Category: ព័ត៌មានជាតិ

  • រដ្ឋសភា រៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    រដ្ឋសភា រៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ នៅវេលាម៉ោង ៧:០០នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងច្រើនកុះករ។ បូជនីយដ្ឋានចងចាំនៃកម្ពុជារួមមាន សារមន្ទីរទួលស្លែង (ស២១) វាលពិឃាតជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចជាឯកច្ឆន្ទចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំ ដែលនេះជាព្រឹត្តិកាណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀតរបស់ប្រជាជាតិខ្មែរទាំងអស់គ្នា ដែលបូជនីយដ្ឋានចងចាំនៃកម្ពុជា ត្រូវបានចុះបញ្ចីបេតិកភណ្ឌពិភពលោក។ ពិធីវាយគង ទូងស្គរនេះ រៀបចំឡើងដើម្បីជាការបំផុសបន្ថែមទៀតនូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»៕ ដោយ ៖ ហេង សម្បត្តិ

  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីវាយគង ទូងស្គរ អបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលពិធីនេះ បានប្រព្រឹត្តនៅទីស្តីការក្រសួង។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយទឹកចិត្តសោមនស្សរីករាយនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា ការចុះបញ្ជីនេះជាការបញ្ជាក់ឱ្យឃើញថា អង្គការអន្តរជាតិ ក៏ដូចជាមនុស្សជាតិទាំងមូលបានទទួលស្គាល់នូវអ្វីជាសោនាដកម្ម ដែលបានកើតមាននៅកម្ពុជា ក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែដោយសារថ្ងៃ៧ មករា របបនោះ ត្រូវបានដួលរលំ ហើយជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍជាតិរបស់យើងក៏មានចាប់ផ្តើមឡើងជាថ្មី។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «តាមរយៈការឆ្លងកាត់នៃបទពិសោធនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងកសាងនូវសន្តិភាព ដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ…

  • ព្រឹទ្ធសភា រៀបចំពិធីទូងស្គរ អបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ព្រឹទ្ធសភា រៀបចំពិធីទូងស្គរ អបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីទូងស្គរ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ អមដោយឯកឧត្តមអនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៧ព្រឹទ្ធភា ព្រមទាំងឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ សូមជម្រាបថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចជាឯកច្ឆន្ទ ដាក់ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួររំលឹកដែរថា ការចុះ…

  • ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រៀបចំ​ពិធីទូងស្គរ​អបអរសាទរនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រៀបចំ​ពិធីទូងស្គរ​អបអរសាទរនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីព្រឹកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចូលរួមប្រារព្ធពិធីទូងស្គរអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចជាឯកច្ឆន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការប្រារព្ធពិធីអបអរសាទរនេះផងដែរ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស សម្រាប់ជនជំនាន់ក្រោយ។ ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ ស្មារតីសាមគ្គីរួបរួមជាតិ ជាធ្លុងមួយ បានបំផុសស្មារតីកូនខ្មែរ ក្រោមដំបូលសន្តិភាពដែលជាគ្រឹះនៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស…

  • រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ខណៈពិធីអបអរនេះត្រូវបានរៀបចំនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។

  • តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរជនកងទ័ពជួរមុខ

    តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរជនកងទ័ពជួរមុខ

    រួមគ្នាបង្ហាញពីស្មារតីរួបរួមសាមគ្គីជាធ្លុងមួយដ៏ខ្លាំងក្លានៃប្រជាជាតិកម្ពុជា និងជាខឿនការពារជាតិដ៏រឹងមាំបំផុត ដោយបន្តពូនជ្រំ និងគាំទ្រដល់វីរកងទ័ពជួរមុខរបស់យើង ដែលកំពុងឈរជើងប្រកបដោយស្មារតីមុតមាំក្លាហាន ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរឱ្យខានតែបាន។ ចូលរួមដោយសេរី នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣រសៀលតទៅ ដើម្បីជ្រោងទង់ជាតិកម្ពុជាទាំងអស់គ្នា ។

  • ក្រសួងបរិស្ថានត្រៀមរៀបចំពិព័រណ៍«ពន្លកបៃតង»ចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត ១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥

    ក្រសួងបរិស្ថានត្រៀមរៀបចំពិព័រណ៍«ពន្លកបៃតង»ចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត ១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥

    (ភ្នំពេញ)៖ ពិព័រណ៍«ពន្លកបៃតង»ចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត ១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥ រៀបចំឡើងដើម្បីបណ្ដុះគំនិត របស់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ត្រៀមរៀបចំពិព័រណ៍«ពន្លកបៃតង» ចែកកូនឈើដោយឥតគិតថ្លៃ ជូនសាធារណជនយកទៅដាំ រួមមួយព្រឹត្តិការណ៍ដាំដើមត្នោត ចំនួន ១លានដើមនៅកម្ពុជា ក្នុងឆ្នាំ២០២៥ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ។ ឯកឧត្តមរដ្ឋមន្រ្តី ក្រោមម្លប់សន្តិភាព ការេកភាពជាតិ និងឯកភាពទឹកដី កើតចេញពី ការដឹកនាំយកជីវិតធ្វើដើមទុន និងនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តដោយជោគជ័យយុទ្ធសាស្រ្តចតុកោណ សម្រេចបានសមិទ្ធផលរីកចម្រើនគ្រប់វិស័យ ក្នុងនោះវិស័យបរិស្ថាន ដែលបានបង្កើតតំបន់ការធម្មជាតិចំនួន ៧៣តំបន់ មានផ្ទៃដីជាង ៧លានហិចតា ស្មើនឹងជាង ៤០%នៃផ្ទៃដីប្រទេស ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី…

  • អភិបាលខេត្តបាត់ដំបងផ្តល់សារសំខាន់ខ្លាំងចំពោះវេទិកាពិគ្រោះយោបល់ជាអង្គការសង្គមស៊ីវិល

    អភិបាលខេត្តបាត់ដំបងផ្តល់សារសំខាន់ខ្លាំងចំពោះវេទិកាពិគ្រោះយោបល់ជាអង្គការសង្គមស៊ីវិល

    បាត់ដំបង៖អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានកត់សម្គាល់ថា តាមរយៈ​វេទិកាពិគ្រោះយោបល់រវាង​រដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគម អង្គការមិនមែន​រដ្ឋាភិបាល គឺជាការ​ពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ​ពិនិត្យ ពិចារណារកដំណោះ​ស្រាយ ឆ្លើយតបអំពីបញ្ហាប្រឈម ,ក្តីកង្វល់ និងតម្រូវការនៅក្នុងមូលដ្ឋាន​ក្នុងខេត្ត​បាត់​​ដំបង។ ក្នុងវេទិកាលើកទី១០ឆ្នាំ២០២៥រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែល​ បានប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះក្រោម​អធិបតី​ឯកឧត្តម អ៊ុយ រី ប្រធានក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត កងម្លាំង​ទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាព​នានាជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១៤ តំណាងអង្គការ​សមាគម​ចំនួន​២៥៤រូបនៅសាល​ប្រជុំ​សាលា​ខេត្ត​បាត់ដំបង ឯកឧត្តម សុខ លូ បានគូសបញ្ជាក់​ថារដ្ឋបាលខេត្ត បានកំណត់​រៀបចំវេទិកាពិគ្រោះយោបល់​ជាមួយ​សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅមូលដ្ឋាន​ក្នុងដែន​សមត្ថកិច្ចខេត្តជាទៀងទាត់ ដើម្បី​ចង់ដឹងនិងចង់ឆ្លុះបញ្ចាំងពីមតិយោបល់របស់​អង្គការសង្គមស៊ីវិល សមាគម និង​ដើម្បីធ្វើការសិក្សាស្វែង​យល់ពី​គ្នាទៅវិញទៅមក ,អំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានាដែល​ សមាគម​អង្គការនិង​សហគមន៍ ចង់ឱ្យអាជ្ញាធរ​ជួយដោះស្រាយ។ ចំណែកឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការ កោតសរសើរ​និងវាយតម្លៃខ្ពស់ចំពោះកិច្ច​សហ​ប្រត្តិបត្តិការរវាងរដ្ឋបាលខេត្ត ក្រុង ស្រុក…

  • រដ្ឋមន្រ្តីអប់រំ៖ ការបញ្ចូលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតក្នុងការអប់រំគឺជា​ការចាំ​បាច់នៅថ្ងៃអនាគត​

    រដ្ឋមន្រ្តីអប់រំ៖ ការបញ្ចូលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតក្នុងការអប់រំគឺជា​ការចាំ​បាច់នៅថ្ងៃអនាគត​

    បាត់ដំបង៖ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធប្រើប្រាស់អគារសិក្សាថ្មីនៃសាលា​ចំណេះទូទៅអន្តរជាតិឌូវី​ ទីតាំងអាយខនណិច នៅ​ក្រុង​បាត់ដំបង កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា បានថ្លែងថា នៅថ្ងៃអនាគតបញ្ញាសិប្បនិម្មិត ឬអេ អាយ(AI)នឹង​ជួយ​ធ្វើឱ្យវិស័យអប់​រំលូត​លាស់​កាន់តែខ្លាំង ។ប៉ុន្តែឯកឧត្តមឧបនាយករដ្ឋមន្រ្តី​បានក្រើនរំលឹកដែរថា ការប្រើប្រាស់បច្ចេកវិទ្យា ត្រូវតែមានការ​ទទួលខុសត្រូវ ខណៈបច្ចេកវិទ្យា គឺជាកាំបិតមុខពីរ ។ ឯកឧត្តមគូសរំលេចថា នៅពេលដែលជួយឱ្យយើងអាចសិក្សា ស្វែងយល់ បានលឿន​ជាងមុន អាចសួរសំណួរ​ផ្សេងៗ។ ប៉ុន្តែអេអាយ ក៏មានបញ្ហាមួយចំនួន ដែលយើង​ត្រូវតែពង្រឹង ខាងផ្នែកសីលធម៌អេអាយ​ និងការប្រើប្រាស់​ដោយការទទួលខុសត្រូវ។ ក្នុងន័យនេះការបញ្ចូលបច្ចេកវិទ្យាក្នុងការអប់រំ វាគឺជាការចាំបាច់ បើទោះបីជាបច្ចេក​វិទ្យា​មានទាំងផលវិជ្ជមាន និង អវិជ្ជមានក៏ដោយ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំបានបន្ថែមថា បញ្ញាសិប្បនិម្មិតឬ អេអាយ នឹងធ្វើបរិវត្ត​កម្មក្នុងវិស័យអប់រំ ហើយគ្រូនិង​សិស្ស ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យានេះ ។ក្រសួង​បានបញ្ចូលជំនាញខាងបច្ចេកវិទ្យាអប់រំគឺការអប់រំឌីជីថល ដើម្បី​បង្រៀន​ពីចម្ងាយ ដើម្បីផ្ដល់ឱកាសឱ្យសិស្ស អាចរៀនសូត្រដោយខ្លួនឯង ពេលណាក៏បាន និងទីកន្លែង​ណាក៏បាន​ដោយប្រើប្រាស់ទូរសព្ទដៃ ដើម្បីចូលរៀន។ក្នុងនោះក្រសួងអប់រំ ក៏បាន​បញ្ចូលនូវបច្ចេកវិទ្យាAIនៅក្នុងការបណ្ដុះ​បណ្ដាលគ្រូបង្រៀន ហើយគ្រូដែលចេញថ្មី ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា AI ខណៈ AI…

  • អ្នកចិញ្ចឹមត្រីចង់ឱ្យសហគមផ្គត់ផ្គង់ត្រីទិញត្រីចិញ្ចឹមក្នុងស្រុកឱ្យបានច្រើន និងត្រូវកាត់បន្ថយនាំត្រីពីក្រៅចូល

    អ្នកចិញ្ចឹមត្រីចង់ឱ្យសហគមផ្គត់ផ្គង់ត្រីទិញត្រីចិញ្ចឹមក្នុងស្រុកឱ្យបានច្រើន និងត្រូវកាត់បន្ថយនាំត្រីពីក្រៅចូល

    (ភ្នំពេញ)៖ ក្រុមសមាជិក សមាគមវារីវប្បករ នៅកម្ពុជា បង្ហាញការគាំទ្រចំពោះរដ្ឋបាលជលផល និងក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងការជំរុញឱ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលជលផលដែលជារបស់កម្ពុជា។ ការលើកឡើងរបស់សមាគម វារីវប្បករនៅកម្ពុជា នេះធ្វើឡើងក្រោយពីដែលមើលឃើញថា សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាកន្លងមកបានធ្វើការនាំចូលត្រីមកពីក្រៅប្រទេស ជាងការដែលទទួលទិញត្រីក្នុងស្រុក ដែលប្រការនេះផ្ទុយនឹងសេចក្តីណែនាំរបស់រដ្ឋបាលជលផល និង ក្រសួងកសិកម្ម កន្លងមកនេះ។ ក្រុមវារីវប្បករ កម្ពុជា បានលើកឡើងដែរថា ការទទួលទិញត្រីក្នុងស្រុកកាន់តែច្រើននោះនឹងជួយឱ្យការរកចំណូលពួកគេបានច្រើនទៅតាមនោះដែរ។ គួរបញ្ជាក់ដែរថា រដ្ឋបាលជលផល និងក្រសួងកសិកម្ម នាកន្លងមកនេះបានជំរុញដល់សមាគមអ្នកផ្គត់ផ្តង់ត្រីនៅកម្ពុជាត្រូវតែធ្វើការទទួលទិញត្រីវារីវប្បកម្ម និងក៏ដូចជាត្រីធម្មជាតិ ដែលមាននៅកម្ពុជាឱ្យបានច្រើន ចៀសវាងការដែលនាំត្រីចូលពីប្រទេសជិតខាងកម្ពុជា។ លោក យស់ នូច ជាអ្នកចិញ្ចឹមត្រីរស់នៅភូមិពន្លៃ ឃុំបាបោងស្រុកពាមរក៍ ខេត្តព្រៃវែងបានលើកថាលោកបានឃើញក្រុមហ៊ុននាំចូលនាំចូលត្រីពីប្រទេសជិតខាងស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ និង នេសាទសុំឱ្យនាំចូលត្រីឱ្យបានច្រើន។ ត្រង់ចំណុចនេះក្នុងនាមជាកសិករនិងអ្នកចិញ្ចឹមត្រីបានបដិសេធចំពោះសហគមន៍ផ្តត់ផ្គង់ត្រីក៏ដូចជាក្រុមហ៊ុមដែលស្នើឲ្យមានការនាំចូលត្រីពីខាងក្រៅឲ្យបានច្រើនព្រោះវាធ្វើឲ្យប៉ះពាល់ការងារនិងជីវភាពរបស់អ្នកចិញ្ចឹមត្រីដូចជាពួកគាត់។ កសិកររូបនេះបានអះអាងថា ការនាំចូលត្រីពីខាងក្រៅដើម្បីផ្គត់ផ្គង់ក្នុងស្រុកប្រៀបដូចជាយកមកសម្លាប់កសិករក្នុងស្រុកអញ្ចឹង។ លោក យស់ នូច បានលើកឡើងទៀតថាការនាំចូលត្រីពេលខាងក្រៅបានតែផលប្រយោជន៍ពីក្រុមហ៊ុនបីបួនតែប៉ុណ្ណោះ ហើយវាធ្វើឱ្យប៉ះពាល់ដល់កសិករទូទាំងប្រទេស ដូច្នេះ ខ្ញុំគិតថាមិនបាច់នាំចូលច្រើននោះទេដោយងាកមកទិញត្រីក្នុងស្រុកទៅធ្វើការចែកចាយ ទៅបានហើយបើខ្វះទើបយើងធ្វើការផលិតបន្ថែមទៀត។ ដោយឡែកនៅក្នុងទិវាមច្ឆជាតិនៅខេត្តកំពង់ចាមកន្លងមកសម្តេចបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុ ញឱ្យអ្នកចិញ្ចឹ មត្រីពង្រើក ការចិញ្ចឹ…