Category: ព័ត៌មានជាតិ

  • អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ សម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ

    អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ សម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International-IDC-CDI) បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ សម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ ។ ក្នុងសេចក្តីថ្លែងការណ៍ដែលទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការប៉ះទង្គិចដោយប្រដាប់អាវុធដ៏គ្រោះថ្នាក់នាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ អង្គការនេះ បានសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះជម្លោះ ប្រដាប់អាវុធដែលកំពុងតែបន្តកើតមានឡើងឥតឈប់ឈរ ជាពិសេសចំពោះមហន្តរាយមនុស្សធម៌ដ៏ ធំធេង នៅតាមតំបន់ព្រំដែននៃភាគីទាំងពីរ និងជំរុញឱ្យភាគីទាំងពីរអត់ធ្មត់ដើម្បីបញ្ចៀសការឡើង កម្ដៅនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ស្របពេលដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការទូត។ ក្នុងស្មារតីនេះ អង្គការ IDC-CDI សូមអំពាវនាវឱ្យភាគីទាំងពីរដូចតទៅ៖ ១- បញ្ឈប់ការប្រយុទ្ធគ្នា បន្តកាត់បន្ថយភាពតានតឹង និងចរចាដោយភាពស្មោះត្រង់ ដើម្បីបញ្ចៀស ការរីករាលដាលនៃជម្លោះនៅក្នុងតំបន់ ដែលអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃប្រទេសទាំងពីរ និងតំបន់ទាំងមូល។ ២- ទប់ស្កាត់ការប្រើប្រាស់កងកម្លាំងយោធា ការវាយប្រហារ ឬសកម្មភាពនានា ដែលអាចបង្កគ្រោះថ្នាក់ ឬការបំផ្លិចបំផ្លាញដល់តំបន់បេតិកភណ្ឌពិភពលោក និងតំបន់វប្បធម៌ជាទីសក្ការៈផ្សេងទៀត ដែល បំពានលើយន្តការអន្តរជាតិក្នុងការការពារបេតិកភណ្ឌវប្បធម៌។ ៣- លើកកម្ពស់តម្លៃនៃសន្តិភាព និងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា…

  • នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ ដោយសារការឈ្លានពានប្រដាប់អាវុធរបស់ថៃ មកលើកម្ពុជា

    នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ ដោយសារការឈ្លានពានប្រដាប់អាវុធរបស់ថៃ មកលើកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចនករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈបណ្ដាញសង្គមនាវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថា ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធ ថ្ងៃទី២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល ៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លៀសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ ។ ជាមួយគ្នាដែរ សម្ដេចធិបតី សូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជា បដិសេធព័ត៌មានបំភ្លៃរបស់ភាគីឈ្លានពានថៃ ដែលថា កម្ពុជា បានបាញ់ BM 21 ចូលទីតាំងប្រសាទតាមាន់

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជា បដិសេធព័ត៌មានបំភ្លៃរបស់ភាគីឈ្លានពានថៃ ដែលថា កម្ពុជា បានបាញ់ BM 21 ចូលទីតាំងប្រសាទតាមាន់

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជា បដិសេធព័ត៌មានបំភ្លៃរបស់ភាគីឈ្លានពានថៃ ដែលថា កម្ពុជាបានបាញ់ BM 21 ចូលទីតាំងប្រសាទតាមាន់ ។ កម្ពុជា គ្មានហេតុផលអ្វីដែលត្រូវបាញ់ BM 21 បំផ្លាញប្រាសាទរបស់ដូនតាខ្មែរ និងជាដែនអធិបតេយ្យភាពរបស់ខ្មែរនោះទេ ។ (សន្និសីទសារព័ត៌មាន របស់លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ) “Cambodia strongly denies the false and misleading claims by the Thai aggressors that it fired BM-21 rockets at the Prasat Tamone site. Cambodia has no reason whatsoever to target or destroy…

  • កាកបាទក្រហមកម្ពុជា បន្តផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១០១គ្រួសារទៀតនៅខេត្តកោះកុង

    កាកបាទក្រហមកម្ពុជា បន្តផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១០១គ្រួសារទៀតនៅខេត្តកោះកុង

    (កោះកុង)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារបន្តនាំយកនូវគ្រឿងឧបភោគ-បរិភោគ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១០១គ្រួសារទៀតមកពីស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានបង្ហាញការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កផលប៉ះពាល់ផ្ទះអស់ជាច្រើនខ្នង។ លោកជំទាវ បញ្ជាក់ថា លំនៅដ្ឋានរបស់បងប្អូនមិនមានលក្ខណៈបច្ចេកទេសស្របទៅនិងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ ដូចនេះ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាងសង់ផ្ទះឱ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានលក្ខណៈរឹងមាំ ពិសេសត្រូវចូលរួមដាំដើមឈើនៅជុំវិញផ្ទះឱ្យបានគ្រប់គ្នាព្រោះអាចជួយកាត់បន្ថយពីផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិបាន។ លោកជំទាវបាននាំយកនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យ ពិសារទឹកដាំពុះ និងត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ចំនួន៤រួមមាន៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។ ព្រមជាមួយគ្នានេះសូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក…

  • ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២០៩គ្រួសារ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២០៩គ្រួសារ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    (កោះកុង)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តំណាងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២០៩គ្រួសារ ក្នុងឃុំចំនួន៣នៃស្រុកស្រែអំបិល ខេត្តកោះកុង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង មន្ត្រីប្រតិបត្តិសាខា-អនុសាខាស្រុកស្រែអំបិល និងមានការនិមន្តចូលរួមពីព្រះសង្ឃ ឧកញ៉ា លោក លោកស្រី សប្បុរសជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ។ ឯកឧត្តម លី សារ៉េត បញ្ជាក់ថា ៖ នៅវេលាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ មានភ្លៀងព្យុះ លាយឡំនិងខ្យល់កន្ត្រាក់ បានបោកបក់មកលើខេត្តកោះកុង បណ្តាលអោយរងផលប៉ពាល់…

  • ប្រជាជនស្រុកអូររាំងឪប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី និង វរ:កងទ័ពជួរមុខកម្ពុជា

    ប្រជាជនស្រុកអូររាំងឪប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី និង វរ:កងទ័ពជួរមុខកម្ពុជា

    (ភ្នំពេញ)៖ ប្រជាជននៅក្នុងស្រុកអូររាំងឪ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការដឹកនាំប្រកប ទៅដោយភាពឈ្លាវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានប្រកាសគាំទ្រចំពោះវរ:កងទ័ពជួរមុខកម្ពុជា ដែលបានកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដីដែលបង្កឡើងដោយកងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ប្រជាជនទូទាំងស្រុកអូររាំងឪ បានបង្ហាញពីការគាំទ្រយ៉ាងនេះ នៅក្នុងអំឡុងពេល ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរគ្រប់ថ្នាក់ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន អូររាំងឪ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់បំផុតចំពោះប្រជាជននិងប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងការដោះស្រាយជម្លោះនានា តាមផ្លូវច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី…

  • អ្នកនាំពាក្យ ៖ សម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញភារៈដ៏សកម្ម ជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព

    អ្នកនាំពាក្យ ៖ សម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញភារៈដ៏សកម្ម ជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព

    (ភ្នំពេញ)៖ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាននាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថា ថ្ងៃទី ៣ នៃសត្រូវថៃឈ្លានពាន សម្ដេចតេជោ សែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដេីម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ ទោជា ៣ ថ្ងៃមកនេះ សម្តេច មិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពេលនិងភាពមុតស្រួចដល់វីរៈកងទ័ពរបស់យេីង។ ស្មារតីតេជោសែន នៅជាមួយអ្នកប្រយុទ្ធរបស់យេីងគ្រប់ពេល។ រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទេីរតែ ៤ ភាគ ៥ នៃជីវិតរូបនេះលេីកឡេីងថា សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង ៕ ដោយ ៖ វណ្ណលុក

  • ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ៖ កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឈ្លានពានរបស់ថៃលើអធិបតេយ្យកម្ពុជា

    ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ៖ កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឈ្លានពានរបស់ថៃលើអធិបតេយ្យកម្ពុជា

    Cambodia Strongly Condemns Thailand’s Aggressionagainst Cambodia’s Sovereignty

  • សម្ដេច ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ក្លែប រាយ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ ដល់គេហដ្ឋានសព នៅខេត្តសៀមរាប  ដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន

    សម្ដេច ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ក្លែប រាយ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ ដល់គេហដ្ឋានសព នៅខេត្តសៀមរាប  ដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន

    (ខេត្តសៀមរាប)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសពយុទ្ធជនដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន ដល់គេហដ្ឋានសព ចំនួន០២ រូប រួមមាន ៖ លោក អនុសេនីយ៍ទោ ក្លែប រាយ អាយុ៥៥ឆ្នាំ នៅភូមិធ្លក ឃុំត្រាំសសរ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ អាយុ៥២ឆ្នាំ នៅភូមមិព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹក ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងពិធីនោះក៏មានការរួមដំណើរដោយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ។គួររំលឹកផងដែរថា យុទ្ធជនដ៏អង់អាចទាំងពីររូបនេះបានពលី បូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ ។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរក្សាសន្តិភាព

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរក្សាសន្តិភាព

    (ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរក្សាសន្តិភាព ។ តែទោះជាយ៉ាងនេះក្តី កម្ពុជា រក្សាសិទ្ធិការពារទឹកដី និងប្រជាជនខ្លួន ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជា មិនចុះញមចំពោះការតតាំង ដើម្បីការពារខ្លួននោះឡើយ ។