Category: ព័ត៌មានជាតិ

  • នារសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥​ គណៈប្រតិភូក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ កលពលធំអន្តរាគមន៍លេខ៣ កងទ័ពជេីងគោក ដែលបានពលីជីវិតកាលពីថ្ងៃសៅរ៍ ១កេីត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:១០នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងហេតុការណ៍ប្រយុទ្ធលេីសមរភូមិជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដេីម្បីបុព្វហេតុការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ។

    នារសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥​ គណៈប្រតិភូក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ កលពលធំអន្តរាគមន៍លេខ៣ កងទ័ពជេីងគោក ដែលបានពលីជីវិតកាលពីថ្ងៃសៅរ៍ ១កេីត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:១០នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងហេតុការណ៍ប្រយុទ្ធលេីសមរភូមិជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដេីម្បីបុព្វហេតុការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ។

    ដោយ ៖ គ្រី សម្បត្តិ

  • ក្រសួងអប់រំកំពុងពិនិត្យថ្លឹងថ្លែងលើស្ថានភាពជាក់ស្តែងរួមទាំងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    ក្រសួងអប់រំកំពុងពិនិត្យថ្លឹងថ្លែងលើស្ថានភាពជាក់ស្តែងរួមទាំងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥​បានដឹកនាំកិច្ចប្រជុំកិច្ច​ប្រជុំ​ពិនិត្យលើស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការ​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដោយមានការចូលរួមពីសំណាក់​ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីពាក់ព័ន្ធ​ក្រោមឱវាទ និង​មាន​ការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ ២៥រាជធានី-ខេត្ត តាមរយៈប្រព័ន្ធ​អនឡាញ​ផងដែរ។ កិច្ចប្រជុំខាងលើត្រូវបានរៀបចំជាបន្ទាន់ ដោយឆ្លើយតបទៅនឹងសភាព​ការណ៍ជាក់ស្តែងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ។កិច្ច​ប្រជុំមានគោលបំណង​ដូចជា៖១. ការពិនិត្យរបាយការណ៍សង្ខេបនៃវិស័យអប់រំតាម​បណ្តា​ខេត្ត​កំពុង​មានបញ្ហា​ផ្ទុះអាវុធ,២. ការពិនិត្យ ថ្លឹងថ្លែងលើស្ថានភាពជាក់ស្តែង រួមទាំងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និង៣. ការ​ពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សិស្សដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសថៃ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដាមានសាលារៀនជាង៦០០នៃ​ខេត្តចំនួន៥ ត្រូវបានបិទទ្វារនិង​សិស្ស​ជាង​១៥​ម៉ឺន​នាក់ រួមទាំងគ្រូបង្រៀន​ជាង៦ពាន់នាក់មិនអាចរៀនសូត្រ និងបង្រៀនបាន។នេះបើតាមការ​បញ្ជាក់​របស់​លោកជំទាវ​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ៕ដោយ៖ម៉ាដេប៉ូ

  • សម្ដេចតេជោ ៖ ក្នុងសភាពការប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ

    សម្ដេចតេជោ ៖ ក្នុងសភាពការប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងសភាពការប្រទេសប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។ សម្ដេចតេជោ បន្តថា យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។ សម្ដេចបញ្ជាក់ថា ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេ គឺ(ជីវិតជូនជាតិ អដ្ឋិធាតុជូនគ្រួសារ) ៕ ដោយ ៖ វណ្ណលុក

  • ក្នុងអំឡុងពេលមានសង្រ្គាមតាមព្រំដែន ដែលជាការឈ្លានពានពីភាគីសៀមមកលើកម្ពុជា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមអំពាវនាវ និងសំណូមពរដល់សាធារណជនទាំងអស់៖

    ក្នុងអំឡុងពេលមានសង្រ្គាមតាមព្រំដែន ដែលជាការឈ្លានពានពីភាគីសៀមមកលើកម្ពុជា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមអំពាវនាវ និងសំណូមពរដល់សាធារណជនទាំងអស់៖

