-
ពលករខ្មែរជាង១២ម៉ឺននាក់បានវិលត្រឡប់តាមច្រកអន្តរជាតិដូងនៅថ្ងៃពុធនេះ

បាត់ដំបង៖ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កកកុញទៅពលករខ្មែរក្មេងចាស់ប្រុសស្រី បម្រុងនឹងឆ្លងចូលមកទឹកដីកម្ពុជាវិញ។តាមតួលេខបឋមបង្ហាញដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា នៅថ្ងៃទី៦ ខែសីហា នេះមានពលករខ្មែរប្រមាណជាង១២ម៉ឺននាក់បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។ មានវត្តមានផ្ទាល់នៅច្រកទ្វារអន្តរជាតិដូង ឯកឧត្តម សុខ លូ និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ព្រមទាំងក្រុមការងារគ្រប់ផ្នែកទាំងអស់សស្រោកសស្រាំក្នុងការជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ។ប្រាប់ដល់ពលករខ្មែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព។ លើសពីនេះឯកឧត្តម សុខ លូ បានអះអាងថា អាជ្ញាធរ កងកម្លាំង មន្រ្តីរាជការ យុវជន និងគ្រប់ភាគីពាក់ព័ន្ធកំពុងខិតខំជួយសម្របសម្រួលនិងជញ្ជូនឥវ៉ាន់ពលករខ្មែរដោយមិនគិតពីការនឿយហត់ឡើយ។ តាមរយៈទឹកមុខបងប្អូនពលករខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានវិលត្រឡប់មកដល់ស្រុកកំណើតវិញដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរ មន្ត្រីពាក់ព័ន្ធដែលបានជួយសម្របសម្រួល។បងប្អូនពលករខ្មែរបានថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែតដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ។ ពាក់ព័ន្ធនឹងការវិលត្រឡប់របស់ពលករខ្មែរនេះដែរ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ខេត្តកំពង់ចាម…
-
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ បើកដំណើរការដើម្បីជំរុញឧស្សាហកម្មអាហារក្នុងស្រុក

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាវឌ្ឍនភាពដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។ តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលនេះបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសកូរ៉េ។ គម្រោងសហប្រតិបត្តិការនេះមានគោលដៅលើកកម្ពស់ខ្សែច្រវាក់តម្លៃ ពង្រឹងភាពអនុលោមតាមស្តង់ដា និង ជួយឱ្យសហគ្រាសក្នុងស្រុកអភិវឌ្ឍផលិតផលអាហារដែលមានគុណភាពសម្រាប់ទីផ្សារ និងការនាំចេញ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “មជ្ឈមណ្ឌលថ្មីនេះតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបង្កើនសុវត្ថិភាព និងគុណភាពផលិតផលអាហារ។ តាមរយៈការគាំទ្រក្នុងស្រុក និងសក្តានុពលនាំចេញទៅអន្តរជាតិ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីសំខាន់ក្នុងការបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។” លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) បានលើកឡើងថា៖ “គម្រោងនេះមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យមឱ្យត្រៀមខ្លួនសម្រាប់ឧស្សាហូបនីយកម្ម និងការឈានចូលទីផ្សារជាក់ស្តែង។…
-
កម្ពុជា- ម៉ាឡេសុី រក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ អភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ស្យាហារ៉ូឌីន អ៊ន (HE Mr. Shaharuddin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីជំហរដ៏រឹងមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល បន្ថែមទៀត រួមមានការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ការសហការស្រាវជ្រាវពីជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងសុខភាពទេសចរ។ ឯកឧត្តម ស្យាហារ៉ូឌីន អ៊ន បានបញ្ជាក់ជំហរបែបនេះ នាព្រឹកថ្ងៃពុធទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ីជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ម៉ាឡេស៊ី លើកិច្ចសហការគាំទ្រវិស័យសុខាភិបាល ចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបានរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធសុខាភិបាល នៅកម្ពុជានាពេលកន្លងមក។ កម្ពុជា-ម៉ាឡេស៊ី តាមរយៈជំនួប បានបញ្ជាក់ជាថ្មីម្តងទៀតពីការបេជ្ញារួមគ្នាស្វាគមន៍កិច្ចសហប្រតិបត្តិការជាដៃគូល្អ មិត្តល្អ ពង្រឹង និងពង្រីក ភាពជិតស្និទ្ធរវាងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទិ១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី…
-
ក្រសួងការងារ និងវិស័យឯកជនរួមគ្នាលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការបណ្ដុះបណ្ដាលបច្ចេកទេស

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ផ្ដោតសំខាន់លើការលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយកំណត់តាមស្ដង់ដាចិន និងអាល្លឺម៉ង់ ព្រមទាំងជំរុញទេពកោសល្យខាងផ្នែកបច្ចេកទេស និងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញក្តីសង្ឃឹមថា តាមរយៈបទពិសោធរបស់ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នឹងជួយឱ្យសិស្សកម្ពុជាទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ…
-
សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ »

-
អភិបាលខេត្តកំពតអញ្ជើញសំណេះសំណាលនិងនាំយកអំណោយទៅជូនគ្រួសារវីរកងទ័ពជួរមុខនៅស្រុងដងទង់ និងក្រុងកំពត

កំពត៖បង្ហាញនូវការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពជួរមុខ អភិបាលខេត្តកំពតបាននាំយកអំណោយដែលជាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅផ្តល់ជូនដល់គ្រួសារវីរកងទ័ពជាមួយនឹងការបញ្ជាក់ថាអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែបន្តជួយគាំទ្រពីក្រោយជានិច្ចដល់វីរកងទ័ពជួរមុខ ក៏ដូចជាគ្រួសារវីរកងទ័ព នៅខាងក្រោយដែរ។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តរួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការចំណុះរដ្ឋបាលខេត្តកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បាននាំយកអំណោយសប្បុរសធម៌ ដែលបានមកពីការចូលរួមឧបត្ថម្ភពីសប្បុរសជនតាមបណ្តាក្រុង-ស្រុក យកទៅប្រគល់ជូនដល់គ្រួសារវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ដែលមានទីលំនៅក្នុងស្រុកដងទង់ និងក្រុងកំពត។ ក្នុងនោះស្រុកដងទង់ចំនួន ៣៤គ្រួសារ និងក្រុងកំពតចំនួន ១៣គ្រួសារ។ នាឱកាសនោះឯកឧត្តមអភិបាលខេត្តកំពត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះវីរកងទ័ពនិងក្រុមគ្រួសារ មិនថាប្រទេសមិនមានសង្គ្រាម ឬជួបប្រទះនូវសង្គ្រាមឈ្លានពាននោះទេ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ចំពោះក្រុមគ្រួសារនៅទីនេះមានថ្នាក់ដឹកនាំប្រទេស រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង ថែរក្សា ក៏ដូចជាផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ក្នុងន័យដើម្បីតបស្នងសងគុណចំពោះការលះបង់ដ៏មានតម្លៃបំផុតសម្រាប់ជាតិ និងប្រជាជនពីសំណាក់វីរកងទ័ព៕ ដោយ៖ សិលា សារិន
-
បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី៤ ខែសីហា ត្រូវបានរុះរើនិងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាព

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ថា ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី៥ ខែសីហា បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី៤ ខែសីហាត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី៥ ខែសីហានេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។ សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក៕ដោយ៖ង៉ាន ទិត្យ
-
សាលារៀនចំនួន៣២០កន្លែងនៃខេត្តជាប់ព្រំដែនថៃចំនួនបួន បន្តបិទទ្វារនៅឡើយ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សាលារៀនចំនួន៣២០ ក្នុងចំណោមសាលារៀន៦០៥ នៃខេត្តជាប់ព្រំដែនថៃ បានបន្តបិទទ្វារជាបណ្ដោះអាសន្ន នៅឡើយបន្ទាប់ពីការវាយដោយភាគីថៃ នាថ្ងៃទី២៤ ខែកក្កដា បើទោះជាពេលនេះមានបទឈប់បាញ់ក៏ដោយ។ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៥ ខែសីហាបានឱ្យដឹងថា សាលារៀនចំនួន៣២០បានបន្តបិទទ្វារនៅឡើយ។សាលារៀនទាំងនេះស្ថិតនៅខេត្តជាប់ព្រំដែនថៃចំនួន៤ ក្នុងនេះមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង និងខេត្តពោធិ៍សាត់។ គប្បីជម្រាបជូនថា ប្រជាពលរដ្ឋខ្មែររស់នៅក្បែរព្រំដែនកម្ពុជា-ថៃប្រមាណ១៨ម៉ឺននាក់ត្រូវបានជម្លៀសមករស់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពដើម្បីគេចពីការវាយប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ប្រជាពលរដ្ឋនៃខេត្តចំនួន៥បានចាកចេញពីលំនៅឋាន មានដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តសៀមរាប។ទន្ទឹមនេះអគារសិក្សាមួយចំនួនបានរងការវាយប្រហារដោយកងទ័ពថៃផងដែរ៕ដោយ៖ម៉ាដេប៉ូ
-
រយៈពេល ៧ថ្ងៃ ក្រោយមានបទឈប់បាញ់ មានពលករខ្មែរជាង ១៤ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង និងបន្តសម្រុកមកបន្ថែមទៀតនៅថ្ងៃនេះ ។

សេចក្តីរាយការណ៍ពីអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោយពីមានបទឈប់បាញ់ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួនជាង១៤២ ៥០០នាក់ ក្នុងនោះមានស្រ្តីជាង ៦ម៉ឺន ១០០នាក់ និងបន្តសម្រុកចូលមកបន្ថែមទៀតនៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៥នេះ ។យោងតាមក្រសួងការងារ ស្ថានភាពពលករខ្មែរនៅថៃ បានមានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជាការគំរាមមិនផ្តល់ប្រាក់ខែដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការ បើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ, ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមានការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំ ណើរចេញពីកន្លែងស្នាក់នៅ ដោយភ័យខ្លាចរងនូវអំពើហិង្សានានា៕
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ទាំងមន្រ្តី អ្នកសារព័ត៌មានថៃ តែងបង្កើត និងប្រឌិតព័ត៌មានក្លែងក្លាយក្នុងចេតនាអាក្រក់ញុះញង់មហាសាមគ្គីជាតិដ៏រឹងមាំរបស់កម្ពុជា

(ភ្នំពេញ)៖ ទាំងមន្រ្តីជាច្រើនរបស់ថៃ ក្នុងនេះទាំងមន្រ្តីស៊ីវិល មន្រ្តីយោធា ទាំងអ្នកសារព័ត៌មានថៃ តែងប្រឌិតព័ត៌មានក្លែងក្លាយកុហកជាច្រើន ក្នុងចេតនាមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំកម្ពុជាក្នុងចេតនា បញ្ឆេះកំហឹង ពលរដ្ឋខ្មែរឱ្យខឹងចំពោះថ្នាក់ដឹកនាំ ដើម្បីបំបែកបំពាក់មហាសាមគ្គីភាពជាតិដ៏រឹងមាំរបស់កម្ពុជា ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ៖ ក្រៅពីការបង្កើតព័ត៌មានក្លែងក្លាយហើយ អ្វីដែលហួសចិត្តមួយទៀតនោះ គឺនៅពេលដែលពួកគេបង្កើតព័ត៌មានក្លែងក្លាយ តែមន្រ្តីម្នាក់ៗរបស់ប្រទេសមួយនេះបែរជានិយាយថាកម្ពុជាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយទៅវិញ ដែលការនេះធ្វើឡើងដើម្បីគ្រាន់តែបិទបាំងនូវអ្វីដែលពួកគេបានប្រព្រឹត្តិអាក្រក់ប៉ុណ្ណោះ ។ ឯកឧត្តមបានថ្លែងដែរថា ៖ ”ការនិយាយភូតកុហកទាំងនេះមិនសមទំនងទាល់តែសោះពោលគឺការភូតកុហក និងមួលបង្កាច់ ចំពោះរឿងដែលគ្រប់គ្នាបានដឹងអស់ទៅហើយ ។ ដូចនេះវាប្រហែលអាចធ្វើឱ្យប្រជាជនថៃមួយចំនួនតូចជឿ តែប្រជាពលរដ្ឋខ្មែរ សាធារណៈមតិអន្តរជាតិជាទូទៅ មិនជឿទាល់តែសោះ។ពេលនេះអ្វីៗទាំងអស់បានបើកចំហរនៅចំពោះមុខក្រសែភ្នែកមហាជន និងសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយទៅហើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសុំបញ្ជាក់ជូនភាគីថៃវិញថាពេលនេះគឹជាពេលវេលាដែលភាគីទាំងពីរត្រូវបោះជំហ៊ានបង្ហាញការប្តេជ្ញាចិត្ត ដ៏ស្មោះត្រង់ និងមានសុឆន្ទះក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងរក្សាសុខសន្តិភាព ភាពសុខសាន្តរវាងប្រជាពលរដ្ឋប្រទេសទាំងពីរគឺកម្ពុជា-ថៃ ៕ ដោយ ៖ ម៉ាដេប៉ូ