Category: ព័ត៌មានជាតិ

  • ក្រសួងការបរទេសកម្ពុជា បាន ប្រាប់ពលរដ្ឋខ្មែរជៀសវាងរធ្វើដំណើរទៅថៃ ក្នុងករណីមិនមានការចាំបាច់។

    ក្រសួងការបរទេសកម្ពុជា បាន ប្រាប់ពលរដ្ឋខ្មែរជៀសវាងរធ្វើដំណើរទៅថៃ ក្នុងករណីមិនមានការចាំបាច់។
  • ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក

    ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បានបន្តសម័យប្រជុំរបស់ខ្លួន ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយផ្ដោតលើរបៀបវារៈសំខាន់ៗរួមមាន ៖ ការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្ដាល ព្រមទាំងបោះឆ្នោតអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់ស្ថានភាពសង្គម និងស្របតាមតម្រូវការការងាររបស់ ស.ស.យ.ក. ។ គួរបញ្ជាក់ថា ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានកិត្តិយស ស.ស.យ.ក.៕

  • កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លា ចំពោះ អគ្គលេខាធិការរង នាយករដ្ឋមន្ត្រី ថៃ ដែលបានដាក់ពាក្យបណ្តឹងសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ និងលោកជំទាវ នាយករដ្ឋមន្ត្រី ថៃ

    កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លា ចំពោះ អគ្គលេខាធិការរង នាយករដ្ឋមន្ត្រី ថៃ ដែលបានដាក់ពាក្យបណ្តឹងសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ និងលោកជំទាវ នាយករដ្ឋមន្ត្រី ថៃ

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រាប់ភាគីថៃ ពីការតវ៉ាយយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការរបស់លោក Somkid Chueakong អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ ដូចឃើញចុះផ្សាយក្នុងសារព័ត៌មានថៃថា លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ Paetongtarn នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ ក្រសួងការបរទេស សូមគូសបញ្ជាក់ថា វាគឺជាការអនុវត្តទៅតាមស្តង់ដារ និងការទទួលស្គាល់ជាអន្តរជាតិ ដែលរដ្ឋនានាត្រូវចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិជាពិសេសនៅពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូត សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគី។ គោលបំណងនៃការកត់ត្រាបែបនេះគឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុច្ចរិតភាពនៃការទំនាក់ទំនង  តម្លាភាព និងការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបណ្តឹងរបស់លោក Somkid ជាទង្វើមានបំណងនយោបាយ ដែលនឹងបង្ក ការយល់ច្រឡំបន្ថែមទៀតរវាងកម្ពុជា និងថៃ។ ការប៉ុនប៉ងផ្តួចផ្តើមដំណើរការនីតិវិធីផ្លូវច្បាប់ក្នុងស្រុកប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យមួយ ពាក់ព័ន្ធនឹងទង្វើដែលធ្វើឡើងក្នុងការអនុវត្តមុខងារសាធារណៈ នឹងធ្វើឱ្យខូចដល់គោលការណ៍សមភាពអធិបតេយ្យភាព និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រសួងការបរទេសកម្ពុជា សូមជំរុញឱ្យរាជរដ្ឋាភិបាលថៃ ចាត់វិធានការសមស្រប ដើម្បីដោះស្រាយការវិវឌ្ឍន៍ដ៏គួរឱ្យសោកស្ដាយនេះ និងទប់ស្កាត់សកម្មភាពបន្តទៀត ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ។ ក្រសួងការបរទេសកម្ពុជា សូមឆ្លៀតឱកាសនេះដើម្បីសម្តែងគារវកិច្ចដ៏ខ្ពស់ខ្ពស់សារជាថ្មីចំពោះស្ថានទូតថៃប្រចាំនៅភ្នំពេញ។

  • កម្ពុជានឹងផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ពីប្រទេសថៃទាំងស្រុងចាប់ពីម៉ោង ១២យប់នេះទៅ

    កម្ពុជានឹងផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ពីប្រទេសថៃទាំងស្រុងចាប់ពីម៉ោង ១២យប់នេះទៅ

    ភ្នំពេញ៖ បើតាមគេហទំព័រ Facebook របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។ Starting from midnight tonight, all fuel and gas imports from Thailand will be halted. Fuel supply companies in Cambodia are able to import sufficiently from other sources to meet domestic fuel and gas demands within the…

  • ការអភិវឌ្ឍសំណង់ធនធានទឹកក្នុងខេត្តកំពង់ធំ ជាជំហានសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ

    ការអភិវឌ្ឍសំណង់ធនធានទឹកក្នុងខេត្តកំពង់ធំ ជាជំហានសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ

    (កំពង់ធំ)៖ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ទាក់ទឹកកំពង់គោ ដែលស្ថិតនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹកដែលមានសារៈសំខាន់ក្នុងការជួយស្រោចស្រពដំណាំ និងបញ្ចេញទឹកជំនន់តាមបណ្តោយដងស្ទឹងសែន។ វាគ្របដណ្តប់លើក្រុងស្ទឹងសែន និងស្រុកជាប់ខាងជើងនិងខាងត្បូងរួមមាន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់។ ជាពិសេស វាមានសក្តានុពលជួយកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទ ដោយផ្ដល់ទឹកសម្រាប់ស្រោចស្រព និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារសាងសង់បន្តខិតខំប្រតិបត្តិការងារឱ្យបានរហ័សរហួន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងផ្ដោតលើគុណភាពជាចម្បង ដើម្បីធានាថាសំណង់នេះនឹងមានអាយុកាលយូរអង្វែងនិងផ្តល់អត្ថប្រយោជន៍សម្រាប់សហគមន៍បានយូរអង្វែង។ គម្រោងនេះបានសម្រេចទៅហើយជាង ៧៥% ហើយត្រូវបានគេរំពឹងថា នឹងសាងសង់រួចចប់ក្នុងពេលឆាប់ៗខាងមុខ។ នៅពេលបញ្ចប់ជាស្ថាពរ ស្ទាក់ទឹកកំពង់គោនឹងក្លាយជាវិស័យសេដ្ឋកិច្ចធម្មជាតិដ៏មានសក្តានុពលមួយ ដែលអាចជួយរុញច្រានភាពក្រីក្រនៅតំបន់ខេត្តកំពង់ធំ និងជួយផ្ដល់ជីវភាពប្រសើរជាបន្ថែមសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តោយដងស្ទឹងសែន ៕ ដោយ​ ៖ ប៊ុន​រដ្ឋា​

  • ឯកឧត្តម ជា សុមេធី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករ នៅមណ្ឌលសំចតក្រុងប៉ោយប៉ែត

    ឯកឧត្តម ជា សុមេធី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករ នៅមណ្ឌលសំចតក្រុងប៉ោយប៉ែត

    (បន្ទាយមានជ័យ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករ នៅមណ្ឌលសំចតក្រុងប៉ោយប៉ែត ព្រមទាំងបានចែកអំណោយជូនដល់រងគ្រោះដោយសារអំពើជួញដូរ ដែលកំពុងសិក្សាជំនាញនៅក្នុងមណ្ឌលផងដែរ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ឯកឧត្ដម ជា សុមេធី ក៏បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ កុំបន្តធ្វេីចំណាក់ស្រុកដោយខុសច្បាប់ ងាកមករកការងារដ៍សំបូរណ៍បែបនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្តល់ឱកាសការងារជូនបងប្អូន ជាពិសេសបងប្អូនពលករជាច្រើនកន្លែង ក៏ដូចជាមានបណ្តុះបណ្តាលជំនាញ មួយពិតប្រាកដសម្រាប់បងប្អូនអាចយកទៅប្រកបរបចិញ្ចឹមជីវិតដោយមិនចាំបាច់ធ្វេីចំណាកស្រុក។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើង ជាតិសាសន៍ ឬពិការភាពអ្វីនោះឡើយ៕ ដោយ ៖ ឃិន គន្ធា