    ដោយ ៖ ហេង វណ្ណា

  • អភិបាលខេត្តកំពង់ចាមអញ្ជើញសំណេះសំណាល និងផ្ដល់អំណោយ​ដល់ពលករ ពលការិនីមកពីប្រទេសថៃ

    អភិបាលខេត្តកំពង់ចាមអញ្ជើញសំណេះសំណាល និងផ្ដល់អំណោយ​ដល់ពលករ ពលការិនីមកពីប្រទេសថៃ

    កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជា​មួយ​ពលករ ពលការិនី ដែលមកពី​ប្រទេស​ថៃចំនួន ៩៦ នាក់ ស្ថិតនៅឃុំវិហារធំ ស្រុកកំពង់សៀម។ ក្នុងជំនួបកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិបាល​ខេត្ត​បាន​បញ្ជាក់ថា រហូតមកដល់ពេលនេះ មាន​ពលករ ពលការិនីមកកាន់​មូលដ្ឋានវិញនៅខេត្តកំពង់ចាមមានចំនួនជាង ១ ៧០០ នាក់ហើយ នៅក្នុងនោះ​មានអ្នកខ្លះ​បាន​ធ្វើដំណើរដោយខ្លួនឯង និងខ្លះទៀតធ្វើដំណើរ​តាមរថយន្ត ដែលអាជ្ញាធរខេត្តបានសម្របសម្រួល ដោយមាន​អភិបាលរង​ខេត្ត ព្រមទាំងក្រុមការងារចម្រុះចាំទទួលនៅតាមព្រំដែនកម្ពុជា-ថៃ មាន នៅច្រកដូង ក្នុងខេត្តបាត់ដំបង និងច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យពលករ ពលករនី មកដាក់ពាក្យ​មកមន្ទីរការងារខេត្តកំពង់ចាម ដើម្បីឱ្យមន្ត្រីរកកន្លែងការងារជូន ខណៈ​បច្ចុប្បន្ន​មានកន្លែងការងាររហូតដល់ទៅ ១ ៨០០០ កន្លែងកំពុងរង់​ចាំអ្នកធ្វើ។ ពលករ ពលការនីចំនួន ៩៦ នាក់ខាងលើមានលំនៅដ្ឋានក្នុងឃុំទាំង ១៥ នៃស្រុកកំពង់សៀម។ពួកគេបានទទួល អំណោយ មានដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ…

  • រដ្ឋបាលខេត្តកំពង់ចាមទទួលពលករ ពលការិនី មកពីប្រទេសថៃ

    រដ្ឋបាលខេត្តកំពង់ចាមទទួលពលករ ពលការិនី មកពីប្រទេសថៃ

    កំពង់ចាម៖លោកគន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងមន្ត្រី​ពាក់ព័ន្ធ​អញ្ជើញ​ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ៦៧នាក់ ។ពលករទាំងនេះធ្វើដំណើរចូលមកកម្ពុជា នៅច្រកទ្វារ​អន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ រដ្ឋបាលខេត្តកំពង់ចាមបានដឹកពលករទាំង៦៧នាក់(ស្រី៣២នាក់)កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥និងដឹកជញ្ជូនទៅកាន់ស្រុកកំណើតក្នុងនោះ ស្រុកបាធាយ ៧នាក់ ,ស្រុកជើងព្រៃ ១៤នាក់,ស្រុកព្រៃឈរមួយនាក់,ស្រុកកំពង់សៀម ១១នាក់,ស្រុកចំការលើ ២០នាក់,ស្រុកស្ទឹងត្រង់៨នាក់,ស្រុកស្រីសន្ធរ ៥ នាក់និងស្រុកកងមាសមួយនាក់៕ដោយ៖លី ពៅ

  • គិតត្រឹមវេលាម៉ោង ១៖៤០នាទីរសៀលថ្ងៃនេះ ពលរដ្ឋខ្មែររាប់ម៉ឺននាក់ សម្រុកចេញពីថៃ តាមច្រកទ្វារដូង

    គិតត្រឹមវេលាម៉ោង ១៖៤០នាទីរសៀលថ្ងៃនេះ ពលរដ្ឋខ្មែររាប់ម៉ឺននាក់ សម្រុកចេញពីថៃ តាមច្រកទ្វារដូង

    (បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង១៖៤០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរយើងរាប់ម៉ឺននាក់ សម្រុកចេញពីថៃ តាមច្រកទ្វារដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ពលករខ្មែរដែលកំពុងបន្តសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ ទទួលបានការស្វាគមន៍ពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចាប់តាំងពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ។ ឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាណែនាំឱ្យបញ្ចេញរថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករត្រឡប់ទៅស្រុកកំណើតវិញ ។ គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។ ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់នេះបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕ ដោយ ៖ វណ្ណលុក

  • រដ្ឋមន្ដ្រីព័ត៌មាន ៖ សពយុទ្ធជនពលី នឹងរៀបចំពិធីបុណ្យ ហើយដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរជនរបស់​ជាតិ​ខ្មែរ

    រដ្ឋមន្ដ្រីព័ត៌មាន ៖ សពយុទ្ធជនពលី នឹងរៀបចំពិធីបុណ្យ ហើយដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរជនរបស់​ជាតិ​ខ្មែរ

