Category: ព័ត៌មានជាតិ

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ សង្រ្គាមមិនល្អទេសម្រាប់យើងទាំងអស់គ្នា គេបំពានយើងគេឈ្លានពានយើង គេប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ តែវីរៈកងទ័ពយើងនៅតែតស៊ូការពារទឹកដីរបស់យើងយ៉ាងអង់អាចក្លាហាន

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ សង្រ្គាមមិនល្អទេសម្រាប់យើងទាំងអស់គ្នា គេបំពានយើងគេឈ្លានពានយើង គេប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ តែវីរៈកងទ័ពយើងនៅតែតស៊ូការពារទឹកដីរបស់យើងយ៉ាងអង់អាចក្លាហាន

    (ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួង បរិស្ថានន បានដឹកនាំគណប្រតិភូក្រសួង និងក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និង យុវជន ស ស យ ក ក្រសួងបរិស្ថាន បាននាំយកអំណោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិតពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅវត្តសុវណ្ណគិរីហៅវត្តឆែប និងប្រគល់អំណោយតំណាងជនភៀសសឹកវត្តដងផ្លិតនិងវត្តកំពង់សង្កែ នៅទីតាំងវត្តឆែប ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សង្រ្គាមមិនល្អទេសម្រាប់យើងទាំងអស់គ្នា គេបំពានយើងគេឈ្លានពានយើង គេប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ តែវីរៈកងទ័ពយើងនៅតែតស៊ូការពារទឹកដីរបស់យើងយ៉ាងអង់អាចក្លាហាន ។ ឯកឧត្តម បន្ថែមថា ក្រសួងបរិស្ថាន និងក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងបន្តធ្វើប្រឹងប្រែងជួយផ្គត់ផ្គង់ ស្បៀងអាហារ និងជួយថែក្សាបរិស្ថាន ដើម្បីសុខភាពរបស់បងប្អូនភៀសសឹក មានសុខភាពល្អ ។ យោងតាមរបាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងដា…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ នៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ នៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប នាថ្ងៃអាទិត្យ ទី១០ សីហា ២០២៥ ។ ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំសោកសៅឥតគណនានៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត បានសំណេះសំណាលសួរសុខទុក្ខ ដើម្បីបានជ្រាបពីជីវភាព និងបញ្ហាប្រឈមក្នុងការបាត់បង់បង្អែកគ្រួសារ ដែលជាយុវជនប្រកបដោយឧត្តមគតិ និងមនសិការស្នេហាជាតិ ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ លោកជំទាវបណ្ឌិត ក៏បានបញ្ជាក់អំពីគោលជំហរ និងគោលនយោបាយគិតគូររបស់រាជរដ្ឋាភិបាលសម្រាប់យុទ្ធជនពលីជូនដល់ក្រុមគ្រួសារ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទុកជាសក្ខីភាពដល់វីរភាពមិនអាចកាត់ថ្លៃបានលើសមរភូមិមុខដើម្បីការពារជាតិមាតុភូមិ។ បន្ថែមពីលើការសំណេះសំណាល និងសាររំលែកទុក្ខ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីផងដែរ ៕ ដោយ ៖ វណ្ណលុក

  • ផ្សាយបន្តផ្ទាល់៖​​​ ធម្មយាត្រាដើម្បីសន្តិភាពពីរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ឆ្ពោះទៅ វិមានឯករាជ្យ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ ធម្មយាត្រាដើម្បីសន្តិភាពពីរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ឆ្ពោះទៅ វិមានឯករាជ្យ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ ធម្មយាត្រាដើម្បីសន្តិភាពពីរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ឆ្ពោះទៅ វិមានឯករាជ្យ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥។

  • ក្រុមអនុព័ន្ធយោធាបរទេស កំពុងចុះពិនិត្យទីតាំងជនស៊ីវិលដែលទទួលរងការវាយប្រហារដោយកងទ័ពថៃ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    ក្រុមអនុព័ន្ធយោធាបរទេស កំពុងចុះពិនិត្យទីតាំងជនស៊ីវិលដែលទទួលរងការវាយប្រហារដោយកងទ័ពថៃ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    (ឧត្តរមានជ័យ)៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា(MACPP) ដែលមាននិវេស្ថានទាំងក្នុង និង ក្រៅប្រទេស បានកំពុងចុះមកដល់ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និង ទីតាំងវត្ត សាលារៀន ស្ថានីយប្រេង ដែលកងទ័ពថៃបានវាយប្រហារនៅស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ក្នុងចំណោមអនុព័ន្ធយោធាបរទេសទាំងនេះមកពីប្រទេសចំនួន៩ និងមានចំនួនអ្នកចូលរួម ១៤រូប ក្នុងនេះមានដូចជា អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម ។ គួរបញ្ជាក់ថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា ៖ ក្រុមអនុព័ន្ធយោធាបរទេស បានចេញដំណើរឆ្ពោះពីរាជធានីភ្នំពេញទៅកាន់ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំង ស្នាក់នៅរបស់ជនភៀសសឹក ។ លោកជំទាវបានបញ្ជាល់ថា ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងពីសំណាក់អនុព័ន្ធយោធាបរទេសនេះដែរនឹងមានការចូលរួម និងដឹកនាំដោយមន្រ្តីជាន់ខ្ពស់កងទ័ពកម្ពុជា ដើម្បីឱ្យបេសកម្មប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ…

  • ពលរដ្ឋនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ភាគច្រើនបានសម្រុកវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ

    ពលរដ្ឋនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ភាគច្រើនបានសម្រុកវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ

    (ឧត្តរមានជ័យ)៖ ចាប់ពីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥នេះ ពលរដ្ឋជាច្រើនដែលរស់នៅឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្តបន្ទាយ អំពិលនាំគ្នាវិលត្រឡប់មកផ្ទះសម្បែងវិញយ៉ាងច្រើន បន្ទាប់ពីពួកគាត់បានជាជម្លៀសខ្លួនរកទីសុវត្តិភាពរួចមក ។ ប្រភពពីសមត្ថកិច្ច ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានប្រាប់ទូរទស្សន៍អប្សរា ឱ្យដឹងនៅ វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ថា ពលរដ្ឋ ភៀសសឹក ស្ទើរទាំងអស់ត្រូវបានគេឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញក្រោយសភាពការណ៍ស្ងប់ស្ងាត់ និង អាចទុកចិត្តបាន ។ ប្រភពខាងលើនេះបានបញ្ជាក់ថាក្នុងចំណោមជនភៀសខ្លួនដែលបន្តនៅជំរុំជនភៀសសឹកនោះគឺមានចំនួនតិចតួចទេ ៕ ដោយ ៖ ម៉ាដេប៉ូ

  • បើកដំណើរការកែសន្លឹកកិច្ចការ ប្រឡងមន្ត្រីច្បាប់ និងវិញ្ញាសារសួរផ្ទាល់មាត់មន្ត្រីការទូតជាន់ខ្ពស់

    បើកដំណើរការកែសន្លឹកកិច្ចការ ប្រឡងមន្ត្រីច្បាប់ និងវិញ្ញាសារសួរផ្ទាល់មាត់មន្ត្រីការទូតជាន់ខ្ពស់

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង រួមទាំងវត្តមាន អ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជននៃការប្រឡងប្រជែងដំណាក់កាលទី២ មន្ត្រីច្បាប់ នៃក្រុមប្រឹក្សាអ្នកច្បាប់ ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី និងការប្រឡងប្រជែងជ្រើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសួរផ្ទាល់មាត់) ក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមក្នុងពេលដំណើរគ្នា។ កំណែសន្លឹកកិច្ចការ ចាប់ផ្តើមតាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មាន ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ។ ស្របពេលជាមួយនឹងការកែសន្លឹកកិច្ចការនេះដែរ ការប្រឡងប្រជែងជ្រើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសួរផ្ទាល់មាត់) នឹងចាប់ផ្តើមក្នុងពេលដំណើរគ្នា ។ សូមរំលឹកផងដែរថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី២) មានបេក្ខជន ២៤នាក់ ចូលរួមប្រឡងប្រជែងដែលបានបញ្ចប់ទៅកាលពីម្សិលមិញ…

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអាទិត្យ ទី១០ ខែសីហ ឆ្នាំ២០២៥ ។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអាទិត្យ ទី១០ ខែសីហ ឆ្នាំ២០២៥ ។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃអាទិត្យ ទី១០ ខែសីហ ឆ្នាំ២០២៥ ។

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអាទិត្យ ទី១០ ខែសីហ ឆ្នាំ២០២៥ ។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអាទិត្យ ទី១០ ខែសីហ ឆ្នាំ២០២៥ ។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃអាទិត្យ ទី១០ ខែសីហ ឆ្នាំ២០២៥ ។

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សិស្សនិស្សិត ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ គោរពច្បាប់ និងបទបញ្ញត្តិនានៅប្រទេសចិន និងសាកលវិទ្យាល័យ ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយបន្តទៀត

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សិស្សនិស្សិត ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ គោរពច្បាប់ និងបទបញ្ញត្តិនានៅប្រទេសចិន និងសាកលវិទ្យាល័យ ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយបន្តទៀត

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី ឆ្នាំសិក្សា២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ។ មានប្រសាសន៍ក្នុងអង្គពិធី, ឯកឧត្តម វ៉ាង វិនពីន ថ្លែងថា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត លើកិច្ចការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីមានឱកាសទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យសម្រេចក្តីសុបិនជីវិតរបស់ខ្លួន។ ឯកឧត្តម បានបន្ថែមថា និស្សិតនឹងទទួលបានបទពិសោធពីមិត្តភាព និងភាពស្និទ្ធស្នាលរបស់ប្រជាជនចិនដោយទទួលមានអារម្មណ៍ថា មានភាពកក់ក្តៅដូចនៅផ្ទះខ្លួនពេលនៅប្រទេសចិន…

  • ក្រសួងការបរទេសកម្ពុជា បង្ហាញពី ប្រតិកម្មរបស់ពិភពលោកចំពោះលទ្ធផលនៃកិច្ចប្រជុំGBC កម្ពុជា-ថៃ

    ក្រសួងការបរទេសកម្ពុជា បង្ហាញពី ប្រតិកម្មរបស់ពិភពលោកចំពោះលទ្ធផលនៃកិច្ចប្រជុំGBC កម្ពុជា-ថៃ

    (ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជាបានបង្ហាញប្រតិកម្មរបស់ពិភពលោក ចំពោះលទ្ធផលកិច្ចប្រជុំនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កន្លងមកថ្មីៗនេះនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលសម្រេចបានលទ្ធផលសរុបចំនួន ១៣ចំណុចរវាងកម្ពុជា-ថៃ នោះទទួលបានការសរសើរ អបអរសាទរពីសហគមន៍តំបន់ និងសហគមន៍អន្តរជាតិ។ ថ្លែងនៅរសៀលថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យដឹងថាក្នុងនេះបណ្តាប្រទេសដែលជាដៃគូរបស់អាស៊ាន និងតួអង្គចូលរួមជាគន្លឹះ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងខាងលើ ដោយបានចាត់ទុកវាថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការកសាងស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខណៈដែលប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនរបស់អាស៊ានកំពុងតែសម្របសម្រួលក្រុមអ្នកសង្កេតការណ៍ អន្តរកាល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់។ ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថា សម្រាប់ឥណ្ឌូនេស៊ី និងសិង្ហបូរីបានសម្តែងការគាំទ្រចំពោះកិច្ចព្រមព្រៀងនេះនិង ថែមទាំងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងនេះដោយសុទ្ធចិត្ត។ ជាមួយគ្នានេះសហរដ្ឋអាមេរិកបាន ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដោយបានចាត់ ទុកវាថាជាជំហានស្ថាបនាដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងបទឈប់បាញ់ និងការកសាងស្ថិរភាពនៅ ក្នុងតំបន់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានរំពឹងទុកថា ភាគីទាំងពីរកម្ពុជា-ថៃ គោរពបានយ៉ាងពេញលេញ និងប្រកបដោយការតាំងចិត្តចំពោះកិច្ចព្រមព្រៀងនេះ ហើយសហរដ្ឋអាមេរិក ក៏បានអះអាងជាថ្មីម្តងទៀតនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការដឹកនាំដោយអាស៊ាន និងបានគូស បញ្ជាក់ពីការបន្តនូវការចូលរួមរបស់ខ្លួនតទៅទៀត។ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា៖ប្រទេសចិនក៏បានស្វាគមន៍ចំពោះយន្តការដែលបានបង្កើតឡើងដើម្បីទ្រទ្រង់បទឈប់បាញ់ និងបានអះអាងថា ចិននៅតែបន្តគាំទ្រនូវកិច្ចសន្ទនា និងការរកដំណោះស្រាយតាមផ្លូវការទូតដែលដឹកនាំដោយអាស៊ាន ហើយប្រទេសចិនបានសន្យាថានឹងចូលរួមប្រកបដោយការស្ថាបនា ក្នុងការជួយដល់ប្រទេសទាំងពីរកម្ពុជា-ថៃ…