Category: ព័ត៌មានជាតិ

  • ក្រសួងដែនដី និងក្រសួងមហាផ្ទៃ សម្រេចកែសម្រួលតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី

    ក្រសួងដែនដី និងក្រសួងមហាផ្ទៃ សម្រេចកែសម្រួលតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួល ប្រការ៩ ថ្មី នៃប្រកាសអន្តរក្រសួង ២១៥ ប្រក/ដនស.មផ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី ៕ ដោយ / គ្រី សម្បត្តិ

  • អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា ពលករខ្មែរជាង៣០ម៉ឺននាក់បា​នវិលត្រឡប់ពីប្រទេស​ថៃតាមច្រក​ព្រំដែនអន្តរជាតិដូង

    អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា ពលករខ្មែរជាង៣០ម៉ឺននាក់បា​នវិលត្រឡប់ពីប្រទេស​ថៃតាមច្រក​ព្រំដែនអន្តរជាតិដូង

    បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបងសរុប ប្រមាណជាង៣០ម៉ឺននាក់។ ការបញ្ជាក់នេះក្នុងពេលឯកឧត្តមអភិបាលខេត្តបាត់ដំបងអញ្ជើញទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់​នៃពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិដូងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ស្រុកកំរៀង។ នៅទីនោះឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់​គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំយកចិហ្តទុកដាក់និងពង្រឹង​ការជួយ​សម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរ។ ជាពិសេស អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ដែលកំពុងតែប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូងត្រូវបង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួល ដំណើរវិលត្រឡប់របស់ពលករខ្មែរទាំងនោះបានទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់​ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលបានខិតខំយកចិត្តទុកដាក់ និងជួយ​បង្កលក្ខណៈងាយស្រួលដល់ពលករ។ ឯកឧត្តមបានគូសរំលេចថា ក្នុងដំណាក់កាលដ៏លំបាកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកជាខ្លាំងដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនពលករខ្មែរ ដែលវិលចូល​ប្រទេសវិញប្រកបដោយភាពសុខស្រួល។ ចំណែកបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ បានត្អូញត្អែរពីសមត្ថកិច្ចច្រកទ្វារព្រំដែនខាងថៃ បានកំណត់​ទារប្រាក់ពីពលករខ្មែរក្នុងមា្នក់ៗត្រូវបង់លុយចំនួន៦០០បាត ទើបសមត្ថកិច្ចថៃ ទើបវាយឯកសារឱ្យដើម្បី​បាន​ចេញពីប្រទេស។ ជាមួយគ្នានេះ បងប្អូនពលករក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និង អាជ្ញាធរទាំងអស់ ដែលបានផ្ដល់​ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងបានដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។ សូមបញ្ជាក់ថា ចំពោះការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់…

  • សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បន្តនាំយកអំណោយរបស់សប្បុរសជនចែកជូនដល់ជនភៀសសឹកមកស្នាក់​នៅក្នុងខេត្តសៀមរាប

    សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បន្តនាំយកអំណោយរបស់សប្បុរសជនចែកជូនដល់ជនភៀសសឹកមកស្នាក់​នៅក្នុងខេត្តសៀមរាប

     សៀមរាប៖គ្រឿងឧបភោគ បរិភោគ រួមសម្ភារៈប្រើប្រាស់ដែលជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនជីបម៉ុង និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោកជំទាវ អ៊ូ ធីតាពៅ ឯកឧត្តមសេនីយ៍ឯក ឆែម សត្យា នៅចុង​សប្ដាហ៍ត្រូវបាន​សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះ​មន្រ្តីសង្ឃ​ខេត្តសៀមរាប និង អាជ្ញាធរខេត្តសៀមរាប នាំយកមកចែកជូនបន្តដល់​ប្រជាពលរដ្ឋជា​ជន​ភៀសសឹក​មកពី​តំបន់មានជម្លោះកម្ពុជា ថៃ ចំនួនជាង ១ ០០០គ្រួសារបានមកស្នាក់នៅមណ្ដលសុវត្ថិភាពនៅ​ក្នុងស្រុកស្វាយ​លើ ​ខេត្តសៀមរាប។ ក្នុងនាមអាជ្ញាធរខេត្តលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបបានថ្លែងនូវអំណរព្រះគុណនិង​សម្តែងនូវ​សេចក្តីរំភើបកោតសរសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងស្មារតីខ្មែរជួយខ្មែរ ពី​សប្បុរសជនទាំងក្នុង​ខេត្តក្រៅខេត្ត ក៏ដូចជាក្រៅប្រទេស ដែលបានចែករំលែកនូវក្ដីស្រឡាញ់ សាមគ្គីភាព មិត្តភាព និងការបរិច្ចាគជូនដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាថា សង្គ្រាមមិនបានផ្តល់នូវសុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ ។សង្គ្រាមមានតែធ្វើឱ្យឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន។ដោយ៖​ប៊ុន​រដ្ឋា

  • បេក្ខជនជាង ៣ពាន់នាក់ប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល

    បេក្ខជនជាង ៣ពាន់នាក់ប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល

    (ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈបានបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្រសួងសុខាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ការប្រឡងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេ ធ្វើឡើងនៅសាលាភូមិន្ទភ្នំពេញ បេក្ខជន ៨០៣នាក់ បានប្រឡងប្រជែងគ្នា ក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ និងបេក្ខជន ២៥១៤នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល ។ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍នៅពេលកាត់វិញ្ញាសាជានិមិត្តរូបនេះថា “ការប្រឡងប្រជែងស្របតាមនិយាមថ្មីសាមញ្ញទេ ចេះគឺជាប់។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខាកាលបរិច្ឆេទ និងឈ្មោះ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួលមុនឡើយ។ វិញ្ញាសាទាំងអស់ ទើបតែតាក់តែងពេលព្រឹកមិញនេះទេ។”តាមការគ្រោងទុក បេក្ខជនចំនួន…

  • សម្ដេច​តេជោ ៖ លទ្ធភាព​ជាច្រើនដែលកងទ័ពថៃអាច​ប្រើ​កម្លាំងយោធា​វាយមកលើ​កម្ពុជា​នៅវេលាយប់នេះ

    សម្ដេច​តេជោ ៖ លទ្ធភាព​ជាច្រើនដែលកងទ័ពថៃអាច​ប្រើ​កម្លាំងយោធា​វាយមកលើ​កម្ពុជា​នៅវេលាយប់នេះ

    បើតាម​សាររបស់សម្ដេច​អគ្គមហាសេនា​បតីតេជោហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះ បន្តិចបានឱ្យដឹងថា យោង​តាមសេចក្តី​ប្រកាសរបស់អ្នកនាំពាក្យក្រសួងកា​រពារជាតិបានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។ ដោយសភាពការណ៍បែបនេះ សម្ដេច​មិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះសម្ដេច​ត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។ ម្យ៉ាងទៀតសម្ដេច​​សូមការយោគយល់ជាមុ​នពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើត​ (៥សីហា២០២៥)ដែលមិនអាចបើកមើលឬបើកមើលហើ​យតែមិនបានឆ្លើយតបព្រោះជា​ប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕

  • សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

    សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

    អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

  • កងទ័ពថៃឱ្យប្រជាជនខ្លួនចេញពីតំបន់ជាប់ព្រំដែនខេត្តសុរិន្ទត្រឹមយប់នេះ ហើយគ្រោងនឹងបើកការវាយប្រហារតាមព្រំដែនទៀត

    កងទ័ពថៃឱ្យប្រជាជនខ្លួនចេញពីតំបន់ជាប់ព្រំដែនខេត្តសុរិន្ទត្រឹមយប់នេះ ហើយគ្រោងនឹងបើកការវាយប្រហារតាមព្រំដែនទៀត

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ “កងទ័ពថៃណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ ហើយគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះកម្ពុជា”។ នេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។…

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ ។

  • ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ៖ ធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ

    ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ៖ ធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ

    (ខេត្តកំពង់ធំ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃថា ការធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលផងដែរ ។ ការពន្យល់នេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អមដោយលោក លី វេត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្មករនិយោជិតដែលធ្វើការងារនៅក្នុងប្រទេសកម្ពុជា ទទួលបានប្រាក់ខែគោលសមរម្យ និងទទួលបានមានអត្ថប្រយោជន៍ពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ប៉ុន្ដែចំពោះបងប្អូនទៅធ្វើការនៅប្រទេសថៃ នៅពេលចាស់បន្តិចនឹងត្រូវរុញត្រឡប់ឱ្យមកកម្ពុជាវិញ ហើយពេលចាស់ទៅ នឹងមិនបានទទួលអត្ថប្រយោជន៍ដូចនៅកម្ពុជានោះទេ ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃគឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត…

  • ក្រុមអ្នកសង្កេតការណ៍ អនុព័ន្ធយោធាអាស៊ាន ៧ប្រទេស នឹងចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

    ក្រុមអ្នកសង្កេតការណ៍ អនុព័ន្ធយោធាអាស៊ាន ៧ប្រទេស នឹងចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

    (ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ៧ប្រទេសនឹងចុះ ពិនិត្យ ការអនុវត្តបទឈប់បាញ់នៅតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធ រវាងយោធាកម្ពុជា-ថៃ។ លោកជំទាវ ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងក្នុងសន្នីសីទសាររព័ត៌មាននៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះថាក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន ទាំង ៧ប្រទេស ដែលនឹងចុះទៅពិនិត្យសង្កេតការណ៍នៅបណ្តាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះ ទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ានដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី នឹងមានការចូលរួ មពីបណ្តាប្រទេសចំនួន៦ ដូចជា ៖ ឥណ្ឌូនេស៊ី, ឡាវ ,មីយ៉ាន់ម៉ា,ហ្វីលីពីន,សិង្ហបុរី,និង. វៀតណាម។ លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា សកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍កើតចេញពីលទ្ធផលបន្តពីការប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលបានឯកភាពគ្នាក្នុងការអនុវត្តបទឈប់បាញ់ ។ មកដល់ពេលនេះ ធ្វើឲ្យស្ថានការណ៍នៅតាមតំបន់ព្រំដែនមានភាពធូរស្រាលជាងមុន។ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថា ចំពោះការចុះពិនិត្យជាលើកទី២នេះក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី នឹងធ្វើការបំពេញបេសកម្មក្នុងរយៈពេល២សប្តាហ៍ពេញតែម្តង ។ ចំពោះការចូលរួមរបស់ប្រទេសដៃគូរទាំងអស់បានឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួមក្នុងការអនុវត្តបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង រវាងប្រទេសទាំង២គឺកម្ពុជា-ថៃ៕ ដោយ ៖ ម៉ាដេប៉ូ