Category: ព័ត៌មានជាតិ

  • ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍

    ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍

    (ភ្នំពេញ)៖ ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។ នៅថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា ឱ្យដឹងថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ បានកំពុងដំណើរការទៅមុខ ជានិច្ចបើទោះបីក្នុងរដូវវស្សាក៏ដោយ និងមានភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរ បានប្រសើរជាងមុន ដើម្បីទៅកម្សាន្តលើភ្នំខ្នងផ្សារជាហូរហែ។ ផ្លូវចាប់ពីវត្តតាំងបំពង់ ទៅដល់ជើងភ្នំខ្នងផ្សារ ប្រវែង ជាង៧ គ.ម បានបញ្ជប់ការចាក់ពង្រាបរួចហើយ បង្កឱ្យការធ្វើដំណើរបានល្អប្រសើរ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា ៖ ក្រសួងបរិស្ថាន សហការជាមួយ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ដែលមានភ្នំខ្នងសំពៅ និងខ្នងផ្សារ ដោយគោរពតាមបទដ្ឋាន បច្ចេកទេសបរិស្ថាន រួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងទេសភាពនៃតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជិវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ គួរបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវចូលទៅកាន់តំបន់ខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់នោះ បានបើកសម្ពោធជាផ្លូវការ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបគណៈប្រតិភូមូលនិធិស៊ីធីអិន និងទទួលថវិកាមូលនិធិ ៥០០,២១៦ដុល្លារ សម្រាប់ជូនដល់វីរកងទ័ព​

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបគណៈប្រតិភូមូលនិធិស៊ីធីអិន និងទទួលថវិកាមូលនិធិ ៥០០,២១៦ដុល្លារ សម្រាប់ជូនដល់វីរកងទ័ព​

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព​ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ អ្នកឧកញ៉ា​ គិត​ ម៉េង​ និងលោកជំទាវ​ បានដឹកនាំ​ និងជំរុញការរៀនចំធ្វេីមូលនិធិ​ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ,​ ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការរហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។…

  • ផ្លូវជាតិលេខ១០ប្រវែងជិត២០០គីឡូម៉ែត្រ តម្លៃជាង១៨៨លានដុល្លារ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែសីហា​

    ផ្លូវជាតិលេខ១០ប្រវែងជិត២០០គីឡូម៉ែត្រ តម្លៃជាង១៨៨លានដុល្លារ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែសីហា​

    បាត់ដំបង៖ប្រសិនជាពុំមានអ្វីប្រែប្រួលទេផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ដោយឆ្លងកាត់​ខេត្តពោធិ៍សាត់ ទៅបញ្ចប់នៅ​ខេត្ត​កោះកុងប្រវែង​សរុប១៩៧,៣៦គីឡូម៉ែត្រ ,ទទឹង៩ម៉ែត្រ នឹងសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា។ផ្លូវនេះ​សាង​សង់​ជា​ប្រភេទក្រាលកៅស៊ូពីរ​ស្រទាប់ ​​​​​(DBST)តម្លៃជា១៨៨លានដុល្លារអាមេរិក ។ កាលពីថ្ងៃទី១៦ ខែកក្កដា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអម​ដំណើរឯកឧត្តម​សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញពិនិត្យកំណត់ទីតាំងដើម្បីត្រៀមរៀបចំពិធី​សម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូវការផ្លូវជាតិលេខ១០ ដែលនឹងប្រារព្ធក្នុងភូមិសាស្រ្តស្រុកសំឡូត នៅថ្ងៃទី៧ ខែសីហាខាងមុខ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងដំណើរចុះត្រួតពិនិត្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ក៏បានបើក​កិច្ចប្រជុំពិភាក្សាពីផែនការរៀប​ចំនិង​បែងចែកភារកិច្ចលម្អិត ដើម្បីឱ្យដំណើរការ​ប្រព្រឹត្តទៅដោយរលូន និងធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល។ សូមជម្រាបថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវ​សរុប១៩៧,៣៦​គីឡូម៉ែត្រ ,ទទឹង៩ម៉ែត្រ។ផ្លូវនេះបានតភ្ជាប់​ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ និងបញ្ចប់​នៅខេត្តកោះកុង ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…

  • ក្រសួងកសិកម្ម និង សហភាពអឺរ៉ុប បើកកម្មវិធី បណ្តុះបណ្តាលគ្រូបង្គោល សម្រាប់មន្ត្រីកសិកម្មឃុំ ស្តីពីផលិតកម្មស្វាយចន្ទី និងម្រេច

    ក្រសួងកសិកម្ម និង សហភាពអឺរ៉ុប បើកកម្មវិធី បណ្តុះបណ្តាលគ្រូបង្គោល សម្រាប់មន្ត្រីកសិកម្មឃុំ ស្តីពីផលិតកម្មស្វាយចន្ទី និងម្រេច

    (ភ្នំពេញ)៖ សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា (EU) ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ជាផ្លូវការ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាព របស់មន្ត្រីកសិកម្មឃុំ និងកសិករគំរូដើម្បីលើកកម្ពស់ផលិតកម្មស្វាយចន្ទី និងម្រេចដែល ធន់នឹងអាកាសធាតុ។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២៥នេះបានឱ្យដឹងថាក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនាដើមខែកក្កដាកន្លងមកនេះ មានសមាជិកចូលរួមសរុប ១៦៩ នាក់ រួមមាន មន្ត្រីកសិកម្មឃុំ កសិករគំរូ មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ និង តំណាងវិស័យឯកជន។ កម្មវិធីបណ្តុះបណ្តាល នេះផ្តល់ឱ្យមន្ត្រីកសិកម្មឃុំ នូវជំនាញបច្ចេកទេស និងជំនាញសម្របសម្រួលស្របតាម លក្ខខណ្ឌដំណាំនៅក្នុងស្រុក ក៏ដូចជាការអនុវត្តការគ្រប់គ្រងត្រឹមត្រូវក្រោយការប្រមូលផល ដែល ទាំងនេះនឹងជួយបំពេញតម្រូវការផ្សេងៗរបស់កសិករឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងទៅលើតួនាទីសំខាន់ៗរបស់មន្ត្រីកសិកម្មឃុំដោយបញ្ជាក់ថា “កម្មវិធីបណ្តុះបណ្តាលនេះនឹង ជួយពង្រឹងសមត្ថភាពប្រតិបត្តិការរបស់មន្ត្រីកសិកម្មឃុំ (CAOs) ក្នុងការផ្តល់សេវាផ្សព្វផ្សាយ កសិកម្មឱ្យមានប្រសិទ្ធភាព។ កម្មវិធីនេះនឹងជួយឱ្យពួកគាត់មានលទ្ធភាពណែនាំកសិករក្នុងការ អនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ សំដៅជំរុញផលិតភាព…

  • រដ្ឋសភាកម្ពុជា និង សាធារណរដ្ឋកូរ៉េ ជំរុញទំនាក់ទំនងគ្នា បង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋទាំងសងខាង

    រដ្ឋសភាកម្ពុជា និង សាធារណរដ្ឋកូរ៉េ ជំរុញទំនាក់ទំនងគ្នា បង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋទាំងសងខាង

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញឱ្យមាននូវអនុស្សរណៈនៃយោគយល់គ្នារវាងរដ្ឋសភាកម្ពុជា និង រដ្ឋសភាសាធារណកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរកាន់តែសកម្ម ស៊ីជម្រៅ ទាំងកម្រិតទ្វេភាគី និងពហុភាគី ដោយយកផលប្រយោជន៍ពលរដ្ឋជាស្នូល ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម ផាក ជុងវូក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។ សម្តេច បានគូសបញ្ជាក់ថាទំនាក់ទំនងរដ្ឋសភា ដែលជាស្ថាប័នតំណាងឱ្យពលរដ្ឋមានសារៈសំខាន់ណាស់ នៅក្នុងបរិបទដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពមានហានិភ័យខ្ពស់ មានការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យានោះ។ ការងារការទូតសភា លើកកម្ពស់ការកិច្ចសន្ទនា គោលការណ៍ពហុនិយម នឹងចូលរួមចំណែកដល់ការកាត់បន្ថយការប្រឈមរបស់ប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលឯកឧត្តមឯកអគ្គរដ្ឋទូតសម្រេចបាន មានសមិទ្ធផលសំខាន់ៗជាច្រើន ដែលកើតចេញពី កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ ឯកឧត្តមនិងសហការី ពិសេស ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី “ភាពជាដៃគូយុទ្ធសាស្ត្រ” កាល ពីខែឧសភា…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់

    ភ្នំពេញ៖ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចមួយដោយធ្វើការផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់។ក្រសួងយុត្តិធម៌បានឱ្យដឹងថាការចេញសេចក្តីសម្រេចនេះធ្វើឡើងដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។នៅយប់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២៥ក្រសួងយុត្តិធម៌បានឱ្យដឹងដែរថាការធ្វើចំណាត់ការរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ចំពោះការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តពោធិសាត់ ដូចខាងក្រោម ៖ក្នុងកិច្ចប្រជុំពីម្សិល, ខ្ញុំបានណែនាំឱ្យឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ក្រសួងយុត្តិធម៌បានបន្តឱ្យដឹងថា”យប់នេះក្រសួងមានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះករណីដែលព្រះរាជអាជ្ញារងរូបនេះ បានសម្រេចធ្វើការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដែលត្រូវបានសម្រេចធ្វើការសម្រេចឃាត់ខ្លួនដោយសមត្ថកិច្ច ដើម្បីកសាងនីតិវិធីទៅតាមច្បាប់”។ជាមួយគ្នានេះក្រសួងយុត្តិធម៌បានក្រើន រំលឹកជាថ្មី ដល់ប្រធានតុលាការ និង ព្រះរាជអាជ្ញាទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់…

  • ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

    ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

    ម្តងនេះ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នាបានឃើញផ្ទាល់ភ្នែក ស្តាប់លឺផ្ទាល់ត្រចៀក នូវសកម្មភាព និងសម្តីរបស់ សម រង្ស៊ី ដែលត្រូវបានគេស្គាល់រួចស្រេចទៅហើយថាជាជនក្បត់ជាតិ។ កាលពីមុន មានមនុស្សមួយចំនួននៅមានភាពស្រពិចស្រពិលចំពោះពាក្យថា«ជនក្បត់ជាតិ»នេះ ប៉ុន្តែ អំពើឈ្លានពានរបស់ថៃចុងក្រោយនេះ គឺជាពន្លឺបំភ្លឺប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យបានស្គាល់ច្បាស់ពាក្យថា ជនក្បត់ជាតិ តាមរយៈហេតុផលដូចខាងក្រោម៖ទី១៖ ពេលកងទ័ពថៃប៉ុនប៉ងឈ្លានពានយកតំបន់មុំ៣ ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ព្រមទាំងបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់នៅក្នុងលេណដ្ឋានក្នុងដែនអធិបតេយ្យរបស់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសរួមទាំងអ្នកដែលមាននិន្នការផ្ទុយពីរដ្ឋាភិបាលផងមានការឈឺចាប់ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលនិងកងទ័ព ដើម្បីប្រឆាំងសត្រូវឈ្លានពានទឹកដី។ ដោយឡែកតែ សម រង្ស៊ី និងគូកនមួយដំបរស្វាបែរជាឈរនៅខាងសត្រូវឈ្លានពាន ហើយបែរមកខាំរាជរដ្ឋាភិបាលខ្លួនឯង។ បុគ្គលនេះបានប្រើប្រាស់ពាក្យសម្តី និងសកម្មភាពដូចគ្នាបេះបិតជាមួយសៀមឈ្លានពានហើយបានស្ម័គ្រចិត្តធ្វើជាឧបករណ៍របស់បរទេសតាមរយៈការបង្កើតមាតិកាព័ត៌មានយ៉ាងច្រើនដើម្បីបម្រើឱ្យបណ្តាញឃោសនាថៃប្រើប្រាស់ដើម្បីវាយប្រហារមកលើរដ្ឋាភិបាល និងកងទ័ពកម្ពុជាដែលកំពុងឈរការពារទឹកដីដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីជាតិខ្មែរឱ្យចុះខ្សោយដែលជាអំណោយផលដល់ការឈ្លានពានរបស់សត្រូវ។ទី២៖ បុគ្គលសម រង្ស៊ី បានជួយសត្រូវរបស់កម្ពុជាដោយខិតខំបង្វែចំណាប់អារម្មណ៍សាធារណមតិចេញពីការឈ្លានពាននិងការបាញ់សម្លាប់កងទ័ពខ្មែរទៅជាទំនាស់រវាងក្រុមគ្រួសារសម្តេច ហ៊ុន សែន និងគ្រួសារលោកថាក់ស៊ីនទៅវិញ។ សម រង្ស៊ី ហ៊ាននិយាយថា ទំនាស់ដែលកំពុងកើតឡើងរវាងកម្ពុជានិងថៃពេលនេះមិនមែនជារឿងជាតិទេ តែជារឿងបុគ្គល។ ប្រជាពលរដ្ឋខ្មែរសូមចោទសួរទណ្ឌិតរត់គេចគុក សម រង្ស៊ី ថា តើការបាញ់សម្លាប់ទាហានខ្មែរមួយរូបកាលពីថ្ងៃទី ២៨ ឧសភា និងការប៉ុនប៉ងចង់យកប្រាសាទខ្មែរនៅលើទឹកដីខ្មែរដោយលើកទ័ពមកឈរជើងព្រោងព្រាត និងចុងក្រោយនេះចង់ធ្វើរបងព័ទ្ធយកប្រាសាទទាំងនោះតែម្តង មិនមែនជារឿងជាតិទេឬ? ប្រជាពលរដ្ឋខ្មែរពិតជាឈឺចាប់ខ្លាំងណាស់ពេលបានលឺសម្តីរបស់សម រង្ស៊ី និងចោទសួរថា…

  • សាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    សាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមបាន បញ្ចប់បេសកកម្មការទូត នៅកម្ពុជា ។ ឯកឧត្តមបានចាត់ទុកពេលវេលានៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុតក្នុងជីវិតការងាររបស់ឯកឧត្តម និងមានមោទនភាពដែលបានចូលរួមចំណែកដល់ការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។…

  • សម្ដេចតេជោ ហ៊ុន សែន ៖ ទំនាក់ទំនងកម្ពុជា-ចិន គឺកើតឡើងដោយសារគោរពគ្នាទៅវិញទៅមក

    សម្ដេចតេជោ ហ៊ុន សែន ៖ ទំនាក់ទំនងកម្ពុជា-ចិន គឺកើតឡើងដោយសារគោរពគ្នាទៅវិញទៅមក

    (ភ្នំពេញ)៖ ទំនាក់ទំនងកម្ពុជា-ចិន គឺកើតឡើងដោយសារគោរពគ្នាទៅវិញទៅមក បើទោះជាកម្ពុជាជាប្រទេសតូច ក៏ប៉ុន្ដែមិត្ដចិនតែងតែផ្ដល់តម្លៃ និងគោរពចំពោះកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបថា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សកិច្ច លោកវ៉ាង ហ្សីមីន (Wang Zhimin) អនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននាពេលនេះ ជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនង ទ្វេរភាគីកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងរីកចម្រើន ទាំងក្នុងក្រមខណ្ឌរាជរដ្ឋាភិបាល និងក្រមខណ្ឌស្ថាប័ននីតីបញ្ញត្ដិ នៃប្រទេសទាំងពីរ ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) បានសម្ដែងនូវក្ដីរីករាយដែលសម្ដេចបានអនុញ្ញាតឱ្យឯកឧត្តម…

  • លោកស្នងការនគរបាលខេត្តតាកែវ ប្រាប់អធិការក្រុងដូនកែវ ឱ្យដាក់គោលដៅ​ពេលយប់នៅតាមផ្លូវងាយរងគ្រោះ

    លោកស្នងការនគរបាលខេត្តតាកែវ ប្រាប់អធិការក្រុងដូនកែវ ឱ្យដាក់គោលដៅ​ពេលយប់នៅតាមផ្លូវងាយរងគ្រោះ

    តាកែវ៖ក្នុងពិធីជួបសំណេះសំណាល និងចាត់តាំងឧត្តមសេនីយ៍ត្រី ប៊ុន ណារ៉ុង ស្នងការរងឱ្យចុះទៅប្រចាំការ នៅអធិការដ្ឋាននគរបាលក្រុងដូនកែវកាលពីព្រឹកថ្ងៃពុធ ទី១៦ ខែ កក្កដា ឆ្នាំ២០២៥ ​ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត​តាកែវ​បានណែនាំដល់អធិការក្រុងដូនកែវ ដាក់គោលដៅពេលយប់នៅតាមផ្លូវងាយរងគ្រោះ ទប់ស្កាត់និងឱ្យបានទាន់ពេលវេលានិងកាត់បន្ថយបទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។ ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវបានថ្លែងបន្តដោយក្រើនរំលឹកឱ្យពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង។ បន្តការចុះផ្តល់សេវា​សាធារណៈជូនប្រជាពលរដ្ឋជាប្រចាំឱ្យបានទាន់ពេលវេលា។ បង្កើន​ការចេញល្បាត​ចល័តតាមតំបន់ងាយរងគ្រោះ។ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿង​ស្រវឹង ពិសេស​ត្រៀមកម្លាំងនគរបាលនៅប៉ុស្តិ៍សេវាប្រចាំការ២៤ម៉ោង លើ២៤ម៉ោង​សម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ ។បន្តអនុវត្តការចុះរឺតបន្តឹងច្បាប់ចរាចរណ៍​ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់៕ដោយ៖សាំង សារ៉ាវី