Category: ព័ត៌មានជាតិ

  • ប្រជាពលរដ្ឋគាំទ្រជំហរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពដែនដី ពីការឈ្លានពាន របស់ថៃ

    ប្រជាពលរដ្ឋគាំទ្រជំហរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពដែនដី ពីការឈ្លានពាន របស់ថៃ

    (ខេត្តបន្ទាយមានជ័យ) ៖ ឱកាសធ្វើពិធីបួងសួងគោរព និងអញ្ជើញព្រលឹងមហាបុព្វបុសជាមេទ័ពរួមពលសេនាខ្មែរមកចូលរួមជួយការពារបូរណភាពទឹកដី ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានបង្ហាញនូវសុឆន្ទៈ គាំទ្រជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងសូមឱ្យពួកទាហានថៃឈ្លានពានដីខ្មែរ បរាជ័យ ដែលពិធីនេះបានធ្វើឡើងនៅសួនវេទិកាខេត្តបន្ទាយមានជ័យ ។ លោក សេង លី អ្នកដឹកនាំកម្មវិធីបួងសួងក្នុងនាមសាសនិកក៏បានបញ្ជាក់ថា ធ្វើពិធីបួងសួងគោរពនិងអញ្ជើញព្រលឹងមហាបុព្វបុសជាមេទ័ពរួមពលសេនាខ្មែរមកចូលរួមជួយការពារបូរណភាពទឹកដី ក្នុងពេលនេះជាការផ្ដល់កម្លាំងចិត្តមួយផ្នែកទៀតជាមួយការផ្ដល់គ្រឿងបរិភោគ និងសម្ភារៈ ប្រើប្រាស់ផងដែរ ពោលគឺនេះជាស្មារតីសាមគ្គីកម្លាំងជាតិក្នុងឆន្ទៈ រួមគ្នាប្រយុទ្ធប្រឆាំងខ្មាំងថៃឈ្លានពានដែនដីកម្ពុជា។ សូមបញ្ជាក់ធ្វើពិធីបួងសួងគោរពនិងអញ្ជើញព្រលឹងមហាបុព្វបុសជាមេទ័ពរួមពលសេនាខ្មែរមកចូលរួមជួយការពបូរណភាពទឹកដីត្រូងបានធ្វើឡើងនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។ ដោយបានបួងសួងលោកយាយគ្រប់លក្ខណ៍នៅរង្វង់មូលខេត្ត រូបព្រះលោកេស្វៈរៈ និងរូបព្រះបាទជ័យវរ្ម័នទី៧ នៅសួនវេទិកាខេត្ត សុទ្ធសឹងជារូបបារមី ដែលមហាជននៅខេត្តបន្ទាយមានជ័យ មានជំនឿមុតមាំ និងបានគោរពបូជាតរៀងមក ៕ ដោយ ៖ គៀន ច័ន្ទហ៊ីន

  • នាយករដ្ឋមន្ត្រីកម្ពុជា ៖ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា លើបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាន នៅវេលាម៉ោង ២៤ និង ០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

    នាយករដ្ឋមន្ត្រីកម្ពុជា ៖ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា លើបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាន នៅវេលាម៉ោង ២៤ និង ០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ សម្ដចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់លើបណ្ដាញសង្គម នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្ដេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរ កម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ ១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញ នូវសន្តិភាព និងសន្តិសុខ ។ ២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង ០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ ។ ៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា…

  • មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ម័គ្រចិត្តផ្ដល់ឈាមជួយដល់កងទ័ពសមរភូមិមុខ និងប្រជាពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់សៀម

    មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ម័គ្រចិត្តផ្ដល់ឈាមជួយដល់កងទ័ពសមរភូមិមុខ និងប្រជាពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់សៀម

    (ខេត្តកំពង់ឆ្នាំង)៖ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស បានស្ម័គ្រចិត្តបរិច្ឆាកឈាមដើម្បី បុព្វហេតុ មនុស្សធម៌ សម្រាប់ជួយដល់បងប្អូនកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ ដោយសារសង្គ្រាមចោរសៀមឈ្លានពានកម្ពុជា ។ ការចូលរួមបរិច្ចាគឈាមនេះបានធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២៥។ ព្រះសង្ឃ និងមន្ត្រីរាជការ ដែលបានមកបរិច្ចាគឈាម មានថេរៈដីកាេនិងមានប្រសាសន៍ថា  ថ្វីត្បិតតែពួកយើងនៅក្រោយមិនមានអ្វីជួយដល់សមរភូមិមុខ ក៏ដូចជាជួយដល់ជនរងគ្រោះដោយសារសង្គ្រាម  ដែលត្រូវការឈាម គឺបានស្ម័គ្រចិត្តមកបរិច្ចាគឈាមនៅទីនេះ សម្រាប់ជាមនុស្សធម៌ ដើម្បីជួយដល់បងប្អូនកងទ័ព និង ប្រជាពលរដ្ឋរងគ្រោះដោយសារការឈ្លានពាន របស់ចោរសៀម។ ទោះបីការបរិច្ចាគឈាមជាមនុស្សធម៌នៅពេលនេះ ក៏ប្រៀបស្មើមិនបានការនិងការតស៊ូអង្គអាចក្លាហានរបស់កងទ័ព នៅសមរភូមិមុខ ដែលលះបង់ឈាមស្រស់ សាច់ស្រស់ ដើម្បីការពារជាតិមាតិភូមិ ការពារ ទឹកដី មិនឱ្យបាត់បង់ឡើយ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ សិក្សានុសិស្ស ដែលបានស្ម័គ្រចិត្ត មកបរិច្ចាគឈាម ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលនេះបានបង្ហាញថា ខ្មែរមានទឹកចិត្តតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ទោះបីមិនបានជួយអ្វីឱ្យបានច្រើនជាងនេះ តែការបរិច្ចាគឈាមគឺជាសទ្ធាជ្រះថ្លាក្នុងការងារមនុស្សធម៌ ។ សូមឱ្យបងប្អូនដែលបានបរិច្ចាគឈាមទាំងអស់ជួបប្រទះតែសេចក្តីសុខគ្រប់ៗគ្នា។ ក្រុមគ្រូពេទ្យ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសន្និសីទកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពូរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសន្និសីទកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពូរ

    ផ្សាយបន្តផ្ទាល់ ៖ សន្និសីទស្តីពីលទ្ធផលកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡាស៊ី ក្នុងគោលបំណងឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ រសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

  • ក្រសួងមុខងារសាធារណៈ និង ក្រសួងអប់រំប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ»

    ក្រសួងមុខងារសាធារណៈ និង ក្រសួងអប់រំប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ»

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានចាប់ផ្តើមប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ»។ ពិធីព្រឹកនេះ គឺជាចំណុចចាប់ផ្តើម ដោយឡែកប្រតិបត្តិការជាក់ស្តែង នឹងធ្វើឡើងចេញពីមូលដ្ឋានរាជធានីភ្នំពេញជាមុន។ ពិធីប្រកាសបើកយុទ្ធនាការ ទទួលបានការអញ្ជើញចូលរួម ជាសហធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបពីគោលបំណងនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ។ គោលបំណងទាំងនោះគឺ (១)កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទនៃគ្រឹះស្ថានសិក្សា (២)កំណត់ឱ្យច្បាស់លាស់នូវមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា (៣)ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្ន័យតាមព័ត៌មាន វិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សា និងមន្ត្រីនៅតាមគ្រឹះស្ថានសិក្សា (៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ នឹងត្រូវអនុវត្តសម្រាប់គ្រឹះស្ថានសិក្សាតាមគោលដៅរួមមាន វិទ្យាល័យ…

  • ក្រសួងបរិស្ថាន អំពាវនាវពីការប្រមូលមូលនិធិសកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្ត ដល់វីរកងទ័ពការពារជាតិ និងជនភៀសសឹក កម្ពុជា

    ក្រសួងបរិស្ថាន អំពាវនាវពីការប្រមូលមូលនិធិសកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្ត ដល់វីរកងទ័ពការពារជាតិ និងជនភៀសសឹក កម្ពុជា

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីអំពាវនាវមួយ ស្តីពីការប្រមូលមូលនិធិសកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្ត ដល់វីរកងទ័ពការពារជាតិ និងជនភៀសសឹកកម្ពុជា ។ ក្រសួងបញ្ជាក់ថា រាល់ការចូមរួមចំណែកជាអំណោយសប្បុរសធម៌ទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅទីស្តីការក្រសួងបរិស្ថាន ឬតាមគណនីធនាគាររបស់មន្រ្តីទទួលបន្ទុកក្រសួងបរិស្ថាន (EM CHANLITA) ដែលមានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ឧត្តមសេនីយ៍ឯកដួង សំនៀង ជាវីរៈបុរស លើសមរភូមិប្រយុទ្ធជាមួយកងទ័ពសៀមឈ្លានពាន មកលើកម្ពុជា

    ឧត្តមសេនីយ៍ឯកដួង សំនៀង ជាវីរៈបុរស លើសមរភូមិប្រយុទ្ធជាមួយកងទ័ពសៀមឈ្លានពាន មកលើកម្ពុជា

    ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សរសើរដល់វីរៈភាពអង់អាចក្លាហានដល់ឯកឧត្តម ឧត្តមសេនីយ៍ឯកដួង សំនៀង ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិប្រយុទ្ធការពារទឹកដីខ្មែរ ពីចោរឈ្លានពានសៀម។ មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់ ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ឯកឧត្តម បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយពួកចោរសៀមឈ្លានពានដែល បានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។ ឯកឧត្តម  ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តែងសមានទុក្ខដ៏ក្រៀមក្រំ និងបានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសព នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥៕

  • សន្និសីទសារព័ត៌មាន ពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា

    សន្និសីទសារព័ត៌មាន ពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា

    ផ្សាយបន្តផ្ទាល់ ៖ សន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ពីវិមានសន្តិភាពថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

  • សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមដែនអធិបតេយ្យភាពកម្ពុជា

    សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមដែនអធិបតេយ្យភាពកម្ពុជា

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូរណសិរ្សចូលរួមមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង នារសៀល ថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ គួរំលឹកផងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ ។ មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែល ឧត្តមសេនីយ៍ទោ បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី…

  • កុមារកំព្រានៅអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសមកស្នាក់នៅស្រុកព្រះនេតព្រះ

    កុមារកំព្រានៅអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសមកស្នាក់នៅស្រុកព្រះនេតព្រះ

    បន្ទាយមានជ័យ៖កុមារកំព្រានៃអង្គការមណ្ឌលកុមារកំព្រាសេចក្តីសង្ឃឹមថ្មី អូរស្មាច់ ខេត្តឧត្តរមានជ័យចំនួន៥៨នាក់ នៅ​ចុងសប្ដាហ៍នេះត្រូវ​បានជម្លៀសខ្លួនមកស្នាក់នៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យដើម្បីសុវត្ថិភាពរបស់ពួកគេ។ អាន៖ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា កុមារកំព្រានៃអង្គការមណ្ឌលកុមារកំព្រាសេចក្តី​សង្ឃឹមថ្មី អូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសខ្លួនមកដល់កន្លែងស្នាក់នៅជាបណ្ដោះអាសន្ន​នៅ​អគារអប់រំ​បច្ចេកទេសវិទ្យាល័យ​ជប់វារី ស្រុកព្រះនេត្រព្រះ ក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភទាំងការស្នាក់នៅ ការរៀនសូត្រ​និងតម្រូវការ​ផ្សេងទៀត​ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមប្រឹក្សាខេត្ត រដ្ឋបាលស្រុកព្រះនេតព្រះ រួមអង្គការមណ្ឌលកុមារកំព្រាសេចក្តីសង្ឃឹមថ្មី និងសប្បរសជនផងដែរ។ លោក​ ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និង ជានាយករងអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះ បណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា SEAPC-C ខេត្តបន្ទាយមានជ័យបានឱ្យដឹងថែមទៀតពីការដែលជម្លៀសកុមារកំព្រានៃអង្គការមណ្ឌលកុមារកំព្រា សេចក្តីសង្ឃឹមថ្មី អូរស្មាច់ ខេត្តឧត្តរមានជ័យ មកនៅ ស្រុកព្រះនេត្រព្រះក៏ព្រោះតែអង្គការមណ្ឌលកុមារកំព្រានេះមានមណ្ឌលរបស់ខ្លួនចំនួន​២៩នៅតាមខេត្តក្រុងទូទាំងប្រទេសុះដោយ៖ គៀន ច័ន្ទហ៊ីន