-
សម្ដេចតេជោ ហ៊ុន សែន៖ បុគ្គលដែលត្រូវយកច្បាប់ដកសញ្ជាតិមកប្រើ ដើម្បីដកសញ្ជាតិនោះ គឺជាអ្នកដែលប្រព្រឹត្តសកម្មភាព គប់គិតជាមួយជនបរទេស ដើម្បីបំផ្លាញជាតិខ្មែរខ្លួនឯង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា បុគ្គលដែលត្រូវយកច្បាប់ ដកសញ្ជាតិមកប្រើ ដើម្បីដកសញ្ជាតិនោះ គឺជាអ្នកដែលប្រព្រឹត្តសកម្មភាពទាំងឡាយណា ដែលគប់គិតជាមួយជនបរទេសដើម្បីបំផ្លាញជាតិខ្មែរខ្លួនឯង ទើបជាគោលដៅ នៃការដកសញ្ជាតិ។ ក្នុងន័យនេះ សម្ដេច បានពន្យល់ថា អ្នកដែលមិនបានប្រព្រឹត្តអំពើក្បត់ជាតិ គប់គិតជាមួយបរទេស មិនមានអ្វីត្រូវព្រួយបារម្ភជាមួយច្បាប់នេះឡើយ ។ ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធការដកសញ្ជាតិ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានក៏បានគូសបញ្ជាក់ថា ការបញ្ចេញមតិជំទាស់ជាមួយរាជរដ្ឋាភិបាល ឬអ្នកនយោបាយនៅក្នុងគណបក្សប្រឆាំងជាមួយគណបក្សកាន់អំណាច មិនមែនជាទោសក្បត់ ដែលត្រូវបារម្ភរឿងច្បាប់ដកសញ្ជាតិនោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ក្នុងច្បាប់បានកំណត់ថា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានដកសញ្ជាតិនោះទេ ប្រសិនបើមិនបានធ្វើអ្វីមួយដែលប្រឆាំង ក្បត់ផលប្រយោជន៍ជាតិខ្លួនឯង។ ដូច្នេះមិនចាំបាច់ភ័យទេ បើមិនក្បត់ជាតិនោះ។ និយមន័យ នៃការក្បត់ជាតិ…
-
អ្នកជំនាញ កំពុងធ្វើការជួសជុល និង ពង្រឹងប្រាសាទ ឥដ្ឋប្រាង្គទី៩ ក្នុងកំពែងទី៣ នៃប្រាសាទបាគង

(ភ្នំពេញ)៖ ក្រុមអ្នកជំនាញ នៃ អាជ្ញាធរជាតិអប្សរា កំពុងជួសជុល និង ពង្រឹងប្រាសាទឥដ្ឋ ប្រាង្គទី៩ ក្នុងកំពែងទី៣នៃប្រាសាទបាគង បន្ទាប់ពីពិនិត្យឃើញប្រាង្គប្រាសាទឥដ្ឋនេះ មានភាពខូចខាតធ្ងន់ធ្ងរ រចនាសម្ពន្ធប្រាង្គទាំងមូលទ្រុឌទ្រោមខ្លាំង គ្រឹះស្រុត និង ជញ្ជាំងប្រេះហែក ដែលមានហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរ។ ទាក់ទិនក្នុងរឿងនេះ លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមតាំងពីអំឡុងខែឧសភាឆ្នាំ២០២៥មក គឺក្រុមអ្នកជំនាញបានធ្វើការជួសជុលពង្រឹងប្រាសាទឥដ្ឋប្រាង្គទី៩ ក្នុងកំពែងទី៣នៃប្រាសាទបាគងនេះឡើងវិញ។ លោកបាននិយាយថា រចនាសម្ពន្ធប្រាសាទឥដ្ឋនេះ បានខូចខាតយ៉ាងធ្ងន់ធ្ងរ ជញ្ជាំងប្រាសាទបានហែកជា៤បំណែកធំៗ ប្រឈមនឹងហានិភ័យខ្ពស់ ដោយសារកត្តាពេលវេលា សំណង់មានសភាពចាស់ជរា ទ្រុឌទ្រោមខ្លាំង និង ប្រឈមការប្រែប្រួលអាកាសធាតុជាដើម។ល។ ដូច្នេះអ្នកជំនាញបានធ្វើការទល់ទ្រ នៅជញ្ជាំងផ្នែកខាងលិច និងខាងជើង។ ចំណែកផ្នែកខាងក្នុងនៃប្រាសាទ ត្រូវធ្វើឆ្អឹងដែក ដើម្បីពង្រឹងរចនាសម្ពន្ធប្រាង្គ ដែលនៅសេសសល់ឱ្យរឹងមាំឡើងវិញ ក្រៅពីនេះក៏ចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ និងជញ្ជាំងដែលប្រេះហែក និងពុកផុយឱ្យរឹងមាំឡើងវិញ ។ បច្ចេកទេសគឺដាប់យកឥដ្ឋ ដែលខូចគុណភាពចេញ រួចរៀបជំនួសវិញ នូវឥដ្ឋថ្មីដែលមានគុណភាពល្អ អាចទ្រទ្រង់ជញ្ជាំងបន្តទៀតបាន។ អាជា្ញធរជាតិអប្សរាបានឱ្យដឹងថា មកដល់បច្ចុប្បន្នកិច្ចការជួសជុលសម្រេចបានលទ្ធផល៣៥ភាគរយហើយ…
-
អណ្តើកសមុទ្រប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ ត្រូវបានប្រទះឃើញឡើងមកទំលាក់ពងកូន នៅលើកោះពូលូវ៉ៃរបស់កម្ពុជា

(ភ្នំពេញ)៖ ប្រភេទសត្វអណ្តើកសមុទ្រ និងជាប្រភេទសត្វកម្រ ដែលកំពុងទទួលរងគ្រោះថ្នាក់ផងនោះត្រូវបានគេប្រទះឃើញឡើងមកទំលាក់ពងកូន នៅលើកោះពូលូវ៉ៃ ខេត្ត ព្រះសីហនុ របស់កម្ពុជា។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ណ និង នេសាទបានឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អ្នកស្ម័គ្រចិត្តដើររកសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ អណ្តើកនេះត្រូវកិបស្លាកដោយសុវត្ថិភាព ពីសំណាក់អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកក៏បានប្រទះឃើញអណ្តើកប្រភេទនេះ នៅលើកោះដាច់ស្រយាលនេះផងដែរ។ ការប្រទះឃើញវត្តមានអណ្ដើកប្រភេទកម្រនិងកំពុងរងគ្រោះថ្នាក់ជាបន្តបន្ទាប់នេះ គឺជាក្តីសង្ឃឹមដ៏ធំមួយដែលបង្ហាញអំពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារអណ្តើកសមុទ្រដ៏មានតម្លៃទាំងនេះ។ អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) កំពុងទទួលរងការគម្រាមកំហែងពីការនេសាទលើសកម្រិត ការនេសាទបានដោយចៃដន្យ ការបាត់បង់ទីជម្រក ការបំពុល និងបម្រែបម្រួលអាកាសធាតុ។ សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២២ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការយ៉ាងជិតស្និទ្ធជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ បាននិងកំពុងធ្វើការ អប់រំផ្សព្វផ្សាយអំពីសារ:សំខាន់នៃការអភិរក្សអណ្តើកសមុទ្រកម្ពុជា តាមរយ:ការរៀបចំសិក្ខាសាលាអប់រំ និងការល្បាតជាប្រចាំនៅលើកោះដាច់ស្រយាល៣សំខាន់ៗ រួមមានកោះពូលូវ៉ៃ កោះតាង និងកោះព្រីង៕ ដោយ…
-
កម្ពុជាធ្វើម្ចាស់ផ្ទះនៃលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានឆ្នាំ២០២៥

ភ្នំពេញ៖លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ ២០២៥ រយៈពេលបីថ្ងៃនឹងប្រារព្ធនៅថ្ងៃទី២២ ខែកក្កដាខាងមុខនៅបញ្ជាការដ្ឋានទ័ពពិសេស ៩១១ រាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥បានឱ្យដឹងថា ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ (មជ្ឈមណ្ឌល-អាហា) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតប គ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ។ ARDEX-25 ជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីធ្វើតេស្តសាកល្បង និង វាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន ដោយរួមបញ្ចូលដំណើរការ ត្រៀមរៀបចំ ការរុករកនិងសង្គ្រោះ ការប៉ាន់ប្រមាណផលប៉ះពាល់ និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតំប្រទេសដែល ផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករកនិងសង្គ្រោះ ការផ្តល់នូវសេវាសុខាភិបាល ការផ្តល់ជម្រកស្នាក់នៅបណ្ដោះអាសន្ន ការផ្តល់ស្បៀងអាហារ និងអនាម័យទឹកស្អាត ជា ដើម។ លំហាត់សមយុទ្ធនេះក៏នឹងរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ដាអាស៊ានសម្រាប់ការត្រៀមរៀបចំ ក្នុងតំបន់ (SASOP) និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ានក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ អាស៊ានផងដែរ។ វិធានដែលនឹងត្រូវប្រើប្រាស់សម្រាប់ ARDEX-25…
-
សហគមន៍ព្រៃហ៊ុកំពង់ធំ ស្វាគមន៍ភ្ញៀវមកពីប្រាំមួយប្រទេស ដែលមកសិក្សាអំពីផលអនុផលព្រៃឈើ

កំពង់ធំ៖សហគមន៍ព្រៃឈើព្រៃហ៊ុ ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍កន្លងទៅនេះបានស្វាគមន៍ភ្ញៀវមកពី៦ប្រទេស រួមមាន ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម ឡាវ និងកម្ពុជា ក្នុងទស្សនកិច្ចសិក្សាអំពីផលអនុផលព្រៃឈើ និងផលិតផលកែច្នៃក្នុងសហគមន៍ លោក ស៊ឹម ប៊ុនធឿន នាយកអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ការចិញ្ចឹមជីវិតនៅកម្ពុជា (NTFP-EP Cambodia) បានសម្របសម្រួលនិងនាំប្រតិភូមកពី៦ប្រទេស ទៅទស្សនកិច្ចសិក្សាអំពីផលអនុផលព្រៃឈើ និងផលិតផលកែច្នៃនៅសហគមន៍ព្រៃឈើព្រៃហ៊ុ ខេត្តកំពង់ធំ។ក្នុងកម្មវិធីនេះមានការចូលរួមពីគណៈកម្មការគ្រប់គ្រងសហគមន៍ចំនួន១០នាក់ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើចំនួន៥ខេត្ត និងអាជ្ញាធរឃុំ។ បើតាមការលើកឡើងរបស់លោក សេង សារ៉ន ប្រធានសហគមន៍ព្រៃឈើព្រៃហ៊ុ សកម្មភាពរបស់សហគមន៍ជាចម្បងមាន ការកែច្នៃល្ពៅ និងផ្អាវ ដែលជាចំណូលសម្រាប់សមាជិកប្រចាំថ្ងៃ។សហគមន៍ក៏បានដាំដើមឈើឡើងវិញលើផ្ទៃដី១០ហិកតា ដោយដាំកូនឈើចំនួន២១ ០០០ដើម រួមមាន ក្រញូង បេង ច្រេស អង្កាញ់ និងឬស្សី។ សហគមន៍បានទទួលការគាំទ្របច្ចេកទេសដែលសម្របសម្រួលដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ។ សហគមន៍ព្រៃឈើព្រៃហ៊ុ បានបង្កើតឡើងក្នុងឆ្នាំ២០០៦ មានផ្ទៃដីសរុប៤០៨ហិកតា មានគណៈកម្មការគ្រប់គ្រងចំនួន៩នាក់ (ស្រី១នាក់) និងសមាជិកសរុប ២ ០៦៩នាក់ (ស្រី៩៨៦នាក់)មកពីភូមិសង្គម និងភូមិដំរីស្លាប់។សហគមន៍មានក្រុមសកម្មជាច្រើនដូចជា ក្រុមឥណទាន…
-
គ្រូពេទ្យកម្ពុជានៅខេត្តព្រំដែន បានជួយសង្គ្រោះនិងព្យាបាលអ្នកជំងឺជនជាតិថៃ ដោយសុទ្ធចិត្ត

មន្ទាយមានជ័យ៖គ្រូពេទ្យកម្ពុជានៅខេត្តព្រំដែនបានជួយសង្គ្រោះនិងព្យាបាលអ្នកជំងឺជនជាតិថៃ ខណៈប្រទេសថៃមានពួកជ្រុលនិយមមួយចំនួនកំពុងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ពិសេសចំពោះប្រជាពលរដ្ឋខ្មែរ ។នេះបើតាមការលើកឡើងរបស់ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្នុង ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២២នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥។ ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២២ឆ្នាំ២០២៥ ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២២ ឆ្នាំ២០២៥ បន្ទាប់ពីលោកវេជ្ជបណ្ឌិតឯកទេស គៀត ម៉េងហៀង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបន្ទាយ មានជ័យបានបង្ហាញពីលទ្ធផលលើការពង្រឹងការងារសេវាសុខភិបាលរួចមក លោកវេជ្ជបណ្ឌិត ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា វេជ្ជបណ្ឌិតនិងគ្រូពេទ្យយើង ជាពិសេស មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនៅក្រុងប៉ោយប៉ែតក៏ដូចបណ្ដាស្រុកព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានជួយសង្រ្គោះនិងព្យាបាលអ្នកជំងឺជនជាតិថៃទាំងជំងឺស្រាលនិងធ្ងន់ ខណៈដែលពួកគេមកស្នាក់នៅធ្វើការឬប្រកបមុខរបរ ក្នុងទឹកដីខេត្តបន្ទាយមានជ័យជាខេត្តព្រំដែនកម្ពុជា-ថៃ។ ដោយមិនបានបង្ហាញពីអត្តសញ្ញាណអ្នកជំងឺជនជាតិថៃទាំងនោះ លោកប្រធានមន្ទីរបានបន្តថា យើងព្យាបាលដោយសុទ្ធចិត្ត ដ្បិតពួកគេមិនហ៊ានត្រឡប់ទៅព្យាបាលជំងឺនៅប្រទសពួកគេដ្បិតពេលនេះមានពួកជ្រុលនិយមថៃបានញុះញង់ឱ្យមានការរើសអើងនឹងជាតិសាសន៍បរទេស ពិសេសរើសអើងប្រជាពលរដ្ឋខ្មែរ។ បន្ថែមពីលើនេះទាក់ទងនឹងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានក្រើនរំលឹកដល់គ្រូពេទ្យបម្រើសេវាសុខាភិបាលរដ្ឋ និងឯកជនត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ។ ទន្ទឹមនេះលោកវេជ្ជបណ្ឌិត ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជំងឺ សូមមកទទួលសេវាសុខភាពក្នុងស្រុក ។សូមមានជំនឿលើវិស័យសុខាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
មន្រ្តីបរិស្ថានចុះពិនិត្យនិងរកឃើញរោងចក្រផលិតថ្នាំជក់មួយកន្លែងនៅខេត្តកំពង់ស្ពឺ បានបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់

(ភ្នំពេញ)៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយការចុះពិនិត្យផ្ទាល់ មន្រ្តីក្រសួងបរិស្ថាន ដឹកនាំដោយ លោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានរកឃើញ ការបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ បង្កឡើងដោយ រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់រោងចក្រ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ដូចគ្នាថា ពិតជាមានក្លិនឈួលថ្នាំ ហើយម្តងម្កាលពិបាកទ្រាំ។ ពួកគាត់មានការព្រួយបារម្ភ ចំពោះការប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះ ក្រុមការងារបានរកឃើញថារោងចក្រ បានបើកដំណើការតាំងពី ដើមឆ្នាំ២០២៥ ដោយពុំមានលិខិតអនុញ្ញាតពាក់ព័ន្ធការគ្រប់គ្រងបរិស្ថាន ពីមន្ទីរ ឬក្រសួងបរិស្ថាន។ ការទុកដាក់វត្ថុធាតុដើម ផលិតផល និងសំណល់ មិនបានត្រឹមត្រូវ បង្កឱ្យមានក្លិនទៅក្នុងបរិស្ថានដោយផ្ទាល់។ លើសពីនេះ រោងចក្រខាងលើមិនបានរៀបចំប្រព័ន្ធបច្ចេកទេសបរិស្ថាន ដូចជាប្រព័ន្ធបឺតធូលី និងការបំពាក់ឧបករណ៍កាត់បន្ថយក្លិនកខ្វក់ ។ ប្រឈមនឹងបញ្ហានេះ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានអនុវត្តវិធានការមួយចំនួន៖-អគារផលិកម្មត្រូវរៀបចំ ជាបន្ទប់ខណ្ឌឱ្យដាច់ពីរវាង ផ្នែកផលិតកម្ម ផ្នែកស្តុកវត្ថុធាតុដើម…
-
កុមារប្រមាណ ១០០០នាក់ របស់UCMAS កម្ពុជា ចូលរួមការប្រឡងថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២៥

(ភ្នំពេញ)៖ កម្មវិធី UCMAS កម្ពុជា បានរៀបចំការប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៧ របស់ខ្លួន ដើម្បីជ្រើស រើសកុមារកម្ពុជាឆ្នើមជ័យលាភីគិតលេខរហ័ស ទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION 2025 នៅក្នុងប្រទេស ច-ជា ( Georgia) នាចុងឆ្នាំ ២០២៥ ខាងមុខនេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រមៀ សេនធ័រ សែនសុខ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥នេះ ដែលអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិ ការក្រសួង អប់រំ យុវជន និងកីឡា, លោកបណ្ឌិត គ្រីស ឈីវ នាយកប្រតិបត្តិ UCMAS អន្តរជាតិ, លោកស្រី ហេង រចនា អគ្គនាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា និងក៏មានការអញ្ជើញចូលរួមផងដែរពីម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ…
-
អ្នកចង ត្រូវតែជាអ្នកស្រាយ៖ ថៃបិទព្រំដែនជាឯកតោភាគី ,ថៃក៏ត្រូវបើកមុនជាឯកតោភាគី

ភ្នំពេញ៖ ប្រទេសថៃបានសម្រេចការបិទច្រកព្រំដែនជាឯកតោភាគី មិនបានជូនដំណឹង និងក៏មិនបានពិភាក្សាជាមួយព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាដែលជ្រើសរើសយកសន្តិភាពនិងការអនុវត្តច្បាប់អន្តរជាតិ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការបដិការចំពោះការបិទច្រកទ្វារព្រំដែនជាឯកតោភាគីរបស់ថៃឡើយ។ ខាងក្រោមនេះជាកាលប្បវត្តិមួយចំនួនដែលបង្ហាញពីការសម្រេចបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ។ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៖ ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ, រដ្ឋាភិបាលថៃបានប្រគល់សិទ្ធិអំណាចទៅកងទ័ពរបស់ខ្លួនក្នុងការគ្រប់គ្រងច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជាដោយក្នុងនោះរួមទាំងវិធានការនៃការរិតបន្តឹងការធ្វើដំណើរជាដើម។ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៖ កងទ័ពថៃនៅភូមិភាគ២ ក្រោយពីទទួលសិទ្ធិអំណាចបានសម្រេចបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយគ្មានការព្រាងទុក និងមិនបានជូនដំណឹងដល់ភាគីកម្ពុជាដែលបង្កើតឱ្យមានការភ្ញាក់ផ្អើលខាងខ្លាំង ដោយបានរឹតត្បិតលើម៉ោងបើកច្រកនៅម៉ោង ៨ និងបិទនៅម៉ោង ៤ រសៀល។ ជាមួយគ្នានេះ នៅតាមច្រកព្រំដែនដទៃទៀតក៏បានកាត់បន្ថយពេលវេលាប្រតិបត្តិការដែររួមទាំងហាមឃាត់ការចេញចូលភ្ញៀវទេសចរ និងរថយន្តដឹកទំនិញ។ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥៖ រាជរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបទៅនឹងការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃដោយបានកែសម្រួលពេលវេលានៃការបើកនិងបិទច្រកព្រំដែនដោយកំណត់បើកម៉ោង ៩ និងបិទម៉ោង ៤ រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥៖ នាយករដ្ឋមន្ត្រីថៃ ផៃថងថាន ស៊ីណាវ៉ាត្រា នៅក្នុងដំណើរទស្សនកិច្ចនៅយោធភូមិភាគទី២ នាយករដ្ឋមន្ត្រីថៃ ផៃថងថាន ក៏បានថ្លែងបញ្ជាក់ជាសាធារណៈនិងបានបញ្ជាឱ្យមេភូមិភាគ២ ថៃសម្រេចក្នុងការបើកឬបិទព្រំដែន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥៖ កងទ័ពថៃបានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ក្នុងខេត្តទាំង ៦ ជាមួយកម្ពុជា។ រាល់សកម្មភាពនៃការបិទច្រកទ្វារព្រំដែន គឺភាគីថៃបានសម្រេចធ្វើជាឯកតោភាគី ដោយឈរតែលើមូលដ្ឋានមួយប៉ុណ្ណោះដើម្បីពង្រឹងសន្តិសុខ ដោយមិនបានវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ច…
-
កិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទ ត្រពាំងសង្កែ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងវត្តមាននៃ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងបី, អភិបាលរងនៃគណៈអភិបាលខេត្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប, ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ, ព្រមទាំងប្រជាសហគមន៍យ៉ាងច្រើនកុះករ។ កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត…