-
ទឹកធ្លាក់ថ្មក្រាលតំបន់ទេសចរណ៍សក្តានុពលធម្មជាតិ សម្បូរបន្លែធម្មជាតិ និងសហគមន៍រួមគ្នាអភិរក្សធនធានធម្មជាតិ

(កំពង់ឆ្នាំង)៖ ទឹកធ្លាក់ថ្មក្រាលដែលប្រកបដោយសក្តានុពល ហើយស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានមួយនេះបានកំពុងទាក់ទាញភ្ញៀវទេសចរ ទីជិតឆ្ងាយ ក្នុងនោះរួមមានទាំងអ្នកទេសចរបរទេសផង តែងនាំគ្នាសម្រុកចូលកម្សាន្តស្ទើររៀងរាល់ថ្ងៃ ។ តាមរយៈភ្ញៀវដែលចូលកម្សាន្តនៅក្នុងតំបន់ការពារធម្មជាតិនេះធ្វើឱ្យប្រជាសហគមន៍ក្នុងភូមិសាស្រ្តទឹកដី ខេតកំពង់ឆ្នាំង មួយនេះប្រែក្លាយតំបន់ដែលទីឆ្ងាត់ជ្រងំ មកជាតំបន់ទេសចរណ៍ប្រកបដោយសក្តានុពល ហើយអាចទាញនូវប្រាក់ចំណូលទៀងទាត់ជារៀងរាល់ថ្ងៃ ។ សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ នៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភក្ត្រ ដែលសម្បូរអាហារធម្មជាតិ ហើយពិសេសចំរដូវខែវស្សាគេអាចទិញបន្លែធម្មជាតិដែលមានរួមទំពាំង ស្លឹកងប់ ដើមប្រស់ស្វា ស្លឹកបាស់ត្រឡប់មកផ្ទះវិញទៀតផង។ លោក អ៊ឺត អូន ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាលបានឱ្យដឹងថាសហគមន៍ទឹកធ្លាក់ថ្មក្រាលបានចាប់កកើតនៅឆ្នាំ២០០៦ ដោយគ្រប់គ្រងផ្ទៃដីតំបន់ទេសចរសរុបចំនួនជាង ៥៣០ ហិកតា ក្នុងនោះដីព្រៃឈើជាង ២០០ហិចតា។ បច្ចុប្បន្នសមាជិកសហគមន៍មានចំនួន ៨៤គ្រួសារស្មើនឹង ៣៤៨នាក់ ។ លោកថា ស្ទើរជារៀងរាល់ថ្ងៃ ទឹកធ្លាក់ថ្មក្រាលមានភ្ញៀវទេសចរចូលមកកម្សាន្ត ពិសេសថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទានសំខាន់ៗតែងមានភ្ញៀវក្នុងប្រទេស និងក្រៅប្រទេសបានសម្រុកចូលកម្សាន្តយ៉ាងច្រើនកុះករ។បើគិតជាមធ្យមក្នុងមួយខែៗអ្នកទេសចរចូលកម្សាន្តជាង១ម៉ឺននាក់។ទីនេះមានស្ទឹងសម្រាប់ភ្ញៀវលេងកម្សាន្ត កន្លែងងូតទឹក ទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាត កន្លែងបោះតង់…
-
នាយករដ្ឋមន្ត្រីកម្ពុជា ស្នើទៅភាគីថៃ ឱ្យបើកច្រកព្រំដែនដូចមុនថ្ងៃទី ៧ មិថុនា អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន សែន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតី សូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។…
-
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(តូក្យូ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយក្រុមការងារ ESEA បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុននាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីប្រធានសាខា អនុប្រធានសាខា សកម្មជន ជនបង្គោល សមាជិក-សមាជិកាសរុបប្រមាណ ១៦០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី បានប្រកាសគាំទ្រទាំងស្រុងលេីខ្លឹមសារសន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥។ ឯកឧត្តម ទុយ រី ក៏បានលើកឡើងពីសមិទ្ធិផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សប្រជាជនសម្រេចបានកន្លងមកដូចជាសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ គាំទ្រយ៉ាងពេញទំហឹងនូវជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច…
-
ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សូមបន្តបម្រើប្រជាពលរដ្ឋដោយការយកចិត្តទុកដាក់ខ្ពស់ រក្សាបាននូវវប្បធម៌នៃការផ្តល់សេវាមួយដែលប្រកបដោយប្រសិទ្ធភាព គុណភាព ហើយផ្តល់ជំនឿជូនទៅដល់ប្រជាពលរដ្ឋ ,

ជាមួយនេះ ឯកឧត្តម បានថ្លែងសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមសហការគ្នាក្នុងទិសដៅរួមតែមួយប្រកបទៅដោយការទទួលខុសត្រូវខ្ពស់ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ, ការថ្លែងសរសើរនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាសាលមហោស្រពខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមទាំងប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក សរុបប្រមាណជាង ៤០០នាក់។ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងអោយរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចម្រើន។ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងកោត សរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៧ នៃខេត្តក្រចេះ ដែលរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញរាល់កិច្ចការងារប្រៀបបានទៅនិងយុទ្ធសាស្រ្តខ្យងបណ្តាក់គ្នា មានន័យថាក្រុមការងារបានធ្វើជាប្រចាំ ដើម្បីក្តាប់បញ្ហា និងដោះស្រាយបញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។ជាថ្មីម្តងទៀត ឯកឧត្តម ប្រធានក្រុមការងារបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធាន អនុប្រធាន…
-
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីជូនដំណឹង ដោយមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ

ការជូនដំណឹងនេះ ធ្វើឡើង ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។
-
អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។ ៤. ខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ បើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។…
-
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

(ខេត្តបន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់ និងប្រព័ន្ធស្រោចស្រព សំដៅជំរុញការងារនេះឱ្យលឿនឆាប់រហ័ស និងទាន់សភាពការណ៍កងទ័ពជួរមុខ៕ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-
រដ្ឋមន្រី្តក្រសួងកសិកម្ម លើកទឹកចិត្តដល់មន្រ្តីរាជការ និងកងកម្លាំង ទាំងអស់ត្រូវខិតខំជួយសម្របសម្រួលដល់ ពលរដ្ឋខ្មែរ ធ្វើដំណើរទៅស្រុកកំណើត

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង ឯកឧត្តមអភិបាលខេត្ត បានទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលបន្តចាកចេញពីប្រទេសថៃ វិលចូលស្រុកកំណើតវិញជាបន្តបន្ទាប់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តសួរសុខទុក្ខនិងលើកទឹកចិត្តដល់មន្រ្តីរាជការនិងកងកម្លាំង ប្រចាំការទាំងអស់ត្រូវខិតខំជួយសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរទាំងមធ្យោបាយធ្វើដំណើរទៅស្រុកកំណើត ផ្តល់ព័ត៌មានទីផ្សារការងារ ជាពិសេសការគិតគូរសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្រ្តីរាជការ និងកងកម្លាំងទាំងអស់ បង្ហាញគោលជំហរគោរពនិងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការឈរជើងរឹងមាំនៅព្រំដែន និងច្បាស់ថាកម្ពុជា មានភាពម្ចាស់ការ និងឯករាជ្យ ដោយមិនឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ការថ្លែងលើកទឹកចិត្ត ដល់មន្រ្តីរាជការ និងកងកម្លាំងនេះ ធ្វើឡើងយនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងខណៈពេលដែលឯកឧត្តមប្រធានក្រុមការងារ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំងប្រចាំការ បងប្អូនប្រជាពលរដ្ឋ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរកសិករ នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី គណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥បានអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរកសិដ្ឋានលាង ហ័រ នៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បើតាម លោក ញ៉ូវ ឈឿន អ្នកគ្រប់គ្រងកសិដ្ឋាន បានគូសបញ្ជាក់ថា កសិដ្ឋានមានផ្ទៃដីសរុបជាង ១០ហិកតា មានផលិតកម្មដំណាំបន្លែជាច្រើនប្រភេទស្របតាមបច្ចេកទេស និងមានទីផ្សាររួចជាស្រេចក្នុងខេត្ត។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់កសិដ្ឋានលាង ហ័រ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដើម្បីទទួលបានស្តង់ដាបច្ចេកទេសដាំដុះបន្ថែមទៀត៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ពិភាក្សាការងារមួយ(ILO)ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ផ្ដោតលើវឌ្ឍនភាពវិស័យការងារនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលជាតួអង្គសំខាន់ក្នុងការផ្ដល់ឱកាសការងារជូនពលរដ្ឋទូទៅ និងយុវជន។ អ្វីដែលសំខាន់នាពេលនេះ គឺក្រសួងបានដាក់ពង្រាយទាំងឱកាសការងារ ទាំងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសេវាគាំពារសង្គមនានា នៅមុខព្រំដែន ដើម្បីជួយផ្ដល់ឱកាសការងារជូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ក្រោយពីមានវិធានការរបស់ថៃដែលបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារសិទ្ធិពលករ ការផ្ដល់ឱកាសឱ្យពួកគាត់ទទួលបានការងារសមរម្យ និងមានសុវត្ថិភាព។ ជាការឆ្លើយតប លោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា…