-
រយៈពេល ៣ថ្ងៃ កាកបាទក្រហមកម្ពុជា បានបណ្តុះបណ្តាល និងចុះអនុវត្តជាក់ស្តែង បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលវត្តពោធិ៍៥០០០ ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជាមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្តាល និងចុះអនុវត្តជាក់ស្តែងជាមួយអ្នកស្ម័គ្រចិត្តចំនួន២៥នាក់ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២៨នាក់ ស្តីពី «ប្រវត្តិចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, ការប្រើប្រាស់និងការការពារបដិរូបកាកបាទក្រហមឱ្យបានត្រឹមត្រូវ និងលើកកម្ពស់ការយល់ដឹងពីអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងអាវុធថ្មីៗដែលបន្សល់ដោយជម្លោះប្រដាប់អាវុធ, វិជ្ជាសង្គ្រោះបឋម រួមជាមួយការអប់រំសុខភាពអនាម័យ» ដើម្បីបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ លោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនង បានបញ្ជាក់ និងពន្យល់យ៉ាងក្បោះក្បាយអំពីការប្រើប្រាស់ និងការការពារបដិរូបសញ្ញាកាកបាទក្រហម ការប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ជូនដល់យុវជន និងអ្នកស្ម័គ្រចិត្តនៅក្នុងវគ្គនេះ។ ក្រុមការងារបានបំប៉នវិជ្ជាសង្គ្រោះបឋមជូនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះបឋមដល់ជនរងគ្រោះនៅក្នុងមណ្ឌលសុវត្ថិភាពភៀសសឹកពេលជួបប្រទះគ្រោះថ្នាក់ផ្សេងៗ ។ វិជ្ជាសង្គ្រោះបឋមបានផ្តោតលើគោលការណ៍…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តស្វាយរៀង ដែលត្រូវទ័ពថៃចាប់ខ្លួន ក្រោយមានបទឈប់បាញ់ចូលជាធរមាន

(ខេត្តស្វាយរៀង)៖ កាកបាទក្រហម កម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តស្វាយរៀង ដែលត្រូវបានចាប់ខ្លួនដោយទាហានថៃ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។ ក្នុងឱកាសនោះ លោកជំទាវ មុំ ចន្ធី នាយិការរងនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ។ ជាមួយគ្នានេះ អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់យុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់យុទ្ធជនដែលកំពុងឃុំខ្លួននៅប្រទេសថៃ ដែលការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ សូមបញ្ជាក់ថា…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃសុក្រ ទី១៥ ខែសីហ ឆ្នាំ២០២៥

-
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលពានរង្វាន់ “Smile Asia Philanthropic Visionary Award”

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, រដ្ឋមន្ត្រីទទួលបន្ទុកការងារកិច្ចការបរទេស និងទទួលបន្ទុកការងារពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ដែរថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបាន បង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិតក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជាដែលទទួលបានដំបូងគេ។ ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាការទទួលស្គាល់នូវ ស្នាដៃ សមិទ្ធផល និង ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត…
-
អង្គការស៊ីម៉ាក់ រកឃើញគ្រាប់ផ្លោង ១៥៥មម របស់ទាហានថៃ ដែលមានផ្ទុកសារធាតុឆេះ និង ផ្សែងពុល នៅតាមវាលស្រែប្រជាពលរដ្ឋ ក្នុងស្រុកបន្ទាយអំពិល

(ភ្នំពេញ)៖ អង្គការស៊ីម៉ាក់រកឃើញគ្រាប់ផ្លោង ១៥៥មម ដែលមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាម៥ថ្ងៃកន្លងមកពោលគឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ នៅតាមវាលស្រែប្រជាពលរដ្ឋ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥ឱ្យដឹងថា ៖ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់(CMAC )បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និង បោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀមឈ្លានពាន។ កម្លាំងជំនាញបានប្រទះឃើញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។ ឯកឧត្តមបានបន្តឱ្យដឹងថា គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃើញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។ ឯកឧត្តមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបើបានជួបប្រទះត្រូវមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដើម្បីចាត់វិធានការសុវត្ថិភាពជូន៕ ដោយ ៖ ម៉ាដេប៉ូ
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មិនមានតួឯកក្នុងការងារព័ត៌មាន និង សាធារណមតិទេ តែត្រូវសហការគ្នាក្នុងទម្រង់តួអង្គតែមួយ

ក្រចេះ ៖អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ មិនមែនកិច្ចការដែលត្រូវធ្វើជាតួឯកទេ គឺទាមទារឱ្យមានការចូលរួមពីអ្នក ពាក់ព័ន្ធជុំវិញខេត្តទើបទទួលបានជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សារសំខាន់នៃការងារសាធារណមតិ។ មានប្រសាសន៍ក្នុងពិធីបិទវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ និងជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់សិក្ខាកាមដែលជាមន្រ្តីព័ត៌មាន មកពី ប្រាំខេត្តថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិត្រូវកសាងទំនាក់ ទំនងជាមួយថ្នាក់ដឹកនាំនិងអាជ្ញាធរ ក្នុងខេត្តរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីត្រៀម ឆ្លើយតបទៅនឹងព្រឹត្តិកាណ៍សាធារណមតិអ្វីមួយអាចនឹងកើត ឡើងក្នុងខេត្តរបស់ខ្លួន។ មន្រ្តីអ្នកនាំពាក្យដដែលបន្តថា ការសហការជាប់ជាប្រចាំជាមួយរដ្ឋបាលខេត្ត ជាពិសេសអភិបាលរងទទួលបន្ទុកជាប្រធានអ្នកនាំពាក្យរាជធានីខេត្តនីមួយៗ គឺជារឿងសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ ក្នុងន័យនេះ ការតាមដានក្តាប់សភាពការណ៍ដែលកើត ឡើងជាប្រចាំក្នុងខេត្តរបស់ខ្លួន និងទំនោរប្រធានបទ និងរឿងរ៉ាវដែលជជែក ក្នុងសាធារណមតិ ដោយត្រូវផ្សព្វផ្សាយពីជំហររបស់រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលរាជធានី ខេត្ត អង្គភាពជំនាញ ពាក់ព័ន្ធនឹងរឿងរ៉ាវសាធារណមតិនីមួយៗ សំដៅធានាការទទួលព័ត៌មានគ្រប់គ្រាន់ ទប់ទល់នឹងព័ត៌មានក្លែងក្លាយ ការបំពុលព័ត៌មាន ហើយរួមចំណែកផ្តល់ជូនពលរដ្ឋនិងសង្គម នូវការរក្សា បានសន្តិសុខ ប្រក្រតីភាព និងភាពសុខសាន្តសម្រាប់ការរស់នៅ។…
-
រដ្ឋបាលស្រុកស្ទោងអញ្ជើញសួរសុខទុក្ខវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក

កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំនិងសហការីក្នុងសប្ដាហ៍នេះបានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខវីរយុទ្ធជនសមរភូមិមុខចំនួនពីររូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ។ យុទ្ធជនទាំងពីររូបនេះបានចូលរួមប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងទប់ទល់នឹងមហិច្ឆតាឈ្លានពានពីទាហានថៃ។ក្នុងឱកាសនេះលោកអភិបាលស្រុក បាននាំការសួរសុខទុក្ខពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលតែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពលករ ភៀសសឹក និងជាពិសេសយុទ្ធជនដែលលះបង់កម្លាំងកាយចិត្ត និងជីវិតដើម្បីបម្រើជាតិមាតុភូមិ។ លោក សាយ គឹមឡម បានផ្ដល់អំណោយដល់យុទ្ធជនទាំងពីរ រួមមាន អង្ករ ទឹកសុទ្ធ ភេសជ្ជៈ និងថវិកាមួយចំនួន៕ដោយ៖ប៊ុនរដ្ឋា
-
ក្រសួងការបរទេស ៖ មិនមានកិច្ចប្រជុំ បណ្តារដ្ឋសមាជិក នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកកទេ គឺជាការបំភាន់ការពិតរបស់ភាគីថៃប៉ុណ្ណោះ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានធ្វើការច្រានចោល និងចាត់ទុកថាជាការបំភាន់ការពិតមួយពីសំណាក់ភាគីថៃដែលថានឹងមានកិច្ចប្រជុំមួយនៃបណ្តារដ្ឋសមាជិកនៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ខាងមុខ។ ថ្លែងនារសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា៖វាជាការ បកស្រាយខុសរបស់ភាគីថៃដែលថានឹង មានការរៀបចំកិច្ចប្រជុំមួយនៃបណ្តារដ្ឋសមាជិកនៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងដោយធ្វើការពន្យល់ថា “អនុសញ្ញាអូតាវ៉ាប្រារព្ធធ្វើកិច្ចប្រជុំផ្លូវការបណ្តាប្រទេសជាសមាជិករបស់ខ្លួនតែមួយដងក្នុងមួយឆ្នាំប៉ុណ្ណោះ។ ហេតុនេះសម្រាប់ព្រឹត្តិការណ៍នៅទីក្រុងបាងកកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ ខាងមុខ វាជាការប្រជុំគ្រាន់តែជាការផ្តល់ព័ត៌មានជូនចំពោះអង្គទូតដែលរៀបចំឡើងដោយភាគីថៃ វាពុំមែនជាផ្នែកមួយនៃដំណើរការផ្លូវការរបស់អនុសញ្ញាអូតាវ៉ានោះឡើយ។ គួរបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា ឬហៅបានថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន…
-
ស្ថាប័នជាតិ និងអង្គការ WWF បើកសិក្ខាសាលាស្ដីពី «ការឆ្លុះបញ្ចាំងលទ្ធផលបញ្ចប់គម្រោង អ៊ិលធីស៊ី ដំណាក់កាលទី២»

