Category: ព័ត៌មានជាតិ

  • ក្រុមហ៊ុនឈានមុនគេក្នុងការផ្គត់ផ្គង់ថាមពលនៅប្រទេសចិនមានបំណងវិនិយោគវិស័យថាមពលស្អាត និងថាមពល​កកើតទ្បើងវិញនៅកម្ពុជា

    ក្រុមហ៊ុនឈានមុនគេក្នុងការផ្គត់ផ្គង់ថាមពលនៅប្រទេសចិនមានបំណងវិនិយោគវិស័យថាមពលស្អាត និងថាមពល​កកើតទ្បើងវិញនៅកម្ពុជា

    ភ្នំពេញ៖ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ដែលជា​ក្រុមហ៊ុនឈាន​មុខ​គេក្នុងការ​ផ្គត់ផ្គង់​ថាមពល (ប្រេងឥន្ធនៈពីអេតាណុល)នៅ​ប្រទេស​ចិន បានបង្ហាញពីបំណងវិនិយោគ​ក្នុង​វិស័យថាមពលស្អាត និងថាមពលកកើតទ្បើង​វិញនៅកម្ពុជា។ បំណងនេះបានបង្ហើបឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥​នៅទីស្តីការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​រវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈ​កម្មាធិការ​វិនិយោគកម្ពុជានៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​សហការី ជាមួយលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ខណៈ​លោកស្រីដឹកនាំគណៈប្រតិភូ​ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. មកពីខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជា​មានិតចិន។ ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកក្កដានេះថា ក្នុងជំនួបលោកស្រី លី ជៀ បាន​ជម្រាប​ឯកឧត្តមអគ្គលេខាធិការ​ អំពីក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ។​លោកស្រីបាន​បង្ហាញថា ​ជាក្រុមហ៊ុន​មួយឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានស្ថានីយប្រេងឥន្ទនៈផ្ទាល់​ខ្លួនចំនួន​៧២ ផងដែរនៅប្រទេសចិន។…

  • កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ

    កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ

    (សៀមរាប)៖ កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) បានព្រមព្រៀងគ្នាថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគួរតែ នៅតែជាអាទិភាពកំពូលក្នុងតំបន់ ខណៈដែលភាគីទាំងពីរបានស្វែងយល់ពីលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌ ឬគោលការណ៍ណែនាំរួមអាស៊ាន-ចិន ដើម្បីដោះស្រាយបញ្ហារួម។ កិច្ចពិភាក្សានេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Wang Yan អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ (IPR) នៃ ACC នៅក្រៅកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។ កិច្ចពិភាក្សា ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ រវាងរដ្ឋសមាជិកអាស៊ាន និងប្រទេសចិន ដោយយកចិត្តទុកដាក់ជាពិសេសចំពោះគំនិតផ្តួចផ្តើម ការកសាងសមត្ថភាព ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើសកម្មភាពរួមគ្នានាពេលខាងមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាព័ត៌មានក្លែងក្លាយ ការផ្សាយព័ត៌មានមិនពិត និងការគំរាមកំហែងតាមអ៊ីនធឺណិត ហើយបានទទួលស្គាល់តម្រូវការបន្ទាន់ សម្រាប់ផែនការសកម្មភាពជាក់ស្តែង និងកម្មវិធីបណ្តុះបណ្តាលក្នុងតំបន់ ដើម្បីបង្កើនភាពធន់នៃប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ។ ជាផ្នែកនៃកិច្ចសហការដែលបានស្នើឡើង ACC បានគូសបញ្ជាក់អំពីផែនការចាប់ផ្តើមសិក្ខាសាលាបណ្តុះបណ្តាលរួមគ្នា ជាបន្តបន្ទាប់ និងដំណើរទស្សនកិច្ចផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ ដែលចាប់ផ្តើមនៅឆ្នាំក្រោយ ដោយចាប់ផ្តើមពីប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងនាំអ្នកជំនាញសារព័ត៌មានចិនមកកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធមណ្ឌលផ្កាឈូករបស់អង្កការមូលនិធិកុមារកម្ពុជានៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធមណ្ឌលផ្កាឈូករបស់អង្កការមូលនិធិកុមារកម្ពុជានៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ

    ផ្សាយបន្តផ្ទាល់ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធមណ្ឌលផ្កាឈូករបស់អង្កការមូលនិធិកុមារកម្ពុជានៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ៕

  • បង្រ្កាបទីតាំងប្រព្រឹត្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងនៅភ្នំពេញឃាត់ខ្លួនមនុស្សចំនួន១២៧ នាក់

    បង្រ្កាបទីតាំងប្រព្រឹត្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងនៅភ្នំពេញឃាត់ខ្លួនមនុស្សចំនួន១២៧ នាក់

    ភ្នំពេញៈកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, រួមជាមួយមន្រ្តីពាក់ព័ន្ធ បានចុះបង្រ្កាបទីតាំងដែលប្រព្រឹត្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតនៅផ្ទះលេខ២១ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះក្រុមការងារបាន ឃាត់ខ្លួនមនុស្សសរុប ចំនួន១២៧ នាក់ មាន ៤សញ្ជាតិ។ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕ដោយៈដេប៉ូ

  • លើកកម្ពស់វិស័យសារព័ត៌មាន ឌីជីថល និងការជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយអនុវត្តដោយវិជ្ជាជីវៈកំពុងត្រូវបានលើកយកមកពិភាក្សាផុលផុសក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០

    លើកកម្ពស់វិស័យសារព័ត៌មាន ឌីជីថល និងការជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយអនុវត្តដោយវិជ្ជាជីវៈកំពុងត្រូវបានលើកយកមកពិភាក្សាផុលផុសក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០

    (សៀមរាប)៖ សន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០កំពុងជំរុញឱ្យលើកកម្ពស់ តាមរយៈសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit)ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បាន និងកំពុងជំរុញឱ្យលើកកម្ពស់វិស័យសារព័ត៌មានឌីជីថល និងការប្តេជ្ញាចិត្តប្រែក្លាយប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈនៅក្នុងតំបន់។ ថ្លែងក្នុងពិធីបើកសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នាសណ្ឋាគារ សុខា ខេត្ត សៀមរាប នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថាតាមរយៈសន្និសីទនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ហើយវាក៏កំពុងប្រែក្លាយជាចំណុចរបត់ផ្លូវមួយ ក្នុងការលើកកម្ពស់វិស័យសារព័តមាន និងការប្តេជ្ញាចិត្តឡើងវិញចំពោះគោលការណ៍ដែលណែនាំវិជ្ជាជីវៈដើម្បីលើកកម្ពស់សង្គមក្នុងតំបន់។ ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍ថា”យើង រួមគ្នានិងអាចកសាងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលមានក្រមសីលធម៌ រួមបញ្ចូល គំនិតច្នៃប្រឌិត។យើងអាចរក្សាសេចក្តីពិតក្នុងយុគសម័យឌីជីថល។យើងអាចបម្រើប្រជាជនអាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយទំនុកចិត្ត”។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍សំខាន់នេះមិនគ្រាន់តែអំពីការប្រារព្ធពិធីប៉ុណ្ណោះទេ វាគឺជាការឆ្លុះបញ្ចាំង និងការប្តេជ្ញាចិត្តឡើងវិញ។ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ AMS បានវិវត្តទៅជាវេទិកាកំពូលសម្រាប់អ្នកផ្សាយ អ្នកបង្កើតគោលនយោបាយ អ្នកសិក្សា និងតួអង្គសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម នេត្រ…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងកូនៗនៅសាលាមតេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងកូនៗនៅសាលាមតេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

    (កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងកូនៗ ដែលកំពុងសិក្សានៅ សាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតនៅបរិវេណវិទ្យាស្ថានបញ្ជាការ-សេនាធិការ និង សាលានាយទាហានសកម្ម នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២២ កក្កដា ២០២៥ ។ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបង្កើត សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តល់សេវាអប់រំ ប្រកបដោយគុណភាពដល់កុមារ ដែលមានអាយុ៣ឆ្នាំ ដល់៦ឆ្នាំឬក្រោម៧០ខែ ដោយស្ថិតនៅក្រោមរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងចាត់ចែងផ្ទាល់របស់ វិទ្យាស្ថានបញ្ជាការសេនាធិការ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ កក្កដានេះ លោកជំទាវបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងកូនៗ…

  • ដំណើរការបោះបង្គោលព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅចុងសប្តាហ៍នេះហើយ

    ដំណើរការបោះបង្គោលព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅចុងសប្តាហ៍នេះហើយ

    (ភ្នំពេញ)៖ ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចុងសប្តាហ៍នេះហើយ។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ផន រីម រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យ ក្រសួងសារធារណការ និងដឹកជញ្ជូន បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ។ ក្រុមការងារបានធ្វើសកម្មភាពនៅតំបន់ចុងទី ដោយបានចុះបោះបង្គោលនិយាមកាដំបូងលើផ្ទៃសមុទ្រ(ខេត្តកែប)បានដោយជោគជ័យ។ ក្រុមការងារនឹងបន្តបោះបន្ថែមទៀត ទៅតាមផែនការ និងតាមគោលដៅ ដែលបានគ្រោងទុកនៅលើផ្ទៃសមុទ្រ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោបានដោយជោគជ័យតាមកំណាត់ ឆ្លងកាត់ភូមិសាស្ត្រខេត្តនីមួយៗ ក្នុងនោះរួ​មមាន៖ កំណាត់ទី១ប្រវែងជាង ២១គីឡូម៉ែត្រ ពីចំណុចដើមទី នៃតំបន់ព្រែកតាកែវ(ទន្លេមេគង្គ)-ព្រែកពោធិ៍(ទន្លេបាសាក់) ក្នុងភូមិស្រ្តាខេត្តកណ្តាលចំនួន ១៥៥បង្គោល។ កំណាត់ទី២ ពីចំណុចព្រែកតាហ៊ីង(ទន្លេបាសាក់) ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តតាកែវចំនួន ២៣២បង្គោល, ខេត្តតាកែវចំនួន ៥៥២បង្គោល, ខេត្តកំពតចំនួន ៨០១បង្គោល និងខេត្តកែបមានចំនួន ១៨០បង្គោល ដោយសរុបទាំងអស់មានចំនួន ១៩២០បង្គោល។ ដំណាក់កាលបន្ទាប់…

  • កញ្ញា សារ៉ាន់ គីមឡាង ក្លាយជាបវរកញ្ញាឯកនៃ Miss Earth Cambodia ២០២៥ និងចូលរួម ប្រកួតនៅលើឆាក Miss Earth លំដាប់អន្តរជាតិថ្ងៃខាងមុខ

    កញ្ញា សារ៉ាន់ គីមឡាង ក្លាយជាបវរកញ្ញាឯកនៃ Miss Earth Cambodia ២០២៥ និងចូលរួម ប្រកួតនៅលើឆាក Miss Earth លំដាប់អន្តរជាតិថ្ងៃខាងមុខ

    (ភ្នំពេញ)៖ ក្នុងការប្រកួតយ៉ាងស្វិតស្វាញជាមួយគូប្រជែងច្រើននាកន្លងមក ទីបំផុត កញ្ញា សារ៉ាន់ គីមឡាង បានក្លាយជាបវរកញ្ញាឯកនៃ Miss Earth Cambodia ២០២៥ ។ ហើយនៅថ្ងៃខាងមុខកញ្ញា ក៏នឹងក្លាយជាបវរកញ្ញា តំណាងឲ្យប្រទេសកម្ពុជាមួយរូប ដែលនឹងត្រូវបង្ហាញខ្លួននៅលើឆាកបវរកញ្ញាផែនដី (Miss Earth) អន្តរជាតិ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានជុំវិញបញ្ហានេះ លោកស្រី Tiffany Vu នាយិការគ្រប់គ្រងកម្មវិធី Miss Earth Cambodia 2025 ឱ្យដឹងថា«ខ្ញុំពិតជារំភើបដែលបានឈរនៅចំពោះមុខអ្នកនៅថ្ងៃនេះក្នុងនាមជានាយកថ្នាក់ជាតិនៃ Miss Earth Cambodia 2025។ ថ្ងៃនេះជាការចាប់ផ្តើមនៃការបំផុសគំនិតថ្មី ដែលប្រារព្ធវេទិកាដ៏មានឥទ្ធិពលសម្រាប់ស្ត្រីកម្ពុជាក្នុងការងើបឡើង ចែងចាំង និងដឹកនាំ»។ លោកស្រី បានបញ្ជាក់បន្ថែមថា បវរកញ្ញាផែនដី គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំចំនួន៤ ចាប់តាំងពីឆ្នាំ២០០១ ជាមួយនឹងកេរ្តិ៍ដំណែលដ៏មានមោទនភាពក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅទូទាំងពិភពលោក។ កញ្ញា សារ៉ាន់ គីមឡាង ម្ចាស់ជ័យលាភីបវរកញ្ញាឯក Miss Earth Cambodia 2025 បានប្រាប់ថា ជាមួយភាពស្រស់ស្អាត សំឡេងដ៏មានកម្លាំងសម្រាប់បរិស្ថាន…

  • រដ្ឋមន្ត្រីសុខាភិបាល៖ អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌ មេត្តា ករុណា

    រដ្ឋមន្ត្រីសុខាភិបាល៖ អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌ មេត្តា ករុណា

    (ភ្នំពេញ)៖ អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌ មេត្តា ករុណា ធ្វើយ៉ាងណាឱ្យអ្នកជំងឺមានក្តីសង្ឃឹម និងជឿជាក់ និងធ្វើឱ្យចេញជា លទ្ធផលវិជ្ជមាន ហើយវគ្គសិក្សាត្រូវមានគុណភាព និង រៀបចំឱ្យមាននិរន្តភាព មានភាពប្រសើរជាងមុន និងធ្វើការវាយតម្លៃផងដែរ ស្តីពីសមត្ថភាព នៃការចូលរួមវគ្គសិក្សា ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ដូចនេះ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ខណៈ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សា ស្តីពីក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ ដែលដឹកនាំបង្រៀនដោយ ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីប្រឹក្សា និងជាសាស្ត្រាចារ្យ បង្រៀនមុខវិជ្ជា ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មាននិស្សិតចូលរួម ៣៥០នាក់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី បានលើកឡើងអំពីមេរៀនគុណតម្លៃនៃអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ ដោយត្រូវមានឥរិយាបថល្អ ក្រមសីលធម៌ ទទួលខុសត្រូវ…

  • ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កងទ័ពថៃបានដើរចូលដីកម្ពុជាទាំងបំពានលើកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម

    ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កងទ័ពថៃបានដើរចូលដីកម្ពុជាទាំងបំពានលើកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម

    ភ្នំពេញៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធទាំងស្រុងចំពោះការតវ៉ានិងចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានប្រើប្រាស់មីនប្រឆាំងមនុស្សដែលទើបតែដាក់ថ្មីៗ។ ទន្ទឹមនេះក្រសួងការបរទេសបានគូសបញ្ជាក់ថា កងទ័ពថៃបានដើរចូលដីកម្ពុជាទាំងបំពានលើកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម។សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