-
សម្ដេចតេជោ ហ៊ុន សែន ប្រាប់មេទ័ពជើងគោកជប៉ុន ថា កម្ពុជា ចង់ដោះស្រាយជម្លោះជាមួយថៃ តាមសន្តិវិធី និងតាមតុលាការ ICJ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេបញ្ជាការកងទ័ពជើងគោកជប៉ុន ថា កម្ពុជា ចង់ដោះស្រាយជម្លោះជាមួយថៃ តាមសន្តិវិធី និងតាមតុលាការយុត្តិធម៌អន្តរជាតិ ICJ ខណៈភាគីជប៉ុន ថា ចង់ឃើញការដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា និងថៃ ដោយសន្តិវិធី ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចជួបជាមួយ អគ្គមេបញ្ជាការទ័ពជើងគោកជប៉ុន នាយឧត្តមសេនីយ៍ Yasunori Morishita បានបញ្ជាក់ថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់អន្តរជាតិ…
-
វិទ្យាល័យឧដុង្គ មានគុណភាពអប់រំ បរិស្ថានអនាម័យល្អ ព្រមទាំងសិស្សគោរពវិន័យ សីលធម៍សង្គមសាកសមជាសាលាគំរូ

(ខេត្តកំពង់ស្ពឺ)៖ លោក ឡៃ គួង នាយកវិទ្យាល័យឧដុង្គ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា វិទ្យាល័យឧដុង្គ បច្ចុប្បន្នស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ជាសាលាវិទ្យាល័យមួយក្នុងចំណោមវិទ្យាល័យទូទាំងខេត្តកំពង់ស្ពឺ ចំនួន ២២ វិទ្យាល័យ មានសិស្សានុសិស្សកំពុងសិក្សាសរុប ១៩៨០នាក់ ក្នុងនោះសិស្សស្រី ១១១០នាក់ និងលោកគ្រូ អ្នកគ្រូសរុប ៦៣នាក់ ក្នុងនោះគ្រូស្រី ១៩នាក់ ។ លោក ឡៃ គួង បន្តថា សាលាមាននៅមានតម្រូវជាច្រើនដូចជា ទីលានបាល់ទាត់ បាល់ទះ និងអភិវឌ្ឍន៍ដីសាលានៅសល់ឲ្យក្លាយទៅជាកន្លែងមហាចូលរួមទស្សនាកម្មវិធីផ្សេងៗ ក្នុងនោះក៏មានទីធ្លាហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋជិតៗនោះបន្ថែមទៀត ។ បើទោះបីសាលាមានអគារចាស់ថ្មីជាច្រើនខ្នង នៅថ្ងៃខាងមុខសាលាបន្ថែមអគារសិក្សា ២ជាន់ទៀតឲ្យត្រូវតាមចំនួនសិស្សជាក់ស្តែង ។ ទាក់ទងបញ្ហាថវិកា លោកនាយកបានបន្ថែមថា សព្វថ្ងៃសាលាបានជំនួយពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
-
ក្រុមអ្នជំនាញធ្វើសម្រង់ប្លង់បង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត

(ភ្នំពេញ)៖ ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យនៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។ ទាក់ទិនក្នុងរឿងនេះ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម ឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ការបំពេញការងាររយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។ កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។ ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត មានចំណុចមួយចំនួនទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់ដៃនាគមិនមានលំនឹង និងខឿនស្រុតជាដើម។ ដោយសារតែកត្តាអាយុកាលនៃសំណង់ កត្តាធម្មជាតិ ទឹកហូរច្រោះ និងសត្វល្អិតជាដើម។ បន្ទាប់ពីធ្វើសម្រង់ប្លង់រួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលពង្រឹងបង្កាន់ដៃនាគនេះទៅតាមដំណាក់កាលជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២២-២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងបង្កាន់ដៃនាគ និងខឿនជណ្ដើរ នៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានជោគជ័យរួចមកហើយ៕ ដោយ ៖ ម៉ាដេប៉ូ
-
អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថលស្តីពី ៖ ការពង្រឹងសមត្ថភាពមន្ត្រី- បុគ្គលិកសារមន្ទីរមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី»។ យោងតាមការផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងចែករំ លែកបទពិសោធន៍ ពង្រឹងសមត្ថភាពលើផ្នែក “ការអត្ថាធិប្បាយតាមឯកសារឌីជីថល សីលធម៌ក្នុងការប្រើប្រាស់ឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត និរន្តរភាព និងការប្រើប្រាស់ឌីជីថល និងការថែរក្សាសមុច្ច័យសម្រាប់ពេលអនាគត”។ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ រួមមានឯកឧត្តម ឡុង កុសល អគ្គនាយករងអា ជ្ញាធរជាតិអប្សរា, លោកស្រីបណ្ឌិត Emma Duester សាស្រ្តាចារ្យរងផ្នែកបេតិកភណ្ឌវប្បធម៌ឌីជីថល និងជាអ្នកជំ នាញនៅសាកលវិទ្យាល័យ Jiao Tong ទីក្រុងសៀងហៃ ។ អ្នកជំនាញដែលបានឡើងធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនោះ រួមមាន ៖ លោកបណ្ឌិត Tammy Wong Hulbert អ្នកជំនាញ និងសាស្ត្រាចារ្យផ្នែកសិល្បៈ អភិរក្ស និងអប់រំ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី,…
-
រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ ការិយាល័យក្រុមហ៊ុន Plug and Play Cambodia ជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ពិធីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នាពេលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ក្នុងការជំរុញសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបង្កើនភាពទាក់ទាញរបស់កម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលធុរកិច្ចថ្មីឌីជីថលឈានមុខមួយក្នុងតំបន់។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Plug and Play LLC ថ្នាក់ដឹកនាំក្រសួង សាកលវិទ្យាធិការ តំណាងស្ថាប័នអប់រំ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល សរុបប្រមាណ ២២០រូប។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាអាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស បង្កើតការងារ ព្រមទាំងការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម គ្រឹះស្ថានសិក្សា និងអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play…
-
តបជាមួយខំមិនរបស់ក្រុមជ្រុលនិយមថៃ សម្តេចតេជោ ហ៊ុន សែន ប៉ាន់ស្មានថា ថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ និងថា ចោរសៀម កុំភ្លេចសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង ១៩០៧

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានប្រឹទ្ធសភាកម្ពុជា បានលើកឡើងដោយការប៉ាន់ស្មានថា ថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ ហើយខ្ញុំ ក៏អាចដឹងមុនថា ជាអ្នកណា នឹងធ្វើនាយករដ្ឋមន្ត្រី ។ តាមរយៈ Comment នៅលើ Facebook នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ ការបង្ហោះរបស់ខ្ញុំថ្ងៃនេះ ចង់ដឹងថា ពួកចោរឈ្លានពាន វាចូលមករំខាន Facebook របៀបណាខ្លះ? តាមរយៈការចូលមករំខាន យើងអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំ នៅក្រុងបាងកក ដើម្បីចូលមករំខាន។ ការបង្កហេតុ មិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ ។ រឿងនេះ យើងអាចវាយតម្លៃបាន គឺពួកគេកំពុង ផ្ទេរពីជម្លោះផ្ទៃក្នុង មកជាជម្លោះជាមួយកម្ពុជាទៅវិញ ។ តែទោះពួកអ្នក ប្រឹងដល់កំរិតណា ក៏ជម្លោះដណ្តើមអំណាច មិនអាចរលត់បានដែរ ។ សម្ដេចតេជោបន្តថា…
-
ទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា

បាត់ដំបង៖ក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងយ៉ាងដូច្នេះថា ការស្តារនីតិសម្បទាអ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ នូវឱកាសដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួន និងវិលត្រឡប់មកធ្វើជាពលរដ្ឋល្អឡើងវិញបាន។ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនាក្រោមប្រធានបទ ” រួមគ្នាបង្ការ ទប់ស្កាត់និងកាត់ផ្ដាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា “។ពីលើវេទិកាដែលប្រារព្ធនៅព្រលានយន្តហោះវាលបែកចាន នៃភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងដោយមានវត្តមានឯកឧត្តម សុខ លូ អញ្ជើញចូលរួមផង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀនត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការបង្ការ ទប់ស្កាត់និងបង្ក្រាបការជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធចូលរួមដូចគ្នាដែរ ពោលគឺមិនអាចទុកជាកម្មសិទ្ធិផ្ដាច់មុខ របស់ អាជ្ញាធរមានសមត្ថកិច្ច ឬ ប្រទេសណាមួយនោះឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមពីភាពចាំបាច់នៃការគាំទ្រ ក៏ត្រូវការ ការចូលរួមពីវិស័យឯកជន តាមរយៈនៃការវិនិយោគបង្កើតនូវមជ្ឈមណ្ឌលស្ដារនីតិសម្បទា ។គ្រប់ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរដ្ឋ ក៏ត្រូវតែគាំទ្រវិស័យឯកជនដូចគ្នាដែរ។តាមរយៈនៃការដាក់ចេញនូវគោលនយោបាយ និងវិធានការ ដែលមានភាពប្រទាក់ក្រឡា ដូចជា ការបញ្ចុះតម្លៃអគ្គិសនី តម្លៃផ្គត់ផ្គង់ទឹកស្អាត តម្លៃពន្ធពាក់ព័ន្ធ រួមទាំងតម្លៃផ្គត់ផ្គង់សម្ភារៈគាំទ្រដល់ការងារស្ដារនីតិសម្បទាផ្សេងៗ…
-
កសិករនាំគ្នាចិញ្ចឹមកណ្តូបលក់ ចំណាយដើមទុនតិច ហុចផលលឿន និងទទួលកម្រៃខ្ពស់

(កំពង់ស្ពឺ)៖ ការចិញ្ចឹមកណ្តូប គឺជាមុខរបរមួយដែលកសិករបានចាប់អារម្មណ៍ចិញ្ចឹមពីព្រោះថាវាជាការងារងាយស្រួលដោយគេអាចទទួលប្រាក់ចំណូលមួយខ្ពស់គួរសម ហើយហុចផលឆាប់រហួសដោយប្រើពេលត្រឹមតែ៤០ ទៅ ៤៥ថ្ងៃយ៉ាងយូរបំផុត។ ការចិញ្ចឹមកណ្តូបគឺគេប្រើទ្រុង ហ៊ុមព័ទ្ធដោយស្បៃ ឬមុង។គេបានដាក់ទឹកតាមជើងទ្រុងនីមួយៗដើម្បីការពារសត្វស្រមោចចូលយាយី។ការចិញ្ចឹមចៀសវាង កុំឱ្យសាចទឹកភ្លៀងចូលឬក៏ត្រូវទឹកភ្លៀង ព្រោះបណ្តាលឱ្យកណ្ដូបងាប់។ក្រៅពីនេះក៏មិនត្រូវឱ្យចង្អៀតពេកដែលបណ្តាឱ្យកណ្តូបងាយងាប់ដូចគ្នា។ លោក ប៊ុន ស្វិត ដែលរស់នៅភូមិតាកោង ឃុំអមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺបាន ប្រាប់ថាកន្លងមកនេះលោកបានចំណាយដើមទុន១លាន២សែនរៀល ទាំងធ្វើទ្រុងកណ្តូប ទិញពង និងធ្វើស្បៃមុងសម្រាប់ចិញ្ចឹមកណ្តូប។រយៈពេលជាង ៤ខែមកនេះ លោកអាចលក់កណ្តូបបាន២ទៅ៣ដងមកហើយ ។ ជាទូទៅកណ្តូបដែលលោកចិញ្ចឹមនេះគឺប្រើពេលត្រឹមតែរយៈពេល ៤០ថ្ងៃអាចរកចំណូលបាន ៥០ ទៅ ៦០ម៉ឺនរៀលក្នុងមួយទ្រុង ។ បុរសវ័យ ៥៧ឆ្នាំរូបនេះបានប្រាប់ថា ការចិញ្ចឹមកណ្តូបនេះគឺមានលក្ខណៈងាយស្រួលណាស់មិនដូចការចិញ្ចឹមសត្វផ្សេងទេ ពោលគឺទាំងចំណីក៏មិនចាំបាច់ចំណាយដើមទុនទេគ្រាន់តែយើងដើររកស្មៅពីធម្មជាតិឱ្យវាស៊ី នោះជាការគ្រប់គ្រាន់។ លោក ប៊ុនស្វិតបានប្រាប់ឱ្យដឹងដែរថាមុននេះលោកបានទិញពងកណ្តូបពីគេមួយគីឡូក្រាមថ្លៃ៣០ម៉ឺនរៀលមកភ្ញាស់ ឥឡូវនេះលោកបានលក់ពងកណ្តូប ៣សារបានថវិការជិត ១លានរៀលហើយ និងជាមួយគ្នាលោកក៏បានពង្រីកទ្រុងបាន៣ផងដែរ ។ លោក ទិន សុវណ្ណ រស់នៅភូមិ តាកោង នេះដែរបានប្រាប់ឱ្យដឹងថា៖លោកបានចិញ្ចឹមកណ្តូបនេះទទួលជោគជ័យគួរសម។សម្រាប់កណ្តូបនេះភាគច្រើនគេយកទៅលក់ឱ្យអ្នកទេសចរ ឬធ្វើជាគ្រឿងក្លែមដែលគេនិយមបរិភោគបំផុត។សម្រាប់តម្លៃលក់ឱ្យម៉ូយក្នុងមួយគីឡូក្រាម ៣៥០០ ទៅ ៣៨០០រៀល…
-
រដ្ឋមន្ត្រីព័ត៌មានប្រាប់ពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្នថាសូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា

(ព្រះវិហារ)៖ នៅកម្ពុជា យើងអាចរួមជាកម្លាំងជាតិ ការសាមគ្គីភាព ក្រោមដំបូល នៃមជ្ឈមណ្ឌលសាមគ្គីភាពដ៏ធំតែមួយរបស់យើងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាមជ្ឈមណ្ឌលធំនៃសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំប្រឆាំងជាមួយជនបរទេសឈ្លានពាន។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម សូមកុំមានការព្រួយបារម្ភឱ្យសោះ ហើយការមកស្នាក់នៅទីតាំងនេះ ផ្តល់នូវទំនុកចិត្តពេញលេញដល់កងកម្លាំងនៅជួរមុខ ពីព្រោះពួកគាត់ទុកចិត្តថាប្រពន្ធកូន ក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន គឺមានសុវត្ថិភាព ធ្វើឱ្យពួកគាត់មានអារម្មណ៍រឹងមាំដើម្បីឈរជើងត្រៀមប្រយុទ្ធ តតាំងជាមួយសត្រូវដែលមានបំណងឈ្លានពានទឹកដីកម្ពុជា។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាដចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅ បណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយនាំយកនូវអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគយ៉ាងច្រើនជូនពលរដ្ឋផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សម្តេចវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺជាកុលបុត្រខ្មែរដ៏អង់អាចក្លាហាន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាព មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ…
-
សម្តេចតេជោ ហ៊ុន សែន ៖ បងប្អូនគេទាំង ៣នាក់ ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញរូបថត អមជាមួយសំណេរលើបណ្ដាញសង្គម នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា បងប្អូនប្រុស ៣នាក់នេះ ម្នាក់ពាក់អាវខ្មៅ ចាប់យកអាជីពការងារខុសហើយ ដោយសារអត់មានសក់ក្បាល ហើយអត់មានមួកពាក់ទៀត ។ ឯអ្នកមានសក់ បែរជាមានមួកពាក់ទៅវិញ ។ សម្ដេចតេជោ បន្តថា បងប្អូនគេទាំង ៣នាក់ ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ាន ក៏ទៅ ស្លៀកសុីវិល ក៏ទៅ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន ។ សម្ដេចតេជោ បានបន្ថែមថា កាលពីតូចសក់ច្រើនជាងគេ ពេលនេះ អត់សក់ទៅវិញ តែក៏ស្រួលម្យ៉ាងដែរ មិនពិបាកចំណាយពេលសិតសក់ មុនពេលចេញដំណើរ ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឪពុកម្តាយ គ្មានសេចក្តីសុខ ឬការសប្បាយណា ជាងឃើញកូន និងចៅ ចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អ ក្នុងសង្គមនោះឡើយ ៕ ដោយ…