-
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ៖ ទាហានថៃ ចាប់កម្លាំងទាហានរបស់លោកចំនួន ២០នាក់ ឈរជើងនៅជាំតែ

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានថ្លែងពីពុតត្បុតរបស់ទាហានថៃ ដោយការឈឺចាប់ ក្រោយទាហានថៃ មកចាប់កម្លាំងទាហានរបស់លោកចំនួន ២០នាក់ ឈរជើងនៅជាំតែ កាលពីព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានសួរទៅអនុព័ន្ធយោធា និងមន្រ្តីទូតនានា ដែលចុះអង្កេតការអនុវត្តស្មារតីនៃបទឈប់បាញ់ រវាងកម្ពុជា និងថៃ នៅខេត្តព្រះវិហារ នារសៀលថ្ងៃី៣០កក្កដាថា ខ្ញុំសួរ ឯកឧត្តម អស់លោក ដែលជាសេនានុព័ន្ធយោធាតាមបណ្ដាប្រទេស តើអស់លោកឈឺចាប់ទេ នៅពេលយើងមានបទបញ្ជាឈប់បាញ់ហើយ ទីបំផុតភាគីថៃប្រើល្បិចថោកទាបបំផុត ដែលភ្ជង់លើកម្លាំងរបស់ខ្ញុំនេះ តើអស់លោកឈឺចាប់ទេៗ នៅពេលគេធ្វើអំពើអាក្រក់មកលើយើង ទាំងដែលយើងបញ្ចេញនូវកាយវិការស្មោះត្រង់ទៅជាមួយគេនេះ?។ ក្រោយគាត់ចាប់កម្លាំងខ្ញុំ ២០នាក់ យកទៅ តែបានរត់រួចម្នាក់ នៅសល់១៩នាក់ ប៉ុន្ដែនៅពេលដែលរត់រួច គាត់រត់មកដល់ គាត់ប្រាប់ថា ប្រហែលជាបាញ់សម្លាប់នៅមុខគាត់ ២នាក់ទៀត។ នេះជាស្ថានភាពរួមទូទៅក្នុងព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ។ លោកមេបញ្ជាការយោធារូបនេះ បានរៀបរាប់ថា នៅពេលគាត់យកលេណដ្ឋានបានហើយ គាត់បក់ដៃហៅឲ្យកម្លាំងខ្ញុំ (ទាហានកម្ពុជា) ឈប់ដើម្បីចរចាគ្នា កម្លាំងយើងឃើញគាត់ (ទាហានថៃ)…
-
ស៊ីម៉ាក់ទៅយកគ្រាប់បែកខ្នាតធំដែលកងទ័ពអាកាសថៃទម្លាក់ទៅលើផ្ទះពលរដ្ឋ

(ភ្នំពេញ)៖ គ្រាប់បែកខ្នាតធំដែលកងទ័ពអាកាសរបស់ថៃ បានវាយប្រហារគោលដៅទៅលើផ្ទះប្រជាពលរដ្ឋនាថ្មីៗមកនេះត្រូវបានខាងអង្គការស៊ីម៉ាក់ប្រមូលយកទៅទុកដាក់ដើម្បីចៀសវាងបង្កគ្រោះថ្នាកដល់ប្រជាពលរដ្ឋហើយ ។ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់( CMAC)បានឱ្យដឹងថានៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងអង្គភាពស៊ីម៉ាក់ (CMAC) ឆ្លើយតបសំណើររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់ ។ គួរបញ្ជាក់ថា វាជាប្រភេទគ្រាប់បែក MK-84 មានទម្ងន់ជិត ១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង ៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីនេះ។ ចំពោះគ្រាប់បែកប្រភេទ MK-84 នេះ ក៏កម្រប្រើប្រាស់ទម្លាក់ណាស់ កាលពីសម័យសង្គ្រាមឥណ្ឌូចិន៕ ដោយ ៖ ម៉ាដេប៉ូ
-
សម្ដេចតេជោ កោតសរសើរកងកម្លាំងប្រដាប់អាវុធកម្ពុជា គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈបណ្ដាញសង្គមនាល្ងាចថ្ងៃទី៣០កក្កដា បានកោតសរសើរកងកម្លាំងប្រដាប់អាវុធកម្ពុជា គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ ។ សម្ដេចតេជោ បានបញ្ជាលើបណ្ដាញសង្គមថា បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។ សម្ដេចសូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ សម្ដេចក៏សូមអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។ សម្ដេចតេជោ សូមអរគុណផងដែរដល់ក្រុមអ្នកយកព័ត៌មាន នៃទូរទស្សន៍សិង្ហបុរី CNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។ សម្ដេចថា បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃ ក៏ចង់បានសន្តិភាពដូចគ្នាដែរ ។ សម្ដេចតេជោ បញ្ជាក់ថា ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺ ក្នុងពេលដែលជាតិ និងប្រជាជនកម្ពុជាកំពុងជួបការលំបាក ៕ ដោយ ៖ វណ្ណលុក
-
ក្រសួងបរិស្ថាន និងសប្បុរសជនស្រុកពញាក្រែក រួមសាមគ្គីគ្នាចែករំលែកក្តីស្រឡាញ់ដល់ជនភៀសខ្លួន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានចុះទៅស្រុកពញាក្រែក ដើម្បីរៀបចំចែកជូននូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងជំរំសុវត្ថិភាព។ ក្នុងស្មារតី “ខ្មែរជួយខ្មែរ ខ្មែរតែមួយ” សប្បុរសជនជាច្រើនក្នុងស្រុកពញាក្រែក រួមមាន៖ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសសយក និងសាធារណជន បានចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថាន ទាំងថវិកា កញ្ចប់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់នានា ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនជនភៀសខ្លួន។ វត្តមានរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាមួយសប្បុរសជនស្រុកពញាក្រែក គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមគំរូដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង…
-
កម្ពុជា បង្ហាញការសោកស្តាយដែលថៃនៅតែចិញ្ចឹមចិត្តបន្តបង្កើនការចោទប្រកាន់ ទម្លាក់កំហុសកម្ពុជា ជាជាង ផ្តោតទៅលើការដោះស្រាយបញ្ហា

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជាបង្ហាញ ការសោកស្តាយដែលប្រទេសថៃនៅតែបន្តបង្កើនការចោទប្រកាន់ទម្លាក់កំហុសមកកាន់កម្ពុជា ជាជាងការផ្តោតទៅលើយន្តការរួម និងកិច្ចសន្ទនាសុច្ចចិត្តដូចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។ ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានថ្លែងដោយធ្វើការក្រើនរំលឹកដល់ភាគីថៃថាសកម្មភាពបែបនេះវាគ្រាន់តែជាការគ្រោះថ្នាក់ ធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការផុយស្រួយដែលសម្រេចបានរបស់ប្រទេសទាំងពីរ រហូតមកដល់ពេលនេះ។ ជាមួយគ្នានេះដែរក្រសួងការបរទេសកម្ពុជា បានធ្វើការបដិសេធរបស់ភាគីថៃ ក្នុងសកម្មភាពកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក ដែលបានចោទថាកងកម្លាំងប្រដាប់អាវុធកម្ពុជាបានរំលោភបំពានទៅលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ ត្រង់ចំណុចនេះអ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងដោយបញ្ជាក់ដូច្នេះថា”កម្ពុជាសូមធ្វើការអះអាងជាថ្មីម្តងទៀតថាកងកម្លាំងប្រដាប់អាវុធកម្ពុជាបានគោរពដោយត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នារវាងប្រទេសទាំងពីរ។ ការលើកឡើងអំពីការវាយប្រហាររបស់កងទ័ពកម្ពុជាបន្ទាប់កពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា បានចូលជាធរមានគឺជាការលើកឡើងដោយគ្មានមូលដ្ឋាន ហើយវាផ្ទុយអំពីការពិតដែលបានកើតឡើងនៅព្រំដែននៃប្រទេសទាំងពីរ”។ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានប្រាប់បញ្ជាក់ប្រាប់ដល់ភាគីថៃដែរថា”ការចោទប្រកាន់កងកម្លាំងកម្ពុជាមានគោលដៅទៅលើជនស៊ីវិលឬក៏បានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សគឺពុំមានមូលដ្ឋានសំអាងទាល់តែសោះ។កម្ពុជាជានិច្ចជាកាលគោរពទៅកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងរួមទាំងអនុសញ្ញាអូតាវ៉ា “។ ជាមួយគ្នាអ្នកពាក្យក្រសួងការបរទេសបានបញ្ជាក់ដែរថាកម្ពុជាបាន ប្រើប្រាស់ជាបន្ទាន់នូវក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលមិនលំអៀង ភាគីណាមួយដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ពីកិច្ចឈប់បាញ់គ្នានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕ ដោយ ៖ ម៉ាដេប៉ូ
-
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូខេត្តអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹកនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥បានដឹកនាំប្រតិភូខេត្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត និងសប្បុរសជនទៅ ឧបត្ថម្ភគាំទ្រដល់វីរកងទ័ពឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខទិសទី៣ -ប្រាសាទតាមាន់តូច+តាមាន់ធំ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ អំណោយដែលរដ្ឋបាលខេត្តបាននាំយកមកផ្តល់ជូនរួមមាន អង្ករ ថ្នាំពេទ្យ មី ត្រីងៀត ត្រីខកំប៉ុង ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភេសជ្ជៈ ភួយ មុង សម្លៀកបំពាក់ សម្ភារប្រើប្រាស់ផ្សេងៗនិងថវិកា។ នៅក្នុងថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត បានបន្តអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា ទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជំរំជនភៀសសឹក នៅស្រុកចុងកាល់៕ ដោយ៖លី ពៅ
-
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីដឹកនាំមន្រ្តីរដ្ឋបាលខេត្តកំពង់ធំគោរព វិញ្ញាណក្ខន្ធសពវីរយុទ្ធជនដែលពលីនៅព្រំដែនកម្ពុជា-ថៃ

កំពង់ធំ៖កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនលោកព្រិន្ទបាលឯក ពេជ្រ ង៉ោល នៅគេហដ្ឋានសព ក្នុងភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ វីរយុទ្ធជនលោកព្រិន្ទបាលឯក ពេជ្រ ង៉ោល ស្ថិតនៅអង្គភាពវរសេនាតូចលេខ ៣៨២ កងពលលេខ៨ កងពលធំលេខ ៣។លោកបានពលីជីវិតនៅថ្ងៃទី២៦ ខែកក្កដាក្នុងសមរភូមិការពារបូរណភាពទឹកដីជាតិ នៅតំបន់ព្រំដែនកម្ពុជា-ថៃ៕ដោយ៖ប៊ុន រដ្ឋា
-
អភិបាលខេត្តកំពង់ចាមអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខនិងជនភៀសសឹកនៅខេត្តព្រះវិហារ

ព្រះវិហារ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥បានដឹកនាំប្រតិភូខេត្តអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត សប្បុរសជនឧបត្ថម្ភគាំទ្រដល់សមរភូមិមុខទិសទី១, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានអង្គរក្សសមរភូមិមុខទិសខេត្តព្រះវិហារ។ នៅក្នុងថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត និងប្រតិភូបានបន្តសួរសុខទុក្ខ និងនាំយកអំណោយទៅ ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជំរំជនភៀសសឹកស្ថិតនៅវត្តពោធិ៍ ៥.០០០ដើម ភូមិគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម នាំយកទៅចែកជូនរួមមាន អង្ករ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆៃប៉ូវ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ទឹកក្រូច មី ភួយ មុង សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗនិងថវិកា៕ដោយ៖លី ពៅ
-
ភរិយាឯកឧត្តមអភិបាលខេត្តកំពត នាំអំណោយទៅជូនគ្រួសារវីរៈកងទ័ពដែលបានបំពេញភារកិច្ចនៅសមរភូមិមុខ

កំពត៖កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនិងភរិយាអភិបាលខេត្តកំពត បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារ វីរៈកងទ័ព ជ្រីវ ម៉ៅ ដែលជាយុទ្ធជនជួរមុខកំពុងប្រចាំការនៅតំបន់ប្រាសាទតាមាន់ធំ មានទីលំនៅក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ លោក ជ្រីវ ម៉ៅ មានកូនប្រុសចំនួន២នាក់ក្នុងបន្ទុក។ម្នាក់អាយុ ១០ឆ្នាំនិងម្នាក់ទៀតអាយុ ៨ឆ្នាំ ។បច្ចុប្បន្នកូនទាំងពីររស់នៅជាមួយជីដូនជរា។ ក្នុងឱកាសនោះ លោកជំទាវ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជានិច្ចជាកាលឯកឧត្តមតែងតែគិតគូរជានិច្ចនូររាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ក៏បានលើកឡើងថា ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានយកចិត្តទុកដាក់ខ្លាំងចំពោះវីរៈកងទ័ពជួរមុខរបស់យើង ដោយបានធ្វើការចង្អុលបង្ហាញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវដឹងពីសមាសភាពវីរៈកងទ័ពដែលត្រូវទៅបំពេញភារកិច្ចនៅសមរភូមិមុខក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ អំណោយដែលផ្តល់ជូនមាន អង្ករ , ទឹកដោះគោឆៅ, ទឹកដោះគោកូនក្មេង…
-
អំណោយសប្បុរសជនតាមរយ:អាជ្ញាធរខេត្តបាត់ដំបង ត្រូវបាននាំយកទៅដល់គោលដៅ

បាត់ដំបង៖ទោះជានៅកន្លែងខ្លះត្រូវធ្វើដំណើរក្រោមដំណក់ទឹកភ្លៀង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្រ្តីក្រុមការងារនៃរដ្ឋបាលខេត្តបាននាំយកអំណោយរបស់សប្បុរសជន ទៅប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងមន្រ្តីរដ្ឋបាលខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយរបស់សប្បុរសជនដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តនៃខេត្តបាត់ដំបង រួមមាន ស្រុកសំឡូត, ស្រុកកំរៀង, ស្រុកភ្នំព្រឹក និង ស្រុកសំពៅលូន។ នៅគ្រប់គោលដៅដែលអញ្ជើញទៅដល់ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះ គឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខ ក្រោមស្មារតីស្នេហាជាតិ តាមរយៈស្មារតី សមរភូមិក្រោយជួយសមរភូមិជួរមុខ។ ទន្ទឹមនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងនៅក្នុងនិងក្រៅខេត្តដែលបានឧបត្ថម្ភគាំទ្រ ជាថវិកា គ្រឿងឧបភោគបរិភោគ និង សម្ភារ:ប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់ប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដូចសម្រេចបាននាពេលនេះ។ឯកឧត្តមក៏បានអំពាវនាវសូមបន្តការរួមចំណែកក្នុងស្មារតីខ្មែរជួយខ្មែរបន្ថែមទៀត៕អត្ថបទ- រូបភាព៖ អ៊ុក សំអាន ប.ប