  • កម្ពុជា សូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថ្មីៗនេះដែលឯកឧត្តម Prasert Jantararuangtong លើការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មសាយប័រ

    កម្ពុជា សូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថ្មីៗនេះដែលឯកឧត្តម Prasert Jantararuangtong លើការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មសាយប័រ

    (ភ្នំពេញ)៖ កម្ពុជាសូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថ្មីៗនេះដែលឯកឧត្តម Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃបានលើកឡើង ដូចបានចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ ការចោទប្រកាន់ថាកម្ពុជាអាចជាជម្រក “បណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច” គឺមិនមានមូលដ្ឋាន មិនមានទំនួលខុសត្រូវ បង្កើតការភាន់ច្រឡំយ៉ាងខ្លាំង និងឈានទៅបំផ្លិចបំផ្លាញទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កម្ពុជាមិនដែលគាំទ្រ ឬបើកផ្លូវចំពោះសកម្មភាពឧក្រិដ្ឋកម្មសាយប័រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្តេជ្ញាយ៉ាងពេញទំហឹងចំពោះសុចរិតភាព តម្លាភាព និងការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងបទដ្ឋានអន្តរជាតិ។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទប់ស្កាត់ ប្រឆាំង និងបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ ឧក្រិដ្ឋកម្មសាយប័រត្រូវបានប្រព្រឹត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញនិងវិវត្តន៍ជាប្រចាំ ដែលរួមបញ្ចូលបច្ចេកវិទ្យា តួអង្គពាក់ព័ន្ធ និងមានលក្ខណៈងាយរងគ្រោះ។ ដោយសារតែឧក្រិដ្ឋកម្មប្រភេទនេះមានលក្ខណៈឆ្លងដែន ទើបធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រទាមទារឱ្យមានកិច្ចសហការ ប្រកបដោយនិរន្តរភាព ជាពិសេស រវាងរដ្ឋាភិបាលមួយទៅកាន់រដ្ឋាភិបាលមួយទៀត។ ឧក្រិដ្ឋកម្មឆ្លងដែនគឺជាបញ្ហាប្រឈមរួមគ្នា ដែលទាមទារឱ្យមានទំនួលខុសត្រូវរួម ជាជាងការកេងចំណេញនយោបាយដោយការរុញដាក់គ្នា។ អាជ្ញាធរថៃគួរតែផ្តោតលើការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មសាយប័រនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជាជាងការចោទប្រកាន់គ្នាដោយមិនមានការទទួលខុសត្រូវ។ កម្ពុជាមានការព្រួយបារម្ភជាខ្លាំងចំពោះរបាយការណ៍អំពីទំនាក់ទំនងដ៏ស្មុគ្រស្មាញរវាងអាជ្ញាធរថៃ ជាមួយឧក្រិដ្ឋជន សាយប័រ ដែលអនុញ្ញាតឱ្យពួកទាំងនោះអាចពង្រីកប្រតិបត្តិការឆបោករបស់ខ្លួន (១) ។ ប្រទេសថៃកំពុងក្លាយជាមជ្ឈមណ្ឌលរបស់មេដឹកនាំក្រុមឧក្រិដ្ឋជនសាយប័រ និងប្រតិបត្តិការឆបោកនៅតាមបណ្តាប្រទេសផ្សេងៗ (២) ។ រួមមាន…

  • ក្រសួងការពារជាតិថា សកម្មភាពទាហានថៃនាំអ្នកជិះកង់ ១៥០នាក់ចូលបរិវេណប្រាសាទតាមាន់ធំ ដោយមិនជូនដំណឹង ជាការបំពានលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ

    ក្រសួងការពារជាតិថា សកម្មភាពទាហានថៃនាំអ្នកជិះកង់ ១៥០នាក់ចូលបរិវេណប្រាសាទតាមាន់ធំ ដោយមិនជូនដំណឹង ជាការបំពានលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ

    (ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។ បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។ កម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្ត គឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អ និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី២២…

  • តើក្រុមជ្រុលនិយមថៃហ៊ានប្រឈមមុខជាមួយកម្ពុជា ក្នុងតុលាការអន្តរជាតិ ICJ ទេ

    តើក្រុមជ្រុលនិយមថៃហ៊ានប្រឈមមុខជាមួយកម្ពុជា ក្នុងតុលាការអន្តរជាតិ ICJ ទេ

    ភ្នំពេញ៖ បើតាម Facebook របស់ ឯកឧត្តម ណុប ចាន់ណារិន្ទ ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយ បានសរសេរលើបណ្តាញសង្គមចោទជាសំណួរថា: តើក្រុមជ្រុលនិយមថៃហ៊ានកំដរជាមួយកម្ពុជាឬទេ ក្នុងការផ្តល់តួនាទីជូនដល់តុលាការអន្តរជាតិICJ សម្រេចលើបញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី? -បើថៃចង់ឱ្យសហគមន៍អន្តរជាតិឈប់ការនិយាយថា​ ខ្លួនជាចោរ សូមចូលទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJជាមួយកម្ពុជា ទើបបញ្ចប់រឿងពាក្យថាចោរ! បច្ចុប្បន្នកម្ពុជា បានកំពុងកំដរថៃរហូតមកហើយ អញ្ចឹងសុំសួរទៅថៃវិញថា តើក្រុមជ្រុលនិយមថៃហ៊ានកំដរជាមួយកម្ពុជាឬទេ ក្នុងការផ្តល់តួនាទីជូនដល់តុលាការអន្តរជាតិICJ សម្រេចលើបញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី? – បើថៃមិនហ៊ានទៅICJ ពាក្យថា ចោរថៃ ឬចោរសៀម នៅតែមានតម្លៃជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ថៃ និងសហគមន៍អន្តរជាតិ។ ព្រោះការដែលថៃមិនចូលទៅតុលាការ មានន័យស្មើនឹងថៃកំពុង ចិញ្ចឹមពាក្យថាខ្លួនជាចោរ តាមរយ:នៃការចិញ្ចឹមជម្លោះប្រវត្តិសាស្ត្រច្រំដែល នៃការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ចោរថៃ សម្រាប់កូនចៅគ្រប់ជំនាន់គ្មានទីបញ្ចប់។ រីឯពាក្យថា ចោរសៀម ឬចោរថៃ នៅតែដក់ជាប់ក្នុងបេះដូងប្រជាជនប្រទេសទាំងពីរជារៀងរហូត។ ជាក់ស្តែងថៃកំពុងប្រើយុទ្ធសាស្ត្រលើសមរភូមិបីផ្ទួនៗគ្នា ដែលយើងទាំងអស់ត្រូវប្រយ័ត្ន ក្នុងនោះមាន៖ ១-ប្រើកម្លាំងយោធាវាយចូលទន្ទ្រានយកទឹកដី ២-ប្រើសមរភូមិចិត្តសាស្ត្រព្យាយាមបំភ្លៃព័ត៌មានខុសពីការពិត និងដើម្បីធ្វើព័ត៌មានក្នុងគោលបំណងបំបែកបំបាក់ស្មារតីខ្មែរ និងបំភាន់ភ្នែកអន្តរជាតិ ៣-ធ្វើសង្គ្រាមការទូត…

  • សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត

    សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត

    (កោះកុង)៖ គម្រោងរេដបូក (REDD+) ដែលដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រសិស្សមកពីតំបន់ជួរភ្នំក្រវាញ។ អាហារូបករណ៍រូបករណ៍ទាំងនេះប្រៀបដូចជាកំណប់ទ្រព្យដែលចាយសឹងមួយជីវិតពោលគឺគិតមកដល់ពេលនេះសិស្សអាហាររូបករណ៍ទាំងនោះបានចូលបំពេញការងារហើយ ក្រោយការរៀនបញ្ចប់៤ឆ្នាំនៃថ្នាក់បរិញ្ញាបត្ររួចមក។ ក្នុងរយៈពេល៤ឆ្នាំ ពោលគឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣កន្លងមកគម្រោងរេដបូកបានធ្វើការ ជ្រើសរើសនិស្សិតអាហាររូបករណ៍ សរុបទាំងអស់១៦រូប ក្នុងនេះ នៅឃុំជីផាត បានទទួលអាហាររូបករណ៍ចំនួន៦រូប មាននិស្សិតជំនាន់ទី១ ដល់ជំនាន់ទី៣ ។ កម្មវិធីអាហារូបករណ៍រេដបូកជួរភ្នំក្រវាញនេះដែរ បានបង្កើតឡើងនៅឆ្នាំ២០១៩ និងដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២០ ក្នុងគោលបំណងជួយអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសហគមន៍។ ទាំងនេះ ជាផ្នែកមួយជួយកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ។ក្នុងចំណោមនេះមានសិស្សអាហាររូបករណ៍៦រូបដែលសុទ្ធសឹងក្រីក្រពុំមានលទ្ធភាពអាចបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យបន្តទៀតបានទេ។ទោះបីយ៉ាងណាតាមរយៈគម្រោងរេដបូក ពួកគេអាចបន្តសិក្សានៅរាជធានីភ្នំពេញដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយពេលនេះក្នុងចំណោមនិស្សិតទាំងនេះសុទ្ធតែមានការងារធ្វើដោយក្នុងនេះអ្នកខ្លះអាចទទួលប្រាក់បៀវត្សរហូតដល់ជាង៥០០ដុល្លារទៀតផង។ ដោយបង្ហាញក្តីរីករាយ អ្នកស្រី ស៊ីសុវត្តិតេវ រស់នៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្ត កោះកុងបានឱ្យដឹងថាគាត់មានកូនប្រុសម្នាក់ ឈ្មោះ ប្រាក់ធីនបានរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកអាយធីនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ពេលនេះបានចូលធ្វើការនៅស្ថានទូតនៃប្រទេសសហរដ្ឋអាមេរិកទៀតផង។ ស្រ្តីវ័យជាង៤០ ឆ្នាំរូបនេះបានប្រាប់ថា”ក្នុងជីវិតនេះមិនបាននឹកស្មានថាបានកូនរៀនដល់ថ្នាក់សាកលវិទ្យាល័យទេពីព្រោះថាគ្រួសាររបស់ខ្ញុំពុំមានថវិការសម្រាប់ឱ្យកូនបន្តថ្នាក់សាកលវិទ្យាល័យទេ តែដោយសារគម្រោងរេដបូកធ្វើឱ្យកូនខ្ញុំបានទៅរៀននៅភ្នំពេញ។គម្រោងរេដបូកបានជួយកូនខ្ញុំទាំងកន្លែងស្នាក់នៅ ថ្លៃបង់សាកលវិទ្យាល័យ ថ្លៃម្ហូបអាហារ និងថ្លៃប្រេងសាំង។បើគ្មានគម្រោងនេះទេកូនខ្ញុំពុំអាចបន្តរៀននៅសាកលវិទ្យាល័យនៅភ្នំពេញសោះឡើយ”។ ដោយឡែក មាស សារ៉ាត់ ដែលមានកូនរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រតាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញនេះដែរបានប្រាប់ថាដោយសារជីវភាពខ្វះខាតច្រើន ម្ល៉ោះហើយកាលពីមុននេះនៅពេលកូនរៀនបញ្ចប់ថ្នាក់បាក់ឌុបហើយមិនសង្ឃឹមថាអាចបន្តសិក្សាថ្នាក់បរិញ្ញាបត្រទេ តែទីបំផុតអ្វីៗមិនដូចក្តីអស់សង្ឃឹមទេគឺពេលនេះមិនត្រឹមតែកូនរបស់លោកអាចរៀនថ្នាក់សាកលវិទ្យាល័យមិនបង់ប្រាក់ហើយ នៅបានចូលធ្វើការងារនៅរាជធានីភ្នំពេញដោយជោគជ័យថែមទៀត។ ដោយឡែក អ្នកស្រី…