-
អង្គការស៊ីម៉ាក់បង្ហាញពីគ្រាប់បែក MK-84 ដែលទម្លាក់ពីយន្តហោះ F-16 នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់)នៅទី០៤ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីការរកឃើញនៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការលើកមកបញ្ជាក់ពីសំណាក់ ឯកឧត្តម ហេង រតនា នេះធ្វើឡើងដើម្បីបង្ហាញពីការឈ្លានពានពីសំណាក់កងទ័ពថៃ ដោយក្នុងនេះបានទម្លាក់ គ្រាប់បែក ពីយន្តហោះ F-16 របស់ថៃ ប្រភេទ MK-84 លើផ្ទះប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យចាប់ពីមានសង្រ្គាមរវាងកងទ័ពកម្ពុជា-ថៃចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥កន្លងមក ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែកMK-84នេះ មានលេខLot No. IMI 96G015-11 និង ផលិតក្នុងឆ្នាំ១៩៩៦ ។ ដោយឡែក លោក…
-
រដ្ឋមន្ត្រីការងារអញ្ជើញសំណេះសំណាល ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ព ក្នុងខេត្តឧត្តរមានជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៩៥៤គ្រួសារ និងប្រជាពលរដ្ឋមកពីប្រទេសថៃ ៤៦នាក់ នៅឃុំគោកខ្ពស់ ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងដឹងគុណដល់ក្រុមគ្រួសារកងទ័ពទាំងអស់ ដែលបានលើកទឹកចិត្តនិងគាំទ្រទៅដល់ប្តី ដល់កូន និងចៅ ជាវីរកងទ័ព ក្នុងការបំពេញកាតព្វកិច្ចបានយ៉ាងល្អចំពោះកិច្ចការពារជាតិ ការពារទឹកដី និងប្រាសាទ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ពេលត្រឡប់ទៅផ្ទះវិញ បើសិនជាឃើញគ្រាប់ ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមប្រុងប្រយ័ត្នកុំប៉ះពាល់ដើម្បីចៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងដោយចៃដន្យ និងជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញដើម្បីយកប្រមូលទុកដោះស្រាយ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ផ្សាយបន្តផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី

-
ផ្សាយបន្តផ្ទាល់ ៖ សេចក្តីថ្លែងការណ៍បន្ទាន់របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពី ការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ពីសំណាក់កងទ័ពថៃថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥

-
ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃវាយប្រហារ សម្តេចតេជោ ហ៊ុន សែនគឺគ្មានមូលដ្ឋាន គ្មានបានការ និងមានចរឹកចង់បង្កបញ្ហា

ភ្នំពេញ៖ ការលើកឡើងរបស់ លោក Jirayu Huangsap មន្រ្តីនាំពាក្យរដ្ឋាភិបាលថៃថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា បានរំលោភរដ្ឋធម្មនុញ្ញកម្ពុជានិងច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការបញ្ចេញសកម្មភាពបញ្ជាទ័ពលើតួនាទីនាយករដ្ឋមន្រ្តី ព្រមទាំងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិតាមដានតួនាទីរបស់ សម្តេចតេជោ លើសកម្មភាពនេះ គឺ «ជាសំដីគ្មានបានការ គ្មានមូលដ្ឋាន និងមានចរឹកចង់បង្កបញ្ហា។ ការចោទប្រកាន់ទាំងងងើលរបស់មន្រ្តីជាន់ខ្ពស់ថៃរូបនេះ ក្នុងគោលបំណងប្រើល្បិចវាយប្រហារផ្នែកស្មារតីមកលើកម្ពុជា ពុំមែនជាលើកទីមួយនោះទេ ចាប់តាំងពីមានជម្លោះព្រំដែនមក។ ក្នុងនាមជាប្រធានព្រឹទ្ធសភាដែលជាស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់ និងជាប្រមុខរដ្ឋស្តីទីនៅពេលព្រះមហាក្សត្រអវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសិទ្ធិពេញលេញក្នុងភារកិច្ចតាមដាន ត្រួតពិនិត្យមើលលើជោគវាសនារបស់ប្រទេសជាតិ ប្រជាជនកម្ពុជា អធិបតេយ្យជាតិ និងបូរណភាពទឹកដីទាំងមូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច មានកាតព្វកិច្ចពេញលេញក្នុងការតាមដានត្រួតពិនិត្យលើកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ និងការការពារបូរណភាពទឹកដី របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ហើយមាន សម្តេច ជាប្រធានគណបក្ស។ ជាងនេះទៅទៀតនៅក្នុងតួនាទីជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏មានសិទ្ធិតាមដាន និងផ្តល់យោបល់ជូនព្រះមហាក្សត្រ លើកិច្ចការប្រទេសជាតិផងដែរ។ លើសពីនេះទៅទៀត…
-
ផ្សាយបន្តផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

-
រដ្ឋមន្ត្រីធនធានទឹកអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារវីរកងទ័ពជួរមុខអនុសេនីយ៍ត្រី ជួង លាភ

កំពង់ធំ៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារគោរពវិញ្ញាណក្ខន្ធសពអនុសេនីយ៍ត្រី ជួង លាភ វីរកងទ័ពជួរមុខ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីទិសប្រាសាទតាមាន់ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពវីរយុទ្ធជនការពារជាតិដោយផ្ទាល់ នៅគេហដ្ឋានក្នុងភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ បានសម្តែងការសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់អនុសេនីយ៍ត្រី ជួង លាភ ដែលជាវីរកងទ័ពជួរមុខដ៏មោះមុត។ មរណភាពរបស់អនុសេនីយ៍ត្រី ជួង លាភ គឺជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហាន ដែលហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការការពារបូរណភាពទឹកដី ៕ ដោយ៖ប៊ុន រដ្ឋា
-
អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជលសារ នាំយកអំណោយទៅជូនជនភៀសសឹកស្នាក់នៅវត្តពោធិ៍៥ ០០០ដើម ខេត្តព្រះវិហារ

ព្រះវិហារ ៖ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជលសារ ខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារនៅថ្ងៃអាទិត្យទី៣ ខែសីហា ឆ្នាំ ២០២៥នេះ និងក្រុមការងារបាននាំយកអំណោយរបស់សប្បុរសជនឃុំបូរីជលសារទៅប្រគល់ជូនអាជ្ញាធរខេត្តព្រះវិហារ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ ០០០ដើម ស្រុកគូលែន។ អំណោយដែលប្រគល់ជូននាពេលនេះមាន សម្ភារៈជាច្រើនមុខ រួមជាមួយនឹងថវិកាចំនួនជាង ១៦, ៧លានរៀល៕ដោយ៖សាំង សារ៉ាវី
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ខណៈសម្ដេចតេជោថា មានលទ្ធភាពជាច្រើនថៃអាចប្រើកម្លាំងវេលាយប់នេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះបានប្រកាសឱ្យដឹងថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៧ ខែសីហា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ភ្លាមៗនេះដែរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហោះសារលើបណ្ដាញសង្គមដែលមានខ្លឹមសារថា”យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិចបានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ”។ សម្ដេចតេជោបន្តថា”ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។ ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕ដោយ៖វណ្ណលុក
-
សម្ដេចតេជោ ៖ ដោយសភាពការក្ដៅ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៤ ខែសីហា បានទេ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមលើយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើន ដែលកងទ័ពថៃ អាចប្រើកម្លាំងយោធាវាយមកលើកម្ពុជា នៅវេលាយប់នេះ ។ សម្ដេចតេជោ បន្តថា ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ ខែសីហា បានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព ២៤ម៉ោងលើ ២៤ម៉ោងបន្តទៀត ។ សម្ដេចថា ដូចនេះការប្រជុំព្រឹទ្ធសភា ត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា ។ ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូន ដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ (៥សីហា២០២៥) ដែលខ្ញុំ មិនអាចបើកមើល ឬបើកមើលហើយតែមិនបានឆ្លើយតប ព្រោះជាប់រវល់រឿងសង្រ្គាម និងសន្តិភាព ដែលជារឿងស្លាប់រស់របស់ជាតិ ៕ ដោយ ៖ វណ្ណលុក