Category: ព័ត៌មានជាតិ

  • សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ

    សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ

    ភ្នំពេញ៖ រហូតមកទល់ពេលនេះ ពាក្យថា «ជនក្បត់ជាតិ ៣ជំនាន់» គឺជារហ័សនាមដ៏ស័ក្តិសមបំផុតសម្រាប់ហៅបុគ្គល សម រង្ស៊ី ដោយសារតែគ្រប់សកម្មភាពរបស់បុគ្គលរូបនេះមានគោលដៅបំផ្លាញផលប្រយោជន៍ជាតិជារៀងរហូតមក។ ឥឡូវនេះ សម្តីរបស់ សម រង្ស៊ី ដែលអួតសរសើរទាហានថៃថាបាញ់ត្រង់ចំគោលដៅកងទ័ពកម្ពុជា ហើយបង្អាប់កងទ័ពកម្ពុជាថា បាញ់មិនដឹងទិសតំបន់ ហើយធ្លាក់ចំតែលើគោលដៅជនស៊ីវិល ត្រូវបានមហាជនទូទៅថ្កោលទោស និងត្មះតិះដៀលយ៉ាងខ្លាំង។ពាក្យសម្តីដែលដូចគ្នាបេះបិទទៅនឹងភាគីថៃនេះក៏ត្រូវបានលោកហ៊ុន សែន ចោទសួរថា តើបុគ្គលសម រង្ស៊ី ជាមនុស្សឬមិនមែនជាមនុស្ស? មហាជនខ្មែរទូទៅក៏យល់ស្របថា សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទ តែក៏មិនសមជាមនុស្ស និងមិនមែនជាខ្មែរតែម្តង ពីព្រោះបុគ្គលរូបនេះភ្លេចជាតិកំណើត និងបានមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងការឈ្លានពានពីសត្រូវ។ក្នុងស្ថានភាពបែបនេះ បើសិនជាអ្នកដែលមានមនសិការជាមនុស្ស ទោះតិចឬច្រើន ត្រូវតែចូលរួមចំណែកការពារជាតិ និងទឹកដីកំណើតរបស់ខ្លួន ដូចដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននិងកំពុងធ្វើ។ ប៉ុន្តែ ចម្លែកតែបុគ្គលក្បត់ជាតិ ៣ជំនាន់រូបនេះ ដែលបាននិងកំពុងបន្តធ្វើសកម្មភាពផ្ទុយពីខ្មែរទូទៅទាំងស្រុង។ប្រជាពលរដ្ឋខ្មែរចងចាំបានយ៉ាងច្បាស់ថា ក្នុងមួយជីវិតនយោបាយរបស់ខ្លួនតាំងពីក្មេងដល់ចាស់ សម រង្ស៊ី មិនដែលបានធ្វើអ្វីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិឡើយ ក្រៅតែពីដើរញុះញង់ អុជអាល និងមួលបង្កាច់មេដឹកនាំរដ្ឋាភិបាល។ កាលពីច្រើនទសវត្សរ៍មុន សម រង្ស៊ី ត្រូវបានគេប្រសិទ្ធនាមថាជា «ដង្ខៅបាតុកម្ម» ដែលដឹកនាំអ្នកគាំទ្រដើរតែធ្វើបាតុកម្ម…

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី១២ ខែសីហា ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី១២ ខែសីហា ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអង្គារ៍ទី១២ ខែសីហា ២០២៥

  • កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពីប្រទេសបារាំង សម្រាប់ជួយដល់ប្រជាជនភៀសសឹក

    កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពីប្រទេសបារាំង សម្រាប់ជួយដល់ប្រជាជនភៀសសឹក

    (ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបសវនាការ និងទទួលអំណោយជា អង្ករ ថ្នាំពេទ្យ និងថវិកា ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) ដែលដឹកនាំដោយ លោកស្រី រ៉ាវ៉ាំង តាន់ ម៉ង់ណឺតូ (Mme Ravine Tan Menneteau) និងសមាគម Fragmentis Vitae Asia ដឹកនាំដោយ លោកស្រី ប៊ួន រតនា (Mme Buon Ratana) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ ។ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៣រូប កំពុងធ្វើបុណ្យនៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

    សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៣រូប កំពុងធ្វើបុណ្យនៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

    (សៀមរាប)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីពេលថ្មីៗកន្លងទៅ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៣រូប ដែលពិធីបុណ្យធ្វើនៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកជំទាវ ពុំ ចន្ទីនី បានប្រគល់ជូនក្រុមគ្រួសារសពនូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់វីរយុទ្ធជនយើង គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្ដុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ហើយក៏ជាការបាត់បង់នាយទាហានស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រនៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង។ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា…

  • រួមចំណែករំលែកទុក្ខលំបាកប្រជាជនភៀសសឹក ក្រុមហ៊ុននំស្រួយលីលី ចូលរួម​យ៉ាងសកម្មជា​មួយរាជរដ្ឋាភិបាល

    រួមចំណែករំលែកទុក្ខលំបាកប្រជាជនភៀសសឹក ក្រុមហ៊ុននំស្រួយលីលី ចូលរួម​យ៉ាងសកម្មជា​មួយរាជរដ្ឋាភិបាល

    ភ្នំពេញ៖ក្នុង”ស្មារតី ខ្មែរជួយខ្មែរ” ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (លីលី ផលិតនំស្រួយ) តាមរយៈ​ថ្នាក់​ដឹកនាំសមាជិកក្លឹបឡានដឹហ្វេនដឺកម្ពុជា (Cambodia Defender Club) បានធ្វើដំណើរទៅវត្តស្វាយលើ និងវត្តអូរតាគុក នៅខេត្តសៀមរាបដើម្បីនាំយកស្បៀងអាហារទៅចែកជូនដល់បងប្អូនភៀសសឹកចំនួន ១.០០០គ្រួសារ ដែលភៀសខ្លួនមកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ អំណោយចម្រុះដ៏ច្រើនដែលផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកដ៏គួរឱ្យអាណិតទាំងនោះ មាន នំស្រួយលីលី ត្រីងៀត សាច់ក្រក ពងមាន់ ភេសជ្ជៈ សំឡីអនាម័យ ខោទារក ឱសថ និងអណ្តូង ។ តាមរយៈសកម្មភាពមនុស្សធម៌នេះដែរ ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (លីលី ផលិតនំស្រួយ) សូមថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋាន សម្រាប់ការរៀបចំបានយ៉ាងល្អក្នុងកម្មវិធី ក៏ដូចជាការសម្របសម្រួលជា​ប្រចាំថ្ងៃជូនបងប្អូនភៀសសឹក ។សូមអរគុណចំពោះសមាជិក CDC ដែលបានចំណាយពេលវេលា និងថវិកា៕ ដោយ៖ទីផ្សារ

  • ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ ជាជនភៀសសឹក ១នាក់ ដែលមកថែទាំសុខភាពត្រៀមសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

    ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ ជាជនភៀសសឹក ១នាក់ ដែលមកថែទាំសុខភាពត្រៀមសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

    (ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត រួមដំណើរដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នាយកសាខា, ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, ប្រធាន អនុប្រធានមន្ទីរពេទ្យ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ជា មួយលាភ អាយុ ៣៥ឆ្នាំ ជាភរិយាយោធិនជួរមុខទិសមុំបី បានភៀសសឹកពី ភូមិសែនរុងរឿង១ ឃុំទឹកក្រហម ខេត្តព្រះវិហារ ដែលបានត្រៀមសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំឱ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ…

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី១១ ខែសីហា ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី១១ ខែសីហា ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃច័ន្ទទី១១ សីហា ឆ្នាំ២០២៥

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥។

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥។

  • កុមារ និងស្ត្រីត្រៀមសម្រាល និងសម្រាលកូនរួច ដែលជាគ្រួសារយុទ្ធជន ២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ទទួលការយកចិត្តទុក្ខដាក់ពីកាកបាទក្រហមកម្ពុជា

    កុមារ និងស្ត្រីត្រៀមសម្រាល និងសម្រាលកូនរួច ដែលជាគ្រួសារយុទ្ធជន ២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ទទួលការយកចិត្តទុក្ខដាក់ពីកាកបាទក្រហមកម្ពុជា

    (សៀមរាប)៖ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ឯកឧត្តម គុច លីណា អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខកុមារ និងស្ត្រីត្រៀមសម្រាលនិងសម្រាលកូនរួច ជាគ្រួសារយុទ្ធជន ចំនួន ២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។ លោកជំទាវអគ្គលេខាធិការ បាននាំយកនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែទុកការលំបាករបស់ប្រជានុរាស្ត្រ និងប្រជាពលរដ្ឋជាការលំបាករបស់ផ្ទាល់របស់លោកជានិច្ច។ លោកជំទាវអគ្គលេខាធិការ បានថ្លែងអំរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង…