-
សម្ដេចតេជោ ហ៊ុន សែន ព្រមានលាតត្រដាងសារទាំងអស់របស់ក្រុមគ្រួសារ ថាក់ ស៊ីន រាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់ខ្លួន

ព្រះវិហារ៖សម្ដេចតេជោ ហ៊ុន សែន ប្រកាសព្រមាននាយករដ្ឋមន្ត្រីថៃបើនៅតែព្រហើន ដោយសម្ដេច នឹងទម្លាយការសម្ងាត់ទាំងអស់ដែលគ្រួសារ ថាក់ ស៊ីន បានប្រាប់មកសម្ដេច រាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់ខ្លួនផងដែរ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើមនាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា “ជម្លោះនយោបាយនៅបាងកក បានផ្ទេរជម្លោះមកកាន់ព្រំដែនកម្ពុជា-ថៃ។អ្នកត្រូវយល់ មិនមែនកម្ពុជាល្ងង់ដែលមិនដឹងរឿងរបស់អ្នកឯងទេ ថ្ងៃស្អែក ខ្ញុំនឹងបកស្រាយជូនអ្នកឯង សូម្បីតែអ្នកឯង ដូរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃចេញ ក៏អ្នកឯងផ្តាំមកខ្ញុំដែរ សូម្បីគ្នារបស់អ្នកឯង អ្នកឯងក្បត់ទៅហើយ តើជាមួយខ្ញុំ អ្នកឯងហ៊ានក្បត់ទេ? សម្ដេចតេជោបានបង្ហើបថា កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ នាយករដ្ឋមន្ត្រីថៃ ធ្លាប់បានផ្តាំតាមមនុស្សម្នាក់មកប្រាប់សម្តេច អំពីផែនការប្តូរ លោក អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ចេញពីតំណែង ដោយដាក់គ្នារបស់ខ្លួន…
-
សម្តេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្នមិនដឹងថា អំណាចពិតប្រាកដរបស់ថៃជាអ្នកណា?

ព្រះវិហារ៖សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន មិនដឹងថា អំណាចពិតប្រាកដរបស់ថៃ គឺជាអ្នកណានោះទេ ដែលធ្វើឱ្យពិបាកក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជា ។ សម្ដេចសង្ឃឹមថា ប្រទេសថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី នាពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយបញ្ហាជាមួយកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសខ្លួននៅទីទួលសុវត្ថិភាពវត្តពោធិ ៥០០០ដើមខេត្តព្រះវិហារនាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ជំនាន់នាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ រយៈពេលជាង ១០ឆ្នាំ មិនមានបញ្ហា គឺកម្ពុជា-ថៃ បានឈានទៅភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត ប៉ុន្តែឥឡូវនេះប្រទេសថៃ មានបញ្ហាជាមួយប្រទេសទាំងអស់ជុំវិញខ្លួន ខណៈដែលព្រំដែនកម្ពុជាត្រូវបានបិទក្រោយគេនោះទេ ។ ត្រង់ចំណុចនេះ សម្ដេចតេជោ សង្ឃឹមថា នឹងមាននាយករដ្ឋមន្ត្រីថ្មីមួយ ឡើងមកកែសម្រួល ហើយយើង នឹងត្រៀមខ្លួនធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រី ក្រោយទៀត ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា…
-
ការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃ នាំឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

-
ក្រសួងប្រៃសណីយ៍ ជូនដំណឹង ស្ដីពី ការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនបណ្តាក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មីគ្រប់វិស័យ គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈឌីជីថល សិស្សនិស្សិត(“ភាគីពាក់ព័ន្ធ”)ទាំងអស់ និងសាធារណជន មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមលើភាគីដែលបានទទួលការអញ្ជើញផ្ទាល់ ក.ប.ទ. សូមផ្ដល់ឱកាស ភាគីពាក់ព័ន្ធនិងសាធារណជន ចំនួន ៣០រូប ចូលរួមសិក្ខាសាលាខាងលើផងដែរ។ ដើម្បីស្នើសុំចូលរួម សូមបំពេញព័ត៌មានចាំបាច់និងភ្ជាប់ឯកសារសម្គាល់អត្តសញ្ញាណឱ្យបានត្រឹមត្រូវតាមរយៈ https://go.gov.kh/mptc/3chn31 ឱ្យបានមុនថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ហើយក្រុមការងារ ក.ប.ទ. នឹងពិនិត្យសំណើរួចឆ្លើយតបវិញតាមករណីនីមួយៗ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល ai-governance@mptc.gov.kh ឬទូរសព្ទលេខ ០៩៦ ៦៥១ ៣០០៣៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ពិព័រណ៍សៀវភៅ Big Bad Wolf Booksជាមួយនឹងសៀវភៅជាង១លានក្បាល ត្រូវបានគេរំពឹងថានឹងទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវជន

(ភ្នំពេញ)៖ ពិព័រណ៍សៀវភៅដ៏ធំមួយដែលនឹងត្រូវរៀបចំឡើងនាសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌ ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ពី យុវជន យុវនារី ដែលជាសិស្ស និស្សិត និងពលរដ្ឋកម្ពុជាគ្រប់ទិសទីដែលចូលចិត្តអានសៀវភៅ។ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា៖ ពិព័រណ៍លក់សៀវភៅ Big Bad Wolf Books នេះ នឹងមានការដាក់តាំងបង្ហាញលក់ចំនួនជាងមួយលានក្បាល ហើយច្រើនជាង ២០,០០០ ចំណងជើង។ ការតាំងពិព័រណ៍លក់សៀវភៅនេះដែរធ្វើឡើងដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអានសៀវភៅ។សៀវភៅទាំងអស់នេះនឹងបានផ្តល់នូវប្រភពសំខាន់ៗដែលជាចំណេះដឹងទៅឱ្យដល់ប្រជាពលរដ្ឋ សិស្ស និស្សិត។ ក្រៅពីនេះក៏ជាប្រភពស្រាវជ្រាវដល់យុវជនដែលអាចនាំមកនូវចំណេះដឹងថ្មីៗបន្ថែមទៀតក្រៅពីប្រទេសកម្ពុជា ក៏ដូចជាលំហ ប្រភពនៃចំណេះដឹងក្នុងប្រទេសដទៃៗទៀតផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តាមានប្រសាសន៍ថា”នេះជាដំណើរនៃចំណេះដឹង ដើម្បីផ្តល់នូវជម្រើសទៅឱ្យប្រជាពលរដ្ឋ និងពិសេសយុវជន និងកុមារ ដែលសម្បូរសៀវភៅអាន ។…
-
រដ្ឋបាលសាលាស្រុកកណ្តៀង អញ្ជើញសួរសុខទុក្ខ កងទ័ពការពារព្រំដែនព្រំដែនទិសថ្មដា

ពោធិ៍សាត់៖ក្នុងសប្ដាហ៍នេះ រដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុក លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀងនិងព្រះគ្រូចៅអធិការវត្តកញ្ជរខាងត្បូង បាននិមន្តនិងអញ្ជើញសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនកងការពារព្រំដែនលេខ៥០១ ជួរមុខទិសថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនេះលោកវរសេនីយ៍ឯក ចាន់ ប៊ុតឌី មេបញ្ជាការកងការពារព្រំដែនលេខ៥០១នៃយោធភូមិភាគទី៥មានក្តីរំភើបរីករាយដោយអង្គភាពបានទទួលនូវការមកសាកសួរសុខទុក្ខពីរដ្ឋបាលសាលាស្រុកកណ្តៀង ព្រមទាំងព្រះចៅអធិការវត្តកញ្ជរខាងត្បូង ។ ក្នុងឱកាសនោះលោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តនិងកោតសរសើរចំពោះភាពអង់អាចក្លាហាន និងលះបង់ខ្ពស់ចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី៕ដោយ៖ចេង ពុំ
-
អភិបាល អភិបាលរងស្រុកចំនួន២ នៃរដ្ឋបាលខេត្តរតនគិរី ប្រកាសចូលកាន់តំណែងក្នុងថ្ងៃតែមួយ

រតនគិរី៖អភិបាល អភិបាលរងស្រុកចំនួន២នៃរដ្ឋបាលខេត្តរតនគិរី ត្រូវបានប្រកាសចូលកាន់តំណែងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំនេះក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបន្ទាយមានជ័យ។ អភិបាល អភិបាលរងស្រុកចំនួន២ក្នុងនោះ ផ្ទេរភារកិច្ច លោក នូ ថេរ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ពីអភិបាលស្រុកលំផាត់ឱ្យកាន់មុខតំណែងជាអភិបាលស្រុកកូនមុំ,តែងតាំង លោក កិ សុគា ឱ្យកាន់មុខតំណែង អភិបាលស្រុកលំផាត់,ផ្ទេរភារកិច្ចលោកសេក ហៃ អភិបាលស្រុកកូនមុំឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តរតនគិរី, ផ្ទេរភារកិច្ច លោក ស៊ូ ផល្លី ពីអភិបាលរងស្រុកលំផាត់ ទៅទទួលតំណែងជាអភិបាលរងស្រុកកូនមុំ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានបង្ហាញនូវការជឿជាក់លើ អភិបាល អភិបាលរងស្រុកទាំងពីរ ដែលទើប នឹងទទួល មុខតំណែងថ្មីនេះ ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលជាច្រើនថែមទៀត តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ។បន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកកូនមុំ និងស្រុកលំផាត់ ឱ្យកាន់តែរីកចម្រើននិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕ដោយ៖គតិយុត្ត
-
គណៈប្រតិភូ ប្រទេសទីម័រខាងកើត កោតស្ញើបស្ញែងចំពោះការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត

(កំពត)៖ ប្រទេសកម្ពុជាក្រោយមហានគររយៈពេល ៥០០ឆ្នាំ គឺមិនដែលទទួលបាននូវសុខសន្តិភាពពេញលេញនោះទេ តែបច្ចុប្បន្ន ក្រោមការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញជូនពលរដ្ឋ និងប្រទេសជាតិ ដែលពោរពេញទៅដោយការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ហើយ ការដែលយកបានមកនូវសុខសន្តិភាពជូនជាតិ ជូនពលរដ្ឋនេះ គឺមិនមែនជាការងាយនោះទេ គឺថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ពុះពារគ្រប់ឧបសគ្គក្នុងការបញ្ចប់សង្គ្រាមដោយមិនប្រើប្រាស់អាវុធក្រោមគោលនយោបាយ ឈ្នះ ឈ្នះ នេះជាប្រសាសន៍របស់ឯក ឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពត បានលើកឡើង នៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៥ក្នុង ក្នុងពេលជួបសំណេះសំណាលជាមួយ គណៈ:ប្រត្តិភូ១ក្រុម នៃកម្មវិធី Fturu Lider ba ASEAN (FLBA)ជាកម្វវិធីសម្រាប់អ្នកដឹកនាំវ័យក្មេង និងអនាគតរបស់ប្រទេស ទីម័រខាងកើត ដោយបានមកធ្វើទស្សន:កិច្ចសិក្សានៅខេត្តកំពត ។ ឯកឧត្តម អភិបាលខេត្តកំពត បានមានប្រសាសន៍បន្តថា: បច្ចុប្បន្ន ប្រទេសកម្ពុជា ក្រោមការដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្តេចនៅតែមានគោលជំហររក្សាឱ្យបាននូវសុខសន្តិភាព និងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ…
-
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥

-
សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងក្នុងវិស័យស្រូវអង្ករ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងក្នុងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ ដោយ ៖ វណ្ណលុក