Category: ព័ត៌មានជាតិ

  • សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើសារលិខិត ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១និងលើកទី២១ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥

    សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើសារលិខិត ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១និងលើកទី២១ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥
  • អនុប្រធានទី២ព្រឹទ្ធសភា ៖ អាជ្ញាធរគួរជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការផលិតចំណីអាហារឱ្យបានច្រើន និងប្រកបដោយគុណភាព

    អនុប្រធានទី២ព្រឹទ្ធសភា ៖ អាជ្ញាធរគួរជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការផលិតចំណីអាហារឱ្យបានច្រើន និងប្រកបដោយគុណភាព

    (កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានណែនាំដល់អាជ្ញាធរ គួរជំរុញប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យមានការផលិតចំណីអាហារឱ្យបានច្រើន និងប្រកបដោយគុណភាព ។ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា ថ្លែងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់អំពីលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តរបស់រដ្ឋបាលឃុំ នៅសាលាឃុំភ្នំក្រាំងដីមាស នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៥ ។ ឯកឧត្តម បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្ដេច តែងតែយកចិត្តទុកដាក់ជាមួយបងប្អូន នៅតាមមូលដ្ឋានជាប្រចាំ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់សមាជិក ក្រុមប្រឹក្សាឃុំ និងអ្នកអញ្ជើញចូលរួម ព្រមទាំងបានផ្តល់ថវិកាដល់រដ្ឋបាលឃុំ ដើម្បីដាំកូនឈើនៅក្នុងបរិវេណសាលាឃុំដែលទើបសាងសង់ថ្មី។ ឯកឧត្តម ក៏បានលើកឡើងថា ខេត្តកំពង់ឆ្នាំង គឺជាខេត្ត សម្បុកត្រីដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដោយសារភាពអំណោយផល នៃភូមិសាស្ត្រខេត្តនេះជាប់នឹងបឹងទន្លេសាប ដូចនេះ អាជ្ញាធរ គួរជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ពង្រីកការផលិតចំណីអាហារ ឱ្យបានច្រើន និងមានគុណភាពសម្រាប់ផ្គត់ផ្គង់ ដែលសម្របពេលនេះ ប្រជាជនយើងទទួលបានការចាប់អារម្មណ៍…

  • ទេសាភិបាលធនាគារជាតិ ដឹកនាំសមាគមន៍ធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គោរពវិញានក្ខនវិរៈកងទ័ពពលីក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ

    ទេសាភិបាលធនាគារជាតិ ដឹកនាំសមាគមន៍ធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គោរពវិញានក្ខនវិរៈកងទ័ពពលីក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ

    (កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមការងារ និងសមាគមន៍ធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គោរពវិញ្ញាណក្ខវិរៈកងទ័ពដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារអធិបតេយ្យ និងបូរណភាពទឹកដីចំនួន ៦គ្រួសារ រស់នៅក្នុងស្រុកចំនួន ៤ មានស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសណ្ដាន់ និងស្រុកស្ទោង ខេត្តកំពង់ធំ ។ លោកជំទាវបណ្ឌិត ជា សិរី បាននាំនូវការរំលែកមរណទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះភរិយា និងក្រុមគ្រួសារ នៃសពវិរៈកងទ័ពយើង ដោយការដឹងគុណចំពោះវិរៈភាពដ៏អង់អាចក្លាហាន ដោយបញ្ជាក់ថា នឹងចងចាំជានិច្ចក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូប ក្នុងនោះ ក៏បានប្រគល់ថវិកាដល់ក្រុមគ្រួសារវិរៈកងទ័ពយើងផងដែរ ។ លោកជំទាវបណ្ឌិត ជា សិរី បានណែរនាំឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ យកចិត្តដាក់ចូលររួមដោះស្រាយ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់ភរិយានៃសព ដោយបានលុបចោលបំណុលជំពាក់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់គាត់ និងបានជួយសម្រួលដល់ ការសិក្សារបស់កូនៗយុទ្ធជនពលី និងសន្យាផ្ដល់អាហារូបករណ៍…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនភៀសសឹក ២.៣៨៤គ្រួសារ មកពីតាមបណ្តាខេត្តមួយចំនួន ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តកំពង់ធំ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនភៀសសឹក ២.៣៨៤គ្រួសារ មកពីតាមបណ្តាខេត្តមួយចំនួន ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តកំពង់ធំ

    (កំពង់ធំ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹក ចំនួន ២.៣៨៤ គ្រួសារ (ស្មើនឹង ៦.៣៣០នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ ក្នុងនោះបានភៀសសឹកមកពីខេត្តព្រះវិហារ ចំនួន ៨១៨គ្រួសារ, មកពីខេត្តឧត្តរមានជ័យ ចំនួន ១.៤០២គ្រួសារ និងចំនួន ១៦៤គ្រួសារទៀត មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តកោះកុង ដែលពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា «ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនេះ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌គ្មានព្រំដែន ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ។

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ។

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ។

  • ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អន​ឡាញលើកទី២ នៅថ្ងៃទី១២-១៣ ខែកញ្ញា ខាងមុខ

    ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អន​ឡាញលើកទី២ នៅថ្ងៃទី១២-១៣ ខែកញ្ញា ខាងមុខ

