Category: ព័ត៌មានជាតិ

  • សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើការបួងសួងប្រសិទ្ធពរជ័យ សុំសេចក្ដីសុខចម្រើន និងជ័យជំនះ ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពកម្ពុជា

    សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើការបួងសួងប្រសិទ្ធពរជ័យ សុំសេចក្ដីសុខចម្រើន និងជ័យជំនះ ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពកម្ពុជា

    (ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអង្គារទី៥ ខែ សីហា ឆ្នាំ២០២៥ នៅវត្តព្រះធាតុបាស្រី ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងៀ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន យុវជន ស ស យ ក យុវជនមូលដ្ឋាន រដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃនិងប្រជាពលរដ្ឋ បានប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គខ្មៅ បារមីហ្លួងព្រះស្តេចកន បារមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ គ្រប់ជំនាន់ បារមីថែរក្សាប្រាសាទវត្តព្រះធាតុបាស្រី បារមីមេទ័ពខ្មែរគ្រប់ជំនាន់ ព្រះវេស្សវន្ត ព្រះវេរោ និងម្ចាស់ទឹកម្ចាស់ដី ព្រៃភ្នំមានរឹទ្ធីបារមី សុំប្រទានពរជ័យសេចក្ដីសុខ ចម្រើន និងជ័យជំនះគ្រប់ភារកិច្ច និងលើសមរភូមិប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ជូនដល់…

  • ប្រធាន ស.ស.យ.ក.៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង

    ប្រធាន ស.ស.យ.ក.៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះរូបភាពចុះសួរសុខទុក្ខវីរកងទ័ព ដែលបានរងរបួសក្នុងការប្រយុទ្ធការពារជាតិ បូរណភាពទឹកដីពីសត្រូវឈ្លានពាន ជាមួយនឹងសំណេរថា ទោះពួកគាត់ បានឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ពីពួកឈ្លានពាន ហើយទទួលរងរបួសក្តី ប៉ុន្តែស្មារតីពូៗ និងបងៗកងកម្លាំង នៅតែខ្លាំងក្លា ហើយបងៗ ក៏ចង់វិលត្រឡប់ទៅសមរភូមិមុខវិញជាមួយមិត្តរួមអាវុធ ដើម្បីការពារទឹកដីរបស់យើង ពីពួកឈ្លានពានបន្តដែរ ។ ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា ឯកឧត្ដម ពិតជាអរគុណសម្រាប់ទឹកចិត្តរបស់ពូៗ និងបងៗ ទាំងការលះបង់កន្លងមក និង ឆន្ទៈ សម្រាប់មាតុភូមិជាទីស្រឡាញ់នៃយើង។ សូមអរគុណសម្តេចធិបតី រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់ទិសទីដែលកំពុងបំពេញការងារដោយមិននឿយហត់ក្នុងការទំនុកបម្រុង ការមើលថែ និងព្យាបាលកងកម្លាំងរបស់យើង ។ ឯកឧត្ដម ហ៊ុន ម៉ានី…

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ ។

  • ឯកឧត្តមបណ្ឌិត លី ឆេង ផ្តល់អាហារូបករណ៍​ពិសេស១០០% រយៈពេល១២ឆ្នាំ ដល់​កូនស្រី បង្កើត​លោកអនុសេនីយ៍ឯក ពោ វៃ ដែល​ពលី​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី

    ឯកឧត្តមបណ្ឌិត លី ឆេង ផ្តល់អាហារូបករណ៍​ពិសេស១០០% រយៈពេល១២ឆ្នាំ ដល់​កូនស្រី បង្កើត​លោកអនុសេនីយ៍ឯក ពោ វៃ ដែល​ពលី​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី

    ភ្នំពេញ៖ ការពលីរបស់វីរៈយុទ្ធជនកម្ពុជា មិនមែនគ្មាន័យនោះទេ សង្គមជាតិ សប្បុរសជន ជនរួមជាតិជាច្រើន នឹងតបស្នងដល់អ្នកដែលពលីក្នុងសមរភូមិវិញជាមិនខាន។ ជាក់ស្តែង ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិកប៊ែលធីគ្រុប បានសម្រេចផ្តល់អាហារូបករណ៍ពិសេស១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកូនស្រីបង្កើតរបស់វីរយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥”។ ការផ្តល់ជូននេះគឺទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ហើយឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប ក៏បានជួបសំណេះសំណាល និងប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% ជូនដល់ក្មួយស្រី វៃ ណារី ដើម្បីមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ…

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ ។

  • លោកជំទាវ ពេជ្រ ច័ន្ទមុន្នី លើកទឹកចិត្តក្មេងរបួសបែកឆ្អឹងត្រគៀក កុំអស់សង្ឃឹម

    លោកជំទាវ ពេជ្រ ច័ន្ទមុន្នី  លើកទឹកចិត្តក្មេងរបួសបែកឆ្អឹងត្រគៀក កុំអស់សង្ឃឹម

    លោកជំទាវ ពេជ្រ ច័ន្ទមុនី្ន នៅព្រឹកថ្ងៃចន្ទទី៤ ខែសីហា ឆ្នាំ២០២៥ មកសួរសុខទុក្ខ កុមារម្នាក់អាយុ១០ឆ្នាំ បានត្រូវរបួសខ្ទេចសាច់ និងបែកឆ្អឹងត្រគៀកយ៉ាងធ្ងន់ធ្ងរ ដោយអំបែងគ្រាប់ផ្លោងរបស់ទាហានថៃ នៅសមរភូមិប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ លោកជំទាវ ជូនពរក្មេងដែលរងគ្រោះថា “មីងជូនពរក្មួយប្រុសឆាប់ជាសះស្បើយ និងបានត្រលប់ទៅផ្ទះវិញ”៕

  • សប្បុរសជនចិនផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្សនិងសាលារៀននៅខេត្តកំពង់ស្ពឺ

    សប្បុរសជនចិនផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្សនិងសាលារៀននៅខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖សប្បុរសជនចិននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥​បាននាំយកសម្ភារសិក្សា និងសៀវភៅរឿងនិទានទៅចែក​ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងពិធីទទួលលោក យ៉ង់ ប៊ុនធឿន នាយកសាលាបឋមសិក្សាវាលធំ បានឱ្យដឹងថា ឆ្នាំសិក្សា២០២៤-២០២៥ នេះសាលាមានសិស្សជាង ៣០០នាក់ ។លោកបានថ្លែងអំណរគុណដល់លោកអគ្គនាយក​រោងចក្រហ្សុងបាវ​កែច្នៃ​ផ្លែឈើ ដែលមិនត្រឹមតែជួយទិញផលិតផលកសិកម្មប៉ុណ្ណោះទេ តែនៅ​ក៏បានជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា តាមរយៈចូលរួមការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការផ្ដល់សម្ភារសិក្សាដល់សិស្ស ក៏ដូចជាការលើកទឹកចិត្ត​ដល់សិស្សដែលបានទទួលចំណាត់ថ្នាក់ល្អ ដោយការផ្ដល់រង្វាន់ដល់ពួកគេជាប្រចាំ ដែលធ្វើឱ្យសាលារៀននេះមាន​សិស្ស​មករៀនទៀងទាត់ ហើយអត្រាបោះបង់ការសិក្សាស្ទើរតែគ្មាន ។ លោក Chen Junhui អគ្គនាយករោងចក្រហ្សុងបាវ កែច្នៃផ្លែឈើគ្រប់មុខ លើកឡើងថា រោងចក្រកំពុងមានការរីក​ចម្រើនក្រោមការចូលរួមសហការពីអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ ។ពីមុនក្រុមហ៊ុនអាចជួយ​ទិញផ្លែ​ស្វាយពីប្រជាពលរដ្ឋត្រឹមតែមួយម៉ឺនតោនក្នុងមួយឆ្នាំ បច្ចុប្បន្នកើនដល់៩ម៉ឺនតោន ដែលអាចផ្ដល់ឱកាសការងារ​ដល់កម្មករជាងបីពាន់នាក់ ហើយក៏គ្រោងពង្រីកការទិញផ្លែស្វាយពីកសិករបន្ថែមទៀតផងដែរ ។ លោកបានបន្តថា ជាមួយនឹងការរីកចម្រើន នៃរោងចក្រនិងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ រោងចក្រក៏មិន​ភ្លេចចូលរួមលើកកម្ពស់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជានោះដែរ តាមរយៈការផ្ដល់សៀវភៅសិក្សាដល់សិស្ស​ដែល​កំពុងសិក្សានៅក្នុងសាលាបឋមសិក្សាវាលធំ និងមានសៀវភៅរឿងនិទានដាក់ក្នុងបណ្ណាល័យ សម្រាប់ទុកឱ្យ​សិស្សអាន និងសិក្សារៀនសូត្រ ។លោកក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរ ដែលបាន​ជួយ​សម្រប​សម្រួលដល់កូនចៅរបស់កម្មករ ដែលធ្វើការនៅក្នុងរោងចក្រឱ្យពួកគេបានរៀនសូត្រ ដូចកូនចៅរបស់​ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីឱ្យពួកគេមានចំណេះដឹង…

  • សម្ដេចតេជោ ៖ ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព

    សម្ដេចតេជោ ៖ ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព ។ តាមរយៈបណ្ដាញសង្គមនាព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងកាសែតថៃ បានចុះផ្សាយនាព្រឹកមិញ អំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព ។ សម្ដេចបញ្ជាក់ថា មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ ។ សម្ដេចបន្ថែមថា សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំ ដែលបាន និងកំពុងធ្វើ និងបន្តធ្វើតទៅទៀត លើកិច្ចការកងទ័ព ។ សម្ដេចតេជោថា ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ? សម្ដេចបានរំលឹកថា សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិ រាប់ទាំងកិច្ចការកងទ័ព ។ សម្ដេចបន្តថា តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង ៣៨ឆ្នាំ…

  • ព្រះមហាក្សត្រប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន ធ្វើទំនាក់ទំនង​ជាមួយ​នាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព កិច្ចការការពារជាតិ ការពារអធិបតេយ្យជាតិ​កម្ពុជា

    ព្រះមហាក្សត្រប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន ធ្វើទំនាក់ទំនង​ជាមួយ​នាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព កិច្ចការការពារជាតិ ការពារអធិបតេយ្យជាតិ​កម្ពុជា

    ភ្នំពេញ៖យោងតាមព្រះរាជសារនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥​នេះព្រះករុណា​ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា​បានប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន ធ្វើទំនាក់ទំនង​ជាមួយ​នាយករដ្ឋមន្ត្រីលើកិច្ចការកងទ័ព កិច្ចការការពារជាតិ ការពារអធិបតេយ្យ​ជាតិ​កម្ពុជា។ ព្រះរាជសារបញ្ជាក់ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការ​រំលោភ​បំពាន និងការគម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹក​ដីពីសំណាក់​យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តម​សេនីយ៍ផុតលេខផ្កាយមាស៥ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារ​អធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖វណ្ណលុក

  • នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ

    នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ

    ភ្នំពេញ៖ នេះជាសារឆ្លើយតបនឹងកាសែតថៃ សូមអានសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយ​មាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយនេះជាសារឆ្លើយតបនឹងកាសែតថៃ សូមអានសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។សម្រាប់ការបញ្ជាកងទ័ពសូមមើល ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