Category: ព័ត៌មានជាតិ

  • ក្រសួងបរិស្ថានចេញលិខិតឱ្យបិទផ្នែកផលិតកម្ម ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ដោយសារបន្តបំពុលព្រែកកំពង់ស្មាច់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

    ក្រសួងបរិស្ថានចេញលិខិតឱ្យបិទផ្នែកផលិតកម្ម ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ដោយសារបន្តបំពុលព្រែកកំពង់ស្មាច់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

    (ភ្នំពេញ)៖ក្រសួងបរិស្ថាន តាមរយៈលិខិតលេខ ៤៨២២/០៦២៥ បស្ថ.អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដែលធ្វើការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមក ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd បានបង្ហូរសំណល់រាវ ចូលប្រភពទឹកសាធារណៈ ច្រើនលើក។ នៅថ្ងៃទី ១២ ខែ កុម្ភឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងធ្វើការផាកពិន័យរោងចក្រម្តងហើយ។ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តព្រះសីហនុ…

  • ចម្រឹងបង្អួចនៅប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងបាក់បែកចំនួន២ទីតាំងត្រូវបានជួសជុលឡើងវិញ

    ចម្រឹងបង្អួចនៅប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងបាក់បែកចំនួន២ទីតាំងត្រូវបានជួសជុលឡើងវិញ

    (ភ្នំពេញ)៖ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលចម្រឹងបង្អួចចំនួន២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ ដែលកំពុងប្រឈមនិងហានិភ័យ ឱ្យរឹងមាំឡើងវិញ។ នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា។ ទាក់ទិនក្នុងរឿងនេះប្រធានក្រុមការងារការដ្ឋានជួសជុលប្រាសាទបន្ទាយសំរ៉ែ លោក ឡុង ណារី បានឱ្យដឹងថា កិច្ចការដំបូង គឺត្រូវស្វែងរកបំណែកចម្រឹងបង្អួចដែលបានបាក់ធ្លាក់លើដី និងសិក្សាប្រមូលទិន្នន័យពីស្ថានភាពខូចខាតរបស់ចម្រឹងបង្អួច ដែលមានស្នាមប្រេះ បាក់ជាកំណាត់ៗរួចហើយ ត្រូវធ្វើការផ្គំសាកល្បងថ្មរបស់ចម្រឹងបង្អួចទាំងនោះ ដើម្បីឈានដល់ជួសជុល។ លោកបាននិយាយថា ចម្រឹងបង្អួចដែលក្រុមការងារធ្វើការជួសជុលនៅទីតាំងទី១ នាខ្លោងទ្វារខាងជើង មានសភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង ដែលទាមទារការជួសជុលពង្រឹង តភ្ជាប់ថ្មត្រង់កន្លែងបាក់បែក ដើម្បីឱ្យរឹងមាំ និងមានលំនឹងដូចដើមឡើងវិញ។ ចំណែកចម្រឹងបង្អួចនៅទីតាំង២ នាខ្លោងទ្វារខាងលិច ក៏រងការខូចខាតដោយអន្លើៗ ថ្មខ្លះបានធ្លាក់គរនៅលើដី បាក់ជាកំណាត់ៗ តម្រូវឱ្យធ្វើការព្យាបាលឡើងវិញ ដូចជា លាងសម្អាតស្លែកំណកដីលើកន្លែងដែលត្រូវព្យាបាល និងតភ្ជាប់ដោយដាក់ស្នូល ព្រមទាំងបិទកាវភ្ជាប់សាច់ថ្ម បិទបាយអបំពេញស្នាមប្រេះ នៅតាមមុខតំណការពារដើម្បីកុំឱ្យជ្រាបទឹកចូលថ្មជាថ្មីឡើងវិញ។ គួរបញ្ជាក់ថា ចម្រឹងបង្អួចទាំងពីរកន្លែងដែលរងការខូចខាត ដោយ សារតែអាយុកាលរាប់រយឆ្នាំ ព្រមទាំងរងកម្តៅថ្ងៃ សំណើមទឹកភ្លៀង និងទឹកជ្រាបចូល ដែលធ្វើឱ្យចម្រឹងបង្អួច និងរចនាសម្ពន្ធផ្សេងៗទៀត នៅខ្លោងទ្វារប្រាសាទបន្ទាយសំរ៉ែ រងការខូចខាតយ៉ាងខ្លាំង ដូចជា មានការប្រេះស្រាំ…

  • លោក បាន ស្រេង នាំយកស្បៀងអាហារ និងថវិកាប្រគល់ជូនដល់ យោធភូមិភាគទី២ និងយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅខេត្តឧត្តមមានជ័យ

    លោក បាន ស្រេង នាំយកស្បៀងអាហារ និងថវិកាប្រគល់ជូនដល់ យោធភូមិភាគទី២ និងយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅខេត្តឧត្តមមានជ័យ

    (ខេត្តឧត្តមមានជ័យ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់តាំង លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំ ក្រុមការងារ និងសហគមន៍សំបូរសែនជ័យ បាននាំយក បន្លែ សាច់ គ្រឿងទេស ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ និងថវិកា បានមកពីបងប្អូនប្រជាសហគមន៍សំបូរសែនជ័យ ជូនដល់កងទ័ពជួរមុខយើងនៅយោធភូមិភាគទី២ និងកងពលតូចថ្មើរជើងលេខ២១ ដែលកំពុងឈរជើងនៅទិសទី៣ សមរភូមិទិសយោធភូមិភាគទី៤ ខេត្តឧត្តមមានជ័យ ដែលកំពុងឈររង់ចាំទទួលស្វាគមន៍យ៉ាងច្រើនកុះករ។ លោក បាន ស្រេង បានផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះវីរភាព អង់អាច ក្លាហាន របស់កងទ័ពជួរមុខក្នុងភូមិសាស្ដ្រខេត្តឧត្ដមមានជ័យ ដែលកំពុងស្ថិតនៅជួរមុខការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។ដែលជានិច្ចជាកាល ឯកឧត្តម អភិបាលខេត្ត តែងតែមានការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលឈរការពារបូរណភាពទឹកដី មិនអនុញ្ញាត ឱ្យកងទ័ពឈ្លានពាន មករំលោភលើបូរណភាពទឹកដីហើយ។ ឧត្តមសេនីយ៍ឯក មេបញ្ជាការទិសយោធភូមិភាគទី២ ក៏បានថ្លែងអំណរគុណ…

  • ក្នុងរយៈពេលជាង ៣ខែ គម្រោងដាក់ឲ្យដេញថ្លៃមូលនិធិឃុំសង្កាត់ ៨៧គម្រោង ក្នុងខេត្តកំពង់ឆ្នាំង បានបញ្ចប់

    ក្នុងរយៈពេលជាង ៣ខែ គម្រោងដាក់ឲ្យដេញថ្លៃមូលនិធិឃុំសង្កាត់ ៨៧គម្រោង ក្នុងខេត្តកំពង់ឆ្នាំង បានបញ្ចប់

    (កំពង់ឆ្នាំង)៖ អ្នកសារព័ត៌មាន ជាសាក្សីយ៉ាងសំខាន់ ដើម្បីឆ្លុះបញ្ចាំងការដេញថ្លៃគម្រោងសាងសង់សមិទ្ធផលនានា ប្រកបដោយតម្លាភាព ដើម្បីធានាគុណភាព ដោយមិនស៊ីសំណូក មិនឃុបឃិត ដែលធ្វើឱ្យខាតបង់កញ្ចប់ថវិកាជាតិ ។ លោក យ៉ុង វណ្ណា អភិបាលរងស្រុករលាប្អៀរ មានប្រសាសន៍បែបនេះ នៅក្នុងពិធីដេញថ្លៃអភិវឌ្ឍន៍ គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័នក្នុងឃុំចំនួន ៣  ក្នុងស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។ លោកអភិបាលរងស្រុករលាប្អៀរបន្តថា៖ គ្រប់បណ្តាក្រុមហ៊ុន ដែលបានដាក់ពាក្យដេញថ្លៃ ត្រូវអនុវត្តតាមគោលការណ៍របស់គណកម្មការរៀបចំដេញថ្លៃ ដូចជាក្រុមហ៊ុនត្រូវមានលិខិតច្បាប់មានសុពលភាព ,មានប្រាក់តម្កល់ត្រឹមត្រូវ ។ ពេលដេញថ្លៃបានត្រូវអនុវត្តសាងសង់តាមស្តង់ដា បច្ចេកទេស ដើម្បីធានាគុណភាព ការប្រើប្រាស់យូអង្វែង និងមិនត្រូវពន្យាពេលចូលសាងសង់ឡើយ។ សូមកុំចង់ឈ្នះដេញថ្លៃតម្លៃទាបពេក លុះពេលអនុវត្តគម្រោងធ្វើមិនកើត រត់ចោលគម្រោង អាចប្រឈមចំពោះមុខច្បាប់ ។ ហេតុនេះសូមពិនិត្យមើលពីគម្រោងឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តដាក់តម្លៃដេញថ្លៃ។ រាល់ការអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាតាមឃុំសង្កាត់ទូទាំងប្រទេស ខាងក្រសួងនឹងចុះពិនិត្យមើលឱ្យបានច្បាស់លាស់ មុននឹងទទួលយកប្រសិនបើមិនរឹងមាំតាមស្តង់ដានោះទេក្រសួងមិនទទួលយកឡើយ ។ លោក ហង្ស ពិសី នាយកទីចាត់ការ ផែនការវិនិយោគខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា កន្លងមកក្រុមហ៊ុនខ្លះអនុវត្តគម្រោងមិនបានត្រឹមត្រូវក៏ធ្លាប់ ត្រូវវ៉ៃចោលមិនទទួលយក ហើយឲ្យធ្វើថ្មីផងដែរ…

  • បក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រារព្ធ ពិធីអបអខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    បក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រារព្ធ ពិធីអបអខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំសមាជិក សមាជិកាជាង ២០០នាក់ ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ។ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឲ្យប្រធានគណបក្សក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ដឹកនាំចាត់ចែងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយក្រុមការងារពាក់ព័ន្ធ និងធ្វើការផ្សព្វផ្សាយខ្លឹមសារដែលបានដាក់ចេញផងដែរ ដើម្បីឲ្យសមាជិក សមាជិកា បានយល់នូវអនុសាសន៍សំខាន់ៗរបស់សម្ដេចប្រធាន ។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ការជួបជុំសមាជិក សមាជិកា យ៉ាងហោចណាស់ក៏បានក្នុងមួយឆ្នាំពីរដងដែរ គឺទិវាជ័យជំនះប្រាំពីរមករា និងខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្ស ។ ហើយការជួបជុំគ្នានេះផងដែរ គឺស្នើសុំឲ្យរៀបចំចាត់តាំងបញ្ចូលសមាជិកដែលបានកសាង ដូចជាយុវជនដែលជាគោលដៅមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងបានបញ្ចូលគាត់ជាសមាជិកគណបក្ស រួមទាំងសមាជិក សមាជិកា មកពីគណបក្សដទៃទៀត ឬក៏ប្រជាពលរដ្ឋ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕ ដោយ ៖ លី ពៅ

  • ដុតកំទេចចោលដូងក្រអូបជាង ១តោន ក្រោយរកឃើញនាំឆ្លងដែនមិនស្របច្បាប់ ពីថៃ ចូលមកកម្ពុជា តាមច្រកផ្លូវទឹកក្នុងខេត្តព្រះវិហារ

    ដុតកំទេចចោលដូងក្រអូបជាង ១តោន ក្រោយរកឃើញនាំឆ្លងដែនមិនស្របច្បាប់ ពីថៃ ចូលមកកម្ពុជា តាមច្រកផ្លូវទឹកក្នុងខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានដុតកំទេចដូងក្រអូបមានទម្ងន់ជាង ១ពាន់គីឡូក្រាម បន្ទាប់ពីបានរកឃើញអំពីការនាំចូលពីប្រទេសថៃ មកកម្ពុជា តាមផ្លូវទឹកដោយមិនស្របច្បាប់ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកំពង់ចម្លង ស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។ ប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការបង្ក្រាប និងរឹបអូសផ្លែដូងក្រអូបខាងលើនោះ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះស្រាវជ្រាវលើទំនិញបន្លែស្ពៃក្តោប ដែលដឹកជញ្ជូនតាមផ្លូវទឹកពីប្រទេសឡាវ ចូលមកកម្ពុជា ដោយខុសច្បាប់។ បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ បានបន្តស្រាវជ្រាវបន្ថែមទៀត ដល់គោលដៅដែលជាឬសគល់នៃប្រភពទំនិញ និងបានរកឃើញ បន្លែស្ពៃក្តោបជាផលកសិកម្ម ដែលបានដាំដុះនៅក្នុងប្រទេសឡាវ។ ស្របពេលជាមួយគ្នានោះ សមត្ថកិច្ចជំនាញ ក៏បានធ្វើការផាកពិន័យអន្តរការណ៍ និងដោះលែងម្ចាស់ទំនិញទៅវិញផងដែរ។ ប្រភពដដែលបានបន្តថា ខណៈកម្លាំងសមត្ថកិច្ចបានវិលត្រឡប់ទៅវិញ ក៏ស្រាប់ប្រទះឃើញរថយន្ត ១គ្រឿង ពាក់ស្លាកលេខ ក្រុងព្រះសីហនុ ២A-២៣៤៣ កំពុងដឹកជញ្ជូនផ្លែដូងក្រអូប នៅមាត់កំពុងចម្លងខាងលើ រួចក៏បានឃាត់ ដើម្បីសាកសួរ និងបន្តស្រាវជ្រាវជាថ្មី។ លុះក្រោយមកទើបដឹងថា ផ្លែដូងទាំងនោះត្រូវបានឈ្មួញនាំចូលពីប្រទេសថៃ តាមផ្លូវទឹកក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។ ខណៈនោះកម្លាំងសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យ ហើយរកឃើញថា មានផ្លែដូងក្រអូបចំនួន ២ពាន់…

  • សិក្ខាកាម ៣២នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ

    សិក្ខាកាម ៣២នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ

    (ពោធិ៍សាត់)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញ បិទវគ្គបណ្តុះបណ្តាល ស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃ ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងបំពាក់កន្សែងជូនយុវជន មកពីអនុវិទ្យាល័យប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។ លោក ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ជាវគ្គទី៤ គឺវគ្គមូលដ្ឋានគ្រឹះ ស្តីពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងវគ្គបច្ចេកទេសកសិកម្មទំនើប ក្នុងនោះមានសិក្ខាកាម ៣២នាក់ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន បរិយាប័ន្នពិការភាព លើកកម្ពស់សិទ្ធជនពិការ សហគមន៍មានភាពធន់ទៅនឹងអាកាសធាតុ មានសុខភាពល្អ ។ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងវិស័យមនុស្សធម៌ ទទួលបានកិត្តិនាមល្បីឈ្មោះទាំងផ្ទៃប្រទេស និងលើឆាកអន្តរជាតិ និងជាមាតាមនុស្សធម៌ ជាក់ស្តែងក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង…

  • ឯកឧត្តម សុខ សូកេន ៖ វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអធិការកិច្ច នឹងផ្ដល់កាលានុវត្តភាពថ្មីៗ ក្នុងការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើពុករលួយ និងអភិវឌ្ឍន៍ប្រទេសជាតិ

    ឯកឧត្តម សុខ សូកេន ៖ វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអធិការកិច្ច នឹងផ្ដល់កាលានុវត្តភាពថ្មីៗ ក្នុងការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើពុករលួយ និងអភិវឌ្ឍន៍ប្រទេសជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន មានប្រសាសន៍ថា កម្មវិធីបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិអធិការកិច្ច ត្រូវតែធានាបាននូវការផ្ដល់មូលដ្ឋានចំណេះដឹងរឹងមាំ សម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងការបំពេញភារកិច្ច តាមក្រសួង ស្ថាប័ន នានា នៅរដ្ឋបាលថ្នាក់ក្រោមជាតិផ្នែកត្រួតពិនិត្យ និងអាចចាប់យក បទពិសោធល្អៗដើម្បីបំពេញការងារឲ្យកាន់តែប្រសើរ កាន់តែមានការទទួលខុសត្រូវ កាន់តែមានប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈអធិការកិច្ចនេះ នឹងផ្ដល់កាលានុវត្តភាពថ្មីៗដល់បងប្អូនសិក្ខាកាមក្នុងការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើពុករលួយ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍បែបនេះ នាល្ងាចថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីបិទវគ្គ វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអធិការកិច្ច ជំនាន់ទី៧វគ្គទី២ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា វិទ្យាស្ថានជាតិអធិការកិច្ចនៃក្រសួងអធិការកិច្ចជាផ្នែកមួយក្នុងយុទ្ធសាស្ត្រ”ព៤ជ៤” ដោយបានចូលរួមផ្ដល់ និងបង្កើនសម្ថតភាពវិជ្ជាជីវៈអធិការកិច្ចដល់មន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់តាមរយៈការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាព និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ភាពថ្លៃថ្នូរ ប្រកបដោយសុចរិតភាព និងមានមនសិកាចំពោះជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា លទ្ធផលដែលទទួលបានក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ពិតជា ទទួលបានចំណេះដឹងអំពីមូលដ្ឋានគ្រឹះអធិការកិច្ច ការចុះអនុវត្តអធិការកិច្ច នីតិវិធីធ្វើអធិការកិច្ច របាយការណ៍ កំណត់ហេតុ ដើម្បីទុកជាមូលដ្ឋានអំពីឥរិយាបថ និងតួនាទីដែលមន្ត្រីអធិការកិច្ចគប្បីប្រកាន់យកចំពោះមុខការងារ…

  • ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អំពាវនាវប្រជាជន ដើរតាមការដឹកនាំរបស់គណបក្សប្រជាជន សាមគ្គីផ្ទៃក្នុង និងចូលរួមគ្រប់សកម្មភាព ការពារជាតិមាតុភូមិ

    ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អំពាវនាវប្រជាជន ដើរតាមការដឹកនាំរបស់គណបក្សប្រជាជន សាមគ្គីផ្ទៃក្នុង និងចូលរួមគ្រប់សកម្មភាព ការពារជាតិមាតុភូមិ

    (តាកែវ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ក្នុងខ្លឹមសារនៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងមិទ្ទិញខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សមេ្តចប្រធានគបណបក្សបានលើកឡើងអំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា ការតស៊ូ ការរំដោះជាតិ សាមគ្គីភាពដ៏រឹងមាំ នៅក្នុងគណបក្ស និងការស្តារនិងអភិវឌ្ឍប្រទសកម្ពុជា រហូតមកដល់ បច្ចុប្បន្ននេះ ។ ជាមួយគ្នានេះ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជំហរយ៉ាងច្បាស់អំពី បញ្ហាទំនាស់ព្រំដែន រវាងកម្ពុជា និងថៃ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនអាចទទួលយកបាន នូវការរំលោភបំពានណាមួយ របស់បរទេសមកលើទឹកដីរបស់យើង ដោយសារយើងទទួលបាននូវសន្តិភាពដ៏លំបាក យើងស្រលាញ់សន្តិភាព នៅគ្រប់ទីកន្លែងយើងតែងតែមានពាក្យស្លោកថា «អរគុណសន្តិភាព» ។ នេះបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ពុំចង់ធ្វើសង្រ្គាមទេ ស្រលាញសន្តិភាព ប៉ូន្តែយើងត្រូវតែបង្ខំចិត្ត ក្នុងពេលដែលបរទេសឈ្លានពានកម្ពុជា ។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សូមអំពាវនាវឱ្យអង្គមិទ្ទិញ ក៏ដូចជាប្រជាជនខេត្តតាកែវទាំងមូល ដើរតាមការដឹកនាំរបស់គណបក្សប្រជាជន សាមគ្គីផ្ទៃក្នុង…

  • ក្រុមការងារចុះមូលដ្ឋាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ.ឃុំ យកចិត្តទុកដាក់លើពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ

    ក្រុមការងារចុះមូលដ្ឋាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ.ឃុំ យកចិត្តទុកដាក់លើពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ

    (កំពង់ឆ្នាំង)៖ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួង អភិវឌ្ឍជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករលាប្អៀរ មានប្រសាសបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៥របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ នៅសាលាស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម បន្តថា យើងមានវិវាទព្រំដែនកម្ពុជា-ថៃពលករខ្មែរ បានចាកចេញពីប្រទេសថៃមកស្រុកកំណើតវិញ ហេតុនេះសូមអាជ្ញាធរ យកចិត្តទុកដាក់ ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃដើម្បីស្វះស្វែងរកការងារជូនពួកគាត់ ។ នេះគឺជាការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចបវរអធិបតី នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ អោយបានខ្ជាប់ខ្ជួន ។ ដូច្នេះអាជ្ញាធរស្រុក ក៏ដូចជាភូមិ ឃុំ ត្រូវតាមដានជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកវិញ ត្រូវដឹងអំពីសុខទុក្ខ របស់ពួកគាត់ ហើយបើសិនជាមានបញ្ហាប្រឈម គឺត្រូវអន្តរាគមន៍ជួយគាត់ភ្លាម នេះជាគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ។ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បញ្ជាក់ថា បច្ចុប្បន្នស្រុករលាប្អៀរបានសម្រេចបានសមិទ្ធិផលធំៗជាច្រើន ក៏អាស្រ័យដោយមានការដឹកនាំរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងមានការចូលរួមសហការពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត…