្នុងថ្ងៃចាប់បានដំបូង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ខេត្តព្រះវិហារ និងទី២.លោក ម៉ឺន ង្វៀន ជាកង​ទ័ពឈរជើងប្រចាំការនៅ​តំបន់ជាំតែ ។ជាវីរកងទ័ពម្នាក់ក្នុងចំណោម ១៨នាក់ ត្រូវបានទាហាន​ថៃចាប់ឃាត់ខ្លួន និង​មិនទាន់ដោះលែងនៅឡើយ មានប្រពន្ធឈ្មោះ វ៉ែន វណ្ណ រស់នៅជាមួយម្តាយក្មេក មានទីលំនៅ​ក្នុងភូមិតេជោ​អភិវឌ្ឍន៍ ឃុំតេជោ​អភិវឌ្ឍន៍ ស្រុកឈូក ។ នាឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បាននាំមកនូវការផ្តាំ​ផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

  • ប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តបាត់ដំបងមានបេក្ខជនប្រឡងជិតមួយម៉ឺននាក់​និង​បន្ទប់ប្រឡងជិត៤០០​បន្ទប់

    ប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តបាត់ដំបងមានបេក្ខជនប្រឡងជិតមួយម៉ឺននាក់​និង​បន្ទប់ប្រឡងជិត៤០០​បន្ទប់

    បាត់ដំបង៖ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ​២០២៥​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហាខាងមុខ។ ខណៈ​ឆ្នាំនេះខេត្ត​បាត់ដំបង មានមណ្ឌលប្រឡងចំនួន១៤មណ្ឌល ,បន្ទប់ប្រឡងចំនួន ៣៩១បន្ទប់ និងបេក្ខជនប្រឡងចំនួន៩ ៦៩៧នាក់ ។ មុនសម័យប្រឡងមកដល់ កាលពីថ្ងៃទី១៥ ខែសីហា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំ​កិច្ច​ប្រជុំក្នុងការពង្រឹងនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីសំដៅធ្វើយ៉ាងណា ឱ្យដំណើរនៃកា​រប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២៥នេះ​បាន​ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។ បើយោងតាមរបាយការណ៍ស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា នៃឆ្នាំ​សិក្សា២០២៤-២០២៥ នេះក្រសួង​អប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ​ក្នុងដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៨-២៩ ខែសីហា ដោយអនុវត្តន៍​គោលការណ៍​ទាំង៤នៃការប្រឡង គឺ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ដោយឡែកសម្រាប់ខេត្តបាត់ដំបង លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបងបានឱ្យដឹងថា​សម័យប្រឡងបាក់ឌុបឆ្នាំ​២០២៥ខេត្តបាត់ដំបងមានមណ្ឌលប្រឡងសរុបចំនួន១៤មណ្ឌល , មានបន្ទប់ប្រឡងចំនួន ៣៩១បន្ទប់, សិស្សដែលត្រូវប្រឡងសរុបចំនួន ៩…

  • អភិបាលខេត្តព្រះវិហារនាំយកអំណោយកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសារវីរយុទ្ធជន ដែលត្រូវបានទាហានថៃ​ចាប់ខ្លួននាពេលកន្លងទៅ

    អភិបាលខេត្តព្រះវិហារនាំយកអំណោយកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសារវីរយុទ្ធជន ដែលត្រូវបានទាហានថៃ​ចាប់ខ្លួននាពេលកន្លងទៅ

    ព្រះវិហារ៖ នៅខេត្តព្រះវិហារ គ្រួសារវីរយុទ្ធជនដែលត្រូវបានទាហានថៃប្រើល្បិចចាប់ខ្លួនបួនរូប ក្រោយកិច្ចព្រម​ព្រៀង​បទឈប់បាញ់ចូលជាធរមាន បានទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានផ្តល់ជូនតាមរយៈរដ្ឋបាលខេត្ត។ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកស្បៀងទាំងនោះទៅផ្តល់ជូន និងនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រមុខកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារវីរកងទ័ព។ នៅក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងមានក្តីព្រួយ​បារម្ភបំផុតចំពោះសុខទុក្ខរបស់កងទ័ពគ្រួសារយុទ្ធជន និងវីរយុទ្ធជនគ្រប់ៗរូប និងសម្តេចបានផ្តាំផ្ញើ​ដល់គ្រួសារ​កងទ័ពទាំងអស់សូមកុំមានការព្រួយបារម្ភ ព្រោះត្បិតរាជរដ្ឋាភិបាល បាននិងកំពុងខិតខំតាមដាន និង​ដោះស្រាយ​លើបញ្ហាទាំងអស់នេះឱ្យបានល្អបំផុតដើម្បីឱ្យវីរយុទ្ធជនរបស់យើង បានវិលត្រឡប់មកមាតុភូមិ​វិញក្នុងពេលឆាប់ៗ​ខាងមុខនេះ៕ដោយ៖ឡុង សំបូរ

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥។

  • កងទ័ពកម្ពុជា ប្រាប់ភាគីថៃឱ្យចៀសវាងសកម្មភាព ណាដែលបង្កឱ្យមានភាពតានតឹង ដោយក្នុងនេះរាប់បញ្ចូលទាំងការរាយបន្លាសលួស

    កងទ័ពកម្ពុជា ប្រាប់ភាគីថៃឱ្យចៀសវាងសកម្មភាព ណាដែលបង្កឱ្យមានភាពតានតឹង ដោយក្នុងនេះរាប់បញ្ចូលទាំងការរាយបន្លាសលួស

    (ភ្នំពេញ)៖ កម្ពុជាបានគូសបញ្ជាក់ប្រាប់ដល់ភាគីថៃ អំពីភាពចាំបាច់ក្នុងការជៀសវាងសកម្មភាពទាំងឡាយណាដែលអាច បង្កឱ្យមានភាពតានតឹងកើតឡើងជាយថាហេតុ ដោយរាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ដោយហេតុថាសកម្មភាពទាំងនេះអាចបំផ្លាញទំនុកចិត្ត និងធ្វើឱ្យប៉ះ ពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើតបរិយាកាសក្នុងការរក្សាស្ថិរភាព និងសន្តិភាព ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ ។ គួរបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បានរៀបចំឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីឯក អភិឆាត សាប់ប្រសើត មេបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគ (RBC)។ សេចក្តីប្រកាសបានបញ្ជាក់ឱ្យដឹងថា…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនក្រុមគ្រួសារ វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានទ័ពថៃ ចាប់ខ្លួន

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនក្រុមគ្រួសារ វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានទ័ពថៃ ចាប់ខ្លួន

    (សៀមរាប)៖ ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនដោយ ទ័ពថៃ ក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។ ឯកឧត្តមអគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ។ ជាមួយគ្នានេះ អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់យុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់យុទ្ធជនដែលកំពុងឃុំខ្លួននៅប្រទេសថៃ…

  • ប្រជាពលរដ្ឋនៅស្រុកសូទ្រនិគម ខេត្តសៀមរាប រួមគ្នាវេចនំអន្សមទៅផ្ដល់ជូនដល់វីរកងទ័ពជួរមុខ

    ប្រជាពលរដ្ឋនៅស្រុកសូទ្រនិគម ខេត្តសៀមរាប រួមគ្នាវេចនំអន្សមទៅផ្ដល់ជូនដល់វីរកងទ័ពជួរមុខ

    សៀមរាប៖ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ព្រះគ្រូចៅ​អធិការវត្តមុនធ្យាន នៅភូមិគោកប្ញស្សីខាងជើង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥បានប្រមែប្រមូលញាតិញោមមកវេចនំអន្សម កន្តំ អន្សមក្បុង បាយក្រៀមបំពង ចំនួន ៥ ០០០នំ និងអំបុកឆាចំនួន៥០០គីឡូក្រាម ។នំទាំងនេះក៏បានដឹកនាំយកទៅផ្តល់ជូនវីរកងទ័ព​ដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា នេះផងដែរ។ អាន៖ព្រះតេជគុណ លន់ សំប៊ី ព្រះចៅអធិការវត្តមុនធ្យាន បានមាន​សង្ឃដីកាថា  ការរៀបចំការវេចនំអន្សមនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្ត​ដល់បងប្អូនកងទ័ពយើង ដែលកំពុងឈរ​ជើង​ការពារ​បូរណភាពទឹកដីពីការឈ្លានពានរបស់ទាហានថៃ។ព្រះតេជគុណបន្តថា ក្រៅពីនំអន្សមចំនួនប្រមាណ៥ ០០០នំនិងអំបុកឆា​ក៏មានគ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ទៀតដូច បាយសាច់ផាត់ ទឹកបរិសុទ្ធចំនួន១ ០០០យួរ  រួមជាមួយសម្ភារៈផ្សេងៗទៀតមួយចំនួនធំ៕ដោយ៖​ ប៊ុន​រដ្ឋា

  • សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ព្រះរាជាណាចក្រថៃ

    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ព្រះរាជាណាចក្រថៃ

    (ភ្នំពេញ)៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ព្រះរាជាណាចក្រថៃ និងភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីឯក អភិឆាត សាប់ប្រសើត មេបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគ (RBC)។ ភាគីទាំងពីរ បានប្តេជ្ញាចិត្តក្នុងការអនុវត្តទៅតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ភូមិចាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាម៉េរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ បន្ថែមពីនេះ…