Category: ព័ត៌មានជាតិ

  • មន្រ្តី៖យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នឹងដើរតួនាទីជាចក្ខុវិស័យជាតិ និងជាយុទ្ធសាស្ត្រ​បម្រើអត្ថប្រយោជន៍​ប្រជាពលរដ្ឋ

    មន្រ្តី៖យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នឹងដើរតួនាទីជាចក្ខុវិស័យជាតិ និងជាយុទ្ធសាស្ត្រ​បម្រើអត្ថប្រយោជន៍​ប្រជាពលរដ្ឋ

    ភ្នំពេញ៖យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នឹងដើរតួនាទីជាចក្ខុវិស័យជាតិ និង​ជា​យុទ្ធសាស្ត្រសម្រាប់​បម្រើ​អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នា រួមទាំងក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការ​សង្គមស៊ីវិល និងសាធារណៈជន​។នេះជាការបញ្ជាក់របស់​ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ក្នុងឱកាស អញ្ជើញជា​អធិបតីក្នុងពិធីបិទសិក្ខា​សាលា​ថ្នាក់​ជាតិ​ស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ​ស្ដីពីបញ្ញា​សិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពី​ការវាយតម្លៃភាព​រួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” នៅសណ្ឋាគារសុខាភ្នំពេញ។ ឯកឧត្ដម កែវ សុទ្ធិ បន្តថា​ បញ្ញាសិប្បនិម្មិតមិនមែនជាបច្ចេកវិទ្យាដែលនឹងត្រូវអភិវឌ្ឍ​និងគិតគូរនាពេល​អនាគត​ទៀត​នោះទេ គឺជាបច្ចេកវិទ្យាដែលត្រូវអភិវឌ្ឍនិងគិតគូរ​នា​ពេលបច្ចុប្បន្ន។ សូមជម្រាបថា សិក្ខាសាលាថ្នាក់ជាតិនេះមានកិច្ចពិភាក្សាតាមក្រុមចំនួន១៥ ដោយ​មានសិក្ខាកាមចូលរួមជាង​៣០០​នាក់តំណាងតួអង្គពាក់ព័ន្ធចម្រុះក្នុង​ប្រព័ន្ធអេកូឡូ​ស៊ីបញ្ញាសិប្បនិម្មិត ដើម្បីផ្ដល់សុពលភាពលើធាតុចូលកន្លងមក និងប្រមូលធាតុ​ចូលបន្ថែមលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ ក្រុមទាំង១៥ បានពិភាក្សាលើមូលបទធំៗចំនួន ៣ គឺបញ្ញាសិប្បនិម្មិតដើម្បី​ការ​អភិវឌ្ឍសេដ្ឋកិច្ច, បញ្ញាសិប្បនិម្មិត​ដើម្បីការអភិវឌ្ឍសង្គម និងបញ្ញាសិប្បនិម្មិត​ដើម្បីរដ្ឋាភិបាលឌីជីថល។ ក្រោយពីកិច្ចពិភាក្សាតាមក្រុម ការធ្វើបទ​បង្ហាញ និងកិច្ចពិភាក្សារួម។ ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានថ្លែងអំណរគុណ​ចំពោះ​វត្តមានសិក្ខាកាមទាំងអស់ដែល​បានចំណាយពេលវេលាដ៏មានតម្លៃចូលរួម​សិក្ខាសាលាជាតិនេះ ។សិក្ខាសាលានេះដែរ ដើម្បីផ្យព្វផ្សាយ “យុទ្ធសាស្ត្រ​ជាតិស្តីពី​បញ្ញា​សិប្បនិម្មិត”ឱ្យក្លាយជាយុទ្ធសាស្ត្រគោលរួមសម្រាប់កំណត់ទិសដៅជំរុញ​ការចាប់យក​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត និងលើកកម្ពស់អភិបាលកិច្ចការប្រើប្រាស់ ដោយអនុលោមតាមបរិបទនៃការធ្វើបរិវត្តកម្មសេដ្ឋកិច្ច​និង​សង្គមឌីជីថល៕ ដោយ៖ង៉ាន់ ទិត្យ

  • ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តឧត្តរមានជ័យថ្មី

    ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តឧត្តរមានជ័យថ្មី

    ឧត្តរមានជ័យ៖រដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃកាលពីថ្ងៃទី១ ខែកក្កដា បានអញ្ជើញជាអធិបតី​ក្នុងពិធី​ប្រកាស​ចូលកាន់​តំណែងជាផ្លូវការអភិបាលរងខេត្តឧត្តរមានជ័យ គឺលោក ម៉េត មាសភក្តី នាយករង​រដ្ឋបាល​ខេត្តឧត្តរ​មានជ័យ ជំនួសលោក ឃិន ញ៉ាណ ដែលដល់អាណត្តិ និងត្រូវ​ផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួង​មហាផ្ទៃ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល​ខេត្តឧត្តរមានជ័យព្រមទាំងមន្រ្តីថ្នាក់ដឹក​នាំ​ខេត្តផងដែរ ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានក្រើនរំលឹក អភិបាលរងថ្មីខេត្តឧត្ដរមានជ័យ ត្រូវ​បង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង​ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួររដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ។ត្រូវបង្កើនការទំនាក់ទំនងល្អ ជាមួយបណ្តាអង្គភាពពាក់ព័ន្ធ សមាគម និងអង្គការនានា ដើម្បីរួមចំណែក​សម្រេច​បានជោគជ័យនូវផែនការការងារ និងបង្កើតជំនឿចិត្តពី​សំណាក់​​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោក ម៉េត មាសភក្ដី ដែលចូលកាន់តំណែងជាអភិបាលរងខេត្តឧត្ដរមានជ័យ បាន​ប្តេជ្ញាថា នឹងខិតខំប្រឹង​ប្រែង​បំពេញការងារឱ្យបានល្អ គោរពតាមតួនាទី ភារកិច្ច ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋនៅ​តាមមូលដ្ឋាន​ឱ្យបានល្អបំផុត។ គោរពនិងការពារជាដាច់ខាតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ឡុង…

  • ស្រ្តីពលករខ្មែរម្នាក់ ឈឺពោះពេលឆ្លងព្រំដែនប៉ោយប៉ែត ត្រូវបានជួយ​សង្រ្គោះដោយគ្រូពេទ្យកម្ពុជា

    ស្រ្តីពលករខ្មែរម្នាក់ ឈឺពោះពេលឆ្លងព្រំដែនប៉ោយប៉ែត ត្រូវបានជួយ​សង្រ្គោះដោយគ្រូពេទ្យកម្ពុជា

    បន្ទាយមានជ័យ៖ស្រ្តីពលករខ្មែរម្នាក់ឈ្មោះ សេង កែវមុនី បានឈឺពោះសម្រាលកូន នៅក្នុងទឹកដីប្រទេសថៃខណៈ ធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ។ភាគីថៃបានបញ្ជូនស្រ្តីរូបនេះ ដោយថ្មើរ​ជើង​ឆ្លងស្ពានព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចូលមកម្ពុជាវិញ។ ដោយឃើញស្ថានភាពបែបនេះក្រុមការងារចម្រុះ រួមជាមួយគ្រូពេទ្យ​ប្រចាំការ​នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានអន្តរាគមន៍ជួយបញ្ជូនស្រ្តី​មាន​ផ្ទៃពោះ​ខាងលើទៅមន្ទីរពេទ្យបង្អែកដីថ្មី និងសម្រាលកូនដោយសុវត្ថិភាព។ លោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានឱ្យដឹងថា អ្នកស្រី សេង កែវមុនី​ បានសម្រាលកូន​ដោយសុវត្ថិភាព ​នាម៉ោងជាង២រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៥ ដោយគ្រូពេទ្យកម្ពុជា។អ្នកស្រីសម្រាល​បានកូនប្រុស ទម្ងន់ជាង៣ គីឡូ​ក្រាម។លោកប្រធានមន្ទីរពេទ្យបន្តថា ទាំងម្តាយនិងកូន មានសុខភាពល្អធម្មតា៕ដោយ៖ឃិន គន្ធា

  • អ្នកនាំពាក្យច្រានចោលទាំងស្រុងចំពោះការអះអាងខុសពីការពិតរបស់ភាគីថៃ ដែលថារដ្ឋមន្រ្តីការពារជាតិកម្ពុជា មានការពិភាក្សាក្រៅផ្លូវការជាមួយក្រសួងការពារជាតិថៃ

    អ្នកនាំពាក្យច្រានចោលទាំងស្រុងចំពោះការអះអាងខុសពីការពិតរបស់ភាគីថៃ ដែលថារដ្ឋមន្រ្តីការពារជាតិកម្ពុជា មានការពិភាក្សាក្រៅផ្លូវការជាមួយក្រសួងការពារជាតិថៃ

