Category: ព័ត៌មានជាតិ

  • កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន៣៨៤រូប ដែលប្រារព្ធធ្វើឡើងនៅសាខាខេត្តកំពត

    កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន៣៨៤រូប ដែលប្រារព្ធធ្វើឡើងនៅសាខាខេត្តកំពត

    (ខេត្តកំពត)៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់សេចក្តីសម្រេចតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តា សមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបទាំងអស់ ៧៩៦រូប ចូលរួមផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុង សាលប្រជុំបូកគោ នៃសាលាខេត្តកំពត។ ក្នុងឱកាសដ៏មានសិរីសួស្តីប្រសើរថ្លៃថ្លាបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃការប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានប្រារព្ឋធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ គឺ ស្របនឹងថ្ងៃដ៏មានមហាសិរីមង្គល ឧត្តុងឧត្តមបំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា។ ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និង លទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។…

  • នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធ អ្នកវិនិយោគម្ពុជា

    នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធ អ្នកវិនិយោគម្ពុជា

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធ អ្នកវិនិយោគម្ពុជា និងពិសាភោជនាអាហារសាមគ្គី នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ។

  • អភិបាលខេត្តកោះកុង ៖ ក្រោយតភ្ជាប់ផ្លូវជាតិលេខ ១០ ទៅផ្លូវជាតិលេខ ៤៨ កំណើនផ្ញៀវទេសចរកើនឡើង និងរំពឹងថាមានកសាងសណ្ឋានគារ ផ្ទះសំណាក់បន្ថែមទៀត

    អភិបាលខេត្តកោះកុង ៖ ក្រោយតភ្ជាប់ផ្លូវជាតិលេខ ១០ ទៅផ្លូវជាតិលេខ ៤៨ កំណើនផ្ញៀវទេសចរកើនឡើង និងរំពឹងថាមានកសាងសណ្ឋានគារ ផ្ទះសំណាក់បន្ថែមទៀត

    (កោះកុង)៖ ក្រោយការតភ្ជាប់ផ្លូវជាតិលេខ ១០ ទៅផ្លូវជាតិលេខ ៤៨ កំណើនភ្ញៀវទេសចរបានហក់ឡើងគួរឱ្យកត់សម្គាល់ ហើយត្រូវបានអភិបាលខេត្តកោះកុងរំពឹងថានឹងមានការកសាងផ្ទះសំណាក់ និងសណ្ឋានគារបន្ថែមទៀតសម្រាប់ទទួលភ្ញៀវទេសចរ ដោយសារកន្លងមក ខេត្តនេះជួបបញ្ហាខ្វះកន្លែងស្នាក់នៅសម្រាប់ភ្ញៀវរួចមកហើយ ។ ថ្លែងក្រោយបញ្ចប់កម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន «បណ្តុះគំនិតស្អាតនិងបៃតង នៅតាមហគមន៍» នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង អភិបាលគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថាខេត្តកោះកុងនឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាកាន់តែច្រើនបន្ថែមទៀតបន្ទាប់ពលមានផ្លូវល្អស្អាតតភ្ជាប់ទៅកាន់បណ្តាខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជា។ ផ្លូវស្អាតល្អ ងាយស្រួលធ្វើដំណើរបានធ្វើឱ្យអ្នកទេសចរតែងចូលកម្សាន្ត។ លោកជំទាវ អភិបាលខេត្តកោះកុងបានគូសបានបញ្ជាក់ប្រាប់ថា “បន្ទាប់ពីការតភ្ជាប់ផ្លូវជាតិលេខ ១០ទៅផ្លូវជាតិលេខ ៤៨ ពិសេស នៅរដូវភ្លៀងនេះអាចមានកំណើរកើនឡើងច្រើន ក្នុងនោះព្រះរាជពិធីបុណ្យចំរើព្រះជនព្រះមហាក្សត្រ ព្រះបាទបរមនាថនរោត្តមសីហុនី របស់យើងកន្លងមកគឺភ្ញៀវទេសចរណ៍ កើនឡើងច្រើន រហូតដល់ផ្ទះសំណាក់នៅខេត្តកោះកុងមិនអាចផ្តល់គ្រប់ ហើយអ្នកទេសចរណ៍ទៅសម្រាកនៅវត្តក៏មានថែមទៀត”។ គួរបញ្ជាក់ថា ភ្ញៀវទេសចរណ៍ស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង នាឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី និងព្រះរាជពិធីច្រត់ព្រះនង្គ័ល មានចំនួន ៧៥,១៨៦ នាក់ ។ គិតចាប់ពីថ្ងៃទី ១៤ ដល់…

  • សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ»

    សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ»

    សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» The Taste of Angkor 2 wins “Special Award of the Jury”

  • អាជ្ញាធរសង្កាត់ភ្នំពេញថ្មី បើកយុទ្ធនាការផ្សព្វផ្សាយចូលរួមទប់បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរផ្លូវភេទលើកុមារ

    អាជ្ញាធរសង្កាត់ភ្នំពេញថ្មី បើកយុទ្ធនាការផ្សព្វផ្សាយចូលរួមទប់បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរផ្លូវភេទលើកុមារ

    (ភ្នំពេញថ្មី)៖ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីឆ្លើយតបនឹងក្ដីបារម្ភក្នុងសហគមន៍ និងដើម្បីចូលរួមបង្ការទប់ស្កាត់អំពើជួញដូរផ្លូវភេទលើកុមារ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយមួយ ដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យយល់ដឹង និងចូលរួមសហការប្រយុទ្ធប្រឆាំងទាំងអស់គ្នា ។ យុទ្ធនាការនេះ ធ្វើឡើងដោយមានការផ្សព្វផ្សាយអំពីច្បាប់ និងទោសទណ្ឌចំពោះអ្នកប្រព្រឹត្តអំពើរជួញដូរមនុស្ស និងការគេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដឹកនាំដោយលោក ល័ក្ខណ្ឌ ដូរ ចៅសង្កាត់រងទី១ និងមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ សហការី កងកម្លាំងក្នុងមូលដ្ឋាននៃសង្កាត់ភ្នំពេញថ្មី នៃខណ្ឌសែនសុខ និងអង្គការពាក់ព័ន្ធជាច្រើននាក់ផងដែរ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។ មធ្យោបាយនៃការផ្សព្វផ្សាយនោះ រួមមានការប្រើឧគ្ឃោសនសព្ទតាមម៉ូតូកង់បី ការរៀបចំក្បួនស្គរឆៃយ៉ាំ ការបិត និងចែកខិត្តប័ណ្ណនៅតាមទីសាធារណៈ និងការចុះអប់រំណែនាំអំពីច្បាប់នៃបទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅតាមភោជនីយដ្ឋាន បៀរហ្គាឌិន និងនៅតាមកន្លែងកម្សាន្តសប្បាយសម្រាប់មនុស្សពេញវ័យជាដើម ។ ក្នុងសារសំលេងផ្សព្វផ្សាយ ក៏បានចាក់ផ្សាយពីប្រសាសន៍របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានថ្លែងថា ច្បាប់នឹងមិនអត់ឱនឲ្យជនណាម្នាក់ ឬអាជីវកម្មណាមួយ ដែលហ៊ានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងអនាគតរបស់កុមារនោះឡើយ តាមរយៈការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ។ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ជឿជាក់ថា តាមរយៈសារទាំងអស់នេះ នឹងអាចបំភ័យ និងបន្ទច់បង្អាក់ជនល្មើស និងអ្នកដែលមានបំណងប្រព្រឹត្តបទល្មើសឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួនផងដែរ ។ ស្ថានភាពនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារ ជាពិសេសនៅតាមទីតាំងកម្សាន្តសប្បាយមួយចំនួន គឺពិតជាបញ្ហាដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់…

  • មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី គាំទ្រយន្តការដោះស្រាយរឿងក្ដីជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការ ICJ

    មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី គាំទ្រយន្តការដោះស្រាយរឿងក្ដីជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការ ICJ

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី បានគាំទ្រ សម្រាប់យន្តការក្នុងការដោះស្រាយ នូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស យន្តការដែលផ្ញើរឿងក្ដី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតជូនលោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា រដ្ឋមន្រ្តីម៉ាឡេស៊ី បានលើកឡើងពីសក្ដានុពលទេសចរណ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេស ចំនួននៃការកើនឡើងទេសចរណ៍កម្ពុជា ទៅកាន់ម៉ាឡេស៊ី នាពេលឆ្នាំកន្លងមក ក៏ដូចជា ពេលបច្ចប្បន្ន ហើយក៏ការរីកចម្រើន នៃការទស្សនាពីប្រជាជនម៉ាឡេស៊ី មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម Dato’ Sri Tiong King Sing បានសុំស្ដាប់យោបល់របស់សម្ដេចតេជោ…

  • មន្ត្រីព្រឹទ្ធសភា៖ នយោបាយការទូតសភា ​បានរួម​ចំណែកជួយពង្រឹង​សន្តិភាព និងនយោបាយនៅកម្ពុជា

    មន្ត្រីព្រឹទ្ធសភា៖ នយោបាយការទូតសភា ​បានរួម​ចំណែកជួយពង្រឹង​សន្តិភាព និងនយោបាយនៅកម្ពុជា

    ភ្នំពេញ៖ព្រឹទ្ធសភា នីតិកាលទី៥ ដែលមានសម្ដេចអគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ជាប្រធានបានប្រកាសនៅ ក្នុងកិច្ចប្រជុំដំបូងនៃ​អាណត្តិថ្មី​របស់ព្រឹទ្ធសភា អំពីការធ្វើនយោបាយការទូតសភា ដែលជា​កិ​ច្ច​ការ​ងារ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួមចំណែកធានានិរន្តរភាព​សុខ​សន្តិភាព និងនយោបាយនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការចងភ្ជាប់ ចំណងទាក់ទងកម្ពុជា ជាមួយប្រទេសជាមិត្ត កាន់តែរឹងមាំឡើងបន្ថែម​ទៀត ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈ​កម្មការកិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និងព័ត៌មាននៃ​ព្រឹទ្ធសភា(គណៈកម្មការទី៥)​ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន​ក្នុងវេទិកាពិភាក្សាលើ​ប្រធាន​បទ «នយោបាយ​ការទូតសភា» កាល​ពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។វេទិកានេះ​រៀបចំ​ដោយ​ក្លិបអ្នកកាសែតកម្ពុជាសហការ​ជាមួយ​​គណៈ​កម្មការទី៥ នៃព្រឹទ្ធសភា។ ថ្លែងទៅកាន់អ្នកសារព័ត៌មានចូលរួមប្រមាណ៨០រូបមកពី ៦០ស្ថាប័ន​ផ្សេងៗគ្នាឯកឧត្តម​បណ្ឌិត ចែម វីឌ្យ៉ា បាន​គូសរំលេចថា ​នៅ​ក្នុង​​​អាណត្តិរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្ដេចបាន​កំណត់វិសាលភាព​លើ​កិច្ចកា​រ​ងារ​ចំនួន​ពីរ​សំខាន់ គឺការលើកកម្ពស់​ការទូតសភា និងការប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធ ជាមួយអង្គ​បោះឆ្នោត ។ នយោបាយ​ការទូត​សភា ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​​ជួយពង្រឹងសន្តិភាព និងនយោ​បាយ​នៅក្នុងប្រទេស​កម្ពុជា តាមរយៈ​កិច្ច​ការងារ​ទូត​ជា​មួយ​បណ្តាប្រទេសផ្សេងៗ ដើម្បីឱ្យរាជ​រដ្ឋាភិបាល ​អាណិត្តទី៧ នៃ​រដ្ឋសភា​ដឹកនាំ​ប្រទេស​ដោយ​រលូន​។ ប្រធានគណៈកម្មការរូបនេះបានបន្ថែមថា បច្ចុប្បន្នក្នុងឋានៈជាប្រធាន​ព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ សម្ដេច​តេជោ ហ៊ុន សែន…

  • សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះជំហររបស់បង់ក្លាដែស ដែលចង់ធ្វើជាដៃគូរបស់អាស៊ាន

    សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះជំហររបស់បង់ក្លាដែស ដែលចង់ធ្វើជាដៃគូរបស់អាស៊ាន

    (ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រចំពោះជំហររបស់បង់ក្លាដែស ដែលចង់ធ្វើជាដៃគូរបស់អាស៊ាន ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានលើកឡើងនូវចំណុច២ ដើម្បីសុំការគាំទ្រពីសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជា ការសុំការគាំទ្រពីកម្ពុជា ដោយទី១ ឯកឧត្តម បានស្នើឲ្យមានការជំរុញ ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងបង់ក្លាដែស ឲ្យកាន់តែមានការកើនឡើង និងមានភាពសកម្មជាងមុន ។ ឯកឧត្តម បានលើកឡើងពីទិដ្ឋភាពសក្កានុពល ដែលប្រទេសកម្ពុជាមាន ជាពិសេសភាពរីកចម្រើន និងការអភិវឌ្ឍន៍ឆាប់រហ័ស ដោយឯកឧត្តម លើកឡើងថា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ជឿនលឿនប្លែក ។ ទី២…

  • កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន ៣៨៤រូប ដែលប្រារព្ធធ្វើឡើងនៅសាខាខេត្តកំពត

    កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន ៣៨៤រូប ដែលប្រារព្ធធ្វើឡើងនៅសាខាខេត្តកំពត

    (កំពត)៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់សេចក្តីសម្រេចតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំ មកពីបណ្តាសមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបទាំងអស់ ៧៩៦រូប ចូលរួមផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុង សាលប្រជុំបូកគោ នៃសាលាខេត្តកំពត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ គឺ ស្របនឹងថ្ងៃដ៏មានមហាសិរីមង្គល ឧត្តុងឧត្តមបំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និង លទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគម…

  • អ្នកនាំពាក្យ ៖ តាំងពីមាន​ជម្លោះ​ព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោ មានប្រសាសន៍ថា រឿងបងប្អូនធម៌​ជារឿងមួយ តែរឿងទឹដីជារឿងជាតិ

    អ្នកនាំពាក្យ ៖ តាំងពីមាន​ជម្លោះ​ព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោ មានប្រសាសន៍ថា រឿងបងប្អូនធម៌​ជារឿងមួយ តែរឿងទឹដីជារឿងជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងតាមរយៈបណ្ដាញទំនាក់ទំនង សង្គមតេលេក្រាម នារសៀលថ្ងៃទី១៨ មិថុនាថា ៖ តាំងពីមាន​ជម្លោះ​ព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រឿងបងប្អូនធម៌​ជារឿងមួយ តែរឿងទឹដី ជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដី ហើយឲ្យគេប្រមាថ និងឈ្លានពានបានទេ ។ ខ្ញុំហ៊ាននិយាយថា គ្មានសម័យកាលណា ដែលថៃញញើតខ្មែរជាងសម័យតេជោ និង ធិបតីនោះទេ ។ បើអានប្រវត្តិសាស្រ្ត មេដឹកនាំខ្មែរខ្លះកាលពីអតីតកាល ធ្លាប់ត្រូវបានសៀមប្រើប្រាស់ ៕ ដោយ ៖ វណ្ណលុក