Category: ព័ត៌មានជាតិ

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ជានាយរងក្រុម២ កងអនុសេនាតូច ដឹកជញ្ជូន៣៩៣ កងពលតូចអន្តរាគមន៍លេខ៩

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ជានាយរងក្រុម២ កងអនុសេនាតូច ដឹកជញ្ជូន៣៩៣ កងពលតូចអន្តរាគមន៍លេខ៩

    (កណ្ដាល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ស្ថិតនៅក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ជានាយរងក្រុម២ កងអនុសេនាតូច ដឹកជញ្ជូន៣៩៣ កងពលតូចអន្តរាគមន៍លេខ៩ នាព្រឹកថ្ងៃអាទិត្យ ទី៣ សីហា ២០២៥ ។ ជាមួយនឹងកាលៈទេសៈដ៏សោកសៅនៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាលជូនដល់ក្រុមគ្រួសារនៃយុទ្ធជនពលី រួមជាមួយនឹងអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយជីវភាពផងដែរ។ ព្រមជាមួយគ្នានេះ ដោយមេីលឃេីញអំពីភាពជាក់ស្តែងនៃកង្វះទីជម្រកដែលមានសភាពទ្រុឌទ្រោម លោកជំទាវបណ្ឌិតសម្រេចផ្តល់ជូនផ្ទះថ្មីមួយខ្នង នៅនឹងទឹកដីខេត្តកណ្តាល ជូនដល់គ្រួសារយោធិនពលី។ បន្ថែមពីនេះទៀត ដោយក្រុមគ្រួសាររបស់យោធិនពលី ក៏ជាទាហាន ហេីយកំពុងនៅឈរជេីងតំបន់មុំបី តែសភាពផ្ទះមានភាពចាស់ផងដែរនោះ លោកជំទាវបណ្ឌិត ក៏សម្រេចឱ្យក្រុមការងារត្រៀមទៅជួសជុលជូនពេលស្ថានភាពវិលមកប្រក្រតីវិញនៅពេលខាងមុខ ៕ ដោយ ៖ វណ្ណលុក

  • អ្នកនាំពាក្យក្រសួងការបរទេស រំលឹកថៃ ធ្វើអ្វីឱ្យគោរពពាក្យសម្តី និងសកម្មភាពជាក់ស្តែង ចៀសវាងធ្វើសកម្មភាពបង្ករឿង និងត្រូវចេះគោរពកិច្ចព្រមព្រៀងឈប់បាញ់

    អ្នកនាំពាក្យក្រសួងការបរទេស រំលឹកថៃ ធ្វើអ្វីឱ្យគោរពពាក្យសម្តី និងសកម្មភាពជាក់ស្តែង ចៀសវាងធ្វើសកម្មភាពបង្ករឿង និងត្រូវចេះគោរពកិច្ចព្រមព្រៀងឈប់បាញ់

    (ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងដោយអំពាវនាវឱ្យភាគីថៃត្រូវធ្វើអ្វីឱ្យមានភាពស៊ីគ្នារវាងពាក្យសម្តី និងសកម្មភាពជាក់ស្តែង តាមរយៈការចៀសវាងសកម្មភាពបង្ករឿង ការគោរពចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ហើយធានាការប្រព្រឹត្តិស្របទៅនឹងគោលការណ៍មនុស្សធម៌ និងការដោះលែងជាបន្ទាន់នូវយោធារបស់កម្ពុជាដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថៃ។ គួរបញ្ជាក់ថា ការលើកឡើង និងក៏ដូចជារំលឹកដល់ភាគីថៃនេះធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃ ទី០៣ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ។ ឯកឧត្តម ជុំ សុន្ទរី បានអំពាវនាវឱ្យភាគីថៃបង្ហាញនូវការតាំងចិត្តដ៏ពិតប្រាកដចំពោះដំណាក់ការដោះស្រាយដោយសន្តិវិធី ដោយការចូលរួមដ៏ពិតប្រាកដនៅក្នុងក្របខណ្ឌច្បាប់ ដែលភាគីទាំងពីរបានឯកភាពបញ្ឈប់នូវអំពើឯកតោភាគី ហើយចូលរួមដោយស្ថាបនានៅក្នុងកិច្ចពិភាក្សាដោយផ្អែកទៅលើឯកសារដែលបានទទួលស្គាល់ទៅវិញទៅមករវាងភាគីទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងដែរថា ៖ កម្ពុជាបានបង្ហាញជាប់ជាប្រចាំនូវសុឆន្ទៈរបស់ខ្លួនក្នុងការចូលរួមដោយសុទ្ធចិត្តក្នុងការចរចាជាមួយភាគីថៃ ហើយថា កម្ពុជាបានចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់។ កម្ពុជានៅតែបើកចំហដើម្បីកិច្ចសន្ទនាដោយស្មោះស្ម័គ្រ និងសូមគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការត្រៀមខ្លួនរបស់កម្ពុជាដើម្បីធ្វើការដោយជិតស្និទ្ធជាមួយភាគីថៃ និងដៃគូអន្តរជាតិនានា ដើម្បីការធានាបាននូវដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថេរសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ៕ ដោយ ៖ ម៉ាដេប៉ូ

  • សហគមន៍ខ្មែរនៅជប៉ុន ប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក ដោយជំរុញឱ្យថៃ គោរពបទឈប់បាញ់ និងទាមទារឱ្យដោះលែងទាហានខ្មែរ

    សហគមន៍ខ្មែរនៅជប៉ុន ប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក ដោយជំរុញឱ្យថៃ គោរពបទឈប់បាញ់ និងទាមទារឱ្យដោះលែងទាហានខ្មែរ

    (ជប៉ុន)៖ សហគមន៍ខ្មែរ និងប្រជាពលករនៅប្រទេសជប៉ុន ប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ ដែលបានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។បន្ថែមពីនេះការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរ ក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃ ប្រចាំប្រទេសជប៉ុន ដើម្បីឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។ បើយោងតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗ ដើម្បីថ្លែងអំណរគុណប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលនាំមកនូវសន្តិភាពជូនកម្ពុជា និងថៃ ព្រមទាំងគាំទ្រប្រធានាធិបតីត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព អំពាវនាវឱ្យថៃ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ និងសូមថ្លែងអំណរគុណវីរកងទ័ពកម្ពុជា ដែលបានពលី និងរងរបួស រួមទាំងជាការបង្ហាញពីរួបរួម និងសាមគ្គីគ្នា ខិតខំអភិវឌ្ឍប្រទេសជាតិ ក្នុងនាមមហាគ្រួសារខ្មែរ ៕ ដោយ / គ្រី សម្បត្តិ

  • កម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមការពារជាតិយើង”

    កម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមការពារជាតិយើង”

    (ភ្នំពេញ)៖ ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ នាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមការពារជាតិយើង” ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ ដោយមានការចូលរួមបរិច្ចាគឈាម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំងព្រះសង្ឃ និងសិស្ស និស្សិត ជាច្រើនអង្គ/នាក់ នៅទីស្តីការក្រសួងមហាផ្ទៃ ។ ក្នុងពេលនិមន្ត និងទៅបរិច្ចាកឈាម ព្រះសង្ឃ និងកងកម្លាំងនគរបាល បានបង្ហាញនូវការដឹងគុណ ចំពោះវីរកងទ័ពកម្ពុជានៅសមរភូមិមុខ ដែលឈរជើងដើម្បីការពារបូរណភាពទឹកដី ដោយនៅសមរភូមិក្រោយ បានរង់ចាំជានិច្ច ក្នុងការគាំទ្រ និងការលើកទឹកចិត្ត ។ ការបរិច្ចាកឈាមនាពេលនេះ គឺជាចំណែកមួយ ក្នុងនាមជាអ្នកស្នេហាជាតិ…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅខេត្តតាកែវ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅខេត្តតាកែវ

    (ខេត្តតាកែវ)៖ ព្រឹកថ្ងៃអាទិត្យ ទី៣ សីហា ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នាយចំណង់ ម៉ៅ ស៊ា ស្ថិតនៅក្នុងភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ជាយោធិនពលីក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃវរៈសេនាតូចលេខ៣៨២។ ជាមួយនឹងកាលៈទេសៈដ៏សោកសៅនៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាលជូនដល់ក្រុមគ្រួសារនៃយុទ្ធជនពលី រួមជាមួយនឹងអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយជីវភាពផងដែរ។ បន្ទាប់ពីគោរពវិញាណក្ខន្ធរួចលោកជំទាវបណ្ឌិត​ ក៏បានពិនិត្យមេីលស្ថានភាពផ្ទះរបស់ភរិយាវីរយុទ្ធជនពលី​ ដែលមានសភាពទ្រុឌទ្រោម​ ហេីយក៏សម្រេចនឹងរៀបចំកសាងផ្ទះថ្មីមួយខ្នងជូន​ ដេីម្បីផ្តល់ជាទីជម្រកសមរម្យ​ និងជាការដឹងគុណនៃការលះបង់របស់យោធិនពលីដេីម្បីការពារបូរណភាពទឹកដី ៕

  • ការចោទប្រកាន់របស់សាស្រ្តាចារ្យថៃ ថាកម្ពុជាមិនបានគោរពរដ្ឋធម្មនុញ្ញមាត្រា៥២ តាមរយៈការឈ្លានពានថៃ គឺជារឿងមិនត្រឹមត្រូវ

    ការចោទប្រកាន់របស់សាស្រ្តាចារ្យថៃ ថាកម្ពុជាមិនបានគោរពរដ្ឋធម្មនុញ្ញមាត្រា៥២ តាមរយៈការឈ្លានពានថៃ គឺជារឿងមិនត្រឹមត្រូវ

    សាស្រ្តាចារ្យច្បាប់នៃសកលវិទ្យាល័យ Thammasat របស់ថៃលោក Pariya Thevanaruemitkul បានលើកឡើងប្រាប់ទៅកាសែត Khaosod ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលោភរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៥២ និងមាត្រា ២ គឺរឿងមិនត្រឹមត្រូវ និងចោទប្រកាន់ទាំងងងើល ពីព្រោះ ៖ ១៖ កម្ពុជា មិនបានឈ្លានពានថៃនោះទេ ពោលគឺនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅកងទ័ពថៃបានផ្តើមផ្ទុះអាវុធ មកលើកងទ័ពកម្ពុជាមុន កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើទឹកដីកម្ពុជា។ ដោយឡែកគោលដៅការពារខ្លួនរបស់កម្ពុជា មិនមែនជាជនស៊ីវិលស្លូតត្រង់របស់ថៃនោះទេ ពោលគឺទៅលើតែគោលដៅយោធាថៃ ដែលបានបើកការវាយប្រហារឈ្លានពាន រំលោភបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។ដូច្នេះការចោទប្រកាន់របស់សាស្រ្តាចារ្យរូបនេះថាកម្ពុជាមិនបានគោរពរដ្ឋធម្មនុញ្ញមាត្រា៥២ តាមរយៈការឈ្លានពានថៃ គឺជារឿងមិនត្រឹមត្រូវ ហើយជាការចោទប្រកាន់ប៉ាតណាប៉ាត់ណីគ្មានមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលយោបាយរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសជិតខាង និងប្រទេសដ៏ទៃទាំងអស់នៅសកលលោក។ ប្រទេសកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដ៏ទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្នុងរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដែលគោលការណ៍នេះមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទព្រំដែនកម្ពុជា…

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ ។

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥ ។ ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥ ។

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥ ។

  • សម្តេចតេជោ ហ៊ុន សែន បង្ហាញការស្ងប់ចិត្តក្រោយ លោកប្រធានាធិបតីដូណាល់ត្រាំទម្លាក់ពន្ធមកនៅត្រឹម19% និងភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ត្រឡប់មកវិញ

    សម្តេចតេជោ ហ៊ុន សែន បង្ហាញការស្ងប់ចិត្តក្រោយ លោកប្រធានាធិបតីដូណាល់ត្រាំទម្លាក់ពន្ធមកនៅត្រឹម19% និងភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ត្រឡប់មកវិញ

    ភ្នំពេញ៖ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន រៀបរាប់ថា ក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាចប់ ក៏បើកស្តាប់ការនិយាយឡាយសូរបស់ លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិក អំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជា ពី៤៩ភាគរយ (49%) មកនៅត្រឹម១៩ភាគរយ (19%)។ សម្តេចតេជោ ហ៊ុន សែន មិននឹកស្មានថា សម្តេចដេកលក់លើកៅអីតែត្រូវបានលួចថតដោយមនុស្ស៤នាក់ និងត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។ នេះជាសារជូនពររបស់ថ្នាក់ដឹកនាំកម្ពុជា “ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បើយ៕