-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហ ឆ្នាំ២០២៥

-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហ ឆ្នាំ២០២៥

-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហ ឆ្នាំ២០២៥

-
អតីតយុទ្ធជនចំនួន១១៤គ្រួសារនៅស្រុកគាស់ក្រឡបានទទួលផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

បាត់ដំបង៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥បានអញ្ជើញចុះពិនិត្យមើលដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការសាងសង់ផ្ទះថ្មីបន្ថែម ជូនអតីតយុទ្ធជននៅខេត្តបាត់ដំបង។ វត្តមានរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏មានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត,ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត,មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសពិនិត្យជាក់ស្តែង និងបន្ទាប់ពីស្តាប់សេចក្តីរាយការណ៍សង្ខេបរបស់មូលដ្ឋាន ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំដល់អាជ្ញាធរ និងថ្នាក់ដឹកនាំនៃមន្ទីរជំនាញពាក់ព័ន្ធឱ្យយកចិត្តទុកការងាររៀបចំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលជាតម្រូវការចាំបាច់បន្ទាន់នៅទីនោះ រួមមាន គម្រោងសាងសង់ផ្ទះថ្មីបន្ថែម សាងសង់ផ្លូវ និងស្រះទឹក។ ចំណែកមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ពន្លឿនការរៀបចំគម្រោងប្លង់សាងសង់ភូមិលំនៅឋាន។មន្ទីរសាធារណការខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យរៀបចំការសាងសង់ផ្លូវ និងមន្ទីរធនធានទឹកពិនិត្យការសាងសង់ជីកស្រះទឹកជាដើម។ សូមបញ្ជាក់ថា បច្ចុប្បន្នអតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបងមានចំនួន ១៤ ៦១៤នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ១១ ៨០០នាក់ ដោយទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។បច្ចុប្បន្នមានអតីតយុទ្ធជនចំនួន១១៤គ្រួសារ បានទទួលផ្ទះចំនួន១១៤ខ្នងផ្ទះ…
-
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥

ភ្នំពេញ៖តបតាមការអញ្ជើញរបស់ឯកឧត្ដម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ីនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង “កិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥” (ASEAN AI Malaysia Summit 2025) ។កម្មវិធីបើកនៃកិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim )នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី ដើម្បីបង្ហាញអំពីការអភិវឌ្ឍនិងជំរុញកិច្ចសហការផ្នែកបញ្ញាសិប្បនិម្មិតនៅអាស៊ាន ជាពិសេសកិច្ចខំប្រឹងប្រែងនិងសមិទ្ធផលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំនៃក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្តាប្រទេសអាស៊ាន អង្គការអន្តរជាតិ និងវិស័យឯកជន ប្រមាណ ៥ ០០០ នាក់។ ក្នុងឱកាសនេះឯកឧត្ដម ជា វ៉ាន់ដេតបានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាជាមួយសមភាគីប្រទេសម៉ាឡេស៊ីនិងប្រទេសព្រុយណេ ដោយបានចែករំលែកអំពីការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីបម្រើទិសដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា អាទិភាពផ្នែកសុវត្ថិភាពបញ្ញាសិប្បនិម្មិតនៅកម្ពុជា និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មអភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងតំបន់ ជាអាទិ៍តាមរយៈការរៀបចំក្របខណ្ឌគតិយុត្តនិងគោលនយោបាយផ្នែកកិច្ចការពារទិន្នន័យបុគ្គល សន្តិសុខសាយប័រ បច្ចេកវិទ្យាក្លោដ អភិបាលកិច្ចទិន្នន័យ និងសីលធម៌បញ្ញាសិប្បនិម្មិត។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើប្រធានបទ “អភិក្រមរួមរបស់អាស៊ានសម្រាប់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវនិងទំនុកចិត្តឌីជីថល”។ ដើម្បីពង្រឹងកិច្ចសហការនិងចែករំលែកដំណើរការបរិវត្តកម្មឌីជីថល ឯកឧត្ដមរដ្ឋមន្រ្តីបានជួបប្រជុំទ្វេភាគីដោយឡែកពីគ្នា ជាមួយឯកឧត្ដម Gobind Singh Deo ឯកឧត្ដម Pengiran Dato…
-
កងទ័ពឈ្លានពានថៃ នឹងបើកការវាយប្រហារមកលើកម្ពុជាសាជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា

យោងតាមប្រភពព័ត៌មាន, នៅវេលាម៉ោង ១០:០០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរថៃ បានធ្វើការបិទសាលារៀន និងឱ្យកូនសិស្សវិលត្រឡប់ទៅផ្ទះវិញ ដើម្បីត្រៀមធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ទៅទីកន្លែងមានសុវត្ថិភាព។យោងតាមប្រភពព័ត៌មានដដែល, កងទ័ពថៃបានគ្រោងនឹងវាយប្រហារមកលើកម្ពុជានៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានចល័តកម្លាំងទ័ព និងសព្វាវុធជាច្រើនចូលមកក្នុងតំបន់ព្រំដែនកម្ពុជាថៃ ក្នុងនោះមានរថក្រោះជាច្រើនគ្រឿងដើម្បីធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា។ទង្វើនេះបង្ហាញថាភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតបទឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងចំណុចសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។Based on information from different sources, at 10:00 a.m. on August 13, 2025, Thai authorities closed schools and sent students back home to prepare…
-
គម្រោងថ្មី ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

(ភ្នំពេញ)៖ សភាពអឺរ៉ុប និងអង្គការអុកស្វាម រួមជាមួយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ អង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការសីលកា ប្រកាសជាផ្លូវការ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្តីពីការអនុវត្តគម្រោង ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ គម្រោងដែលមាន រយៈពេល៣ឆ្នាំ (ចាប់ពីខែមិថុនា ២០២៥ ដល់ ខែឧសភា ២០២៨) និងផ្តល់មូលនិធិដោយសភាពអឺរ៉ុបចំនួន ៣,៥ លានអឺរ៉ូ នេះមានគោលបំណងពង្រឹងការចូលរួមរបស់ពលរដ្ឋ បង្កើនតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញវត្ថុសាធារណៈ។ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានមានប្រសាសន៍ថា “ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាត្រូវបានយកចិត្តទុកដាក់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការចូលរួមការអង្កេតលើការបើកចំហថវិកា (Open Budget Survey – OBS ) ដែលប្រព្រឹត្តទៅជារៀងរាល់ ២ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ មក ។ ឯកឧត្តម ក៏សូមសម្តែងនូវការអរគុណចំពោះសហភាពអឺរ៉ុប (EU Delegation) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អ ជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក ដែលជាលទ្ធផលពិន្ទុ OBS…
-
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបញ្ជាក់ពីសារសំខាន់របស់មន្ត្រីព័ត៌មាន និងសាធារណមតិរាជធានី ខេត្ត

វគ្គបំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មាននៃខេត្តចំនួន៥ចូលរួមបានប្រារព្ធកាលព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នៅសាលាខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការតំណាងឯកឧត្តម នេត្រ ភាក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះបានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែសីហា។ សិក្ខាកាមចូលរួមភាគច្រើនជាមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិដែលមកពីមកពីមន្ទីរព័ត៌មានចំនួន៥ មាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគិរី និងខេត្តមណ្ឌលគិរី។ ថ្លែងទៅកាន់សិក្ខាកាម ឯកឧត្តម ឆាយ សុផល បានលើកឡើងថា មន្ត្រីព័ត៌មាន និងសាធារណមតិនៅរាជធានី ខេត្ត មានតួនាទីសំខាន់ជាសេនាធិការក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តក្នុងការផលិត និងផ្សព្វផ្សាយអំពីសកម្មការងារ និងសមិទ្ធផលក្នុងរាជធានី ខេត្ត ពិសេសពាក់ព័ន្ធនឹងវិស័យគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបានបន្តដោយជំរុញប្រសិទ្ធភាពការងារសាធារណមតិឱ្យក្លាយជាមធ្យោបាយដ៏សំខាន់មួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ មានភាពចាំបាច់ដើម្បីការទទួល និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីថ្នាក់ក្រោមជាតិទៅថ្នាក់ជាតិ និងពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិវិញ សំដៅដោះស្រាយបញ្ហា និងឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា។ ឯកឧត្តមរដ្ឋលេខាធិការបានគូសរំលេចថា ក្រសួងព័ត៌មានមានបំណងប្រែក្លាយឱ្យទៅស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី…
-
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងខេត្តកំពង់ស្ពឺ អាចបណ្តុះកូនឈើច្រើនជាង ១លានដើម

