-
ក្រសួងការពារជាតិ ទាត់ចោលព័ត៌មានភូតកុហក ប្រឌិត និងបំភ្លៃ ពីសំណាក់ភាគីថៃ ដែលថា កម្ពុជា បានប្រើប្រាស់ម៉ីស៊ីល PHL 03 បាញ់ចូលទឹកដីថៃ

(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ សូមទាត់ចោលចំពោះព័ត៌មានភូតកុហក ប្រឌិត និងបំភ្លៃ ពីសំណាក់ភាគីថៃ ដែលថាកម្ពុជា បានប្រើប្រាស់ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 បាញ់ចូលទឹកដីថៃ។ កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL 03 នេះទេ ។ កម្ពុជា គ្មានការចាំបាច់ប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ PHL-03 បាញ់ទៅថៃទេ។ The Ministry of National Defense firmly rejects the false, fabricated, and distorted claims from the Thai side that Cambodia has used long-range PHL-03 missiles to fire into Thai territory.…
-
អ្នកនាំពាក្យក្រសួងការពារជាតិទាត់ចោលទាំងស្រុង ដែលថៃចោទប្រកាន់ថាកងទ័ពកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលទឹកដីប្រទេសឡាវ

ភ្នំពេញ៖មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងដោយធ្វើការបដិសេធចំពោះភាគីថៃដែលបានធ្វើការចោទប្រកាន់ថាកងទ័ពកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលទៅកាន់ប្រទេសឡាវដែលមានចំនួនប្រមាណ១០គ្រាប់។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ២៦ ខែកក្កដានេះថាក្រសួងការពារជាតិសូមច្រានចោលទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់ ភូតភ ចេតនាព្យាបាទពីភាគីថៃ ដែលថាកម្ពុជាបានបាញ់ចូលទឹកដីឡាវទាំងដែលអាជ្ញាធរឡាវមិនបានធ្វើការចោទប្រកាន់ឬមិនទាន់បានបើកធ្វើការស៊ើបអង្កេតលើករណីនេះនៅឡើយមន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថាភាគីថៃ បានធ្វើការចោទប្រកាន់កម្ពុជាទាំងមិនមានភស្ថុតាង។ការចោទប្រកាន់នេះដែរធ្វើឡើងដោយគេហទំព័រផ្ទាល់នៃភូមិភាគទី២ថៃ។នៅមុននេះបន្តិចនៅក្នុងផេករបស់កងទ័ពជើងគោកថៃ ក៏នៅមិនទាន់ច្បាស់លាស់ក្នុងករណីចោទប្រកាន់កម្ពុជានេះឡើយ។ត្រង់កន្លែងនេះហាក់បីដូចជា ការផ្តល់ព័ត៌មានរបស់ខាងភាគីថៃនៅលើផេកផ្លូវការរបស់ខ្លួន មានភាពភាន់ច្រឡំ និងមិនស៊ីសង្វាក់គ្នា។លោកជំទាវបានលើកឡើងឱ្យដឹងបន្ថែមថា”ចំណុចត្រង់កន្លែងនេះកម្ពុជាសូមគូសបញ្ជាក់ថាកងទ័ពកម្ពុជាធ្វើសកម្មភាពដោយភាពអត់ធ្មត់ ប្រកបដោយវិជ្ជាជីវៈធ្វើការវាយបកផ្តោតតែលើមូលដ្ឋានកងទ័ពថៃប៉ុណ្ណោះ។ហើយនេះជាការអនុវត្តសិទ្ធការពារខ្លួន ស្របច្បាប់ ដែលមានចែងក្នុងមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់កាំភ្លើងធំប្រហែល១០គ្រាប់ ធ្លាក់ចូលព្រំដែនរបស់ប្រទេសឡាវ៕ដោយ៖ម៉ាដេប៉ូ
-
ភាគីថៃ នៅតែបន្តឈ្លានពានចូលមកដែនអធិបតេយ្យកម្ពុជា គិតត្រឹមម៉ោង ៤រសៀលនេះ

-
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ថៃកាន់តែប្រើប្រាស់អាវុធធន់ធ្ងន់ វាយប្រហារលើកម្ពុជា ទាំងកម្រោល សាហាវឃោរឃៅ ដោយមិនខ្វល់ពីហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិលស្លូតត្រង់ រួមទាំងកូនក្មេង និងមនុស្សចាស់ឡើយ ។

-
សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះទទួលស្វាគមន៍ ពលរដ្ឋខ្មែរនៅថៃ សម្រុកចូលមកខ្មែរច្រើនម៉ឺននាក់ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋខ្មែរនៅថៃ បានកើនឡើងជាង ៣ម៉ឺននាក់ហើយ គិតត្រឹមម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រុកមកខ្មែរវិញតាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ។ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ត្រូវគេឃើញបានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ ។ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យប្រជាពលករខ្មែរបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព ។សេចក្តីរាយការណ៍បានបញ្ជាក់ថា ខណៈនេះ អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធកំពុងមមាញឹករៀបចំសម្រួលទទួល និងជូនដំណើរប្រជាពលរដ្ឋខ្មែរចេញពីខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ។ ពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមឈ្លានពានកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ការវិលត្រឡប់របស់បងពលករខ្មែរជាបន្តបន្ទាប់នេះ ត្រូវគេបញ្ជក់ថា បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ ៕ អត្ថបទ ៖ គង់ សុផុលរូបភាព ៖ រដ្ឋបាលខេត្តបាត់ដំបង
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាពនៅ ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តមរដ្ឋ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និង នាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាពនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តសួរសុខទុក្ខ និង នាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពមួយតំបន់ទៀត នៅស្រុកភ្នំស្រុកដដែល ដែលបានជម្លៀសមកទីទួលសុវត្ថិភាព ។ ឯកឧត្តមរដ្ឋ ឌិត ទីណា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះបងប្អូនដែលរងការគំរាមកំហែងផ្ទាល់ពីខ្មាំងឈ្លានពាន។ កងកម្លាំងជួរមុខនឹងបន្តឆ្លើយតបការពារអធិបតេយ្យភាពជាតិ និងការបូរណភាពទឹកដី រហូតដល់បងប្អូនវិលត្រឡប់ទៅផ្ទះសម្បែងវិញ ។ តមក ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងារ បានអញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាពនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕…
-
បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ៤៥រូប ជាប់គាំងនៅលើភ្នំប្រាសាទព្រះវិហារ បានរួចផុតគ្រោះថ្នាក់

(ភ្នំពេញ)៖ អាជ្ញាធរជាតិព្រះវិហារ ប្រកាសពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥រូប ដែលបានជាប់គាំងនៅលើភ្នំប្រាសាទព្រះវិហារ អំឡុងពេលកំពុងបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់កាំភ្លើងធោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារនិង បរិវេណជុំវិញ កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងសេចក្តីប្រកាសព័ត៌មានអំពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ ជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបថា បុគ្គលិកអាជ្ញាធរជាតិ ព្រះវិហារ ជាពលករ ភ្នាក់ងារទេសចរណ៍ កម្មករបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ ចំនួន ៤៥ រូប បានជាប់នៅលើ ភ្នំប្រាសាទព្រះវិហារអំឡុងពេលបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់កាំភ្លើងធោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅ ប្រាសាទព្រះវិហារ និង បរិវេណជុំវិញ ចាប់តាំងពីម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥…
-
អាជ្ញាធរមីន អំពាវនាវឱ្យពលរដ្ឋនៅតាមព្រំដែនប្រុងប្រយ័ត្នគ្រាប់បែកចង្កោម ដែលអាចសល់ពីការវាយប្រហាររបស់ថៃ

(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតំបន់ជាប់ព្រំដែន ឱ្យមានការប្រុងប្រ យ័ត្នខ្ពស់ចំពោះគ្រាប់ចង្កោម ដែលអាចសល់ពីការវាយប្រហាររបស់ថៃ។ ក្នុងសេចក្តីអំពាវនាវ អាជ្ញាធរមីន បានឱ្យដឹងថា ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ ។ ជាថ្មីម្តងទៀត អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះកងកម្លាំងប្រដាប់អាវុធថៃដែលបាន ប្រើប្រាស់គ្រាប់បែកចង្កោម នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ធ្វើឱ្យប្រជាពលរដ្ឋជាពិសេស កុមារទទួលរងរបួស ខូចខាតទ្រព្យសម្បត្តិ និងមានជនភាសឹកជាច្រើនពាន់នាក់។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមទាំងនោះ អាជ្ញាធរមីន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ព្រំដែន ដូចតទៅ ៖ ១. សូមបងប្អូននៅពេលប្រទះឃើញគ្រាប់បែកចង្កោម (គ្រាប់មានរូបរាងស្រដៀងនឹងរូបភាពភ្ជាប់) សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។ ២. នៅពេលប្រទះឃើញគ្រាប់ដែលមានភិនភាគដូចរូបភ្ជាប់ សូមរាយការណ៍ជាបន្ទាន់មកកម្លាំង ប្រដាប់អាវុធ នគរបាលជាតិ…
-
ក្រសួងកសិកម្ម ផ្តល់ជូនបន្លែ ៤តោន ដល់មណ្ឌលសុវត្ថិភាព នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ

(ខេត្តឧត្តរមានជ័យ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានផ្តល់ជូនបន្លែចំនួន៤តោន ដល់មណ្ឌលសុវត្ថិភាព នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ តាមរយៈសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមស្រ្តីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ដោយសារការវាយប្រហារ ពីសត្រូវសៀមឈ្លានពាន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ៕ ក្រុមការងារ AMS
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា សកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ

(ខេត្តឧត្តរមានជ័យ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ជាង ៣ពាន់គ្រួសារ នៅវត្តបាត់ថ្កៅ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹក ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-៣ថ្ងៃ កន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាព…