-
ក្រុមអ្នកជំនាញធ្វើការ ជួសជុលប្រាសាទឥដ្ឋ នៅ ជ្រុងអាគ្នេយ៍របស់ ប្រាសាទ ភ្នំក្រោម ដោយ គ្រោងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានកំពុង ជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលនេះបានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។ ប្រាសាទភ្នំក្រោម ជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ មានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូងហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។ ទាក់ទិនក្នុងរឿងនេះ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសងខាង ជញ្ជាំង និងដំបូលជាដើម។ ការងារជួសជុល បានចាប់ផ្តើមពីជើងជញ្ជាំងខាងក្រោម ដោយដាប់យកស្រទាប់ឥដ្ឋដែលពុកផុយចេញ ហើយជំនួសដោយឥដ្ឋថ្មី និងប្រើប្រាស់ឥដ្ឋចាស់ដែលរលុះធ្លាក់ខ្លះ ដែលនៅមានគុណភាពដើម្បីពង្រឹងផ្នែកដែលខូចខាតឱ្យរឹងមាំឡើងវិញ។ បិទកំបោរបាយអរនៅតាមមុខតំណនៃឥដ្ឋដែលបាត់បង់សារធាតុបាយអដើម្បីការពារជម្រាបទឹក ការពារសត្វល្អិត ស្មៅ និងរុក្ខជាតិផ្សេងៗ ដែលបង្កជាកំណកដីនាំឱ្យឥដ្ឋពុកបន្តទៀត។ ចំណែកជញ្ជាំងផ្នែកខាងត្បូងដែលមានហានិភ័យខ្ពស់ បណ្តាលមកពីពុកផុយជើងក្រោម និងរលុះឥដ្ឋ ធ្វើឱ្យជញ្ជាំងមានសភាពស្តើង និងខ្សោយខ្លាំង ត្រូវជួសជុលចាប់ពីជើងជញ្ជាំងរហូតទៅដល់ក្បាំងជញ្ជាំងផ្នែកខាងលើ ដែលមានស្នាមព្រិលជារាងបង្អួចនិងមានរន្ធខ្យល់នៅលើជញ្ជាំង រក្សាតាមលំនាំដើម តាមអនុសាសន៍ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ លោក រស់…
-
ថ្ងៃស្អែក ឯកឧត្តម ប្រាក់ សុខុន និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ នៅប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃស្អែកនេះ ។ ការអញ្ជើញចូលរួមនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម ប៊ុយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារដ្ឋសង្គមនិយមវៀតណាម ក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការទេសនៃកិច្ចប្រជុំទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ជាបន្តបន្ទាប់ ។ យោងតាមក្រសួងការបរទេស នៅថ្ងៃទី១០ កក្កដា គឺជាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៦ ដែលកិច្ចប្រជុំនឹងពិនិត្យលើវឌ្ឍនភាព និងការអនុវត្តយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ឆ្នាំ២០២៤ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគ្គង-ជប៉ុនលើកទី១៥ នៅប្រទេសឡាវ ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ។ នៅថ្ងៃបន្ទាប់ គឺជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ- សាធារណរដ្ឋកូរ៉េ លើកទី១៣ រដ្ឋមន្ត្រីការបរទេស ដែលកិច្ចប្រជុំ នឹងពិនិត្យវាយតម្លៃវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉ ស្ថិតក្រោមផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈអំពីទិសដៅយុទ្ធសាស្រ្តនៃផែនការសកម្មភាពមេគង្គ-កូរ៉េឆ្នាំ២០២៦-២០៣០ ។ សូមបញ្ជាក់ថា កិច្ចប្រជុំទាំងពីរ នឹងប្រព្រឹត្តទៅ ក្នុងខណៈពេលដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…
-
គ្រឹះស្ថានអប់រំ៤៦ មកពី ១៧ប្រទេស អញ្ជើញចូលរួម សន្និសីទអន្តរជាតិ ASAIHL ២០២៥

ភ្នំពេញ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ASAIHL 2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ – The Association of Southeast Asian Institution of Higher Learning) លើប្រធានបទ “ឌីជីថលនីយកម្មក្នុងការអប់រំឧត្តមសិក្សា-Digitalization in Higher Education” ដែលពិធីបើកបានប្រព្រឹត្តទៅនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងពិធីបិទបានប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សន្និសីទអន្តរជាតិនេះ មានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស និងអ្នកស្រាវជ្រាវ មកពី ៤៦សាកលវិទ្យាល័យ នៃ…
-
មហាក្សត្រខ្មែរ ចូលរួមដាំដើមឈើ ក្នុងព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» នៅខេត្តកំពង់ចាម

-
សម្តេចតេជោ ហ៊ុន សែន លើកជាសំណួរថា តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?

ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកឡើងថា “ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! “។សម្ដេចបន្តថា ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ? ផ្តើមនូវសំណេរសម្ដេចតេជោ ហ៊ុន សែន បានសរសរថា “ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកម្ទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះនៅពាសពេញទឹកដីរបស់ខ្លួន។ ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង”។ សម្ដេចតេជោ ហ៊ុន សែន បន្តដោយលើកជាសំណួរថា “ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្សជិតសិទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់…
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ការទទួលបានបញ្ចុះពន្ធពី៤៩ មកត្រឹម ៣៦ ភាគរយគឺជាជោគជ័យធំមួយរបស់កម្ពុជា បើប្រៀបធៀបជាមួយប្រទេសដទៃទៀត

(ភ្នំពេញ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំបាន ផ្ញើលិខិតមកកាន់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីការកំណត់អត្រាពន្ធគយថ្មីមកលើកម្ពុជា ដែលបានចុះពី ៤៩ភាគរយ មក ៣៦ ភាគរយនេះចាត់ទុកជាជោគជ័យធំមួយរបស់កម្ពុជាក្នុងជំហ៊ានទី១ក្នុងការចរចាពន្ធបដិការរបស់យើង។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៥នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាកាលពីថ្ងៃទី២ ខែ មេសា ឆ្នាំ ២០២៥ពន្ធបដិការដែលសហរដ្ឋអាមេរិកបានកំណត់មកកម្ពុជា៤៩ភាគរយ ឥឡូវនេះចុះមក៣៦ភាគរយ បើប្រៀបធៀបជាមួយប្រទេសផ្សេងៗទៀតដូចជាប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសផ្សេងៗទៀតឃើញថាអត្រាពន្ធបដិការមានការចុះ និងខ្លះទៀតថេរ ប៉ុន្តែក្នុងចំណោមនេះមានប្រទេសមួយចំនួនពន្ធបដិការនេះបានឡើងពី២៥ទៅជា២៦ភាគរយវិញក្នុងនេះដូចជាប្រទេសជប៉ុនមានការតម្លើងពី២៤ទៅជា២៥ភាគរយជាដើម។បើប្រៀបធៀបគឺកម្ពុជាយើងទទួលបានជោគជ័យណាស់ គឺជោគជ័យក្នុងការចរចា ហើយការទទួលបានជោគជ័យនេះដោយសារយើងចរចាដោយសុចរិត ដោយស្មោះត្រង់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា”ខ្ញុំសូមជំរាបថាពន្ធបដិការនេះនឹង ចូលជាធរមានថ្ងៃទី១ ខែ សីហា ឆ្នាំ២០២៥ក្នុងករណីយើងមិនមានការចរចាបន្ថែមទៀតជាមួយប្រទេសសហរដ្ឋអាមេរិកទេ។ទោះបីយ៉ាងណាក្នុងលិខិតរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ បានផ្ញើរជូនសម្តេចបវរ…
-
ស្ថានទូតអាមេរិក ចូលរួមអបអរសាទរខួបលើកទី១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារកម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានចូលរួមអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ថ្ងៃទី៧ កក្កដា កាលពី១៧ឆ្នាំមុន ប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវអង្គការយូណេស្កូ បានទទួលស្គាល់ និងសម្រេចដាក់បញ្ចូលជាបេតិភណ្ឌខ្មែរ និងពិភពលោក ដែលបានចាជាប្រវត្តិសាស្រ្តថ្មីមួយទៀត គិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទនេះ ក្រោយការឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ និងឯកជនជាច្រើននៅទូទាំងប្រទេស បានចូលរួមថ្លែងសារអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នៅថ្ងៃនេះយ៉ាងគគ្រឹកគគ្រេង ផងដែរ។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំង លាតសន្ធឹង នៅលើខ្ពង់រាបនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបនឹងកម្ពស់ទឹកសមុទ្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រាសាទព្រះវិហារខ្មែរ មិនត្រឹមតែជាប្រាសាទដែលសាងឡើងថ្មភ្នំប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្នាដៃដ៏អស្ចារ្យនៃអរិយធម៌ខ្មែរ ដែលបានបង្កប់នូវទឹកដៃស្ថាបត្យកម្ម ជំនឿ…
-
អគារថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ត្រូវបានសម្ពោធ

ស្វាយរៀង៖ អគារថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ អាន៖ សំដៅទៅលើអគារថ្មីនៃសាលាដំបូងខេត្ត ឯកឧត្តមអភិបាលខេត្ត ស្វាយរៀង បានថ្លែងថា នេះព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ខេត្តស្វាយរៀង ដែលឆ្លុះបញ្ចាំង ឱ្យឃើញពីភាពរឹងមាំ និងឧត្ដមភាពនៅក្នុងវិស័យតុលាការនៅរដ្ឋបាលថ្នាក់ក្រោម ជាតិ។ឯកឧត្តមបន្តថា សមិទ្ធផលនេះបានកើតឡើងដោយសារមានការគាំទ្រ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានក្រសួងយុត្តិធម៌ជាសេនាធិការ ។ បន្ថែមលើការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំ និងផ្តាំផ្ញើដល់ ប្រធានសាលាដំបូងខេត្ត ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ត្រូវពង្រឹង អភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួន។ត្រូវមានសាមគ្គី ភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់…
-
តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សំណូមពរដល់ព្រះសង្ឃ ជួយអប់រំដល់ប្រជាជន សិស្សានុសិស្ស តាមព្រះធម៌ នៃមាគាព្រះពុទ្ធសាសនា

(ស្វាយរៀង)៖ ក្នុងឱកាសនាំយកទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ប្រេងកាត និងបច្ច័យ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសប្បុរសជននានា ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅចំនួន ៣វត្ត ក្នុងមូលដ្ឋានខេត្តស្វាយរៀង ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន បានសំណូមពរដល់ព្រះសង្ឃ ជួយអប់រំដល់ប្រជាជន សិស្សានុសិស្ស តាមព្រះធម៌ នៃមាគាព្រះពុទ្ធសាសនា ។ ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ក៏បានថ្លែងអំណរគុណប្រគេន និងជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផលនានា ក្នុងទីអារាមនីមួយៗ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ ។ នៅក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកជំទាវ ឧត្តមសេនីយ៏ឯកស៊ិន ស៊ន និង លោកជំទាវ តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង…
-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ បេសកកម្មការទូតរបស់សាធារណរដ្ឋឆែក ពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃដល់ទំនាក់ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែកបានផ្តល់ជំនួយគាំទ្រយ៉ាងច្រើនដល់កម្ពុជា ចាប់តាំងពីពេលដែលកម្ពុជាទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩មកម៉្លេះ ។ ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃ និងមិនអាចកាត់ថ្លៃបានឡើយ ព្រោះបានជួយដល់កម្ពុជា ក្នុងពេលវេលាដ៏លំបាកបំផុត។ សាធារណរដ្ឋឆែកជាមិត្តល្អព្រោះ “មិត្តល្អ តែងជួយគ្នាក្នុងគ្រាក្រ ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ដូចនេះ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងឱកាសទទួលជួប សម្តែងការគួរសម និងជម្រាបលា ជាមួយ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា ដែលឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯកអគ្គរដ្ឋទូតឆែកមុនៗ បានសម្រេចនៅក្នុងបេសកកម្មការទូតរបស់ខ្លួន ថាពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃដល់ចំណងទំនាក់ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កាន់តែមានរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ…