Category: ព័ត៌មានជាតិ

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ គិតត្រឹមម៉ោង១១ និង ១១នាទី ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជាឡើយ, ទ័ពកម្ពុជាឈរជើងការពារយ៉ាងរឹងមាំ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ គិតត្រឹមម៉ោង១១ និង ១១នាទី ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជាឡើយ, ទ័ពកម្ពុជាឈរជើងការពារយ៉ាងរឹងមាំ

    (ភ្នំពេញ)៖ គិតត្រឹមម៉ោង១១៖១១នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ ពោលកងទ័ពកម្ពុជានៅបន្ដឈរជើងការពារបានយ៉ាងរឹងមាំបំផុត និងបាញ់បណ្ដេញខ្មាំងសត្រូវឲ្យរត់ចេញទៅវិញ ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតនៅតាមបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធស្ថានភាពនៅព្រំដែនតំបន់ភ្នំទ្រព្យ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ ។ ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕ ដោយ ៖ វណ្ណលុក

  • អភិបាលខេត្តកំពង់ធំ ស្នើកុំអោយពលរដ្ឋជឿលើព័ត៌មានក្លែងក្លែយ រឿងគ្រាប់ធ្លាក់នៅខេត្ត

    អភិបាលខេត្តកំពង់ធំ ស្នើកុំអោយពលរដ្ឋជឿលើព័ត៌មានក្លែងក្លែយ រឿងគ្រាប់ធ្លាក់នៅខេត្ត

    កំពង់ធំ៖ មុននេះបន្តិច ឯកឧត្តម នួន ផារ័ត្ន ប្រាប់ប្រជាពលរដ្ឋលើបណ្តាញ Facebook របស់ឯកឧត្តម ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំជឿតាមព័ត៌មានមិនពិតរបស់ជនអគតិដែលថា មានស្នូរគ្រាប់ផ្លោងនៅខេត្តកំពង់ធំ។ ខេត្តកំពង់ធំមានស្ថានភាពធម្មតាដូចសព្វមួយដង ទេនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ បងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ប្រមូលយកស្បៀងមកបរិច្ចាគគាំទ្រជូនសមរភូមិមុខរបស់យើងថែមទៀត។សូមបងប្អូនប្រជាពលរដ្ឋបន្តជីវភាពរស់នៅជាធម្មតា និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

  • តបការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មនុស្សជាងមួយ​ម៉ឺននាក់ចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ

    តបការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មនុស្សជាងមួយ​ម៉ឺននាក់ចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ

    ភ្នំពេញ៖ចាប់តាំងពីម៉ោង៩ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥រហូតដល់​ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKLរាជាធានីភ្នំពេញ​ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុសស្រី មានទាំងព្រះសង្ឃ និងជនបរទេស​ផងជាងមួយម៉ឺននាក់/អង្គបា​នចូល​រួមបរិច្ចាគឈាមដោយទឹកចិត្តរីករាយ។ ជាមួយលទ្ធផលលើបណ្ដាញសង្គមផ្លូវការលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នារាត្រីនេះបានសរសេរថា ជាដំបូងនាងខ្ញុំសូម​ថ្លែងអំណរ​គុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មហាគ្រួសារខ្មែរ​ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រើន​ តបតាមការអំពាវ​នា​វ​របស់នាងខ្ញុំ កាលពីរាត្រីថ្ងៃទី២៤​ កក្កដា​ម្សិលមិញ​។ ជាលទ្ធផលនៃការបរិច្ចាគយើងទទួលបានឈាមចំនួន​ ២,១១៧ប្លោក​។ ជាមួយគ្នានេះ​ ក៏មានបងប្អូន​ អ៊ំពូមីង​ តាយាយ​ក៏បានអញ្ជើញទៅដល់​ទីតាំង​ ហើយមិនទាន់បានបរិច្ចាគ​ និងបានចុះឈ្មោះតាម​ QR Code សម្រាប់អាចនឹង​បរិច្ចាគតាមក្រោយបានចំនួន​ ៩,៣៣៦នាក់។ លោកជំទាវបន្តថា ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រើននេះ​ គឺបានបង្ហាញ​យ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌​ និងគាំទ្រដល់​តម្រូវការដែលអាចនឹង​មានសម្រាប់វីរកងទ័ព​ ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុង​ខេត្តឧត្តរមានជ័យ​ និង​ខេត្តព្រះវិហារ។ លោកជំទាវបញ្ជាក់ជាចុងក្រោយថា”នាងខ្ញុំជឿជាក់ថាបើខ្មែរយើងរួមសាមគ្គីគ្នា យើងនឹងឆ្លងកាត់ពេលវេលា​មួយនេះ​បាន​ដោយជោគជ័យ”។ ដោយឡែកនៅរាត្រីថ្ងៃនេះដែសម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីកម្ពុជាបានបង្ហោះសារដោយ​ សូមថ្លែងអំណរ​គុណ​ដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មហាគ្រួសារខ្មែរ​ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រើន​ តបតាមការអំពាវនាវរបស់​លោកជំទាវបណ្ឌិត​ ពេជ​…

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ លទ្ធផលនៃការបរិច្ចាគទទួលបានឈាមចំនួន​ ២,១១៧ប្លោក ​និងបានចុះឈ្មោះតាម​ QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន​ ៩,៣៣៦នាក់

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ លទ្ធផលនៃការបរិច្ចាគទទួលបានឈាមចំនួន​ ២,១១៧ប្លោក ​និងបានចុះឈ្មោះតាម​ QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន​ ៩,៣៣៦នាក់

    (ភ្នំពេញ)៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មហាគ្រួសារខ្មែរ​ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រេីន​ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ កាលពីរាត្រីថ្ងៃទី២៤​ កក្កដា​ ​។ ជាលទ្ធផលនៃការបរិច្ចាគយេីងទទួលបានឈាមចំនួន​ ២,១១៧ប្លោក​។ ជាមួយគ្នានេះ​ ក៏មានបងប្អូន​ អ៊ំពូមីង​ តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង​ ហេីយមិនទាន់បានបរិច្ចាគ​ និងបានចុះឈ្មោះតាម​ QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន​ ៩,៣៣៦នាក់។ ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រេីននេះ​ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌​ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព​ ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ ៕ ដោយ ៖ វណ្ណលុក

  • អ្នកនាំពាក្យខេត្តឧត្តរមានជ័យ ៖ រហូតដល់ម៉ោង ៩យប់នេះ ស្ថានភាពនៅមិនទាន់ធូរស្រាល ខណៈពលរដ្ឋជាង ៦ ៦៥៧គ្រួសារបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព

    អ្នកនាំពាក្យខេត្តឧត្តរមានជ័យ ៖ រហូតដល់ម៉ោង ៩យប់នេះ ស្ថានភាពនៅមិនទាន់ធូរស្រាល ខណៈពលរដ្ឋជាង ៦ ៦៥៧គ្រួសារបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព

    (ឧត្តរមានជ័យ)៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គិតត្រឹមម៉ោងជិត៩យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានភាពនៅប្រយុទ្ធគ្នារវាងកម្ពុជា និងថៃមិនទាន់ធូរស្រាលនៅឡើយទេ។ លោកបានគូសបញ្ជាក់ថា ពលរដ្ឋប្រមាណ ៦ ៦៥៧គ្រួសារ ស្មើនឹង ២៣ ៥០០នាក់ កំពុងស្នាក់នៅកន្លែងសុវត្ថិភាព៕ ដោយ ៖ វណ្ណលុក

  • លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង៖ស្ថានភាព​ព្រំដែនក្នុងភូមិសាស្ត្រខេត្តកោះកុង​ យប់ថ្ងៃ​ ២៥​ កក្កដា​ នេះ រក្សាប្រក្រតីភាពធម្មតា​ សូមបងប្អូនកុំចលាចល

    លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង៖ស្ថានភាព​ព្រំដែនក្នុងភូមិសាស្ត្រខេត្តកោះកុង​ យប់ថ្ងៃ​ ២៥​ កក្កដា​ នេះ រក្សាប្រក្រតីភាពធម្មតា​ សូមបងប្អូនកុំចលាចល
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្កោលទោសចំពោះទង្វើឈ្លានពានមកលើកម្ពុជា

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្កោលទោសចំពោះទង្វើឈ្លានពានមកលើកម្ពុជា

    ភ្នំពេញ៖ យើងខ្ញុំថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សូម ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើន របស់កងកម្លាំង ប្រដាប់ អាវុធ ថៃ ដែលបានបើកការវាយប្រហារមុនដោយមានមូលហេតុឈ្លានពានគិតទុកជាមុន និងដោយចេតនា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទ តាមាន់ធំ ប្រាសាទ តាក្របី តំបន់មុំបី និងតំបន់ផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ញើលិខិតទៅក្រុមប្រឹក្សា សន្តិសុខអង្គការ សហ ប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំកិច្ចអន្តរាគមន៍បញ្ចប់ការឈ្លានពាន របស់ កងកម្លាំង ប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។

  • សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្រោយមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ ពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា

    សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្រោយមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ ពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានចេញមកបញ្ជាក់ពីជំនួបជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ក្រោយមានការចុះផ្សាយ នូវព័ត៌មានមិនច្បាស់លាស់ ពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា ។ សម្ដេចធិបតី បានបញ្ជាក់ថា ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម ៖ កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំ តាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបណ្ដោយព្រំដែន។ ឯកឧត្តម បានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈ ចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។ ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថា កម្ពុជា ឯកភាពជាមួយសំណើរបស់ឯកឧត្តម ឱ្យមានការឈប់បាញ់…

  • ឯកឧត្តម ប៉ែន បូណា ៖ ភាគីថៃបានរៀបចំគម្រោងទុកជាមុនដើម្បីឈ្លានពានកម្ពុជា មុននឹងផ្ទុះអាវុធ

    ឯកឧត្តម ប៉ែន បូណា ៖ ភាគីថៃបានរៀបចំគម្រោងទុកជាមុនដើម្បីឈ្លានពានកម្ពុជា មុននឹងផ្ទុះអាវុធ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងក្នុងសន្នីសីទសារព័ត៌មាននារសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយបញ្ជាក់ថា ភាគីថៃបានធ្វើការវាយប្រហារមកលើ កម្ពុជារយៈពេល ២ថ្ងៃហើយ ដែលធ្វើឲ្យកម្ពុជាប្រើសិទ្ធិដើម្បីការពារបូរណភាពទឹកដីរបស់យើង ពីព្រោះថាថៃ មានបំណងចង់ឈ្លានពាន គ្រប់គ្រងទឹកដីរបស់កម្ពុជា ។ អ្នកនាំពាក្យរាជដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់សង្គ្រាមចំនួន ២ថ្ងៃដែលបង្កដោយភាគីថៃធ្វើការវាយប្រហារមកលើកម្ពុជាបានបង្ហាញកាន់តែច្បាស់ថាថៃបានរៀបចំគម្រោងទុកជាមុនក្នុងការរំលោភយកទឹកដីកម្ពុជា។ ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖«ក្នុងការប៉ះទង្គិចគ្នារវាងពេលពីថ្ងៃនេះវាស្តែងឲ្យ ច្បាស់ឃើញពីព្រិត្តិការណ៍សំខាន់មួយចំនួនដូចជា៖១.ជាមហិច្ឆតាពីការឈ្លានពា នយកទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ ដែលមានការរៀបចំទុកជាមុន តាមរយៈការចូ លមកបាញ់សម្លាប់ទាហានខ្មែរនៅថ្ងៃ២៨ ឧសភាឆ្នាំ២០២៥។ ២. ឲ្យកងទ័ពរុលចូលមកក្នុងទឹកដីកម្ពុជា និងពង្រាយបញ្ហារហូតដល់ទីបំផុតធ្វើការបាញ់ប្រហារ មកលើកងទ័ពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ដោយប្រដាប់អាវុធធន់ធ្ងរក្នុងគោលបំណងរុក យកដែនដីជាអធិបតេយ្យភាពកម្ពុជា តែម្តង»។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថាថៃបានបើកការវាយប្រហារមកលើកកម្ពុជាបានប្រើអាវុធធន់ធ្ងន់ និងទម្លាក់គ្រាប់បែក ដោយប្រើប្រាស់យន្តហោះប្រភេទF16 ហើយចុងក្រោយនេះបានប្រើ ប្រាស់គ្រាប់បែកចង្កោម ដូច្នេះគោលបំណងនេះច្បាស់លាស់ណាគឺជាការឈ្លានពានទឹ កដីកម្ពុជា ។ យ៉ាងណាក្តី ឯកឧត្តមបានលើកឡើងក្នងការរផ្ទុះអាវុធនេះក៏ស្តែងឲ្យឃើញថា កងទ័ពកម្ពុជា មានភាពក្លាហានគួរឲ្យកោតសរសើរក្នុងការតស៊ូទប់ទល់ជាមួយចោរឈ្លានពាន់ទឹកដីរបស់យើ ងបាន។ នេះជាវិរៈភាពដ៏អង់អាចក្លាហានដែលគួរឲ្យសរសើររបស់កងទ័ព គ្រប់ប្រភេទ ក្រោមកា រដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាថ្កោលទោសដាច់អហង្កា ចំពោះអំពើឈ្លានពានទាំងកម្រោល និង ការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ព្រៃផ្សៃរបស់ថៃមកលើអធិបតេយ្យរបស់កម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាថ្កោលទោសដាច់អហង្កា ចំពោះអំពើឈ្លានពានទាំងកម្រោល និង ការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ព្រៃផ្សៃរបស់ថៃមកលើអធិបតេយ្យរបស់កម្ពុជា

    (ភ្នំពេញ)៖ កម្ពុជា សូមថ្កោលទោសដា់ច់អហង្កា ចំពោះអំពើឈ្លានពានប្រដាប់អាវុធ របស់កងទ័ពថៃ ដែលបង្កឱ្យមានការប្រយុទ្ធគ្នាធ្វើឱ្យប៉ះពាល់ដល់បញ្ហាសន្តិភាព ស្ថេរភាព តាមខ្សែបន្ទាត់ព្រំដែន រំលោភបំពានអធិបតេយ្យកម្ពុជា គំរាមកំហែងក្នុងតំបន់ និង ខុសច្បាប់អន្តរជាតិ ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា ៖ ចាប់តាំងតែពីព្រឹកថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង៣,២០នាទីទាបភ្លឺ សភាពការវាយប្រហារយ៉ាងគឃ្លើនរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា គឺ ភាគីថៃបានវាយលុកចំនួន ៧ទីតាំង តំបន់ភ្នំខ្មោច តំបន់ អូកាស្នេហ នៅអានសេះ តំបន់មុំបី ប្រាសាទមាន់ធំ ប្រាសាទតាក្របី ។ នៅក្នុងទម្រង់នៃការវាយប្រហាររបស់ប្រទេសឈ្លានពានមួយនេះ គឺបានវាយប្រហារដោយកាំភ្លើងផ្លោង ការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F16 ការប្រើប្រាស់រថក្រោះបាញ់សង្រ្គប់ ការប្រើដ្រូនទម្លាក់គ្រាប់ ។ ជាងនេះទៅទៀតការប្រើប្រាស់គ្រាប់បែកចង្កោមតែម្តង។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ដែរថា៖ សកម្មភាពក្នុងការប្រើប្រាស់អាវុធធន់ធ្ងន់វាយលុកមកលើទឹកដីកម្ពុជា ថៃ បានប្រើប្រាស់យន្តហោះ…