Category: ព័ត៌មានជាតិ

  • ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា ក្នុងឆ្នាំ២០២៥ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០

    ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា ក្នុងឆ្នាំ២០២៥ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០

    ភ្នំពេញៈ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ ដែលជាការឆ្លុះបញ្ចាំងតថភាពពិតស្តែងចេញពីការវាស់វែងបែបវិទ្យាសាស្ត្រស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។ តម្លៃនិងសារៈសំខាន់នៃការសិក្សានេះ គឺការវាយតម្លៃដោយផ្ទាល់ពីអ្នកសារព័ត៌មានសរុបចំនួន ៤៦៧នាក់ តំណាងឱ្យអ្នកសារព័ត៌មានទូទាំងប្រទេសដែល កំពុងអនុវត្តការងារនៅទូទាំងប្រទេស។ នេះជាប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែង ទៅកាន់អ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលាមុនព្រឹត្តិការណ៍កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ (The 20th AMS 2025 )នៅលើទឹកដីអង្គរខេត្តសៀមរាបនៅពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះមានអ្នកតំណាងចូលរួមមកពី ៣៧ ប្រទេស រាប់បញ្ចូលអ្នកជំនាញផ្នែកគោលនយោបាយ អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន មកពីទ្វីបអាស៊ី និងលើពិភពលោក។ អង្គសិក្ខាសាលាទាំងមូលបានទទួលជ្រាប អំពីលទ្ធផលនៃសិក្សានេះថា អ្នកសារព័ត៌មានចំនួន ៨១,៤ភាគរយក្នុងចំណោមអ្នកស្ទង់មតិសរុប បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២ភាគរយបានឆ្លើយថា សេរីភាពសារព័ត៌មាន នៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២ភារយ បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។ រំលេចអំពីសារៈសំខាន់នៃការសិក្សាជូនសិក្ខាកាមអន្តរជាតិ ឯកឧត្តម ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា៖«ការសិក្សានេះជាលទ្ធផលដែលបានស្តែងចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល…

  • រដ្ឋមន្រ្តីព័ត៌មាន រំលឹកដល់យុវជនត្រូវមានការប្រុងប្រយត័្នខ្ពស់ចំពោះការ ប្រើប្រាស់ បច្ចេកវិទ្យា​

    រដ្ឋមន្រ្តីព័ត៌មាន រំលឹកដល់យុវជនត្រូវមានការប្រុងប្រយត័្នខ្ពស់ចំពោះការ ប្រើប្រាស់ បច្ចេកវិទ្យា​

    សៀមរាប៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា យុវជន បច្ចុបន្ន​មានការយល់ដឹង​ច្រើនពាក់ព័ន្ធទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ដែលមាននៅ ក្នុងដៃរបស់គាត់តាមរយៈស្មាតហ្វូន។ ទន្ទឹមនឹង​ការ​ប្រើប្រាស់បច្ចេកវិទ្យា យុវជនក៏ត្រូវ មានការប្រុងប្រយ័ត្នផងដែ​រ។ ក្នុងបរិបទនៃការរីកចម្រើនខ្លាំងនូវបច្ចេកវិទ្យា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានទាញអារម្មណ៍​អ្នកប្រើប្រាស់​បច្ចេកវិទ្យាថា ទី១. ត្រូវមានក្រមសីលធម៌ នៅក្នុង ការប្រើប្រាស់នូវបច្ចេកវិទ្យានេះឱ្យបានត្រឹមត្រូវ ជៀសវាងការ​បង្ក​បញ្ហាឬទៅ រំលោភបំពានច្បាប់ ។ទី២ត្រូវទប់ស្កាត់ខ្លួនឯង កុំឱ្យចាញ់បោកនៅ ក្នុងបណ្តាញ ទំនាក់ទំនងសង្គម ពីព្រោះ​ក្នុងពេលបច្ចុប្បន្នការឆបោកនៅ តាមប្រព័ន្ធ អនឡាញ មានច្រើន។ ទី៣.ការប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន ដោយ​គោរព​សិទ្ធអ្នកដទៃ ខណៈដែលបច្ចុប្បន្ននេះ មានការវាយប្រហារទៅលើបុគ្គលម្នាក់ដោយ ប្រើប្រាស់ បណ្តាញសង្គម ដែលធ្វើឱ្យអ្នករងគ្រោះមានការបាក់ទឹកចិត្ត និងធ្វើឱ្យមានបញ្ហា ផ្លូវចិត្តដោយសារតែមានការសង្គ្រប់វាយប្រហារផ្លូវចិត្តទៅតាមបណ្តាញសង្គមផ្សេងៗ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា «យើងឃើញថាបណ្តាប្រទេសផ្សេងៗក្នុងនោះ មានដូចជា ប្រទេសម៉ាឡេស៊ី ការ វាយប្រហារតាមបណ្តាញទំនាក់ទំនងសង្គម ពេលខ្លះបុគ្គលដែលត្រូវវាយប្រហារ មានការបាក់ទឹកចិត្ត ។មានបញ្ហា រហូតឈាន ដល់ការសម្លាប់ខ្លួនជាដើម ។អ៊ីចឹងយើងមិនអាចឱ្យបញ្ហានេះកើតឡើងនៅក្នុងសង្គម កម្ពុជានោះទេ ដោយ​ត្រូវប្រើប្រាស់នូវបច្ចេកវិទ្យានេះឱ្យមានប្រយោជន៍ជាជាងការ ប្រើប្រាស់ នូវបច្ចេកវិទ្យាដែលបំផ្លាញមនុស្ស »។ ឯកឧត្តម នេត្រ…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖សារព័ត៌មានថៃមួយចំនួនបង្កើតនូវភាពមន្ទិល និង ខ្លះបានបំប៉ោងហួសពីការពិត

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖សារព័ត៌មានថៃមួយចំនួនបង្កើតនូវភាពមន្ទិល និង ខ្លះបានបំប៉ោងហួសពីការពិត

    (សៀមរាប)៖ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានថ្លែងថានាកន្លងមកអ្វីដែលយើងបានមើលឃើញការផ្សព្វផ្សាយកន្លងមករបស់បណ្តាញសារព័ត៌មានថៃគឺការបង្កើតនូវភាពមន្ទិល និង ការប្រើប្រាស់ពាក្យពេជ្រដែលមានពេលខ្លះគឺ អ្នកសារព័ត៌មានបានបំប៉ោង ហួសពីការពិតទាំងស្រុង។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាបចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងទាក់ទិនទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃនេះថា”យើងលើកឧទាហរណ៍ដូចជានៅថ្ងៃទី៨ ខែមិថុនាកន្លងទៅគឺកម្ពុជា និង ថៃមានការឈានដល់ការសម្រួលកងកម្លាំងកងទ័ពក្នុងតំបន់មុំ៣ ។ ក្នុងនេះសារព័ត៌មានថៃ ពិសេសសារព័ត៌មានថៃស៊ុត ដោយសារព័ត៌មាននេះបានផ្សព្វផ្សាយថាកងទ័ពកម្ពុជាបានដកទ័ព នេះជាឧទាហរណ៍ដែលយើងអាចមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយបានបំភ្លៃខុសពីការពិត ដែលធ្វើឱ្យមានការយល់ច្រឡំ ។ ក្រៅពីនេះយើងសង្កេតឃើញថាមានការបង្ក និងសាងបញ្ហាពីប្រព័ន្ធផ្សព្វផ្សាយមិនមានភាពច្បាស់លាស់ក៏ដូចជាបំភ្លៃ បំភ្លើសទៅលើហេតុការណ៍មួយចំនួនដែលបង្កើតដោយសារព័ត៌មានរបស់ថៃ នាំឱ្យមានការយល់ច្រឡំ នេះដូចគ្នាផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានស្នើសុំទៅភាគីថៃពិសេសប្រព័ន្ធផ្សព្វផ្សាយថៃគឺសុំឱ្យប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ការផ្សព្វផ្សាយត្រូវប្រកាន់សច្ចះភាពព័តមាន ភាពត្រឹមត្រូវរបស់ព័ត៌មាន សុំកុំឱ្យបញ្ចូលនូវនិន្នាការ នយោបាយក្នុងព័ត៌មានរបស់ខ្លួន ។ ឯកឧត្តម នេត្រ ភក្រ្តាបានមានប្រសាសន៍ថា”ខ្ញុំមិនបានបង្រៀនអ្នកសារព័ត៌មានថៃទេ ប៉ុន្តែអ្វីដែលយើងបានសង្កេតឃើញគឺការបំភ្លៃ បំភ្លើស ជាពិសេសការប្រើប្រាស់នូវពាក្យបំភ្លៃ បំប៉ោងព័ត៌មាន តាមរយៈការបង្កើតព័ត៌មានដោយបំភ្លៃ…

  • អធិការដ្ឋានខណ្ឌប្ញស្សីកែវ ចាប់ផ្តើមសាងសង់អគារបន្ថែម ដើម្បីបម្រើសេវា សន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋ ក្នុងមូលដ្ឋាន

    អធិការដ្ឋានខណ្ឌប្ញស្សីកែវ ចាប់ផ្តើមសាងសង់អគារបន្ថែម ដើម្បីបម្រើសេវា សន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋ ក្នុងមូលដ្ឋាន

    (ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌប្ញសស្សីកែវ បានចាប់ផ្តើមសាងសង់អគារបន្ថែម និងជួសជុលអគារចាស់ៗមួយចំនួន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបំរើសេវា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ។ អគារនេះ សាងសង់លើផ្ទៃដី ទំហំ ៧៥៨ម៉ែត្រការ៉េ ដោយមានការចូលរួមពីសប្បុរជនខ្លះ និងការជួយជួសជុលអគារចាស់ ដែលទទួលបានពីប្រជាពលរដ្ឋខ្លះ ដូចជា៖ សម្ភារៈ ឥដ្ឋ ឬសុីម៉ងត៍ជាដើម ។ ក្នុងឱកាសចុះពិនិត្យការងារសាងសង់ជួសជុលរបស់ជាង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញសស្សីកែវ បានឱ្យដឹងថា ការកសាងអគារថ្មីនេះ គឺសាងសង់បន្តភ្ជាប់ជាមួយអគារចាស់ ដែលមានស្រាប់ ប៉ុន្តែមានទំហំតូចចង្អៀត ទើបលោក ផ្តើមសាងសង់អគារថ្មី ដើម្បីជួយសម្រួលការងារដល់មន្ត្រីនគរបាល បានបំពេញការងារ បំរើសន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ លោកអធិការ បន្តថា ការសាងសង់អគារបន្ថែមនេះ គឺជាគំនិតផ្តួចផ្តើមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋានជាថវិកាឬក៏សម្ភារ:តាមទឹកចិត្ត ។ លោក ហ៊ាង…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖កម្ពុជាមិនឱ្យព័ត៌មានក្លែងក្លាយដឹកមុខទេ

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖កម្ពុជាមិនឱ្យព័ត៌មានក្លែងក្លាយដឹកមុខទេ

    សៀមរាប៖កម្ពុជាមិនអាចឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងទេ។មានន័យថាកាលណា មានព័ត៌មានក្លែងក្លាយ យើង ត្រូវតែដាក់ព័ត៌មានពិត បកស្រាយ លឿនតាមអ្វីដេល អាចធ្វើទៅបាន។នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួង ព័ត៌មាន។ ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ដែលជាថ្ងៃ ប្រារព្ធសន្និសីទកំពូលស្តីពីប្រព័ន្ធ​ផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅខេត្តសៀមរាប ឯកឧត្តម នេត្រ ភក្រ្តា បានបង្ហាញ​នូវ​សកម្មភាពដែល ប្រកាន់យកដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ឯកឧត្តមបញ្ជាក់ថា​តាមបទពិសោធន៍ កន្លងមក​ឃើញ​ថា មានតែកម្ពុជាទេដែលបានរៀបចំនូវយន្តការក៏ដូចជា យុទ្ធនាការ ច្បាស់លាស់ ចេញជារូបរាង និងទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ក្រៅពីនេះយើងក៏សិក្សាទៅ​លើផ្នែក​ឯកសារ និងការរៀបចំគិតគូរផ្សេងៗរបស់បណ្តាប្រទេសមួយចំនួន តែមិនទាន់មានសកម្មភាព ជាក់ស្តែង​នៅឡើយ​ទេ។ សម្រាប់សន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នៅលើទឹកដីអង្គរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានបញ្ជាក់ថា យើងនឹងចែករំលែកទាក់ទិន នឹងរឿងនេះ។កម្ពុជារំពឹងថានឹងមានសេចក្តីថ្លែងការណ៍អង្គរ២.០ ។​មាន​ន័យថា ជាសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ។ឯកឧត្តមបន្តថា​ក្នុងកិច្ចប្រជុំសន្និសីទ​កំពូល​ប្រព័ន្ធផ្សព្វផ្សាយអាស៊ីកាលពីឆ្នាំ២០១៩ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះជាលើកទី១​គឺមានសេចក្តីថ្លែងការណ៍​អង្គរ​ស្តីពីការប្រឆាំង ព័ត៌មាន ក្លែងក្លាយ។ដូចនេះ​នៅក្នុងឆ្នាំ២០២៥យើងនឹង​មានរៀបចំសេចក្តីថ្លែងការណ៍​អង្គរស្តី​ពីការ​ប្រឆាំងព័ត៌មានក្លែងក្លាយ។ដោយសារបច្ចុប្បន្នបញ្ញាសិប្បនិម្មិត(AI)ចូលជ្រែក ដោយពេលខ្លះ​បានប្រើប្រាស់​សំឡេង​យកទៅបំភ្លៃ បំប៉ោង ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ ភាន់ច្រឡំ។​បញ្ហានេះយើងត្រូវយកចិត្តទុកដាក់​ខ្ពស់ក្នុង​ការប្រើប្រាស់​ប្រព័ន្ធបច្ចេក វិទ្យា”។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា បានថ្លែងបន្តថា អ្វីដែលយើងរំពឹងទុកបណ្តាប្រទេស…

  • អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគេនទេយ្យទាន និងទៀនព្រះវស្សាដល់​វត្តចំនួនបួនក្នុងក្រុងកំពង់ចាម

    អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគេនទេយ្យទាន និងទៀនព្រះវស្សាដល់​វត្តចំនួនបួនក្នុងក្រុងកំពង់ចាម

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្តព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កាលពីព្រឹក​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥​អញ្ជើញនាំយកទៀនព្រះវស្សា ព្រមទាំងទេយ្យវត្ថុ បច្ច័យ​​មួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត  ស្ថិតក្នុងក្រុងកំពង់​ចាម ។ វត្តទាំងបួនដែលទទួលបានទៀនព្រះវស្សា និងបច្ច័យ មាន វត្តខេមវ័នបឹងស្នាយ, វត្តជោតនារាមបឹងកុក, វត្តបុទុមរតនៈ​ដីដុះ និងវត្តសុទស្សរាមជ្រោយថ្ម ។ពិធី​ប្រគេនបានរៀបចំនៅវត្តខេមវ័នបឹងស្នាយ ហៅវត្តថ្មី នៃសង្កាត់សំបួរមាស។ ចំពោះទេយ្យវត្ថុនិងបច្ច័យដែលវេរប្រគេនព្រះសង្ឃវត្តទាំងបួន ក្នុងវត្តនីមួយៗមាន ទៀនចំណាំព្រះវស្សាមួយគូរ, ទឹកសុទ្ធប្រាំកេស,ទឹកក្រូច ១០កេស,ស្លឹកតែប្រាំគីឡូ​ក្រាម,ស្ករសប្រាំគីឡូក្រាម,ទឹកដោះគោខាប់មួយកេស,ទឹកត្រី ប្រាំ​កេស​,ទឹកស៊ីអ៊ីវ​ប្រាំកេស,អង្ករ១០០គីឡូក្រាម, ផ្លែឈើមួយកន្ត្រក,ចង្ហាន់មួយស្រាក់,ត្រីខមួយ​កេស,មីមួយកេសធំ, និងបច្ច័យក្នុងមួយវត្តៗចំនួន ៣.១៦០.០០០ រៀល៕ដោយ៖លី ពៅ

  • លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងប្រទេស

    លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងប្រទេស

    ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។ ២-ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥),…

  • ក្រសួងរៀបចំដែនដី ជូនដំណឹងទាក់ទងនឹងការក្លែងបន្លំគណនី Telegram ដោយដាក់ឈ្មោះ SAY SAMAL និងប្រើរូបភាពរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

    ក្រសួងរៀបចំដែនដី ជូនដំណឹងទាក់ទងនឹងការក្លែងបន្លំគណនី Telegram ដោយដាក់ឈ្មោះ SAY SAMAL និងប្រើរូបភាពរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

    ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គណនី Telegram ដែលមានឈ្មោះ “អ្នកគ្រប់គ្រង SAY SAMAL” ពុំមែនជាគណនី Telegram របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះទេ។ ក្រសួងនឹងសហការជាមួយក្រសួងមហាផ្ទៃ ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

  • អគ្គលេខាធិការអាយប៉ា (AIPA) បំពេញទស្សនកិច្ចវិស័យអប់រំឯកជនកម្ពុជា

    អគ្គលេខាធិការអាយប៉ា (AIPA) បំពេញទស្សនកិច្ចវិស័យអប់រំឯកជនកម្ពុជា

    ភ្នំពេញ៖ អគ្គលេខាធិការអាយប៉ា (AIPA) មើលឃើញការរីកចម្រើនរបស់កម្ពុជាថា នឹកស្មានមិនដល់ ក៏ព្រោះតែកម្ពុជាបានបោះជំហានយ៉ាងលឿនលើវិស័យអប់រំ ហើយកម្ពុជាលេចធ្លោទាំងធនធានមនុស្ស និងជាសក្តានុពលវិនិយោគ។ ជាក់ស្តែង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលបដិសណ្ឋារកិច្ច នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនៈភាពវិស័យអប់រំ ព្រមទាំងបានអញ្ជើញទស្សនា បណ្ណាល័យឌីជីថល បន្ទប់ Lab ផ្នែកស្ថាបត្យកម្ម អាកាសចរស៊ីវិល និងបន្ទប់ Studio ផ្នែក IT ថ្នាក់រៀន បន្ទប់មហាវិទ្យាល័យ រួមទាំងអគារស្នាក់នៅនិស្សិត។ និស្សិតប្រមាណ ២,៣០០នាក់ ទះដៃប្រកដោយមោទនភាព និងចូលរួមតាមប្រព័ន្ធZoom ស្តាប់ការធ្វើបទបង្ហាញរបស់លោកជំទាវអគ្គលេខាធិការ អំពីកម្មវិធី “AIPA Roadshow លើកទី១៨ – The 18th AIPA Roadshow”…

  • មន្ត្រី​រាជការ​ចំនួន ៣៧៥នាក់ បានបញ្ចប់វគ្គសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ”

    មន្ត្រី​រាជការ​ចំនួន ៣៧៥នាក់ បានបញ្ចប់វគ្គសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ”

    (ខេត្តកំពត)៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានអញ្ជើញជាអធិបតី បិទសិក្ខាសាលាទូទាំងប្រទេសស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោក លោកស្រី ជាវាគ្មិន និងសិក្ខាកាមជាមន្ដ្រីរាជការក្រសួង និងមកពីបណ្តាមន្ទីរ ប.ទ.ខេត្តទាំង២៤ នៅខេត្តកំពត ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ៖ (១) ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។…