(ភ្នំពេញ)៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានសមត្ថភាពអាចបណ្តុះកូនឈើបានច្រើនជាង ១លានដើម បានសាងសង់រួចជាស្ថាពរ និងត្រៀមបណ្តុះកូនឈើជូនប្រជាពលរដ្ឋកម្ពុជា យកទៅដាំដុះ និងប្រើប្រាស់តាមតម្រូវការ ដោយមានភ្ជាប់ជាមួយ App សម្រាប់តាមដានការលូតលាស់ សុខភាពកូនឈើ និងការណែនាំពីការដាំដុះដែរ។ នៅក្នុងដំណើរចុះពិនិត្យផ្ទាល់ ទីតាំងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម បានថ្លែងថា លើសពីសមត្ថភាពផលិតកូនឈើបានជាច្រើនជាង ១លានដើម ក្នុងមួយឆ្នាំ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ នឹងក្លាយជាទីកន្លែងទាក់ទាញទេសចរឱ្យមកទស្សនា និងថតរូបលេង។ ជាមួយគ្នានេះ ក្រៅពីការរៀបចំផលិតថ្នាលជាជួរៗ ដែលលម្អដោយកូនគ្រប់ប្រភេទពេញដោយភាពបៃតងស្រស់ ថ្នាលនេះក៏មានរចនាបន្ថែមដោយមានដាំផ្កាក្រដាស និងផ្កាចំប៉ីអម និងមានសួនច្បារស្រស់ស្អាត ដែលផ្តល់ជាកន្លែងមានម្លប់ត្រឈឹងត្រឈៃសម្រាប់អង្គុយលេងកម្សាន្ត មានហាងកាហ្វេ មានបន្ទប់ទឹកអនាម័យ សម្រាប់ទេសចរគយគន់ទេសភាពបែបអេកូទេសចរណ៍របស់កម្ពុជា នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ដែលមានភាពផ្សារភ្ជាប់ទៅនឹងតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដែលស្ថិតក្បែរតំបន់ភូមិសាស្រ្តមួយនេះ ឱ្យក្លាយជារបៀងទេសចរណ៍ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍដែលធ្វើឱ្យសហគមន៍មូលដ្ឋានមានជីវភាពល្អប្រសើរ និងមានភាពជាម្ចាស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ គួរបញ្ជាក់ថា អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១នេះ ក្រសួងបរិស្ថានបានសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន០៥ស្ថានីយ៍…
-
ក្រុមការងារ Soma Initiative នៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ចូលរួមជាមួយក្រសួងអធិការកិច្ច នាំយកអំណោយទៅប្រគល់ជូនប្រជាជនភៀសសឹក និងកងទ័ពជួរមុខចំនួន៣កងពល

(ព្រះវិហារ-ឧត្តរមានជ័យ)៖ ក្រុមការងារ Soma Initiative នៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានចូលរួមជាមួយក្រសួងអធិការកិច្ច ក្នុងការនាំយកអំណោយទៅប្រគល់ជូនប្រជាជនភៀសសឹកចំនួន ៥៤០ គ្រួសារ នៅមណ្ឌលសុវត្ថិភាព វត្តគីរីទួលអណ្តែត និងកងទ័ពជួរមុខចំនួន៣កងពល ក្នុងនោះមាន កងពលតូចអន្តគមន៍លេខ៧ លេខ៨ និងលេង៩ ព្រមទាំងបានចុះសួរសុខទុក្ខដល់វីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីទេព្យបង្អែក ខេត្តព្រះវិហារ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ។ ជាមួយគ្នានេះ នៅថ្ងៃទី១៣ ខែសីហា ក្រុមការងារ Soma Initiative នៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ក៏បានបន្តបេសកកម្មទៅកាន់ខេត្តឧត្តមានជ័យ ដើម្បីបន្តប្រគល់ជូនសម្ភារៈ ស្បៀងអាហារ ថ្នាំសង្កូវ ជូនដល់វីរៈកងទ័ព ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសឹកជួរមុខទិសឧត្តរមានជ័យផងដែរ ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគជាសម្ភារៈ…