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនិងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (Cambodia 2nd Digital Trade Forum and Online Expo)» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាល​ស៊ីធីហលកោះពេជ្រ (Koh Pich City Hall) រាជធានីភ្នំពេញ។នេះបើយោងតាមសេចក្តីជូន​ដំណឹងរបស់​ក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ។ សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា វេទិកានេះធ្វើឡើងក្នុងគោល​បំណងជំរុញកិច្ចពិភាក្សា​អំពីទិដ្ឋភាព​ពាណិជ្ជកម្ម ឌីជីថល ក្របខ័ណ្ឌ​គោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផល​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ថ្នាល​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសផ្ទាល Cambodia Trade.com របស់ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នឹងផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវេទិកាខាងលើជាផ្លូវការនាព្រឹកថ្ងៃទី១២ ខែកញ្ញា ។ ព្រឹត្តិការណ៍ខាងលើនឹងមាន៖ ១-ការចូលរួមពីក្រុមហ៊ុនផ្តល់សេវាកម្ម និងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត និង ពាណិជ្ជ​កម្ម​ឌីជីថលចូល​រួមថ្លែងសុន្ទរកថាគន្លឹះនិងកិច្ចពិភាក្សា ២-វគ្គបណ្តុះបណ្តាលជំនាញ​ពិសេស ៣-កម្មវិធីជជែក ដេញដោល​យុវជន និង៤-ការរៀបចំស្តង់តាំង​បង្ហាញផលិតផល និងសេវាកម្មឌីជីថលជាច្រើនប្រភេទ…

  • ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារនៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

    ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារនៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

    ភ្នំពេញ៖កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ​ឌីជីថល (Digital Skill Development Program-DSDP) នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងសប្ដាហ៍នេះក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សិលា អនុរដ្ឋ​លេខាធិការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៤ ក្នុងចំណោម៦ រួមមាន បណ្ឌិត្យ​សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងលោក​ស្រីប្រធាន និងសមាជិក នៃលេខាធិការដ្ឋានកម្មវិធីអភិវឌ្ឍន៍​ជំនាញ (ក.អ.ជ.ឌ.)ជាច្រើន។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាននូវវឌ្ឍនភាពការងារ ពិនិត្យលទ្ធភាពពង្រីកវិសាលភាពនៃការងារ ស្របពេលដែលការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ កាន់តែខិតជិតមកដល់ ក៏ដូចជាការ​ពិភាក្សា​លើនីតិវិធីការងារផ្សេងៗជាមួយគ្រឹះស្ថានឧត្តមសិក្សា​ដៃគូ។ អង្គប្រជុំ ក៏បានពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និង​សំណូមពរផ្សេងៗផងដែរ។ មុននឹងបញ្ចប់ អង្គប្រជុំទាំងមូល បានឯកភាព​គ្នាលើទិសដៅការងារបន្តទៅមុខ ក៏ដូចជាការ​ចូលរួមជួយផ្សព្វផ្សាយ​អំពីអត្ថប្រយោជន៍នៃ ក.អ.ជ.ឌ.។ សូមជម្រាបថា ក.អ.ជ.ឌ គឺជាកម្មវិធីដែលផ្តល់ជំនួយហិរញ្ញវត្ថុដោយ​មិនគិត​ការប្រាក់ (Financial Aid without Interest) ជូនដល់​សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានបំណង​សិក្សាថ្នាក់​បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរប់ស ក.អ.ជ.ឌ.។គិតត្រឹមឆ្នាំ២០២៥ ក.អ.ជ.ឌ. បានផ្តល់ជំនួយដល់និស្សិតប្រមាណ ៤០ រូប…

  • ប្រឡងបាក់ឌុប ,អង្គភាពប្រឆាំងអំពើពុករលួយត្រូវការអ្នក​សង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣.៧០០នាក់

    ប្រឡងបាក់ឌុប ,អង្គភាពប្រឆាំងអំពើពុករលួយត្រូវការអ្នក​សង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣.៧០០នាក់

    ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងចូលរួមសង្កេត​ការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ឬហៅថាបាក់ឌុប​សម័យប្រឡង ២៨ សីហា ២០២៥ខាងមុខ។ ជាមួយនឹងការចូលរួមដែលមានទំហំធំធេងនេះ អង្គភាពប្រឆាំងអំពើ​ពុករលួយក៏​ធ្វើការប្រកាសជ្រើសរើសអ្នក​សង្កេត​ការណ៍​ស្ម័គ្រចិត្ត សរុបចំនួន ៣.៧០០នាក់ ដើម្បីចូលរួមសង្កេតការណ៍តាមមណ្ឌល​ប្រឡងរាជធានី-ខេត្ត។ ចំពោះ​លក្ខខណ្ឌក្នុងការចុះឈ្មោះ និងលក្ខខណ្ឌ​ជ្រើសរើស មានចែងក្នុងចំណុច II និងចំណុច III ក្នុងសេចក្តីជូនដំណឹង​នេះ។ គួរបញ្ជាក់ថាតាមលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិកាលពី ឆ្នាំ២០២៤ បានបង្ហាញថា បេក្ខជន​បានប្រឡងជាប់​៧៩ភាគរយក្នុងចំណោមបេក្ខជនដែលប្រឡងជាប់សរុប ១០៦ ៣៥១នាក់។​ក្នុងនេះ មានបេក្ខជន​ជាប់និទ្ទេស A ចំនួន ២ ២១៦នាក់, និទ្ទេស B ចំនួន ៩ ៧០១នាក់, និទ្ទេស C ចំនួន ២២ ៦៧៥នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និង និទ្ទេស E ចំនួន ៣៥ ០៧៦នាក់៕ដោយ៖ម៉ាដេប៉ូ