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានផ្តល់ការបកស្រាយបំភ្លឺ និងការបញ្ជាក់ជំហរបន្ថែម ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាផុល ណាកផានិច្ច អនុរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ តាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានថៃ ពាក់ព័ន្ធនឹងកិច្ចប្រជុំGBC និងការបិទ-បើកច្រកព្រំដែនកម្ពុជា-ថៃ ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលទាំងស្រុងចំពោះការអះអាងខុសពីការពិតរបស់ភាគីថៃ ដែលថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី នៃក្រសួងការពារជាតិកម្ពុជា មានការពិភាក្សាក្រៅផ្លូវការជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាផុល ណាកផានិច្ច អនុរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីស្តីទី នៃក្រសួងការពារជាតិថៃ និងបានព្រមព្រៀងឱ្យមានកិច្ចប្រជុំ GBC ដោយពេលនេះកំពុងជជែកលើលក្ខខណ្ឌមួយចំនួន ដើម្បីឱ្យមានការឯកភាពគ្នាជាមុនសិន។ ក្រសួងការពារជាតិកម្ពុជា សូមគូសបញ្ជាក់ថា ចាប់តាំងពីជំនួបរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី នៃក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម Phumtham Wechayachai…

  • ពលករខ្មែរវិលត្រលប់ពីថៃទទួលបានការងារល្អ អំពាវនាវឱ្យពលករផ្សេងៗទៀតត្រលប់មកធ្វើការនៅក្នុងស្រុកវិញ

    ពលករខ្មែរវិលត្រលប់ពីថៃទទួលបានការងារល្អ អំពាវនាវឱ្យពលករផ្សេងៗទៀតត្រលប់មកធ្វើការនៅក្នុងស្រុកវិញ

    (ភ្នំពេញ)៖ ពលករខ្មែរជាច្រើនរូបដែលទើបត្រលប់មកពីប្រទេសថៃ ហើយបានទទួលឱកាសការងារល្អនៅក្នុងស្រុក តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនពលករខ្មែរផ្សេងៗទៀត ដែលកំពុងនៅប្រទេសថៃវិលត្រលប់មកធ្វើការនៅប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងនៅរង់ចាំ ។ «មកស្រុកយើងវិញមក ស្រុកយើងមិនខ្វះការងារធ្វើទេ»។ នេះជាសេចក្តីអំពាវនាវរបស់លោក ឡាំ គឹមឈាង ជាអតីតពលករផ្នែកសំណង់នៅប្រទេសថៃ ដែលបានត្រលប់មកប្រទេសកំណើតវិញ និងអំពាវនាវទៅកាន់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ។ លោក ឡាំ គឹមឈាង ទទួលបានឱកាសការងារថ្មីនៅរោងចក្រផលិតស្បែកជើងគ្រប់ប្រទេស ភូហ្វុង (ខេមបូឌា) ស៊ូ ឯ.ក ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែក លោកស្រី ភឿន សុខឃឹម ដែលជាពលករខ្មែរមួយរូប ទើបត្រលប់មកពីប្រទេសថៃ និងទទួលបានឱកាសការងារថ្មីនៅតំបន់សេដ្ឋកិច្ចចេជាំង ខេត្តកោះកុង បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអភិបាលខេត្តកោះកុង បានយកចិត្តទុកដាក់ជាខ្លាំងចាប់តាំងពីគាត់បានត្រលប់មកវិញ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរកការងារឲ្យធ្វើ និងមានការងារធ្វើគ្រប់គ្រាន់ ប្រាក់ខែក៏មានភាពសមរម្យផងដែរ។ ជាមួយគ្នានោះ លោកស្រី…

  • លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតទៅលេងជាមួយឡាក់គី ក្នុងនាមជាសាច់ញាតិ

    លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតទៅលេងជាមួយឡាក់គី ក្នុងនាមជាសាច់ញាតិ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។ ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីមើលថែឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។ លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។ បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង ២៦ ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។…

  • សម្តេចធិបតី ៖ រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ សម្តៅលើខ្មែរណា ប្រឆាំងនឹងផលប្រយោជន៍របស់ខ្មែរ

    សម្តេចធិបតី ៖ រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ សម្តៅលើខ្មែរណា ប្រឆាំងនឹងផលប្រយោជន៍របស់ខ្មែរ

    (កំពង់ធំ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបានបញ្ជាក់ថា រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ សម្តៅលើខ្មែរណា ប្រឆាំងនឹងផលប្រយោជន៍របស់ខ្មែរ។ ឥលូវអ្នកខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្ត ទោះបីដង្ហើមចុងក្រោយមិនប្រឆាំងផលប្រយោជន៍ជាតិខ្មែរ អ៊ីចឹងកុំភ័យព្រួយពេក ។ បើសិនអ្នក មានផែនការបំផ្លាញ គប់គិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ។ ប៉ុន្តែបើអ្នកបែបហ្នឹង មិនគួរជាខ្មែរទេ។ និយាយឲ្យច្បាស់តែម្តង ។ សម្តេចធិបតី បានបន្ថែមថា បើអ្នកមិនគប់គិតជាមួយបរទេស បំផ្លាញខ្មែរទេ កុំមានការព្រួយបារម្ភ អ្នកនយោបាយគេមិនដែលទៅគប់គិតជាមួយបរទេស ដើម្បីបំផ្លាញជាតិឯងនោះទេ។ ការដកសញ្ជាតិ មិនមែនមានតែប្រទេសផ្តាច់ការទេ ប្រទេសប្រជាធិបតេយ្យក៏មានដូចគ្នា ។ តាមការស្រាវជ្រាវចុងក្រោយ នៅឆ្នាំ២០២២ លើប្រទេសចំនួន ១៩០ ក្នុងចំណោមប្រទេសទាំង ១៩៥ លើពិភពលោក មានប្រទេសចំនួន ១៥០ ឬស្មើនឹង ៧៩% មានច្បាប់ដកសញ្ជាតិ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពលរដ្ឋបោះឆ្នោតឱ្យបក្សប្រជាជន ព្រោះពេលលំបាក គឺមានវត្តមានបក្សប្រជាជន ចេញមុខដោះស្រាយគ្រប់កាលៈទេសៈ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពលរដ្ឋបោះឆ្នោតឱ្យបក្សប្រជាជន ព្រោះពេលលំបាក គឺមានវត្តមានបក្សប្រជាជន ចេញមុខដោះស្រាយគ្រប់កាលៈទេសៈ

    (កំពង់ធំ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរម្លឹកថា ប្រទេសមួយចំនួន ក្រោយពេលបោះឆ្នោត មិនមានលំនឹងសេដ្ឋកិច្ច លំនឹងនយោបាយ ដូចប្រទេសកម្ពុជា នោះទេ ខណៈមានប្រទេសខ្លះត្រូវផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាច្រើនរូបក៏មាន ។ សម្តេចថា នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋ គឺត្រូវការគណបក្សប្រជាជនកម្ពុជា ជាពិសេស វត្តមានរបស់សម្តេចតេជោ ប្រធានគណបក្ស ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជំនឿទុកចិត្ត ។ សម្តេចធិបតី បានថ្លែងដោយជឿជាក់ថា អ្វីដែលប្រជាជនបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មិនមែនជាការចៃដន្យនោះទេ មិនមែនជាការបញ្ជា ឬយកកាំភ្លើងមកភ្ជុងឱ្យទៅបោះឆ្នោត ការសម្រេចិត្តនេះ ដោយសារតែគណបក្សប្រជាជនកម្ពុជា គឺប្រជាជនបានយល់ថា នៅពេលដែលលំបាកគ្មានអ្នកណាទេ ក្រៅពីគណបក្សប្រជាជនកម្ពុជា នៅពេលដែលកូវីដ វៃលុក សម្រាប់ប្រជាលរដ្ឋយើង គ្មានអ្នកណាចេញមុខចាត់វិធានការ ជួយសម្រួល ស្វែងរកថ្នាំ ជួយដោះស្រាយបញ្ហាសេដ្ឋកិច្ច ដល់ប្រជាជនដែលប៉ះពាល់ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា…

  • សម្តេចតេជោ ហ៊ុន សែន ៖ ចំណុចខ្លាំងរបស់បក្សប្រជាជនកម្ពុជា គឺគ្មានអ្នកណាមកបំបែកបំបាក់បានឡើយ

    សម្តេចតេជោ ហ៊ុន សែន ៖ ចំណុចខ្លាំងរបស់បក្សប្រជាជនកម្ពុជា គឺគ្មានអ្នកណាមកបំបែកបំបាក់បានឡើយ

    (ព្រៃវែង)៖ ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺមិនមានអ្នកណាមកបំបែកបំបាក់បានឡើយ ។ អ្នកដែលចង់បំបែក គណបក្សប្រជាជន តែងតែបែកខ្លួនឯងជានិច្ច ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ សម្តេចតេជោ មានប្រសាសន៍ថា គណបក្សខ្លះអួតថា បក្សខ្លួនប្រជាធិតេយ្យ និងចោទគណបក្សប្រជាជន ថា កុម្មុយនីស ប៉ុន្តែការប្រជុំសមាជម្តងៗប្រើពេលតែ ២ម៉ោង ខុសពីគណបក្សប្រជាជន រាល់ការប្រជុំសមាជបក្សប្រើពេលយ៉ាងហោចណាស់ ២ថ្ងៃ ដើម្បីជជែកពិភាក្សាគ្នា ពីដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងបក្ស ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា គ្មានបក្សណាដែលមានប្រជាធិបតេយ្យផ្ទៃក្នុង ជាងគណបក្សប្រជាជននោះទេ…

  • សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ

    សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នាព្រឹកថ្ងៃព្រហស្បតិ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ ។