Category: ព័ត៌មានជាតិ

  • អ្នកនាំពាក្យអស់សំណើច ចំពោះលទ្ធផលនៃការស្ទង់មតិពីពលរដ្ឋថៃ ជុំវិញប្រជាប្រិយភាពសម្តេចតេជោ ហ៊ុន សែន

    អ្នកនាំពាក្យអស់សំណើច ចំពោះលទ្ធផលនៃការស្ទង់មតិពីពលរដ្ឋថៃ ជុំវិញប្រជាប្រិយភាពសម្តេចតេជោ ហ៊ុន សែន

    (ភ្នំពេញ)៖ ឯកឧត្តម ជា ធិរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២៥ បានចេញសារអមជាមួយការអស់សំណើច ចំពោះលទ្ធផលនៃការស្ទង់មតិពីប្រជាពលរដ្ឋថៃ ជុំវិញប្រជាប្រិយភាពសម្តេច ហ៊ុន សែន ។ បន្ថែមពីការអស់សំណើច អ្នកនាំពាក្យរូបនេះ មិនខ្វាយខ្វល់ ចំពោះលទ្ធផលស្ទង់មតិនេះទេ ព្រោះថា ស្រឡាញ់មិនស្រឡាញ់ គឺជារឿងស្រុកទេសរបស់ថៃ សំខាន់ពលរដ្ឋកម្ពុជា ស្រឡាញ់គាំទ្រសម្តេចតេជោ ហ៊ុន សែន ជិត ១០០% ចំពោះវិធានការប្រឆាំងចោរឈ្លានពានទឹកដីប្រវត្តិសាស្ត្រ ។ ឯកឧត្តម ជា ធិរិទ្ធ ថែមទាំងបានស្នើសុំឱ្យក្រុមអ្នកដើរស្ទង់មតិ កុំបារម្ភពីប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន ហើយនាំគ្នាគិតតែដោះស្រាយបញ្ហាផ្ទៃក្នុងស្រុកថៃដែលកំពុងបែកបាក់គ្នាឱ្យបានល្អជាមុនសិនទៅ ហើយកម្ពុជារង់ចាំមេដឹកនាំភាគីថៃដែលមានសិទ្ធិច្បាស់លាស ដើម្បីដោះស្រាយព្រំដែនដោយសន្តិវិធី និង តាមច្បាប់អន្តរជាតិ ។ យោងតាមលទ្ធផល នៃការស្ទាបស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថា ប្រជាជនកម្ពុជា ៩៩,៨% បានគាំទ្ររដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ…

  • គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បូកសរុបការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

    គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បូកសរុបការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

    កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈ​កម្មា​ធិការ​កណ្ដាល និងជា​ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំងបានក្រើនរំលឹកដល់សមាជិកសមាជិកា និងមន្ត្រីគណបក្សត្រូវចុះ​មូលដ្ឋាន​ឱ្យដល់គ្រប់ទីកន្លែង ដើម្បីដឹងសុខទុក្ខ ប្រជាពលរដ្ឋ ក៏ដូចជាតម្រូវការឬ សំណូមពរ​ផ្សេងៗរបស់ពួកគាត់  ។  ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឆមាសទី១ និងលើកទិសដៅបន្ត របស់គណបក្សកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៥។ឯកឧត្តម អ៊ុក រ៉ាប៊ុន បន្តថា រាល់​តម្រូវការនិងសំណូមពរ របស់ប្រជាពលរដ្ឋទោះបាន ឬមិនបាន ត្រូវផ្ដល់ដំណឹងត្រឡប់ឱ្យ​គាត់បានដឹង​ត្រឹមរយៈពេល ២ ឬ៣ថ្ងៃកុំឱ្យគាត់ទន្ទឹងរង់ចាំយូរ ។សូមបន្តយកចិត្តទុកដាក់​បង្ក្រាបបទល្មើស មានដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើ បទល្មើស​ល្បែងស៊ីសង គ្រប់ប្រភេទ ពិសេសល្បែងអនឡាញ។សូមយកចិត្តទុកដាក់បង្ក្រាប​បទល្មើស​ញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍។ យោងតាមរបាយការណ៍ដែលអានដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន​គណៈ​កម្មាធិការគណបក្សប្រជា​ជន​កម្ពុជា ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្សទូទាំងខេត្ត​សូមសម្ដែងនូវ​ការគាំទ្រ​ពេញទំហឹងចំពោះ​សម្ដេចធិបតី ហ៊ុន ម៉ាណែត លើសេចក្តីថ្លែង​ការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​អង្គ​សមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុនសែន ចំពោះការដោះស្រាយបញ្ហា ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី…

  • ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញពិនិត្យផ្ទៀងផ្ទាត់និយាមកា​និងបោះបង្គោល​ព្រំដីជានិមិត្តរូប សម្រាប់​គម្រោងព្រែកជីកហ្វូណន តេជោ កំណាត់ទី២

    ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញពិនិត្យផ្ទៀងផ្ទាត់និយាមកា​និងបោះបង្គោល​ព្រំដីជានិមិត្តរូប សម្រាប់​គម្រោងព្រែកជីកហ្វូណន តេជោ កំណាត់ទី២

    កំពត៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រធាន​លេខាធិការ​ដ្ឋានគណ:កម្មការ​ពិសេសនៅចុងសប្ដាហ៍នេះ​បានអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងជា​អនុប្រធានប្រចាំការគណៈ:កម្មការពិសេសដើម្បីជំរុញការអនុវត្ត គម្រោងព្រែកជីក​ហ្វូណន តេជោ បានអញ្ជើញចុះផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដី​តាម​បណ្តោយ​ព្រែកជីកហ្វូណនតេជោ និងពិនិត្យ​ទីតាំងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​សម្រាប់គម្រោង ព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត​និងខេត្តកែប។ គិតមកដល់បច្ចុប្បន្ន ក្រុមការងារបានបន្តចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះ​បង្គោល​ដី ជានិមិត្តរូប សម្រាប់​គម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ក្នុង​ខេត្តកំពតនិងកែប ខណៈកំណាត់ទី១ក្នុងខេត្តកណ្តាលនិងតាកែវ សម្រេច​បាន១០០ភាគរយហើយ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន​មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួនបួន។គម្រោងនេះបានប្រារព្ធបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕ដោយ៖ សិលា សារិន

  • ប្រធានសហគមន៍ទួលត្រពាំងស្រស់បំព្រង អំពាវនាវឱ្យបង្កើនគាំទ្រ​ផលិត​ផលកសិកម្មរបស់ខ្មែរ

    ប្រធានសហគមន៍ទួលត្រពាំងស្រស់បំព្រង អំពាវនាវឱ្យបង្កើនគាំទ្រ​ផលិត​ផលកសិកម្មរបស់ខ្មែរ

    ព្រៃវែង៖ប្រធានសហគមន៍ទួលត្រពាំង ស្រស់បំព្រង ស្រុកកញ្ជៀច ខេត្តព្រៃវែង បានអំពាវនាវដល់អតិថិជនឱ្យ​ជួយ​គាំទ្រផលិតផលកសិកម្មរបស់ខ្មែរ ខណៈ​សមាជិកសហគមន៍កំពុងបង្កើនការដាំដុះរបស់ខ្លួនដើម្បីផ្គត់​ផ្គង់ទី​ផ្សារ។ លោក អ៊ាត អាត ប្រធានសហគមន៍ទួលត្រពាំង ស្រស់បំព្រង ស្ថិតនៅក្នុងឃុំគោក​គង់លិច ស្រុកកញ្ជ្រៀច បានឱ្យ​ដឹងថា សហគមន៍​មានដាំបន្លែជាច្រើនមុខ​លើផ្ទៃដី​ចំនួនជាង៤ហិកតា។សហគមន៍មាន​សមាជិកចំនួន៨៣គ្រួសារ ក្នុងនេះ​អ្នកប្រកប​របរដាំបន្លែចំនួន ៥៦ គ្រួសារ។ លោកបន្តថា ការដាំបន្លែ​មាន​បន្លែស្លឹក និងបន្លែផ្លែ ។បន្លែស្លឹក​មានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃជ្រក់ សាឡាត់ ខាត់ណាដើម ។ចំណែកបន្លែផ្លែ មានដូចជា ម្រះ ននោង ត្រឡាច ត្រសក់ទ្រើង ត្រសក់ស្រូវ ល្ហុង ជាដើម។ ទីផ្សាររបស់សហគមន៍ គឺលក់ទៅឱ្យម៉ូយដែលជាឈ្មួញកណ្ដាល បន្តយកទៅលក់​នៅផ្សារសួង ស្រុកអូររាំងឪ ផ្សារកំចាយមារ ផ្សារកញ្ជ្រៀច ផ្សារស្ទឹង។ លោក អ៊ាត អាត បានឱ្យដឹងថា សហគមន៍ទួលត្រពាំង ស្រស់បំព្រងបង្កើត​ឡើងនៅ​ចុង​ឆ្នាំ ២០២០។ មន្រ្តីជំនាញនៃ​មន្ទីរកសិកម្មខេត្តព្រៃវែង បានជួយបណ្ដុះ​បណ្ដាល​លើបច្ចេកទេសដាំដុះបន្លែ, ការជ្រើសរើសពូជបន្លែ ,ការកម្ចាត់​សត្វល្អិតជាដើម។លោកបន្តថា…

  • ស្រូវប្រាំងជាង៣០ហិកតានៅសង្កាត់អូរអំបិល ត្រូវបានជួយសង្រ្គោះដោយមន្ទីរជំនាញ

    ស្រូវប្រាំងជាង៣០ហិកតានៅសង្កាត់អូរអំបិល ត្រូវបានជួយសង្រ្គោះដោយមន្ទីរជំនាញ

    បន្ទាយមានជ័យ៖មន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមបានអន្តរាគមន៍​សង្គ្រោះស្រូវប្រាំងចំនួន៣៦ហិកតា ​ស្ថិត​នៅ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បន្ទាប់​ពីភ្លៀង ធ្លាក់ជាប់ៗគ្នានៅដើមខែកក្កដានេះ។ លោក ឡាយ សុទ្ធី អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត​បន្ទាយមានជ័យបានឱ្យដឹងថា នៅ​ដើមខែកក្កដានេះភ្លៀងធំបានធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យជន់លិចស្រូវប្រាំងមួយចំនួននៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ដោយមានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញនៃមន្ទីរធនធានទឹក​បានដាក់គ្រឿងចក្រចុះកាយភ្លឺបើកមុខទឹកបង្ហូរទឹកចេញពីស្រែដែល​រង​ផល​ប៉ះពាល់​ពីជំនន់ទឹកភ្លៀងភ្លាមៗដែរ។តាមរយៈសកម្មភាព​នេះ​​ស្រូវប្រាំងចំនួន ៣៦ហិកតា​ត្រូវបានសង្រ្គោះ។ សូមជម្រាបថា ក្រុមការងារមន្ទីរធនធានទឹក សហការជាមួយរដ្ឋបាលក្រុង ដឹកនាំ​ដោយ​លោក ស្រេង សុផល អភិបាល​​​ក្រុងសិរីសោភ័ណ បានអន្តរាគមន៍ជួយ​សង្រ្តោះ​ស្រូវប្រាំង​សង្កាត់អូរអំបិលកាលពីល្ងាចថ្ងៃទី៣ មកដល់ព្រឹក​ថ្ងៃទី៤ ខែកក្កដា ទឹកបាន​ស្រកទៅវិញអស់ហើយ៕ដោយ៖គៀន ច័ន្ទហ៊ីន

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ប្រជាការពារពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ប្រជាការពារពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

    (ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានបនរសាសន៍ថា បងប្អូនប្រជាការពារពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយភាពប្រសើរឡើងនៃស្ថានភាពទូទៅនៃខេត្តព្រះសីហនុ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ប្រជាការពារនោះឡើយ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋាន សម្ភារៈ ជូនដល់ប្រជាការពារភូមិទាំង១៥ភូមិ ចំនួន៣៩២រូប ចំណុះសង្កាត់ទាំង៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែកក្កដា ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា យើងកុំគិតថាយើងមិនមែនជាមន្ត្រីក្របខណ្ឌ កុំគិតថាយើងជាមន្ត្រីនគរបាល កុំគិតថាយើងជាមន្ត្រីយុត្តិធម៌ដូចកងរាជអាវុធហត្ថ ព្រោះយើងជាអ្នកស្រឡាញ់ខេត្តព្រះសីហនុ ដូច្នេះយើងត្រូវចូលរួមជាមួយគ្នា ព្រោះប្រជាការពារបានធ្វើការងារយ៉ាងច្រើននៅក្នុងមូលដ្ឋានគ្រប់បែប យ៉ាង ក្នុងការចូលរួមការងារអនាម័យបរិស្ថាន និងសូមថ្លែងអ ណរគុណដល់ប្រជាការពាររបស់យើង និងសូមបន្តការងារដ៏ឧត្តុងឧត្តមរបស់បងប្អូនបន្ថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រគល់ឯកសណ្ឋាននាពេលនេះ គឺជាកិត្តិយស និងជានិមិត្តរូបនៃការទទួលស្គាល់ប្រជាការពាររបស់អ្នកកំពង់សោម យើងអាចបង្កើតវប្បធម៌បំពេញការងារជាមួយគ្នា ដោយសារលោកស្នងការខេត្តព្រះសីហនុ បានជួយឧបត្ថម្ភនូវឯកសណ្ឋានមានសម្លៀកបំពាក់…

  • ករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា

    ករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា

    ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។ អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។ ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។ បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី។ កម្ពុជាអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។ កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី៕ Website :…

  • រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 )

    រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 )

    សូមបញ្ជាក់ជូនផងដែរថា MOU ឆ្នាំ 2000 នេះ ត្រូវបានតម្កល់នៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននឹងផ្សព្វផ្សាយជាវីដេអូឃ្លីបស្តីពីខ្លឹមសារសំខាន់ៗនៃ MOU ឆ្នាំ 2000នេះ។

  • សម្ដេចតេជោ ហ៊ុន សែន ៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ

    សម្ដេចតេជោ ហ៊ុន សែន ៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោនារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ។ សម្ដេចតេជោ បានបន្ថែមថា ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។ ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម ៖ ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧។ លើសពីនេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ ក្នុងនោះប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ញាតិខ្មែរ ក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ញាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធស្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។…

  • អាជ្ញាធរជាតិអប្សរា ៖ ប្រាសាទបន្ទាយប្រី នឹងមានខ្លោងទ្វាដើរចូលឡើងវិញ បន្ទាប់ពីខ្លោងទ្វាបានបាក់រលំអស់ជាច្រើនសតវត្សរ៍មកហើយ

    អាជ្ញាធរជាតិអប្សរា ៖ ប្រាសាទបន្ទាយប្រី នឹងមានខ្លោងទ្វាដើរចូលឡើងវិញ បន្ទាប់ពីខ្លោងទ្វាបានបាក់រលំអស់ជាច្រើនសតវត្សរ៍មកហើយ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍នៅក្នុងតំបន់អង្គរ និងដើម្បីធានានូវសុវត្ថិភាពសំណង់ប្រា សាទ និងភ្ញៀវទេសចរផងនោះ បានកំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារទី២ ខាងកើតប្រាសាទបន្ទាយប្រី ឱ្យមានភាពរឹងមាំឡើងវិញ ។ ប្រាសាទបន្ទាយប្រី មានទីតាំងស្ថិតនៅខាងជើងប្រាសាទព្រះខ័ន ចម្ងាយ ១៨គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដែលបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្មនទី៧ ស្ថិតក្នុងរចនាបថបាយ័ន នាចុងសតវត្សរ៍ទី១២ សង់ពីថ្មភក់លាយថ្មបាយក្រៀម មានកំពែង៣ជាន់ ហ៊ុំព័ទ្ធដោយកសិន្ធុទឹក១ជាន់ ។ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា បើទោះបីជា ប្រាសាទនេះស្ថិតក្នុងវង់ធំអង្គរ និងនៅជិតប្រាសាទព្រះខ័នក៏ដោយ ប៉ុន្តែមានទេសចរតិចណាស់ ដែលបានចូលទស្សនាប្រាសាទនេះ ។ បច្ចុប្បន្ន ដើម្បីអាចចូលទៅទស្សនាប្រាសាទនេះបាន ភ្ញៀវទេសចរណ៍ត្រូវដើរឆ្លងលើកំពែង ដោយសារខ្លោងទ្វាចូលនៃប្រាសាទបានដួលរលំបិទជិតដោយផ្ទាំងថ្ម ដែលនៅមិនទាន់មានផ្លូវអាចអនុញ្ញាតឲ្យភ្ញៀវទេសចរអាចដើរតម្រង់ចូលក្នុងប្រាសាទនៅឡើយទេ។ ដូច្នេះ ដើម្បីអាចឲ្យភ្ញៀវអាចដើរចូលតាមខ្លោងធ្វើបានដូចកាលពីជំនាន់ចុងសតវត្សរ៍ទី១២នោះវិញ គឺតម្រូវឲ្យស្តារៀបចំជួសជុលលើកផ្នែកដែលធ្លាក់ចុះឲ្យវារឹងមាំឡើងវិញ ។ លោក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ពីមូលហេតុសំខាន់ ៗមួយចំនួនទៀត ដែលអាជ្ញាធរជាតិអប្សរាត្រូវជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារទី២ ខាងកើតនៃប្រាសាទបន្ទាយប្រី (លោក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ) លោក ជា សារិទ្ធ…