-
ផ្លូវក្រាលក្រួសក្រហមចំនួន ៣ភូមិ ដែលជាអំណោយគម្រោងរេដបូកបានជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំជីផាត ប្រែប្រួលមុខមាត់ថ្មី

(កោះកុង)៖ ផ្លូវក្រាលក្រួសក្រហមដែលបានកសាងជូនដល់ប្រជាពលរដ្ឋនៅសហគមន៍ទេសចរណ៍ជីផាត ស្ថិតនៅក្នុង ស្រុកថ្មបាំង ខេត្តកោះកុង បានបម្រើក្នុងជីវិតប្រចាំថ្ងៃ និងជាសរសៃឈាមសំខាន់ទាំងការដឹកជញ្ជូន វិស័យទេសចរណ៍ កសិកម្ម ហើយត្រូវបានលើកស្ទួយជីវភាពពួកគាត់កាន់តែប្រសើរឡើង ។ គួរបញ្ជាក់ថា ផ្លូវ ភូមិក្រាលគ្រួសក្រហម ទាំង៣ខ្សែដែលជាអំណោយនៃគម្រោងរេដបូកនៃជួរភ្នំក្រវាញខាងត្បូងនេះដែរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងពាក់កណ្តាល ខែមករា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋមួយរូប លោក សុន សុភឿន បានប្រាប់ឱ្យដឹងថា៖ក្រោយកសាងផ្លូវរួចរាល់ ដែលជាគម្រោងរបស់រេដបូកនេះមកឃើញថាសន្ទុះនៃចរាចរដឹកជញ្ជូនល្អប្រសើរណាស់ក្នុងនេះមិនថាជាប្រជាពលរដ្ឋ សិស្សានុសិស្សទេគឺអាចប្រើប្រាស់បានងាយស្រួលខុសប្លែកពីមុនផ្លូវតូច ហើយសម្បូរដោយជង្ហុកពិបាកក្នុងការធ្វើដំណើរណាស់។ ក្រៅពីនេះបើនិយាយពីវិស័យទេសចរណ៍វិញក្រោយមានផ្លូវមកគឺអ្នកទេសចរអាចធ្វើដំណើរតាមរថយន្តតូចធំមកកាន់ទីកន្លែងនេះមិនពិបាកទៀតឡើយ។ លោកបានប្រាប់ថា តាមរយៈការជួយឧបត្ថម្ភជាច្រើនដែលក្នុងនេះរួមមានទាំង អណ្តូងទឹក ផ្លូវថ្នល់ អាហាររូបករណ៍សិស្ស ជួយកសាងមណ្ឌលសុខភាព នោះបានធ្វើឱ្យសហគមន៍ទេសចរណ៍ជីផាត ផ្លាស់ប្តុរមុខមាត់ថ្មី ខុសគ្នាឆ្ងាយណាស់ ពោលគឺបើគេគ្រាន់តែគិតត្រឹម ឆ្នាំ២០២៣ដល់ឆ្នាំ២០២៥នេះឃើញថាទាំងវិស័យទេសចរណ៍ និងជីវភាពពលរដ្ឋមានប្តូរផ្លាស់រកនឹកស្មានមិនដល់ទេ។ក្នុងនេះពលរដ្ឋមានផ្ទះល្អៗរស់នៅ មានរថយន្ត មានមុខរបរច្បាស់លាស់ និងពិសេសកូនៗរបស់ពួកគាត់រៀនបានកាន់តែខ្ពង់ខ្ពស់។ លោក ហង្ស សុខហេង គណៈកម្មាធិការ នៃ សហគមន៍ ទេសចរណ៍ជីផាតបានប្រាប់ឱ្យដឹងថា ៖ គម្រោងរេដបូកបានជួយផ្លូវចំនួន ៣ភូមិ ស្ថិតនៅឃុំ ជីផាត ក្នុងនេះភូមិនីមួយៗបានផ្លូវក្រាលក្រួសក្រហមមួយគីឡូម៉ែត្រ។អំណោយផ្លូវ ទាំងនេះដែរពិតជាបានជួយសម្រួលយ៉ាងច្រើនទៅលើការដឹកជញ្ជូនដំណាំកសិកម្ម…
-
ទាហានថៃ ៣នាក់ ដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា ជាមុន

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន ០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន ។ សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។ កិច្ចព្រមព្រៀងដដែលនេះ ក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។ បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។ កម្ពុជា ស្នើឱ្យភាគីថៃ ប្រកាន់ខ្ជាប់នូវលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញពិនិត្យស្ថានភាពនិងទីបញ្ជាការស្រាលដែនជម្រកសត្វព្រៃ ព្រៃឡង់

កំពង់ធំ៖ដោយមិនធ្វេសប្រហែស ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល នៅតំបន់អូរសោម និងពិនិត្យភូមិសាស្ត្រមួយចំនួននៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ អាន៖ ក្នុងសកម្មភាពកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ឡុង យេ មេបញ្ជាការរងផ្នែកសឹករងសណ្ដាន់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរសោម បញ្ជាក់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំថា បច្ចុប្បន្ន ការកាប់ទន្ទ្រានព្រៃយកដីធ្វើចម្ការ ,ការយកធ្វើជាកម្មសិទ្ធិ មិនមានកើតឡើងទៀតទេ។ផ្ទៃដីមួយចំនួនដែលបានលួចកាប់ទន្ទ្រាននៅបណ្ដាឆ្នាំកន្លងទៅ ត្រូវបានកងកម្លាំងចម្រុះយាមល្បាតជាប្រចាំ ការពារមិនឱ្យមានការដាំដុះដំណាំអ្វីបានឡើយ ។បច្ចុប្បន្នដីដែលបានកាប់ទន្ទ្រានកន្លងមក ត្រូវបានព្រៃឈើធម្មជាតិ ដុះលូតលាស់ឡើងវិញហើយ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ មិនថាភ្លៀង ផ្គរ ក្តៅ ត្រជាក់ ផ្លូវលំបាកធ្វើដំណើរ និងមធ្យោបាយសម្រាប់ធ្វើសកម្មភាពមិនគ្រប់គ្រាន់ក៏ដោយ។លើសពីនេះប្រឈមមុខជាមួយជនល្មើសមួយចំនួន តែកងកម្លាំងបានពុះពារ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ៕ដោយ៖ ប៊ុន…
-
ក្រុមការងារចម្រុះរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលនិងលើកទឹកចិត្តពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី រួមជាមួយក្រុមការងារចម្រុះនៃមន្ទីរ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះសម្របសម្រួលជូនដល់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត។ បងប្អូនពលករខ្មែរត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងឱ្យស្នាក់នៅជាបណ្ដោះអាសន្ននៅមណ្ឌលសំចត ប៉ោយប៉ែត និងប្រឹក្សាយោបល់អំពីឱកាសការងារជូនដល់បងប្អូនពលករទាំងនោះ ដើម្បីមានឱកាសទទួលបានការងារប្រកបរបរចិញ្ចឹមជីវិតនៅស្រុកកំណើត ខណៈជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កាន់តែមានភាពតានតឹង។ ក្នុងឱកាសនេះឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យបានណែនាំបន្ថែមឱ្យបង្កើនការងារផ្តល់សេវានានាជូនដល់ពលករដែលឆ្លងដែនមកពីប្រទេសថៃឱ្យបានឆាប់រហ័ស និង លឿនបំផុតតាមអ្វីដែលអាចធ្វើបាន ចំពោះបែបបទ ឯកសារនានាក្នុងកំឡុងពេលស្នាក់នៅទីតាំងមណ្ឌលសំចតប៉ោយប៉ែតនេះ ។ លើសពីនេះអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានរៀបចំរថយន្តសម្រាប់ដឹកបងប្អូនពលករ វិលត្រលប់ទៅស្រុកកំណើត ព្រមទាំងបានផ្តល់អាហារជូនផងដែរ៕ដោយ៖ឃិន គន្ធា
-
រដ្ឋមន្រ្តីសង្គមកិច្ចអញ្ជើញជួបបងប្អូនពលករខែ្មរនៅមណ្ឌលសំចតក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយពលករខ្មែរត្រឡប់មកពីប្រទេសថៃនៅមណ្ឌលសំចតក្រុងប៉ោយប៉ែត ។ ក្នុងជំនួបកាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី បានប្រាប់ប្រជាពលរដ្ឋនៅទីនោះថា កុំបន្តធ្វើចំណាកស្រុកដោយខុសច្បាប់ ហើយងាកមករកការងារនៅក្នុងប្រទេសវិញ ខណៈបច្ចុប្បន្នការងារមានសម្បូរបែប ។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានផ្តល់ឱកាសការងារក៏ដូចជាការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារងាយរងគ្រោះ និងគ្រួសារក្រីក្រជាដើមដោយពុំយកប្រាក់ ថែមទាំងផ្តល់កន្លែងស្នាក់នៅ ម្ហូបអាហារ និងប្រាក់ឧបត្ថម្ភថែមទៀតផង។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អំណោយជូនរងគ្រោះដោយសារអំពើជួញដូរ ដែលកំពុងសិក្សាជំនាញនៅក្នុងមណ្ឌលផងដែរ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើង ជាតិសាសន៍ ឬពិការភាពអ្វីឡើយ៕ដោយ៖ឃិន គន្ធា
-
អាជ្ញាធរខេត្តពោធិ៍សាត់ចាប់ផ្តើមដាំកូនឈើលម្អនៅតាមដងផ្លូវរមណីយដ្ឋានភ្នំទំព័រ

ពោធិ៍សាត់៖ កូនឈើប្រភេទដើមក្ងោកចំនួន ៣០០ដើម ដែលស្ថានីយផ្សព្វផ្សាយរបស់ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ ផ្តល់ឱ្យនោះត្រូវបានឯកឧត្តម ខូយ រីដា អភិបាលខេត្ត រួមជាមួយមន្រ្តីរដ្ឋបាលស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារនិងប្រជាពលរដ្ឋយកទៅដាំនៅតាមដងផ្លូវលំចូលទៅរមណីយដ្ឋានទឹកធ្លាក់ភ្នំទំព័រ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅចុងសប្ដាហ៍នេះ។ ដងផ្លូវដែលត្រូវដាំកូនឈើមានប្រវែងបីគីឡូម៉ែត្រកន្លះ ដើម្បីប្រែក្លាយតំបន់នេះទៅជាតំបន់បៃតង និងសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកកម្សាន្ត។ការដាំកូនឈើដំបូងចំនួន៣០០ដើមសិន។ ក្នុងឱកាសនេះឯកឧត្តម ខូយ រីដា បានលើកឡើងថា កន្លងមករដ្ឋបាលខេត្តបានបង្កើតចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងៗទៀតនៅទូទាំងខេត្ត ដោយបានបង្កើតជាចម្ការ នៅតាមទីសួនសាធារណៈ សាលារៀន វត្ដអារាម រមណីយដ្ឋាន ជាពិសេសអមសងខាងផ្លូវនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ,ផ្លូវជាតិលេខ៥៥ត្រង់ចំណុចភ្នំ១៥០០ ឬហៅថាផ្លូវអន្ទង់អាំង, ផ្លូវបុផ្ផាលាក់ខ្លួន ដែលកំពុងមានការលូតលាស់បានល្អមកហើយ តែយើងនៅតែមានមហិច្ឆតាធំ បន្តដាំដើមឈើបន្ថែមទៀតឱ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើទៅបាន៕ដោយ៖ ចេង ពុំ
-
រដ្ឋបាលខេត្តពោធិ៍សាត់ទទួលថវិកាមួយចំនួនសម្រាប់សាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្ត និងសម្រាប់កិច្ចការសង្គម

ពោធិ៍សាត់៖រដ្ឋបាលខេត្តពោធិ៍សាត់បានទទួលថវិកាបរិច្ចាគរបស់សប្បុរសជនក្នុង -ក្រៅខេត្ត និងក្រៅប្រទេសចំនួន ៤៣ ១៥០ដុល្លារអាមេរិក និង ជាង៦,១លានរៀល ដែលជាគាំទ្រដល់ការសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងរៀបចំបង្គោលភ្លើងសូឡាបំភ្លឺសាធារណៈតាមដងផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ តាមរយៈជំនួបផ្ទាល់ជាមួយសប្បុរសជនក្នុង និងក្រៅប្រទេសកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥តាមប្រព័ន្ធវិដេអូឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនសប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេសអំពីដំណើរសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្ត និងការរៀបចំបង្គោលភ្លើងសូឡាបំភ្លឺសាធារណៈតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ចាប់ពីចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង។ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ ហៅវត្តព្រែកស្តី រួមទាំងរូបលោកផ្ទាល់។ ឯកឧត្តមបានថ្លែងអំណរគុណ ដល់សប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស នាពេលនេះ ក៏ដូចជាពេលកន្លងមក គឺជាការចូលរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍខេត្ត ពិសេសវិស័យសុខាភិបាលក្នុងខេត្តពោធិសាត់ឱ្យកាន់តែមានលក្ខណៈទំនើប និងស្រស់បំព្រង។ តាមរយៈជំនួបនេះឯកឧត្តមអភិបាលខេត្តបានទទួលថវិកាចូលរួមរបស់សប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស…
-
មន្រ្តីនៃមន្ទីរចំនួនបីជួបប្រជុំគ្នានិយាយអំពីការគ្រប់គ្រងនិងប្រើប្រាស់ទឹក

បន្ទាយមានជ័យ៖ថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីរបរិស្ថាននៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានជួបប្រជុំគ្នានៅចុងសប្ដាហ៍នេះ នាសាលប្រជុំសាលាខេត្ត ។ជាកិច្ចប្រជុំដ៏សំខាន់មួយ ខណៈដែលក្រសួងទាំងបីដែលជាអាណាព្យាបាលបានប្រកាសរួមគ្នាកាលពីពេលកន្លងទៅថ្មីៗនេះ កំណត់អំពីការធ្វើសកម្មភាពរួមគ្នាលើការងារអាទិភាពមួយចំនួន។ កិច្ចប្រជុំដែលដឹកនាំដោយលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានផ្តោតលើការគ្រប់គ្រងទឹកនិងប្រើប្រាស់ទឹកធ្វើយ៉ាងណាឱ្យបានល្អ ,ឱ្យចំគោលដៅប្រកបដោយភាពសន្សំសំចៃ ស្របនឹងបម្រែបម្រួលអាកាសធាតុផងដែរ។ ដោយសារតែខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំតែងតែជួបនូវជំនន់ទឹកភ្លៀងផង និងភាពរាំងស្ងួតខ្វះទឹកនៅតំបន់ខ្លះដោយសារការធ្វើស្រូវបង្កើ់នរដូវរបស់កសិករផងនោះ ក្នុងកិច្ចប្រជុំក៏បានផ្ដោតទៅលើការពង្រឹងសហគមន៍ប្រើប្រាស់ទឹកប្រកបដោយទំនួលខុសត្រូវ ,សហការសាមគ្គីគ្នាល្អ។ទន្ទឹមនេះការជួសជុលប្រព័ន្ធធារាសាស្រ្ត ក៏ស្ថិតក្នុងការយកចិត្តទុកដាក់ផងដែរ។ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដើម្បីឱ្យការគ្រប់គ្រងនិងប្រើប្រាស់ទឹកបានល្អ អាជ្ញាធរមូលដ្ឋានត្រូវបន្តសហការចូលរួមជាមួយមន្រ្តីជំនាញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេសកសិករ អំពីបម្រែបម្រួលអាកាសធាតុ ដើម្បីឱ្យពួកគាត់បន្សាំខ្លួនក្នុងស្ថានភាពនេះទាំងជីវភាពរស់នៅនិងការធ្វើកសិកម្ម។ គ្រប់គ្រងឱ្យបានច្បាស់លាស់លើទិន្ន័យព័ត៌មានទាក់ទងនឹងភូមិសាស្ត្រ,ប្រព័ន្ធធារាសាស្ត្រជាដើម។ជាងនេះទៀតគឺការថែរក្សាប្រភពទឹក និងបង្កើតប្រភពទឹក៕ដោយ៖គៀន ច័ន្ទហ៊ីន
-
ព្រះនាងតូច នរោត្តមជេនណា ច្រៀងចម្រៀងបទ”ភ្នំយីមឹង”

(ភ្នំពេញ)៖ បទ«ភ្នំយីមឹង» បកស្រាយដោយព្រះនាង នរោត្តម ចេណា ក្នុងឱកាសនៃពិធីបើកគម្រោងព្រឹត្តិការណ៍ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន «កម្ពុជា-ចិន រួមចិត្ត រួមដំណើរលើមាគ៌ាតែមួយ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងឯកឧត្តម SHEN HAIXIONG អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយក នៃអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ សូមអញ្ជើញទស្សនា
-
ឯកឧត្ដម ឃួង ស្រេង អញ្ជើញពិនិត្យផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) មុននឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចនេះ
(ភ្នំពេញ)៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ ដើម្បីឱ្យពិធីបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនិងបរិស្ថានល្អប្រសើរ អភិបាលនៃគណៈរាជធានីភ្នំពេញនិងលោកជំទាវនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្វពិធីនិងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខនេះ ដោយចាប់ផ្តើមដើរថ្មើជើងចេញពីផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង។ ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដូនពេញ បន្តចុះធ្វើកិច្ចការងារចុងក្រោយ ដើម្បីធានាថា រួចរាល់និងប្រកបដោយសោភណ្ឌភាពសណ្តាប់ធ្នាប់របៀបរៀបរយនិងបរិស្ថានល្អសើរ ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍សម្ពោធជាផ្លូវការនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានការប្រគំតន្ត្រីដែលមានតារាចម្រៀងល្បីៗដូចជា៖ លោក ខេមរៈ សេរីមន្ត លោក ខេម លោក ខាន់ ជេមស៍ អ្នកនាង ខាត់ សួស្តី និងតារាល្បីៗជាច្រើនទៀត ។ គួររំលឹកថា៖ នាកិច្ចប្រជុំកន្លងមកថ្មីៗនេះ ឯកឧត្ដម ឃួង ស្រេង…