Category: ព័ត៌មានជាតិ

  • រាជរដ្ឋាភិបាល ចេញបទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    រាជរដ្ឋាភិបាល ចេញបទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
  • អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់អំពីករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំនៅរសៀលថ្ងៃនេះ

    អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់អំពីករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំនៅរសៀលថ្ងៃនេះ

    ភ្នំពេញ៖លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួងការពារជាតិ បានផ្តល់ការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យ​សម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ នៅរសៀល​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ លើទំព័ហ្វេសប៊ុកក្រសួងនៅព្រលប់ថ្ងៃនេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទីដោយ​សារ​អាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរ​ជើង​នៅច្រកទ្វារចូល​ប្រាសាទ​តាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះ​ទង្គិច​ពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជា​ជន​ជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់​ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិន​មានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃ​ទាហាន​ទាំង​សងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាព​នៅប្រាសាទតាមាន់ធំមាន​សភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការ​ទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅ​ទស្សនាប្រាសាទ រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នា​ទៅវិញទៅមក ដើម្បីធានាបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ៕ដោយ៖មុនីរូបថត៖ក្រសួងការពារជាតិ

  • ការផ្ដល់កម្លាំងចិត្ត និងសាមគ្គីភាពជាកត្តាចំបងនៃភាពជោគជ័យ

    ការផ្ដល់កម្លាំងចិត្ត និងសាមគ្គីភាពជាកត្តាចំបងនៃភាពជោគជ័យ

    ឧត្តរមានជ័យ៖ ប្រតិភូចម្រុះមួយក្រុមដែលមានសមាសភាពជាមន្រ្តីរដ្ឋបាលក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង​សភាពាណិជ្ជកម្ មហាជនមកពីរាជធានី ខេត្តមួយចំនួន​បានចុះអញ្ជើញសាកសួរសុខទុក្ខ កងកម្លាំងជួរ​មុខនៅទិស​ប្រាសាទ​តាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ។តាមរយៈសកម្មភាពនេះបានបង្ហាញថា ការផ្ដល់​កម្លាំង​​ចិត្ត និងសាមគ្គីភាព​ជាកត្តាចំបងនៃភាពជោគជ័យ ។ ក្នុងដំណើរសាកសួរសុខទុក្ខកងកម្លាំងជួរមុខនៅទិស​ប្រាសាទតាមាន់ធំនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក ស្រេង ផល អភិបាលក្រុងសិរី​សោភ័ណ បានលើកឡើង​នេះជាបង្ហាញអំពីការគាំទ្ររវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ។អ្នកនៅខាង​ក្រោយមិនភ្លេចការលះបង់សាច់ស្រស់ឈាមស្រស់របស់កងកម្លាំងការពារបូរណភាពទឹកដី។ ការផ្ដល់កម្លាំងចិត្ត និងសាមគ្គីភាពនេះ គឺជាកត្តាចំបងនៃភាពជោគជ័យ។ ចំណែកលោក អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យដែលបាន​ចូលរួម​ក្នុងដំណើរសាកសួរសុខទុក្ខនេះដែរ បានបញ្ជាក់អំពីការកោតសរសើរ និង​ដឹងគុណជានិច្ចចំពោះវិរកងទ័ពជួរមុខ។ ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ត្រី ប៉ុល ថេង មេបញ្ជាការរងកងពលតូចថ្មើរជើង លេខ៤២ ទិសប្រាសាទតាមាន់ធំ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ក្នុង​ការផ្ដល់​កម្លាំងចិត្តយ៉ាងមុតមាំ។សកម្មភាពចូលរួមនេះធ្វើឱ្យ​កង​កម្លាំងនៅជួរមុខ ​ទោះជាតម្លៃណាក៏ប្តេជ្ញាការពារបូរណភាពទឹកដីនិងរក្សាសុខសន្តិភាពឱ្យបានដាច់ខាត។ សូមជម្រាបថា អំណោយដែលបានយកទៅផ្តល់ជូនមាន គ្រឿងបរិភោគ សម្ភារៈប្រើ​ប្រាស់ និងឱសថ​គិតជាប្រាក់​ចំនួន ១៦.០០០ដុល្លារនិងថវិកា៨០០ដុល្លារអាមេរិក ៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • មិនឱ្យចាញ់ត្រើយខាងកើត ផ្លូវបេតុងថ្មីនៅត្រើយខាងលិចព្រែកកំពង់បាយ នឹងលេចចេញជារូបរាងឆាប់ៗ

    មិនឱ្យចាញ់ត្រើយខាងកើត ផ្លូវបេតុងថ្មីនៅត្រើយខាងលិចព្រែកកំពង់បាយ នឹងលេចចេញជារូបរាងឆាប់ៗ

    កំពត៖រដ្ឋបាលខេត្តកំពតគ្រោងនឹងសាងសង់ផ្លូវបេតុងមួយខ្សែថ្មីនៅត្រើយខាង​លិច​ព្រែកកំពង់បាយ ខេត្តកំពត​នាពេលឆាប់ៗខាងមុខ។ជាមួយនឹងការសង់ផ្លូវបេតុង​នេះដែរ ក៏មានការរៀបចំឆ្នេរ​ដោយ​ក្រាលការ៉ូមាប ចាប់ពី​ស្ពានរថភ្លើង​រហូតដល់​នាឡិកា​យក្សទៀតផង។ គ្រោងការធ្វើផ្លូវបេតុងមួយខ្សែថ្មីបានបង្ហើបឱ្យដឹងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។នៅចំពោះវត្តមានឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សា​ខេត្ត ,ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ដើម្បីលើកកម្ពស់​សោភណភាពក្រុងកំពត ឱ្យកាន់​តែមានភាពទាក់​ទាញ​ភ្ញៀវទេសចរ និងដើម្បីបម្រើប្រយោជន៍សាធារណៈ​រដ្ឋបាល​ខេត្ត នឹងចាប់ផ្តើមធ្វើការ​អភិវឌ្ឍន៍​ឆ្នេរព្រែកកំពង់​បាយ​ត្រើយខាងលិច ដោយស្ថាបនាជា​ផ្លូវបេតុងចាប់ពីចំណុច​គល់រថភ្លើង រហូតដល់នាឡិកា​យក្ស ស្ថិតក្នុងទឹកដី​ភូមិទ្វី​ខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ទន្ទឹមនោះដែររដ្ឋបាលខេត្តក៏បានត្រៀមរៀបចំដោះដូរទីតាំងថ្មីជូនពលរដ្ឋដែលរស់នៅចាប់ពីគល់ស្ពានត្រើយកោះ រហូតដល់នាឡិកាយក្សផងដែរ។តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បាន​ស្នើដល់ប្រជាពលរដ្ឋដែល​រស់នៅត្រើយខាងលិច ដែលបានឯកភាពគ្នាជាមួយរដ្ឋបាលក្រុង-ខេត្ត សូមរៀបចំបង្ខិតរបង រុះរើសំណង់​ផ្សេងៗ​ដែលប៉ពាល់ដល់ស្ថាបនាផ្លូវឱ្យបានលឿនបំផុតទៅតាមដែលអាចធ្វើបាន ព្រោះការស្ថាបផ្លូវនេះនឹងចាប់ផ្តើម​នៅពេល​ដ៏ខ្លីខាងមុខ។ ពាក់ព័ន្ធនឹងការអភិវឌ្ឍនេះដែរ ឯកឧត្តមអភិបាលខេត្តបានគូសរំលេចថា រាជរដ្ឋា​ភិបាលក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូរជានិច្ចចំពោះ​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅទូទាំងប្រទេស ពិសេសសម្តេចធិបតីបានដាក់ចេញនូវគោលនយោបាយ ក៏ដូច​ជាកិច្ចចង្អុលការដោយ​ផ្ទាល់​មកកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ពិសេសខេត្ត​ដែលមានសក្តានុពលលើវិស័យទេសចរណ៍ ត្រូវរៀបចំកែច្នៃ ក៏ដូចជាបង្កើតនូវ​សមិទ្ធផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងន័យដើម្បីលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ៕ដោយ៖ សិលា សារិន

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យធីតា ចុះពិនិត្យនិងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅ​ខេត្ដព្រះវិហារ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យធីតា ចុះពិនិត្យនិងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅ​ខេត្ដព្រះវិហារ

    ព្រះវិហារ៖កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោហៅកាត់ ធីតា (TYDA) បានដឹកនាំក្រុមគ្រូពេទ្យចុះទៅពិនិត្យ និងព្យាបាល​ជំងឺជូនប្រជា​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃនៅក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិតផត ស្ថិតក្នុងភូមិ អូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។តាមរយៈសកម្មភាពមនុស្ស ធម៌ពេញមួយថ្ងៃនេះប្រជាពលរដ្ឋចំនួន ៤ ៨២៦នាក់​បានទទួលការពិនិត្យ និងព្យាបាល​ជំងឺ។ ក្នុងសកម្មភាពនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយក​ចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ​គ្រប់​ពេល​វេលា តាមរយៈការបង្ខិតសេវា​ព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ជាក់ស្តែង​ថ្ងៃនេះលោកជំទាវ​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យជំនាញ៤១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងនេះមានការពិនិត្យ និង​ព្យាបាលទៅលើជំងឺទូទៅ, ជំងឺ​មាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក,…

  • ឯកឧត្តមរដ្ឋមន្រ្តីការងារចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងគាំពារសង្គមនៅកម្ពុជាដល់គណៈប្រតិភូនៃប្រទេសឡាវ

    ឯកឧត្តមរដ្ឋមន្រ្តីការងារចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងគាំពារសង្គមនៅកម្ពុជាដល់គណៈប្រតិភូនៃប្រទេសឡាវ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ ឯកឧត្តម Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម ដើម្បីពិភាក្សាការងារ និងចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងគាំពារសង្គម នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចពិភាក្សានាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការគ្រប់គ្រងគាំពារសង្គមកម្ពុជា វិសាលភាពគោលនយោបាយសន្ដិសុខសង្គម និងសុខុមាលភាពសង្គមនៅព្រះរាជាណាចក្រកម្ពុជាទៅដល់គណៈប្រតិភូឡាវដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្រសួងយើងទាំងពីរ ទាំងនៅប្រទេសកម្ពុជា និងប្រទេសឡាវ គឺមានវិសាលភាពគ្របដណ្ដប់ទៅលើវិស័យសន្ដិសុខសង្គមដូចគ្នា។ ដូច្នេះគឺជារឿងមួយមានសារប្រយោជន៍ ដែលយើងបានជួបគ្នា និងអាចផ្លាស់ប្ដូរបទពិសោធ ក៏ដូចជាចែករំលែកទស្សនវិស័យពាក់ព័ន្ធ របបសន្ដិសុខសង្គម ហើយការអនុវត្តរបបសន្ដិសុខសង្គមនៅឡាវ និងកម្ពុជា ក៏មានស្ថានភាព លក្ខណៈប្រហាក់ប្រហែលគ្នាដែរ»។ បន្ថែមលើការចែករំលែកបទពិសោធនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍ឱ្យមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីចែករំលែក ផ្លាស់ប្ដូរបទពិសោធទាក់ទងបច្ចេកទេសនៃការគ្រប់គ្រងអភិបាលកិច្ច និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ជាការឆ្លើយតប ឯកឧត្តម Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ…

  • ទាហានថៃរារាំងភ្ញៀវទេសចរកម្ពុជា មិនឱ្យឡើងប្រាសាទតាមាន់ធំ រហូតមានការ​ប៉ះទង្កិចគ្នាដោយសម្ដី និងកម្លាំងមួយប្រាវ

    ទាហានថៃរារាំងភ្ញៀវទេសចរកម្ពុជា មិនឱ្យឡើងប្រាសាទតាមាន់ធំ រហូតមានការ​ប៉ះទង្កិចគ្នាដោយសម្ដី និងកម្លាំងមួយប្រាវ

    ឧត្តរមានជ័យ៖ ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឱ្យឡើងទៅ​ទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមាន​ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់​គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឱ្យដឹងថា ហេតុការណ៍ប៉ះ​ទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុម​ទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបាន​ធ្វើឱ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា ជាមួយក្រុមយោធាថៃ ហើយក៏មានការអន្ដរាគមន៍​ពី​សំណាក់ក្រុមទាហានកម្ពុជា ដែលឈរជើង​ការពារដែនអធិតេយ្យជាតិ នៅប្រាសាទនោះផងដែរ ដើម្បីបន្ធូរ​ស្ថានការណ៍។ ស្ថានភាពនៅប្រាសាទតាមាន់នៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញក្រោយការជួយ​សម្របសម្រួលគ្នាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកង​ពលតូចថ្នើរជើងលេខ៤២ ជាមួយនឹងថ្នាក់ដឹកនាំ​យោធាថៃ​ឈរជើងនៅទីនោះ។ សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះ ទាហានឈុតខ្មៅថៃម្នាក់ ដែលបន្លំជាភ្ញៀវទេសចរមក​ទស្សនាប្រាសាទតាមាន់ធំ ហើយបានធ្វើសកម្មភាពទះកំផ្លៀងទាហានកម្ពុជាម្នាក់​ដែលឈរជើងនៅតំបន់នោះ រួចរត់គេចចូលទឹកដីថៃបាន។ នេះជាសកម្មភាពប្រមាថ និងបង្ហាញពីគឃ្លើនរបស់ភាគីថៃ មកលើកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណា កងទ័ពកម្ពុជា​រក្សាស្មារតីអត់ធ្មន់ខ្ពស់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាតិ៕ដោយ៖ប្រភពហ្វ្រេសញូវស៍រូបថត៖ហ្រ្វេសញូវស៍

  • ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍” នៅខេត្តកំពត

    ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍” នៅខេត្តកំពត

    (ខេត្តកំពត)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍” នៅសណ្ឋាគារភាពសុខុម ខេត្តកំពត។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តចារ្យវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមឧត្តមសេនីយត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងមន្រ្តីរាជការតំណាងមន្ទីរប្រៃសណីយ៍និងទូរគនាគមន៍ខេត្ត បណ្ដាសាខាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍សរុបប្រមាណ ១៣០រូប។ សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ១). ដើម្បីកាត់បន្ថយ ឬទប់ស្កាត់នូវភាពអវិជ្ជមានដែលបានប៉ះពាល់ដល់ធនធានមនុស្ស ២). ផ្សព្វផ្សាយចំណេះដឹងការចរាចរគ្រឿងញៀន ដែលត្រូវបានលួចបង្កប់តាមបញ្ញើប្រៃសណីយ៍ ៣). ចែករំលែកបទពិសោធក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន និងបញ្ហាអេដស៍ ដើម្បីការពារខ្លួនក៏ដូចជាមានវិធានការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាយល់អំពីលទ្ធផលនៃការខ្ជីខ្ជា ឬមើលស្រាលជំងឺអេដស៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនដែលបានចំណាយពេលវេលា ក្នុងការចែករំលែកនូវចំណេះដឹង…

  • ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ ជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ

    ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ ជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន៣ និងការងារឆ្ពោះទៅមុខក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនារៀបចំឡើងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង ៣១ ការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំ ពិភាក្សាលើការរបៀបវារៈចំនួន៤ រួមមាន៖ (១)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិំ (២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ (៣)សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សម្តេចតេជោ ហ៊ុន សែន ៖ លោក ថាក់ស៉ីន ធ្លាប់ទម្លាយឯកសារថៃឲ្យសម្តេច កាលលោក អភិសិត ជានាយករដ្ឋមន្ត្រី ដែលជាអំពើក្បត់ជាតិ

    សម្តេចតេជោ ហ៊ុន សែន ៖ លោក ថាក់ស៉ីន ធ្លាប់ទម្លាយឯកសារថៃឲ្យសម្តេច កាលលោក អភិសិត ជានាយករដ្ឋមន្ត្រី ដែលជាអំពើក្បត់ជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា លោក ថាក់ស៊ីន ធ្លាប់ទម្លាយឯកសារថៃ ឱ្យសម្តេច កាលលោក អភិសិត កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ។ សម្តេច បានចាត់ទុកថា ទង្វើរបស់លោក ថាក់ស៊ីន ដែលផ្តល់ឯកសារឱ្យសម្តេច គឺជាអំពើក្បត់ជាតិ ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងដូច្នេះនៅក្នុងសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធការដកសញ្ជាតិ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថាក់ស៊ីន ត្រូវចាំ ថាក់ស៊ីនឯង លួចផ្តល់ឯកសារឱ្យខ្ញុំយ៉ាងណា នៅពេលដែលរដ្ឋាភិបាល អភិសិត ។ ថាក់ស៊ីន កុំច្រឡំ ថាក់ស៊ីន ឯង និយាយខុសហើយ។ ខ្ញុំបង្ហោះសារពីម្សិលមិញ ថ្ងៃនេះ ខ្ញុំនិយាយថែមបន្តិចទៅចុះ…