(ភ្នំពេញ)៖ គម្រោង អ៊ិល ធី ស៊ី (LtC) គឺជាគម្រោងដែលអនុវត្តដោយ អង្គការ WWF-កម្ពុជា ក្រោមជំនួយមូលនិធីពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ហៅកាត់ស៊ីដា។ ការលើកកម្ពស់សិទ្ធិសហគមន៍ រួមទាំងជនជាតិដើមភាគតិច ក្នុងការពង្រឹងការសន្ទនាដោយមានការចូលរួម ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រដល់ដំណើរការសម្រេចចិត្ត ចាំបាច់មានការចូលរួមថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ។ តាមរយៈការរួមចំណែកដ៏មានសារៈសំខាន់របស់ អង្គការសង្គមស៊ីវិល ក្នុងការចូលរួមក្នុងវេទិកាពហុភាគី គឺដើម្បីធានាឱ្យមានគោលនយោបាយអភិរក្ស និងការអភិវឌ្ឍន៍សហគមន៍មានលក្ខណៈរួមបញ្ចូលនូវតម្លាភាព និងគណនេយ្យភាព។ នេះគឺជាការលើកឡើង របស់ លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា ក្នុងកិច្ចពិភាក្សាគ្នាទៅលើ«ការឆ្លុះបញ្ចាំងលទ្ធផលបញ្ចប់គម្រោង អ៊ិលធីស៊ី (LtC) ដំណាក់កាលទី២ » ដើម្បីលើកកម្ពស់ ការពារសិទ្ធិ និងការកសាងសមត្ថភាពរបស់សហគមន៍ និង សង្គមស៊ីវិល ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលរៀបចំឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ។…
-
វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិនៅខេត្តក្រចេះត្រូវបានបិទបញ្ចប់

ក្រចេះ៖ វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំឡើងដោយក្រសួងព័ត៌មានសហការជាមួយមន្ទីរព័ត៌មានខេត្តក្រចេះត្រូវបានបិទបញ្ចប់ដោយជោគជ័យកាលពីព្រឹកថ្ងៃទី១៤ ខែសីហានេះ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរថ្ងៃកន្លងមក ក្រោមអធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពី ឯកឧត្តម លាង ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធមកពី ក្រសួងព័ត៌មាន គ្រូឧទ្ទេស និងសិក្ខាកាមទទួលបន្ទុកព័ត៌មាន និងសាធារណមតិចំនួន៦០នាក់។ ក្នុងឱកាសនេះ ឯកឧត្តម លាង ប៊ុនរិទ្ធ បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនេះ ឡើង ខណៈការគ្រប់គ្រងព័ត៌មាន ពិតជាមានសារសំខាន់ណាស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ។ មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់បន្ថែមអំពីសារសំខាន់នៃ ការងារផ្សព្វផ្សាយព័ត៌មាន នៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលសំខាន់គឺ ត្រូវក្តាប់ស្ថានភាព គ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបានល្អ។ ដូច្នេះមន្ត្រីទទួលបន្ទុកលើការងារនេះ និងស្ថាប័នពាក់ព័ន្ធត្រូវ តែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ក្នុងនោះការពង្រឹងទំនាក់ទំនងការងារជាមួយអ្នកពាក់ព័ន្ធជុំវិញខេត្តគឺជារឿងចាំបាច់ក្នុងការប្រតិបត្តិការងារឱ្យជោគជ័យ។ ឯកឧត្តមបានគូសរំលេចថា ការងារព័ត៌មាននិងសាធារណមតិនេះ មន្ទីរព័ត៌មានទូទាំង២៥រាជធានីខេត្តគឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្ត…