-
រាជរដ្ឋាភិបាលកម្ពុជាទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីសឹង្ហបុរី

-
សមាជិកសភាជប៉ុន បញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រេីន និងរឹងមាំបន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ណាហ្គាស៊ីម៉ា អាគិហិសា (NAGASHIMA Akihisa) ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភាជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមបានសម្ដែងនូវការពេញចិត្ត និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជប៉ុន-កម្ពុជា នៅក្នុងវិស័យគន្លឹះនានា។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត, ជាពិសេស ក្នុងកិច្ចសហប្រតិបត្តិរវាង កងស្វ័យការពារជេីងគោកជប៉ុន និង កងទ័ពជេីងគោកកម្ពុជា តាមរយៈការបន្តផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្វាគមន៍ និងអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន បំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ដែលនឹងរួមចំណែកដល់ការស្វែងរកឱកាសពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នាពេលអនាគត។ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ឯកឧត្តមក៏បានសម្ដែងនូវការស្វាគមន៍ចំពោះកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន (…
-
តំណាង UNDP៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ២០២៥ នៅវិមានសន្ដិភាព លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បានលើកឡើងថា គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ ។ លោកស្រី Alissar Chaker បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃភាពជាដៃគូដ៏ល្អរវាងUNDP និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ UNDP ជាពិសេស នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលគ្រោងនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅក្នុងឆ្នាំ ២០២៩ ដែលនេះគឺជាជោគជ័យមួយបន្ថែមទៀត របស់កម្ពុជា ហើយលោកស្រីសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។ លោកស្រីក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជា លើសកម្មភាពបោសសម្អាតមីន ដោយលោកស្រីបានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា, កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងលើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាព, ប្រកបដោយភាពម្ចាស់ការ និង…
-
ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត , ភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងកសិកម្ម

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលជួបឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានព្រឹទ្ធសភា ដើម្បីពិភាក្សាការពង្រឹងទំនាក់ទំនងទ្វេភាគី នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយចំពោះដំណើរទស្សនកិច្ចនេះ ដែលសម្ដេចចាត់ទុកថា ជាផ្នែកសំខាន់ក្នុងការជំរុញទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅកាលពីសម្ដេចបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតកន្លងទៅ។ ឯកឧត្តមប្រធានសភាអារ៉ាប៊ីសាអូឌីត បានថ្លែងអំណរគុណសម្ដេចតេជោចំពោះការទទួលជួបពិភាក្សា និងបានកោតសរសើរពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបង្ហាញបំណងចង់ឃើញទំនាក់ទំនងនេះកាន់តែប្រសើរឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ពិសេសនោះ ឯកឧត្តមចាប់អារម្មណ៍ខ្លាំងលើវិស័យ កសិកម្ម និងទេសចរណ៍ នៅកម្ពុជា។ ចំពោះវិស័យទេសចរណ៍ ឯកឧត្តមបានលើកឡើងពីកង្វះជើងហោះហើរត្រង់ និងក្រុមហ៊ុនទេសចរណ៍រវាងប្រទេសទាំងពីរ ហើយចង់ឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងលើសំណើរបស់ឯកឧត្តមប្រធានរដ្ឋសភា។ សម្ដេចបានសង្កត់ធ្ងន់លើសក្ដានុពលដ៏សម្បូរបែបនៃវិស័យ…
-
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសាស្ត្រាចារ្យ Jean-Marc Sorel ពិភាក្សាករណីប្រាសាទតាមាន់ និងតំបន់មុំបី ត្រៀមប្ដឹងទៅ ICJ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបប្រជុំជាមួយលោកសាស្ត្រាចារ្យ Jean-Marc Sorel ដើម្បីពិនិត្យ និងពិភាក្សាអំពីនីតិវិធីបន្តរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ ព័ត៌មាននេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតីនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។ លោកសាស្ត្រាចារ្យ Jean-Marc Sorel គឺជាសមាជិកដ៏សំខាន់ម្នាក់ក្នុងក្រុមទីប្រឹក្សាច្បាប់ និងមេធាវី ដែលបានរួមចំណែកយ៉ាងធំធេងជួយឱ្យកម្ពុជាទទួលបានជោគជ័យក្នុងរឿងក្ដីបកស្រាយសាលក្រមប្រាសាទព្រះវិហារ (ឆ្នាំ១៩៦២) នៅចន្លោះឆ្នាំ២០១១-២០១៣ នៅ ICJ។ កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តមិនរាថយ ចំពោះការនាំយករឿងក្ដីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ៕ ដោយ ៖ វណ្ណលុក
-
ពលករខ្មែរត្រឡប់ពីប្រទេសថៃ ត្រូវបានកម្លាំងចម្រុះនៅច្រកអន្តរជាតិប៉ោយប៉ែតជួយដឹកជញ្ជូនទៅមណ្ឌលសំចត

បន្ទាយមានជ័យ៖ចាប់តាំងពីមានភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកាន់មាតុភូមិវិញជាបន្តបន្ទាប់។ទន្ទឹមនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការទទួល និងជួយស្វែងរកការងារឱ្យធ្វើនៅក្នុងប្រទេសជំនួសការធ្វើចំណាកស្រុក។តាមរយៈកម្លាំងចម្រុះប្រចាំការ២៤ម៉ោងនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពលករដែលធ្វើមាតុភូមិនិវត្តន៍ ត្រូវបានជួយសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃ ទៅកាន់មណ្ឌលសំចត របស់ខេត្តដោយរួមជាមួយការឧបត្ថម្ភអាហារ និងជួយស្វែងរកការងារឱ្យធ្វើផងដែរ។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ថា ក្រុមការងារមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានយកចិត្តទុកដាក់ជួយសម្រួលលើការងារឯកសារជូនដល់ពលករបានឆាប់រហ័សទាន់ចិត្ត។ក្រុមការងារក៏បានជួយសម្របសម្រួលក្នុងការដឹកជញ្ជូនបន្តទៅកាន់ទីតាំងមណ្ឌលសំចតដោយមិនចាំបាច់បង់ប្រាក់ដើម្បីរួមចំណែកក្នុងការកាត់បន្ថយចំណាយ។ ទន្ទឹមនេះក្រុមការងារចម្រុះដែលមានក្រសួងការងារ និងបន្ដុះបណ្ដាលវិជ្ជាជីវៈរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ក៏មានការផ្តល់អាហារសម្រន់ក្នុងពេលរង់ចាំនៅមណ្ឌលសំចតនិងជួយស្វែងការងារលើជំនាញជាច្រើនជូនដល់ពលករដែលដែលពេញចិត្តផងដែរ។ សូមជម្រាបថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ភាគីថៃបានបើកច្រកទ្វារនៅម៉ោង៨ព្រឹក,ខណៈកម្ពុជាបើកនៅម៉ោង៩ និងបិទនៅម៉ោង៤ល្ងាច។ការចេញ-ចូល អនុញ្ញាតឱ្យតែសិស្ស ពលករនិង អ្នកជំងឺតែប៉ុណ្ណោះ៕ដោយ៖ឃិន គន្ធា
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ទិវាមច្ឆាជាតិ ១កក្តដា» នៅស្រុកបាទី ខេត្តកែវ

-
ឯកឧត្តម ហេង សួរ ៖ ការងារជាច្រើនក្នុងប្រទេសកំពុងរង់ចាំបងប្អូនពលករដែលចាកចេញពីប្រទេសថៃ

(បន្ទាយមានជ័យ)៖ ការងារជាច្រើនក្នុងតំបន់ឧស្សាហ៍កម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាក់កម្រៃ ចាប់៣០០ ដុល្លាឡើងទៅ កំពុងរងចាំបងប្អូនពលករដែលចាកចេញពីប្រទេសថៃ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះថ្លែងដូច្នេះ ខណៈអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខបងប្អូនប្រជាពលករខ្មែរដែលវឹលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាថ្ងៃទី ៣០ មិថុនា ២០២៥ ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះបានបញ្ជាក់ថា ក្រោយមានការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីពីខាងភាគីថៃមានប្រជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃប្រមាណ ៤ម៉ឺននាក់ បានធ្វើដំណើរវិលត្រឡប់ចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនសំខាន់ៗនានាក្នុងនោះមានពលករជាង ១ម៉ឺននាក់បានដាក់ពាក្យដើម្បីស្នើសុំធ្វើការក្នុងស្រុកផងដែរ។ ឯកឧត្តម ហេង សួរ បានបន្តទៀតថា ៖ ក្នុងនោះមានពលរដ្ឋបានចុះឈ្មោះស្វែងរកការងារធ្វើមានជាង ១ម៉ឺននាក់ ខណៈបច្ចុប្បន្ននៅកម្ពុជាកំពុងមានតម្រូវការងារកម្លាំងពលកម្មប្រមាណ ២៣ម៉ឺនកន្លែងក្នុងនោះការងារសម្បូរជាងគេគឺផ្នែកឧស្សាហកម្ម និងផលិតកម្មតាមរោងចក្រ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ចំពោះការ វិលត្រឡប់ ជាបន្តបន្ទាប់ របស់ បងប្អូនពលករខ្មែរ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកប្រចាំការ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនៅមណ្ឌលសំចតប៉ោយប៉ែតទាំងអស់បានផ្តល់ព័ត៌មាននានាស្តីអំពីឱកាសការងារដ៏សម្បូរបែបសម្រាប់ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ…
-
រាជរដ្ឋាភិបាលដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដី នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ “កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់ សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី ប្រកបដោយចីរភាព។ ពិធីចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិរក្សដោយចីរភាព ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានប្រចាំការ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីការអភិវឌ្ឍដោយចីរភាព និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន។ ឯកឧត្តម សរ សុវណ្ណ បានមានប្រសាសន៍ថា ក្នុងការចាប់ឆ្នោតជុំទី១នេះ នឹង ជ្រើសរើសយកអ្នកមានសំណាងចំនួន ២ ៥០០ គ្រួសារ ដោយកំណត់អត្រាចំនួន ២០% តាមរាជធានី ខេត្ត ដូចនេះ ចំនួនសន្លឹកឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីដែលត្រូវចាប់យកតាមរាជធានី ខេត្តនីមួយៗ មានចំនួនខុសៗគ្នា អាស្រ័យ ដោយចំនួនអ្នកបានដាក់ពាក្យស្នើសុំដីតាមរាជធានី…
-
មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌លើកទឹកចិត្តដល់ផលិតករស្វែងយល់បន្ថែមលើបច្ចេកវិទ្យាAIដើម្បីជំរុញភាពយន្តរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌បានលើកឡើងថា បច្ចេកវិទ្យាAI រួមចំណែកយ៉ាងខ្លាំងក្នុងការជំរុញសកម្មភាពនៃការផលិតភាពយន្តមួយ ដែលកាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ ហើយអាចធ្វើការបង្កើតនូវព័ត៌មានច្រើនក្នុងការកសាងនូវស្នាដៃភាពយន្តបានច្រើន។ តាមរយៈនេះ វានិងផ្តល់ប្រយោជន៍មួយដេរសំរាប់ផលិតករ ក្នុងការផលិតភាពយន្តព្រោះថា វាបានចូលរួមផ្តល់នូវទិន្ន័យមួយចំនួនដែលអាចនិងទទួលយកបាន ហើយផ្តល់នូវភាពងាយស្រួលនៅក្នុងការផលិត ។ «យើងផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ផលិតករយើងឱ្យសិក្សាស្វែងយល់ទទួលនូវការបណ្តុះបណ្តាលបន្ថែមលើ បច្ចេកវិទ្យា AIនេះ ដើម្បីទាញយកប្រយោជន៍ ឱ្យបានច្រើនជាអតិបរមាក្នុងការប្រើប្រាស់ដើម្បីជំរុញ ការផលិតភាពយន្តកាន់តែល្អប្រសើរ»។ នេះបើតាមការលើកឡើងរបស់ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាថ្ងៃទី ២៩ ខែមិថុនា ក្នុងពិធីដាក់ឱ្យដំណើរការវេទិកា Hi View និងពិធីដាក់បង្ហាញរឿងភាគខ្លី AI ដំបូងរបស់កម្ពុជា ដែលសហរៀបចំដោយក្រុមហ៊ុន Guangxi Yaoxiang Culture Communication ប្រទេសចិន និងក្រុមហ៊ុន BKL Media Production កម្ពុជា ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីជំរុញការអនុវត្តនវានុវត្តន៍នៃបច្ចេកវិទ្យា AIGC ក្នុងឧស្សាហកម្មវប្បធម៌កម្ពុជា ។ លោកស្រី…