Category: ព័ត៌មានជាតិ

  • ព្រឹទ្ធសភាកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់យោធាថៃមកលើខ្មែរ

    ព្រឹទ្ធសភាកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់យោធាថៃមកលើខ្មែរ

    ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។

  • ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃអំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ចៀសវាងការធ្វើដំណើរ ដែលមិនចាំបាច់

    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃអំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ចៀសវាងការធ្វើដំណើរ ដែលមិនចាំបាច់

    ភ្នំពេញ៖ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ចៀសវាងការ ធ្វើដំណើរដែលមិនចាំបាច់ និងសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាចៀសវាងធ្វើដំណើរទៅកាន់ប្រទេសថៃ នៅពេលចំពោះមុខនេះប្រសិនបើពុំមានការចាំបាច់បំផុត។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងដដែលបន្តថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងស្ថានទូត ឬ ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរសព្ទដូចមានជូនភ្ជាប់ក្នុងលិខិត៕ ដោយ៖ង៉ាន់ ទិត្យ

  • សម្ដេចធិបតី អំពាវនាវឲ្យពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងពីការធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូត ក្រុមហ៊ុន និងពលរដ្ឋថៃ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា

    សម្ដេចធិបតី អំពាវនាវឲ្យពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងពីការធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូត ក្រុមហ៊ុន និងពលរដ្ឋថៃ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ Even though there is currently fighting between the Cambodian and Thai armies at the border, I appeal to all Cambodian citizens to maintain their morality and dignity, and to avoid discrimination or any…

  • ឯកឧត្តម ប៉ែន បូណា៖ថៃយកលេសបញ្ហាមីននិងបញ្ហាផ្សេងៗដើម្បី​ដាក់កំហុស​និងឈ្លានពានកម្ពុជា

    ឯកឧត្តម ប៉ែន បូណា៖ថៃយកលេសបញ្ហាមីននិងបញ្ហាផ្សេងៗដើម្បី​ដាក់កំហុស​និងឈ្លានពានកម្ពុជា

    ភ្នំពេញ៖ការចាប់ផ្តើមនូវភាពតានតឹងរវាងកម្ពុជានិងថៃជុំវិញបញ្ហាព្រំដែនគឺកើត​ឡើងដោយសារកងទ័ពថៃបានលួច បាញ់ប្រហារមកលើកទាហានកម្ពុជាម្នាក់ដែល​កំពុង​ឈរជើងនៅ លេណដ្ឋាននៅតំបន់មុំបី​ម្នាក់ស្លាប់បាត់បង់ជីវិត​កាល​ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ខែ កក្កដា ឆ្នាំ២០២៤នេះនៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តីឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិង​ជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា​មុននឹងផ្ទុះ​អាវុធ​ឈ្លានពានប្រទេសកម្ពុជា ថៃបានយកបញ្ហាជាន់មីន ,ដាក់របងលួស ,ដាក់កងទ័ព​និងបញ្ហាផ្សេងទៀតដាក់កំហុសមកលើកម្ពុជារហូតបើការបាញ់ប្រហារលើកងទ័ពកម្ពុជាមុន។ ឯកឧត្តមបន្តថា ភាគីថៃតែងបានពន្លាតបញ្ហារហូត ។មានបញ្ហាព្រំដែន ដោយបិទ​ព្រំដែនដោយឯកតោភាគី គំរាម​ផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត ប្រេងឥន្ធនៈ ឧស្ម័ន​ជាដើម ហើយចុងក្រោយនេះ​ថៃបានយកបញ្ហាទាហានជាន់មីន មកធ្វើជាមូលហេតុ ឬលេសឱ្យមានបញ្ហាធំឡើងៗ។ឯកឧត្តមបានបញ្ជាក់ថា៖« ថៃបានចោទកម្ពុជា​ថាបានដាក់មីនថ្មី ហើយក្រសួងការពារជាតិ,ក្រសួងការបរទេសបានធ្វើការ​ឆ្លើតតបវិញហើយ បានបញ្ជាក់ហើយថា កម្ពុជាមិនបានដាក់ មីនថ្មីនោះទេ។ប៉ុន្តែកងទ័ពថៃមិនបានដើរតាមតម្រាយផ្លូវធម្មតានោះទេ គឺបានធ្វើការបង្កើត តម្រាយផ្លូវថ្មី ចូលដី​កម្ពុជា ហើយដីនោះមានសល់គ្រាប់ មីនដែលសម័យសង្គ្រាម»។ ឯកឧត្តមលើកឡើងដែរថា ក្រោយពីកងទ័ពរបស់ខ្លួនបានជាន់មីន ថៃបានធ្វើឱ្យ​សភាពការណ៍ កាន់តែតានតឹង​ខ្លាំងឡើង។ ជាក់ស្តែងកាលពី ថ្ងៃទី២៣ខែកក្កដា​ថៃបានប្រកាសបិទមិនឱ្យទេសចរណ៍ចូល ,ប្រកាសបិទប្រាសាទ​តាមាន់ធំ រហូតក្លាយ​ជាការចាប់ផ្តើមនៃសង្គ្រាម។ជាងនេះយប់មិញក៏បានដាក់របងលួសនៅប្រាសាទតាមាន់ ហើយព្រឹកឡើងគាត់ចាប់ផ្តើម ធ្វើសកម្មភាពបាញ់មកលើទាហានកម្ពុជាមុនថែម​ទៀត។ ឯកឧត្តម ប៉ែន បូណា បានបន្ថែមថាកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាមានភាព​ក្លាហាន និងរឹងមាំកក់កៅ្ត ហើយពេញមួយថ្ងៃនេះនៅសមរភូមិកងទ័ពកម្ពុជា​យកប្រៀបលើកងទ័ពថៃ ដែលសត្រូវឈ្លានពានទឹកដី​កម្ពុជា​នោះ​ឡើយ៕ដោយ៖ម៉ាដេប៉ូរូបភាព៖ វេងលឹមហួត

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ការបាញ់ប្រហាររបស់ភាគីថៃមកលើកម្ពុជាមានចំនួន៨ទីតាំង និងកម្ពុជាបានកំពុងកាន់កាប់ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំទាំងស្រុង

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ការបាញ់ប្រហាររបស់ភាគីថៃមកលើកម្ពុជាមានចំនួន៨ទីតាំង និងកម្ពុជាបានកំពុងកាន់កាប់ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំទាំងស្រុង

    (ភ្នំពេញ)៖ ក្នុងការប៉ះទង្គិចប្រដាប់អាវុធដែលកងទ័ពថៃបានបាញ់ប្រហារយ៉ាងងងើលមកលើដែនអធិបតេយ្យភាពកម្ពុជានៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥នេះភាគីបានបាញ់អាវុធធន់ធំ និងបានប្រើយន្តហោះ F-១៦មកលើកម្ពុជាយ៉ាងណាក្តី តែកងទ័ពកម្ពុជាដ៏អង់អាចក្លាហានបានធ្វើការវាយបកយ៉ាងអង់អាចក្លាហានក្នុងនេះបានកាន់កាប់យ៉ាងរឹងមាំនៅប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៤ ខែ កក្កដាឆ្នាំ ២០២៥នេះបានឱ្យដឹងថាចំពោះតំបន់ទាំង៨ដែលកំពុងមានការផ្ទុះអាវុធយ៉ាងខ្លាំងក្លានេះរួមមាន ប្រាសាទឧត្តរមានជ័យ និងប្រាសាទព្រះវិហារដូចជា៖ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រី ភ្នំខ្មោច អានសេះ និងតំបន់មុំបី។ លោកជំទាវបានមានប្រសាសន៍ថា”មកដល់ពេលនេះកងទ័ពកំពុងឈរយ៉ាងរឹងមាំ។សម្រាប់តំបន់ចាប់ផ្តើមផ្ទុះនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីយើងបានកាន់កាប់យ៉ាងរឹងមាំទាំងស្រុង”។ គួរបញ្ជាក់ថាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ…

  • ការបាញ់ប្រហារមកលើកម្ពុជាមុន ពីសំណាក់យោធាថៃ បង្កភាពភ័យខ្លាចដល់ពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវពួនសម្ងំក្នុងលេណដ្ឋាន ដើម្បីការពារជីវិតពីគ្រាប់ផ្លោងរ​បស់ទាហានថៃ

    ការបាញ់ប្រហារមកលើកម្ពុជាមុន ពីសំណាក់យោធាថៃ បង្កភាពភ័យខ្លាចដល់ពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវពួនសម្ងំក្នុងលេណដ្ឋាន ដើម្បីការពារជីវិតពីគ្រាប់ផ្លោងរ​បស់ទាហានថៃ

    (ភ្នំពេញ)៖ ការឈ្លានពាន និងបង្កហេតុ បាញ់ប្រហារមកលើកម្ពុជាមុន ពីសំណាក់យោធាថៃ បានបង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេស បងប្អូនប្រជាពលរដ្ឋ ដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវមកពួនសម្ងំក្នុងលេណដ្ឋាន ដើម្បីការពារជីវិតពីការបាញ់គ្រាប់ផ្លោងរបស់ទាហានថៃ។ គួរបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានវាយប្រហារឈ្លានពានមកលើកម្ពុជាមុន ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជា គ្មានជម្រើសអ្វី ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពាន។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន ។ សូមជម្រាបថា យោងតាមសេចក្តីថ្លែងការណ៍​របស់អ្នកនាំ​ពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីពេលវេលា​ទៅតាមដំណាក់កាល​នីមួយ​ៗ​ ដែលភាគីថៃបាន​ឈ្លានពាន​មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។ កំណត់ហេតុដែលបានចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា មានដូចខាងក្រោមនេះ៖ -ម៉ោងប្រមាណ ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាព​បំពានលើកិច្ច​ព្រម​ព្រៀង​ដែល​បាន​ឯក​ភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួស​បន្លា​តាម​ជើង​ប្រាសាទ​ -ម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល២នាទី -ម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ -ម៉ោង ០៨:៤៦នាទី កងទ័ពឈ្លាន​ពាន​ថៃ​បាន​បើក​ការ​បាញ់ប្រហារមុនមក​លើ​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ…

  • កម្ពុជាប្រើសិទ្ធិការពារខ្លួន វាយបកទៅកងទ័ពថៃវិញ ដោយសារឆ្លងបន្ទាត់ក្រហម

    កម្ពុជាប្រើសិទ្ធិការពារខ្លួន វាយបកទៅកងទ័ពថៃវិញ ដោយសារឆ្លងបន្ទាត់ក្រហម

    ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បញ្ជាក់ថា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។the armed clashes took place along the Cambodia–Thailand border in Oddar Meanchey province. Thai Military had launched first an armed assault on Cambodian forces Cambodian forces acted strictly within the bounds of self-defense, responding to an unprovoked incursion by Thai troops that violated our territorial integrity.

  • ទំនាក់ទំនងកម្ពុជា-ថៃ ធ្លាក់នៅកម្រិតទាបបំផុត

    ទំនាក់ទំនងកម្ពុជា-ថៃ ធ្លាក់នៅកម្រិតទាបបំផុត

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងក៏តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥, ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត the nation ជាដើម បានចុះផ្សាយថា «ថៃបានសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជានិងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក»។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងក៏តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា។ English version:On the evening of July 23, 2025, various Thai media outlets, including The Nation newspaper, reported that Thailand had decided to downgrade diplomatic ties with Cambodia, recall its ambassador from Phnom…

  • ផ្លូវកៅស៊ូ៧ខ្សែប្រវែងជាង១២២គីឡូម៉ែត្រ រួមចំណែកលើកកម្ពស់គុណភាព​ជីវិត​អ្នកខេត្តបាត់ដំបង

    ផ្លូវកៅស៊ូ៧ខ្សែប្រវែងជាង១២២គីឡូម៉ែត្រ រួមចំណែកលើកកម្ពស់គុណភាព​ជីវិត​អ្នកខេត្តបាត់ដំបង

    បាត់ដំបង៖មិនមែនកើតឡើងដោយឯកឯង តែបានកើតឡើងដោយកិច្ចខិតខំប្រឹង​ប្រែង​​និងយកចិត្តទុកដាក់ពី​រាជរដ្ឋា​ភិបាល​ផ្លូវ​ក្រាលកៅស៊ូចំនួន៧ខ្សែមានប្រវែងសរុប ១២២គីឡូម៉ែត្រ ស្ថិតនៅស្រុកចំនួន៦ ក្នុងភូមិសាស្ត្រ​ខេត្តបាត់ដំបង​បានទទួល​ការថែទាំជាប្រចាំ និងកំពុងបម្រើដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋនៅ​ក្នុងតំបន់​ទាំងនេះ។ពិសេសការដឹកជញ្ជូននានា។ ផ្លូវថែទាំប្រចាំទាំង៧ខ្សែនេះ គឺជាប្រភេទផ្លូវក្រាលកៅស៊ូDBST មាន ទទឹង៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅក្នុង​ស្រុកមោងឬស្សី រុក្ខគីរី សង្កែ គាស់ក្រឡ សំឡូត និងស្រុកថ្ម​គោល។​ជាមួយនឹងការក្រាលកៅស៊ូ ដងផ្លូវក៏​មានការដាក់​នូវស្លាកចរាចរណ៍ចំនួន​៣០៨ស្លាក នៅស្ថិតស្រុកថ្មគោល ស្រុកបាណន់ ស្រុករុក្ខគីរី ស្រុកមោងឫស្សី ស្រុកឯកភ្នំ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ផងដែរ ។ការដ្ឋាននេះអនុវត្តដោយ​នាយកដ្ឋាន​ផ្លូវលំជនបទ។ ពិនិត្យវាយតម្លៃអំពីគុណភាពផ្លូវ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាង​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិក​គណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍​ជនបទបាន​ដឹកនាំគណៈប្រតិភូអន្តរ​ក្រសួង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់​ដំបង អញ្ជើញ​ត្រួត​ពិនិត្យ​​និងធ្វើការវាយតម្លៃលើការងារថែទាំប្រចាំ តំណាក់កាលទី១។ ក្នុងដំណើរពិនិត្យវាយតម្លៃ​ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជា​សមាជិក​គណៈកម្មាធិការលទ្ធកម្ម បានកោតសរសើរ និងលើកទឹកចិត្ត​ដល់ក្រុមការងារ និងមន្ត្រីអនុវត្តគម្រោងផ្ទាល់ ឱ្យ​បន្តខិតខំក្នុងការបំពេញ​កាតព្វកិច្ច​លើការងារអនុវត្ត​គម្រោងដោយការទទួលខុសត្រូវខ្ពស់ និងត្រូវធ្វើឱ្យសម្រេចបាននូវលទ្ធផលល្អប្រសើរ។ ស្ថិតនៅលើផ្លូវទើបជួសជុលរួច ឯកឧត្តមរដ្ឋលេខាធិការបានគូសរំលេចថា ក្រោយពីការ​ថែ​ទាំ​ជួសជុល កែលម្អឱ្យ​ប្រសើរ​រួចហើយ ប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផល​តាម​ដង​ផ្លូវទាំងនោះ ពិតជាទទួលបាននូវការលើកកម្ពស់​ជីវភាព ទាំងការរស់នៅនិងសេដ្ឋ​កិច្ចគ្រួសារ។ប៉ុន្តែមានរឿងមួយដែលឯកឧត្តមរដ្ឋលេខាធិការមិនភ្លេចក្នុងការរំលឹកនោះ គឺការចុះត្រួតពិនិត្យមើលផ្លូវនិងយកចិត្តទុកដាក់ក្នុងការថែទាំផ្លូវ…

  • អាវុធហត្ថខេត្តកំពង់ស្ពឺចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ក្មេងទំនើង ដល់សិស្សវិទ្យាល័យ ហ៊ុន សែន បាត់ដឹង

    អាវុធហត្ថខេត្តកំពង់ស្ពឺចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ក្មេងទំនើង ដល់សិស្សវិទ្យាល័យ ហ៊ុន សែន បាត់ដឹង

    កំពង់ស្ពឺ៖ឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឱ្យលោកវរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាប​បទល្មើស រួមទាំងក្រុមការងារចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បី​សហគមន៍​គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិក) និងក្មេងទំនើង នៅវិទ្យាល័យ ហ៊ុន សែន បាត់ដឹងខេត្តកំពង់​ស្ពឺ  ដោយមានការចូលរួមពីសិស្សចំនួន ១ ៦០៧នាក់(ស្រីចំនួន ៨៨១នាក់) លោកគ្រូ អ្នកគ្រូចំនួន៥១។ តាមរយៈក្រុមការងារដែលចុះផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ក្នុង​គោលបំណង ដើម្បីការកាត់បន្ថយ​ការ​ប្រើប្រាស់គ្រឿងញៀន,ការអប់រំអំពី​គ្រោះថ្នាក់នៃគ្រឿងញៀន ដែលអាចជួយឱ្យយុវជនយល់ដឹង និងជៀសវាង​ការប្រើប្រាស់វា។ ជាងនេះក្នុងបំណងកាត់បន្ថយអំពើឧក្រិដ្ឋ ដូចជាលួចឆក់ ប្លន់ ឬហិង្សាក្នុងគ្រួសារ និងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិជាដើម ៕ដោយ៖ ម៉ុន សំអាត