    (ភ្នំពេញ)៖ ជីវិតជូនជាតិ-ធាតុជូនម្តាយ ។ រាជរដ្ឋាភិបាល និងក្រសួងអង្គភាពពាក់ព័ន្ធសហការគ្នារៀបចំពិធីបុណ្យសពជូនយុទ្ធជនដែលពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរជនរបស់​ជាតិ​ខ្មែរយើង។ (ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីព័ត៌មាន)

  • ហុងគ្រីព្រមានថា សមាជិកភាពអ៊ុយក្រែននឹងទាញអឺរ៉ុបធ្លាក់ចូលភ្លើងសង្គ្រាម

    ហុងគ្រីព្រមានថា សមាជិកភាពអ៊ុយក្រែននឹងទាញអឺរ៉ុបធ្លាក់ចូលភ្លើងសង្គ្រាម

    ប៊ុយដាប៉ែស ៖ លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានព្រមានធ្ងន់ៗថា សមាជិកភាពអ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប នឹងគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសហុងគ្រី ពិសេសវានឹងដុតបញ្ឆេះភ្លើងសង្គ្រាមក្នុងតំបន់ផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth កាលពីថ្ងៃសុក្រ មេដឹកនាំហុងគ្រមានវ័យ៦២ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ប្រទេសហុងគ្រីដែលមានព្រំដែនជាប់អ៊ុយក្រែន នឹងងាយរងគ្រោះ ដោយសារតែការចង់ពង្រីកសមាជិករបស់សហភាពអឺរ៉ុប ហើយលោកបានព្រមានខ្លាំងៗថា សមាជិកភាពផ្លូវការរបស់អ៊ុយក្រែន នឹងអូសទាញអឺរ៉ុបធ្លាក់ចូលភ្លើងសង្គ្រាមជាក់ជាមិនខាន។ លោកនាយករដ្ឋមន្រ្តី Orban បានសង្កត់ធ្ងន់ថា អ៊ុយក្រែនគឺជារដ្ឋទ្រនាប់មួយ ហើយយើងមិនមានបំណងចង់ចែករំលែកជោគវាសនាជាមួយពួកគេទេ ព្រោះបើសិនសមាជិកភាពទីក្រុងកៀវត្រូវបានទទួលយក នោះយើងនឹងក្លាយទៅជាសមរភូមិ។ លោកថា សង្រ្គាមនឹងប៉ះពាល់ដល់ភូមិសាស្ត្រតំបន់ជិតខាង ហើយនេះគឺជារឿងមិនអាចទទួលយកបានទេ។ យុវជនហុងគ្រីជាច្រើនក៏នឹងស្លាប់ដែរ។ នេះមិនមែនជាបញ្ហាយុទ្ធសាស្ត្រទេ ប៉ុន្តែជាបញ្ហាអត្ថិភាពមួយ។ ប្រទេសអ៊ុយក្រែនដែលបានទទួលឋានៈជាបេក្ខជនសហភាពអឺរ៉ុបក្នុងឆ្នាំ២០២២ បានចាត់ទុកការចូលរួមក្នុងប្លុកនេះជាអាទិភាពជាតិ។ អ៊ុយក្រែន ត្រូវបានរំពឹងថា នឹងចូលជាសមាជិកពេញសិទ្ធិជាមួយសហភាពអឺរ៉ុបនៅឆ្នាំ២០៣០ បើសិនរដ្ឋសមាជិកប្លុកអឺរ៉ុបបច្ចុប្បន្នទាំងអស់យល់ព្រម។ យ៉ាងណាមិញ ហុងគ្រី ស្លូវ៉ាគី និងប៉ូឡូញនៅតែបដិសេធ៕ ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

  • សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកការលំបាកថ្ងៃនេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ នៃមហាគ្រួសារខ្មែរតែមួយ

    សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកការលំបាកថ្ងៃនេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ នៃមហាគ្រួសារខ្មែរតែមួយ

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកការលំបាកថ្ងៃនេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ នៃមហាគ្រួសារខ្មែរតែមួយ ។ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។ ជាមួយនេះ សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្មជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបម្លាស់ទីមកកាន់ទីជម្រកសុវត្ថិភាព ដើម្បីការពារ និងគេចចេញពីការវាយប្រហារឈ្លានពានទីតាំងភូមិឋាននានាដោយកងទ័ពប្រទេសថៃ។ ទន្ទឹមនឹងនេះដែរ សម្ដេចក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ ទុក្ខលំបាកថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក ដែលបង្កឡើងពីទង្វើទុច្ចរិត…